ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងកងយោធពលខេមរភូមិន្ទបន្តយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់បិទខ្ទប់ក្នុងថ្ងៃទី៣

ភ្នំពេញ៖ ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១នេះ គឺជាថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃទី៣ ជូនដល់ប្រជាពលរដ្ឋ,កម្មករនិយោជិត,ក្នុងសង្កាត់ស្ទឹងមានជ័យ២,ផ្សារបុរីលឹមឈាងហាក់ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញដោយក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ក្នុងយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម.តំបន់លឿងទុំ និងតំបន់លឿង.ស្របពេលដែលខណ្ឌចំនួន ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន: “អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ ?

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងខ្លីថា, “អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ។ លោករដ្ឋមន្ត្រីបានលើកឡើងថា, មកដល់ពេលនេះមានអ្នកណាស្លាប់ដោយដាច់បាយឬនៅ? គ្មាន! តែមានអ្នកស្លាប់ដោយកូវីដ១៩ ជាងរយហើយ។ ... Read More »

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ប្រកាសថា “ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់”

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១នេះថា ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ... Read More »

អភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុននិងនាំយកអំណោយជូនរដ្ឋបាលស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖  អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួនពីរ ក្នុងស្រុកកោះញែក និងនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនរដ្ឋបាលស្រុកកោះញែក។ នាថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ... Read More »

ថៅកែភាស៊ីនៅរង្វង់មូលបឹងត្រកួន ទារភាស៊ីពីគោយន្តដឹកកសិផលឆ្លងកាត់ខុសពីសៀវភៅបន្ទុក

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករបើកគោយន្តដឹកដើម និងមើមដំឡូង នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក បានបង្ហាញការខឹងសម្បារចំពោះឈ្មោះគី ជា ជាមន្ត្រីយោធានៃក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃច្រកតំបន់ព្រំដែនបឹងត្រកួននៃយោធភូមិភាគទី៥) មានឋានន្តរសក្តិវរសេនីយ៍និងក៏ជាថៅកែភាស៊ីចំណតស្រុកថ្មពួក(មានទីតាំងនៅរង្វង់មូលប្រសព្វបឹងត្រកួនស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀតនិងនៅលើផ្លូវជាតិលេខ៥៦ A ​ឃុំគំរូនៃស្រុកថ្មពួក ។ ម្ចាស់គណនីហ្វេសប៊ុក ... Read More »

រយៈពេល​២ថ្ងៃ​នេះតួលេខបន្តការកេីនឡេីងខ្ពស់! ខណៈក្រសួងសុខាភិបាល​ រកឃើញ​​ករណីវិជ្ជមានកូវីដ-១៩​ ក​ឆ្លង​ថ្មី​​ចំនួន​ ៨៤១នាក់​​ និងអ្នកជាសះស្បេីយ​ ៦១នាក់​

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាល​កម្ពុជា​ នៅថ្ងៃ​ចន្ទទី៣ ខែឧសភា ឆ្នាំ២០២១នេះ​​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៨៤១នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៦១នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ នៅថ្ងៃទី២ ... Read More »

រដ្ឋបាល​ខណ្ឌមានជ័យ៖​ ​​បងប្អូន​សប្បុរសជន និង​អង្គការទាំងអស់ ដែលមាន​បំណង​យក​អំណោយ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ ជាប់​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ សូម​ទាក់ទង​មក​អាជ្ញាធរមូលដ្ឋាន​

ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១​ រដ្ឋបាល​ខណ្ឌមានជ័យ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជា​សាធារណៈ​មួយ ជូនដំណឹង​ដល់​បងប្អូន​សប្បុរសជន និង​អង្គការ សមាគម​នានា​ទាំងអស់ ដែលមាន​បំណង​យក​អំណោយ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ ដែល​ជាប់​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ... Read More »

ភូមិ ដែលមានចំនួន អ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ភូមិ ដែលមានចំនួន អ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅរាជធានីភ្នំពេញ ដូចមានបង្ហាញប្រាប់ជូនដូចខាងក្រោម និង📣 សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោមនេះ៖ 🔴 ... Read More »

កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​ក្រសោប​​ជនអាវ៉ាសែ​ប្រុស​ស្រី​ចំនួន​២៦​នាក់​ ប្រមូលផ្ដុំ​គ្នា​ជក់​គ្រឿងញៀន​ ក្នុង​បន្ទប់​ខារ៉ាអូខេ​«​ពិភព​ថ្មី​» ស្រុក​កំ​រៀង

ខេត្តបាត់ដំបង​៖ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ប្រឆាំង​គ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង​ បានឲ្យដឹងនៅថ្ងៃទី២​ ខែឧសភា​ ឆ្នាំ​២០២១ថា​ កម្លាំង​សមត្ថកិច្ចជំនាញ​ស្រុក-ខេត្ត​ បានសហការគ្នា​ឆ្មក់​ចូល​ទៅ​បង្រ្កាប​ និងឃាត់ខ្លួនក្រុម​ជនអាវ៉ាសែ​ប្រុស​ស្រី​ចំនួន​២៦​នាក់​ ដែលលួចប្រមូលផ្ដុំ​គ្នា​ជក់​គ្រឿងញៀន​ និង បំពាន​បំរាម​វិធានការ​ក្រសួងសុខាភិបាល​ ក្នុង​បន្ទប់​ខារ៉ាអូខេមួយកន្លែងយីហោ​«​ពិភព​ថ្មី​»នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ ... Read More »

អង់គ្លេសបញ្ជូនម៉ាស៊ីនជំនួយដង្ហើម ១០០០គ្រឿងបន្ថែមទៀតជូនឥណ្ឌា

នៅថ្ងៃទី២ខែឧសភា រដ្ឋាភិបាលអង់គ្លេសបានប្រកាសបញ្ជូនជំនួយម៉ាស៊ីនជំនួយដង្ហើមបន្ថែម១០០០គ្រឿងទៀតទៅកាន់ប្រទេសឥណ្ឌា ក្នុងពេលប្រទេសនេះ មានករណីឆ្លងលើសពី៣សែននាក់ក្នុងមួយថ្ងៃរយៈពេល១០ថ្ងៃជាប់គ្នា ។ កន្លងមក រដ្ឋាភិបាលអង់គ្លេសបានបានផ្តល់ជំនួយម៉ាស៊ីនជំនួយដង្ហើម៦០០គ្រឿង និងម៉ាស៊ីនផលិតអុកស៊ីហ្សែនឲ្យដល់ប្រទេសឥណ្ឌា ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានប្រកាសថា « ... Read More »

បើដឹកកម្មករ កម្មការិនី ផ្ទុកច្រើនតាន់តាប់បែបនេះ ឯណាទៅការអនុវត្តវិធានសុខាភិបាល, ! អាជ្ញាធរឃាត់យកទៅធ្វើចត្តាឡីស័កទាំងអស់ !

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ កម្មករ កម្មការិនីជាច្រើននាក់ ដែលបម្រើការងារនៅរោងចក្រ នៃស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរឃាត់រថយន្តដែលដឹកកម្មករ យកទៅធ្វើចត្តាឡីស័ក ទាំងអស់ នៅសាលាបឋមសិក្សាអង្គសឹង្ហ។ សូមបញ្ជាក់ថា, ... Read More »

អាមេរិក៖ លិចទូកនៅ San Diego ស្លាប់និងរបួស៣០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់ និង២៧នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់លិចទូកនៅសមុទ្រ San Diego ភាគខាងកើតរដ្ឋកាលីហ្វ័រនីញ៉ាអាមេរិក។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២ខែឧសភា (ពេលវេលាអាមេរិក)។ ក្រុមជួយសង្គ្រោះទីក្រុង San Diego បានឱ្យដឹងថា ក្រុមជួយសង្គ្រោះ និងកម្លាំងប៉ូលិសការពារដែនសមុទ្រអាមេរិក ... Read More »

បុគ្គលិក​ដឹកជញ្ជូន​ម្ហូបអាហារ Food panda បើក​ម៉ូតូ​លឿនធ្វេសប្រហែស​បុកមន្រ្តីនគរបាលម្នាក់​ ប្រចាំ​ការនៅតំបន់បិទខ្ទប់បាក់ជេីង

