ព័ត៌មានទាន់ហេតុការណ៍៖
'

ឥណ្ឌា៖​ ប្រជាពលរដ្ឋ​ អាចប្រឈមមុខនឹងរលកទី២​ នៃកូវីដ-១៩ ខណៈ​នាំគ្នាសម្រុកចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ប្រជាជនឥណ្ឌា កំពុងប្រញាប់ប្រញាល់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ ដែលនឹងត្រូវធ្វើឡើងនៅចុងសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសកើនលើស ... Read More »

លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩

ភ្នំពេញ៖ ក្នុងនាមជាថ្នាក់ដឹកនាំ ពិតជាមានការទទួលខុសត្រូវខ្ពស់ មិនត្រឹមតែចុះមកធ្វើការជាមួយសហការីផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងមានវត្តណែនាំ លើកទឹកចិត្ត រាល់ពេល រាល់ថ្ងៃ។ ជាស្តែងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ ... Read More »

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រេកអរណាស់ ! ព្រឹកនេះបានអ្នកជំងឺចំនួន ១២១នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានសំដែងនូវក្តីរំភើបរីករាយ អបអសាទរ ចំពោះមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (កោះពេជ្រ) មានអ្នកជំងឺចំនួន ១២១នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្ដីណែនាំដើម្បីពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា, ក្នុងរយៈពេលកន្លងមកនេះ គ្រប់អង្គភាពកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពក្នុងខេត្ត ក្រុមគ្រូពេទ្យ និងបណ្តាផ្នែកពាក់ព័ន្ធផ្សេងៗទៀត បានយកចិត្តទុកដាក់ ខ្ពស់ក្នុងការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធ ... Read More »

លោកអភិបាលខេត្តព្រះសីហនុ រំឮកដល់អ្នកមានការសង្ស័យ ឬមានការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត

ខេត្តព្រះសីហនុ៖ ជារៀលថ្ងៃ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានក្រើនរម្លឹក និងអំពាវនាវជូនសាធារណជនក្នុងខេត្តព្រះសីហនុឱ្យបានជ្រាបថា ប្រសិនបើសាធារណៈជនមានការសង្ស័យ ឬមាន ឮការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានជូនដំណឹងកន្លងមក ... Read More »

ជនជាតិឡាវម្នាក់លួចឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរកម្ពុជាឃាត់បញ្ជូនឲ្យភាគីឡាវវិញ

ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវម្នាក់លួចឆ្លងដែនចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាត ត្រូវអាជ្ញាធរកម្ពុជាយើងសហការគ្នាធ្វើការឃាត់ខ្លួន។ ក្រោយពីធ្វើការសួរនាំនិងអប់រំជននេះរួចហើយ សមត្ថកិច្ចយើងបានប្រគល់ទៅឲ្យភាគីឡាវវិញ ក្នុងកិច្ចយោគយល់ព្រមព្រៀងគ្នារវាងប្រទេសជិតខាងជាភូមិផងរបងជាប់គ្នា។  ការប្រគល់ជនជាតិឡាវដែលចូលដីកម្ពុជាខុសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចព្រំប្រទល់តំបន់ស រវាងទឹកដីកម្ពុជានឹងឡាវ ត្រពាំងក្រៀល ស្ថិតក្នុងភូមិអូរសាយ ... Read More »

បុរស​ ២នាក់​ ដែល​បេីក​បរលេី្មស​វិធានការ​​បិទខ្ទប់ឆ្លងខេត្ត​ ក្រោយ​បញ្ចប់​ចាត្តាឡីស័ក​ សមត្ថកិច្ច​ពិន័យ​ក្នុងម្នាក់​ ៣លានរៀល​

ខេត្តបាត់ដំបង៖​ បេីយោងតាមការបញ្ជាក់ពីស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន​ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១​ បាន​ឲ្យ​ដឹង​ថា​ លោកចាត់តាំង​កម្លាំង​នគរបាល​ផែន​ជំនាញ ចូលរួម​សហ​ការជាមួយ​មន្ត្រីជំនាញ​ នៃ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ដេីម្បីអនុវត្ត​វិធានការ​ផាក​(​ពិន័យ​)​អន្តរការណ៍ ចំពោះ​បុរស​ចំនួន ០២​នាក់ ... Read More »

បិទខ្ទប់ភូមិលាបទងនិងបិទផ្សារសេរីស្ទោងបណ្តោះអាសន្នដើម្បីស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ-១៩

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការបិទបណ្តោះអាសន្នផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។ រដ្ឋបាលខេត្តកំពង់ធំ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមុិញ !

