ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខេត្តកំពង់ចាមចុះពិនិត្យស្ថានភាពនៅឃុំខ្ពបតាងួនស្រុកស្ទឹងត្រង់ក្រោយមានប្រជាពលរដ្ឋម្នាក់វិជ្ជមានជំងឺកូវីដ-១៩

ខេត្តកំពង់ចាម៖ ក្រោយពីមានការបិទភូមិអូរុន​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ នៅព្រឹកថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​លោកអ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ បានអញ្ជេីញ​ចុះពិនិត្យ​ ឃុំខ្ពបតាងួន​ ស្រុកស្ទឹងត្រង់​ ... Read More »

រាជរដ្ឋាភិបាល ចេញសារាចរណែនាំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ចំពោះវិស័យសង្គម និង សេដ្ឋកិច្ចជាតិនៅក្នុងបរិការដែល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ  រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ... Read More »

ក្រសួងសុខាភិបាល ៖ យុទ្ធនាការចាក់វ៉ាក់សាំង​ ស៊ីណូវ៉ាក់​ ចំនួន​ ៧៤៥.០០០នាក់​ សម្រាប់វ៉ាក់សាំង​ ១,៥លានដូស​ ចាប់ពីថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ... Read More »

កញ្ញា សំ ថារ័ត្ន តារាក្បាច់គុនល្បុក្កតោ នឹងលេចមុខសម្តែងភាយន្តហូលីវូដ ជាមួយតារាល្បីលំដាប់ពិភពលោក

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីកីឡាការិនី និងជាតារាក្បាច់គុនល្បុក្កតោខ្មែរគឺកញ្ញា សំ ថារ័ត្នបានប្រកាសក្នុងការលេចមុខក្នុងការសម្តែងភាពយន្តដ៏សម្បើមមួយរបស់ហូលីវូដគឺរឿង”Shotgun Wedding” ដែលភាពយន្តនេះ នាងនឹងបញ្ចេញការសម្តែងអមដោយក្បាច់គុនរួមជាមួយតារាលំដាប់ពិភពលោកជាច្រើនរូបមានដូចជានាង Jennifer Lopez លោក Armie Hammer លោក Josh ... Read More »

ចោរប្រើស្ទីលថ្មីយកក្រដាសញ៉ុកចូលមាត់និងបាញ់កាវវិទ្យាសាស្រ្តប្លន់យកខ្សែកមាស១ខ្សែ

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបហាក់ដូចជាភ្ញាក់ក្រញាងអំពីសកម្មភាពជនសង្ស័យប្រើស្ទីលថ្មីមិនធ្លាប់មានដោយប្លន់​យក​ខ្សែ ក មាស​ទម្ងន់ ១ តម្លឹង ពី​ជនរងគ្រោះ ហើយយក​ក្រដាសញ៉ុ​ក​ចូលក្នុង​មាត់ ថែមទាំបាញ់​កាវ​វិទ្យាសាស្ត្រ​ចូល​មិនឲ្យស្រែករួចទៀត។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា ម៉ោង ១​និង​៣០​នាទី រសៀល​ថ្ងៃទី​៣០ ... Read More »

ស្ត្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ បានស្លាប់បាត់បង់ជីវិត ខណៈកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ស្ត្រីវ័យ ៥៦ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានស្លាប់បាត់បង់ជីវិត  នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។ ក្នុងនោះមន្ត្រីបញ្ជាក់ថា, អ្នកជំងឺដែលទទួលមរណភាពថ្មីនេះ ភេទស្រី ... Read More »

សូមសសើរដល់ប្រជាពលរដ្ឋយើង អនុវត្តតាមវិធានសុខាភិបាល មិនចេញពីផ្ទះ បើគ្មានការចាំបាច់ !