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤ករណី នៅភូមិព្រៃវែង ឃុំទ្រៀល ... Read More »

វេជ្ជបណ្ឌិតពាក់អាវស ឈឿន ប៊ុណ្ណារិទ្ធ ៖ អារម្មណ៍មិនស្ងប់ ខ្លួននៅមិនស្ងៀម! អ្នកដែលខ្ញុំបារម្ភបំផុតគឺលោកទាំងពីរ និងដូនម៉ែរបស់ខ្ញុំ (លោកយាយយ៉ាន) ដែលកំពុងជរាពាធនៅឯផ្ទះកំណើត

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឿន ប៊ុណ្ណារិទ្ធ បានសំណេរថា, ក្នុងចិត្ត មានតែបន់ស្រន់ និងជូនពរពួកគាត់ឱ្យមានសុខភាពល្អជានិច្ច ខណ:លោកវេជ្ជបណ្ឌិតពាក់អាវស រូបនេះ មកមើលថែជនរួមជាតិ ព្យាបាលអោយរួចផុតពីជំងឺកូវីដ-១៩ ដោយគ្មានការហត់នឿយ ២៤ម៉ោងលើ២៤ម៉ោង ។ ... Read More »

នៅយប់នេះកម្ពុជាបានទទួលជំនួយ វ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន៤០ម៉ឺនដូសពីមិត្តចិន

ភ្នំពេញ, វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ... Read More »

សាហាវណាស់ឆក់ជីវិតមនុស្ស៦នាក់ទៀតហើយកូវីដ-១៩ ! មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៦នាក់ ស្រ្តីអាយុ ៦៨ឆ្នាំ អាយុ ៥១ឆ្នាំ និងបុរសអាយុ ៣៧ឆ្នាំ ឣាយុ ៦១ឆ្នាំ ឣាយុ ៨០ឆ្នាំ និងឣាយុ ៩៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពី៖ ១- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ រស់នៅសង្កាត់កាកាប ... Read More »

បាញ់ប្រហារទៀតហើយនៅអាមេរិក ស្លាប់និងរបួស៥នាក់

នៅយប់ថ្ងៃទី២៧ ខែមេសា (ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារ នៅតំបន់ដែលមានកុមារច្រើន ស្ថិតនៅទីក្រុង Richmond រដ្ឋ Virgina អាមេរិក ។ ជនរងគ្រោះគឺជាក្មេងស្រីទាំងអស់ ក្នុងនោះមានកុមារីអាយុ៣ខែផងដែរ។ កម្លាំងប៉ូលិស ទីក្រុង ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥  បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ ភូមិសាស្រ្តក្រុងប៉ោយប៉ែតទាំងស្រុងជាបណ្តោះអាសន្ន អនុវត្តតាមបទបញ្ជារបស់ គណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដោយក្នុងក្រុងប៉ោយប៉ែតបានរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ដែលនាំអោយមានហានិភ័យខ្ពស់ ... Read More »

រណារយន្ត៣គ្រឿង, ឧបករណ៍ឆក់ត្រី១ និងអាគុយ១ ត្រូវបានដកហូត និងមនុស្ស៣នាក់ត្រូវបានអប់រំណែនាំក្នុងប្រតិបត្តិការចុះល្បាតរបស់ឧទ្យានុរក្ស

ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការឡៅការ និងស្នាក់ការមេម៉ង់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ស្នូល និងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបានដកហូតរណារយន្តសរុប៣គ្រឿង, ... Read More »

ប្រធានាធិបតីបៃឌិន ៖ ពលរដ្ឋដែលបានចាក់វ៉ាក់សំាងរួចទាំងពីរលើកអាចចេញក្រៅដោយមិនចាំបាច់ពាក់ម៉ាស់ឡើយ

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានលើកឡើងថា ពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក គឺអាចចេញក្រៅដោយមិនចាំបាច់ពាក់ម៉ាស់ លើកលែងតែទីប្រជុំជនមានមនុស្សច្រើនកុះករ។ សារព័ត៌មាន Guardian បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ប្រធានាធិបតីបៃឌិន បានលើកឡើងពីការស្រាវជ្រាវវិទ្យាសាស្ត្របានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ។ អនុលោមតាមសេចក្តីសម្រេចលេខ ៥៤ សសរ ... Read More »

លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីលោកស្រី តឹករ៉េត កំរង ... Read More »

រយៈពេលប៉ុន្មានថ្ងៃជាប់គ្នា! ​កម្ពុជា​ករណីវិជ្ជមានកូវីដ-១៩​ នៅតែបន្ត​កេីន​ឡើង​ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​​ចំនួន​ ៦៩៨នាក់​ និងអ្នកជាសះស្បេីយ​ ៩៩៤នាក់​

ភ្នំពេញ​៖​​​​​​ សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់! ខណៈ​ក្រសួងសុខាភិបាល​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ កម្ពុជា​ រកឃើញ​ករណីវិជ្ជមានកូវីដ-១៩​ នៅតែបន្ត​កេីន​ឡើង​។ ជាក់ស្ដែង​ នៅយប់ថ្ងៃ​ពុធទី២៨ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាល​បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន​ ៦៩៨​ នាក់ថែមទៀត ... Read More »

មនុស្ស​ម្នាក់ ស្លាប់ និង​ងាប់​គោ ៧​ក្បាល នៅ​ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ​ ព្រោះ​តែ​រន្ទះបាញ់​ លាយឡំនិងខ្យល់​កន្ត្រាក់

ខេត្ត​កំពង់ធំ​៖ បេីយោង​តាមការបញ្ជាក់ពី​មន្រ្តីនគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរី​ស្លាប់​ បានប្រាប់ឲ្យដឹងនៅ​ថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ​២០២១នេះថា៖​ ពលរដ្ឋ​ម្នាក់​ រស់នៅ​ចំណុច​ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ​ បាន​ស្លាប់ និង​សត្វគោចំនួន​ ៧​ក្បាល បាន​ងាប់​ក្នុងករណី គ្រោះធម្មជាតិ ដោយ​សារតែរន្ទះបាញ់ ... Read More »

អំណោយរបស់លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា ប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា បានចាត់អោយលោក ឆារស៍ វ៉ាន់ ... Read More »

រុស្ស៊ីបណ្តេញមន្ត្រីការបរទេសសហគមន៍អឺរ៉ុប៧រូប

នៅថ្ងៃទី២៨ខែមេសា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសបណ្តេញមន្ត្រីការទូត៧រូបស្ថិតនៅតំបន់អឺរ៉ុប ដែលមានមន្ត្រីការទូតប្រទេស Estonia, Latvia, Litva និងSlovakia ។ មន្ត្រីការបរទេសទាំង៧រូបនេះ នឹងត្រូវចាកចេញពីទឹកដីរុស្ស៊ី ក្នុងរយៈពេល១សប្តាហ៍ ។ ការសម្រេចខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយប្រទេសទាំងនោះ ... Read More »

ក្រុមហ៊ុន Smart គាំទ្រអតិថិជនអំឡុងពេលវិធានការបិទខ្ទប់ ដោយផ្ដល់ ការហៅចេញ ទិន្នន័យអុិនធឺណេតឥតគិតថ្លៃ និងពន្យាសុពលភាពការប្រើប្រាស់

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ – ការរក្សាទំនាក់ទំនងកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង «តំបន់ក្រហម»ហេតុនេះហើយ ក្រុមហ៊ុន​ Smart កំពុង​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួននូវ​អត្ថប្រយោជន៍ជាច្រើន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រពួកគេក្នុងគ្រាលំបាកនេះ។ អតិថិជន ... Read More »