ខេត្តត្បូងឃ្មុំ៖ ជាក់ស្តែង នៅទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ធ្លាប់តែកកកុញទៅដោយមនុស្ស តែនៅពេលនេះ នារសៀលថ្ងៃទី៣១ ខែមីនា ស្ទើរតែគ្មានមនុស្សដើរ និងបើកបរ! នេះហើយជាការចូលរួមអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នូវវិធានការ ... Read More »

នារីរូបស្រស់ម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារ​ បានមកធ្វើអត្តឃាតលោតពីលើស្ពានស្ទឹងមានជ័យបណ្ដាលឲ្យរងរបួសធ្ងន់

     ភ្នំពេញ ៖​ នារីរូបស្រស់ម្នាក់បានដាច់ចិត្តមកបញ្ចប់ជីវិតដោយធ្វើអត្តឃាតលោតពីលើស្ពានអាកាសស្ទឹងមានជ័យ​ តែមិនស្លាប់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ​។ ហេតុការណ៍បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩​និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​ តាមបណ្ដោយផ្លូវលេខ២១៧​ ត្រ់ចំណុចលើស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ... Read More »

អន្ទាក់ចំនួន២១ខ្សែនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានមន្រ្តីឧទ្យានុរក្សចុះទៅដោះប្រមូលយកមករក្សាទុក

ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការរងចុងផ្លាស់នៃដែនជម្រកសត្វព្រៃភ្នំព្រេចនាក្នុងសប្ដាហ៍ទី៤ ខែមីនាឆ្នាំ២០២១នេះបានរុករកឃើញនិងប្រមូលអន្ទាក់ប្រភេទខ្សែពួរ ចំនួន២១ខ្សែ។ ការចុះរុករកនិងប្រមូលអន្ទាក់ខ្សែនោះដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិនិងគាំទ្រដោយអង្គការ WWFបានចុះរួមគ្នាដើម្បីទប់ស្កាត់បទល្មើសនៅចំណុចត្រពាំងកណ្ដោលក្បែរពាមអូររប៉ោះក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតក្នុងភូមិសាស្រ្តភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រោយពីកម្លាំងឧទ្យានុរក្សប្រចាំការនៅស្នាក់ការរងចុងផ្លាស់នៃដែនជម្រកសត្វព្រៃភ្នំព្រេចបានចុះដោះប្រមូល និងសាអន្ទាក់ចំនួន២១ខ្សែនោះរួចមកក៏បានយកទៅរក្សាទុកនៅស្នាក់ការរងបរិស្ថានចុងផ្លាស់ផងដែរ៕ ដោយ៖ ជីវ័ន្ត Read More »

លោក​ ជិន ម៉ាលីន៖​ ឆ្លើយតបទៅនឹងរបាយការណ៍អាមេរិក​ អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២០

ភ្នំពេញ៖​ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា បានឆ្លើយតបទៅនឹងរបាយការណ៍អាមេរិក​ អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២០។ ​លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ... Read More »

ឃាត់ខ្លួនបុរសម្នាក់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំពេលជិះកង់ឌុបទៅដោះមង

ខេត្ត​បាត់ដំបង​ ៖​ ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់​ បានឃាត់ខ្លួន​ជនសង្ស័យម្នាក់ ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រីអនីតិជន​អាយុ​១០​ឆ្ឆ្នាំដែលកើតឡើង​ នៅ​ត្រង់​ចំណុច​បឹង​អន្លក់​ ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​ នាពេលកន្លងមក។​ ការឃាត់ជនសង្ស័យខាងលើប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង២រសៀល តាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ។ ... Read More »

អភិបាលខណ្ឌដូនពេញ អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅមន្ទីរពេទ្យបង្អែកចតុមុខ

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ... Read More »

តំណាងលោករដ្ឋមន្ត្រី វេង សាខុន នាំយកគ្រឿងឧបភោគបរិភោគ និងគ្រឿងបរិក្ខា ចំនួន ១០០ សម្រាប់ ទៅប្រគល់ជូន អភិបាលនៃគណៈអភិបាល ស្រុកតំបែរ

ខេត្តត្បូងឃ្មុំ ៖ ដោយពិនិត្យឃើញតម្រូវការចាំបាច់ចំពោះមុខ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលត្រូវធ្វើចត្តាឡីស័ក ពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍ សហគមន៍២០ កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ- ១៩ និងប្រជាពលរដ្ឋដែលបានវិលត្រឡប់មកភូមិកំណើត ក្រោយពីបានធ្វើចំណាកស្រុកនោះ នៅព្រឹកថ្ងៃទី៣១ ខែមីនា ... Read More »

អាជ្ញាធរ​ អនុញ្ញាត​ឲ្យបុរី​ពិភពថ្មី កួរស្រូវ​៣​ បើក​ចេញចូល​ឡើងវិញ នូវ​ទីតាំង​ច​ត្តា​ឡី​ស័ក ក្រោយ​ធ្វើតេស្ត​លើ​កទី២​ អវិជ្ជមាន​កូវីដ​-១៩