យុទ្ធនាការ​រត់​រៃអង្គាស​ប្រាក់​របស់ សាយ ជួយ​ឱ្យ​លោក​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ Smart

ភ្នំពេញ៖ ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២១ ការរត់​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយដើម្បី​ការរៃអង្គាសប្រាក់​សម្រាប់​សង្គ្រោះ​អាយុ​ជីវិត​កុមារ​កម្ពុជា គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យលោក អ៊ួន បឋម​ ត្រូវបាន​ជ្រើស​តាំង​​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។ ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​មួយ​ដែល​ជួយ​ឱ្យលោក អ៊ួន បឋម ហៅ សាយ ... Read More »

ផ្ទះ២ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្ទះរបស់ប្រជាពលរដ្ឋ២ខ្នង(២ម្ចាស់)រួមនឹងទ្រព្យសម្បត្តិសម្ភារមួយចំនួនធំទៀតត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង។  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម ។ ករណីនេះត្រូវបានលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងនគរបាលចម្រុះ ... Read More »

ពលរដ្ឋចិនបានថយចុះជាលើកដំបូង ក្នុងរយៈពេល៥០ឆ្នាំកន្លងមក

ចិន ជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោក កំពុងប្រឈមការធ្លាក់ចុះនៃចំនួនប្រជាជន មិនធ្លាប់មានពីមុនមក ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះគឺច្រើនជាងចំនួន ទារកដែលកើនមកទៅទៀត។ តាមគេហទំព័រ worldometers គិតត្រឹមវេលាម៉ោង ១រសៀលថ្ងៃទី ២៨ខែមេសា ចំនួនពលរដ្ឋចិន មាន 1.439.323.776 ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ តំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម សូម្បីតែលក់អីវ៉ាន់ចាប់ហួយ និងមិនអនុញ្ញាតឱ្យចេញ ចូលដាច់ខាត

ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវបានចែក ចេញជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម។ តែក្នុងតំបន់ទាំង៣នេះ តំបន់ក្រហមជាតំបន់ដែលមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មដាច់ខាត សូម្បីតែការលក់ ដូរអីវ៉ាន់ចាប់ហួយ ហើយការធ្វើដំណើរចេញ ចូលក៏ត្រូវបានហាមដាច់ខាតផងដែរ ទោះជាដើរពីផ្ទះមួយទៅផ្ទះមួយក៏ដោយ  ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីថ្ងៃទី២៩ មេសានេះតទៅ ... Read More »

អភិបាលរងរាជធានីភ្នំពេញ លោកនួន ផារ័ត្ន ៖ ការបិទខ្ទប់រាជធានីភ្នំពេញជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ខ្សែចម្លងជំងឺកូវីដ-១៩

  ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាគ្រោះមហន្តរាយមួយដ៏ធំធេងសម្រាប់រាជធានីភ្នំពេញ។ ក្នុងនោះបើមិនមានការដាក់ចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញទេនោះ ការចម្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងក្លា ធ្ងន់ធ្ងរហើយ និងបន្តរាលដាលទៅបណ្តាខេត្តកាន់តែខ្លាំងផងដែរ។ ... Read More »

អាជ្ញាធរ​ខេត្តព្រះសីហនុ៖ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ដែលទើបរកឃើញឆ្លងថ្មីចំនួន១៦នាក់

ខេត្ត​ព្រះសីហនុ​៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន១៦នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះមានអាជីវករផ្សារ និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ។ បើយោងតាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ... Read More »

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​៖​ ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩​ អ្នកឈឺ​ កេីតទុក្ខ​-អ្នកស្លាប់​ បាត់មុខ​-​ អ្នកជា​ ត្រេកអរ

ភ្នំពេញ​៖​ បេីយោង​តាមអត្ថបទខ្លីក្រេីនរំលឹកដោយលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ នៅល្ងាចថ្ងៃពុធទី២៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩​ អ្នកឈឺ​ កេីតទុក្ខ​-អ្នកស្លាប់​ ... Read More »