ភ្នំពេញ៖ លោក ជ គឹម​ស៊ អភិបាលរង​ខណ្ឌដង្កោ កាលពី​យប់ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីរាជការ ចុះ​ធ្វើ​កំណត់ហេតុ អនុញ្ញាត​បើក​ឲ្យ​ចេញចូល​ឡើងវិញ នូវ​ទីតាំង​ច​ត្តា​ឡី​ស័ក ត្រង់​ចំណុច​ផ្លូវ​លេខ​១៧​បេ (​បុរី​ពិភពថ្មី ... Read More »

អាជ្ញាធរខណ្ឌ និងភូមិបាលខណ្ឌទួលគោក បន្តអនុញ្ញាតអោយសំណង់ដ៏ធំនៅទល់មុខប៉ុស្តិ៍បឹងកក់ទី១ សាងសង់ដោយច្បាប់មិនទាន់ចេញ !

ភ្នំពេញ៖ សំណង់ដ៏ធំកំពុងសាងសង់ អត់ច្បាប់(សង់មុនច្បាប់អនុញ្ញាតចេញពីសាលារាជធានីភ្នំពេញ) មានន័យថា, របៀបកន្ទេលធំបន្លំដេក បិទភ្នែកអោយសង់ត្រឹមអាជ្ញាធរនិងភូមិបាលខណ្ឌទួលគោកតែប៉ុណ្ណោះ ដែលគេហៅថា, កញ្ចប់រៀបចំជាលក្ខណៈប្រព័ន្ធកម្រិតមូលដ្ឋាន , ហើយឆ្លើយបកស្រាយជាមួយអ្នកសារព័ត៌មានបែបការទូត ដូចជាហំណាស់! និងបញ្ចេញឆន្ទះថាត្រូវតែ (ផ្អាក ,ចុះបិទ ,ពិនិត្យ ... Read More »

បើករថយន្តមិនគោរពបារាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ បណ្តាលឱ្យបុកដាច់ទាំងគល់សសរបារាសអូសប្រហែល២ម៉ែត្រ

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿងបានបើកបុកបារាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ របើកទាំងគល់សសរបារាស រួមទាំងតូបយាមគោលដៅរបស់សន្តិសុខ OCIC ជាប់រថយន្តអូសប្រហែល២ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានបាឡេ កែងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

អាមេរិកនិងសម្ពន្ធមិត្តចេញសេចក្តីប្រកាសរួមប្រឆាំងនឹងរបាយការណ៍ស្តីពីប្រភពកូវីដ-១៩

អាមេរិកនិងសម្ពន្ធមិត្ត ១៣ប្រទេស ក្នុងនោះមាន អង់គ្លេស ជប៉ុន អូស្ត្រាលី… បានចេញសេចក្តីប្រកាសរួមច្រានចោលរបាយការណ៍ស្តីពីប្រភពកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក WHO ថាខ្វះទិន្នន័យសំខាន់ៗ។ នៅក្នុងសេចក្តីប្រកាសរួម អាមេរិកនិងបណ្តាប្រទេសជាសម្ពន្ធមិត្តបាន អំពាវនាវដល់អង្គការ WHO វាយតម្លៃដោយមានតម្លាភាព ... Read More »

ក្រុមប្រតិបត្តិសាខាស្វាយរៀងបន្តចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ

ខេត្តស្វាយរៀង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋ នៅតាមសហគមន៍ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តតែផ្ទុះរាលដាលខ្លាំងជាបន្តបន្ទាប់ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មីប្រទេសសឹង្ហបុរី

ភ្នំពេញ​៖​ បន្ទាប់ពីទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មីប្រទេសហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឲ្យលោកស្រី ទេវ ឡាយឆេង ( Teo Lay Cheng ) ... Read More »

លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនជាសម្ភារ ម៉ាស់និងភេសជ្ជៈ ដើម្បីចូលរួមក្នុងសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ ម៉ាស់ចំនួន១លានបន្ទះ និងភេសជ្ជៈប៉ូវកម្លាំងចំនួន១០០០កេស ត្រូវបានក្រុមហ៊ុនអង្គរដេលីហ៊្វូដ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ពិធីប្រគល់និងទទួលម៉ាស់ និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្នុងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី ... Read More »

មន្ត្រីសុខាភិបាល សហការជាមួយ​អាជ្ញាធរ​ខណ្ឌព្រែកព្នៅ​ ចុះយកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់

ភ្នំពេញ​៖​ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសមត្ថកិច្ចជំនាញថ្នាក់ខណ្ឌ សង្កាត់ និងភូមិ ចុះសហការជាមួយមន្ត្រីក្រសួងសុខាភិបាល នៅយប់ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាជូត ទោស័ក​ព.ស ... Read More »

ក្រសួងប្រៃសណីយ៍ ចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាពនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍

ភ្នំពេញ៖ ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាពនិង ការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍និងពង្រឹងគុណភាព សេវាទូរស័ព្ទចល័តក៏ដូចជាសេវាអឺនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ ) សូមជម្រាបជូន ប្រតិបត្តិករទូរគមនាគមន៍និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ បាននិងកំពុងខិតខំបញ្ចប់ការរៀបចំ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ... Read More »

ដំណឹង​ល្អ​! ពលរដ្ឋ​ជាង៤០០នាក់​ ដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការនៅស្រុកសំរោង​ ធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤​ អវិជ្ជមាន​ទាំងអស់

ខេត្ត​តាកែវ​៖ បើយោងតាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា​ ប្រជាពលរដ្ឋ ជាង៤០០នាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ១២មីនា ក្នុងថ្ងៃមង្គលការមួយនៅភូមិក្រាំងលាវ ឃុំរវៀង ... Read More »

លោក អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមីនា ប្រចាំត្រីមាសទី១  ព្រមទាំងលើកទិសដៅការងារខែមេសា និងត្រីមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តាមប្រព័ន្ធវីដេអូ  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ... Read More »

នោះ! សូមកុំច្រឡំថាកម្មវិធីទាំងអស់នៅក្នុង App Store គឺមានសុវត្ថិភាព

ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីម្សិលមិញនេះបានបង្ហាញពីហានិភ័យក្នុងការទាញយកកម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមីនា ... Read More »

ឯកអគ្គរដ្ឋទូតហ្វីលីពីន​ សង្ឃឹមថា៖​ សេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុន ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកស្រី​ ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសថា មកទល់នឹងពេលវេលានេះ ខេត្តស្ទឹងត្រែង ពុំទាន់ទទួលគោលការណ៍ដឹកនាំ និងដាក់ចេញវិធានការណាមួយឲ្យមានការបិទការធ្វើដំណើរចេញ ចូល ក្នុងមូលដ្ឋាន និងបិទផ្នែកណាមួយ នៃខេត្តនៅឡើយទេ

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា,ក្នុងឱកាសដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជីវករ ម្ចាស់ក្រុមហ៊ុន និង ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង កំពុងចូលរួមអនុវត្តវិធានការសុខាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ... Read More »

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញថា៖ ឡសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ បញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗ នេះ

       ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា ដោយសារនេះជា ការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជំរុញឱ្យបានរួចរាល់យ៉ាងលឿនបំផុតនិងបានរៀបចំប្លង់សាងសង់ ... Read More »

សមត្តកិច្ចឃាត់ខ្លួនយុវជន២នាក់ពីបទលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថានៅល្ងាចថ្ងៃ៣០មីនា២០២១ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុសហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍នគរបាលឃុំបិតត្រាំង បង្ក្រាបករណីលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលម៉ោង១១និង៣០ ថ្ងៃទី ៣០មីនា២០២១ នៅចំណុច ពយម៉ាចូវ ភូមិគគីរ ... Read More »

រថយន្តលាយបេតុងបើកកៀរនិងកិនអ្នកជិះម៉ូតូបណ្ដាលឲ្យប្រពន្ធស្លាប់ប្ដីរងរបួសស្រាល

       ភ្នំពេញ ៖ រថយន្តលាយបេតុង១គ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅកៀរអ្នកជិះម៉ូតូរួចកិនបណ្ដាលឲ្យស្ត្រីជាប្រពន្ធដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្ដីរងរបួសស្រាល ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្លើងស្តុបតាមផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិជម្ពូវ័ន ... Read More »