ភ្នំពេញ​៖ បុគ្គលិក​ដឹកជញ្ជូន​ម្ហូបអាហារ Food panda ម្នាក់ បាន​បើក​បរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ឆ្លង​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ហើយ​មិនបាន​បង្អង់​ល្បឿន ទៅ​បុក​មន្ត្រីនគរបាលម្នាក់​ ដែលកំពុង​អនុវត្តតាមវិធានការបិទខ្ទប់​ទាំង​កំរោល​ បណ្ដាលឲ្យរបួសធ្ងន់​បាក់ជេីងម្ខាង។ ភ្លាមនោះ​ជនបង្កក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ បានកើត​ឡើងនៅនៅវេលា​ម៉ោង ៦ព្រលប់​ថ្ងៃទី​២ ... Read More »

អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល ដែលមានរាយនាមឈ្មោះដូចខាងក្រោមតាមតារាង ។ រដ្ឋបាលស្រុកចំការលើ សូមអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធផ្ទាល់ និងអ្នកទាំង៥៨ខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ... Read More »

Everton ចូលរួមប្រជែងជាមួយក្លិបធំៗចង់បាន Sergio Aguero នៅរដូវកាលក្រោយ

ក្លិបស្ករគ្រាប់ Everton គឺជាក្លិបថ្មីបំផុតដែលបានចូលរួមប្រកួតប្រជែងសម្រាប់ការនាំយកខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នៅរដូវកាលក្រោយ ដោយហ៊ានបើកការចរចារលើប្រាក់ឈ្នួល ២៤០,០០០ផោនក្នុងមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailystar របស់អង់គ្លេសនៅព្រឹកថ្ងៃទី៣ ឧសភានេះ។ ... Read More »

អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី​ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី​ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ​ 1- ក្រុងស្វាយរៀង ០៨៨ ៤៧៧ ៧៧៦៥ 2-ស្រុករមាសហែក ០១២ ៣១៨ ៥៥០ 3-ស្រុកស្វាយជ្រំ ... Read More »

ក្រសួងពាណិជ្ជកម្មបានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម និងតំបន់លឿងទុំឲ្យបានជ្រាបថា៖ ១. អនុវត្តស្មារតីសេចក្តីសំរេចលេខ៥៤, ក្រសួងពាណិជ្ជកម្មបានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែងដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម និង រៀបចំរំកិលផ្លាស់ប្តូរទីតាំងស្តង់ទៅកន្លែងតំបន់ក្រហមដែលទើបកំណត់ថ្មី។ ទន្ទឹមនឹងនេះបានបង្ករលក្ខណ:អោយផ្នែកឯកជនចូលរួមលក់ទំនិញតាមស្តង់ ... Read More »

Struff ឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour លើកដំបូងនៅទីក្រុង Munich

កីឡាករវាយតឺន្នីស Jan-Lennard Struff របស់អាឡឺម៉ង់ស្ទើរតែមិនគួរឱ្យជឿបន្ទាប់ពីទទួលបានជ័យជំនះកាលពីថ្ងៃអាទិត្យនៅទីក្រុង Munich បានឈានទៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងអាជីពក្នុងកម្មវិធី ATP Tour ក្នុងការប៉ុនប៉ងឡើងដល់វគ្គនេះជាលើកទី៨ ។ សារព័ត៌មាន AFP បានផ្សាយថា កីឡាករវ័យ៣១ឆ្នាំរូបនេះបានយកឈ្នះកីឡាករសញ្ជាតិបេឡារូស Ilya Ivashka ... Read More »

លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងទទួលអំណោយពីលោកឌី វិជ្ជា និង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងការពារព្រំដែនក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ​ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន​ ... Read More »

Man Utd នឹងលក់ខ្សែបម្រើ Paul Pogba ប្រសិនបើមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មី

កីឡាករ Paul Pogba នឹងត្រូវក្លិបលក់នៅរដូវក្តៅនេះ ប្រសិនបើគាត់បដិសេធមិនប្តេជ្ញាក្នុងការចុះកុងត្រាថ្មីនៅក្លិប Manchester United ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី២ ខែឧសភាម្សិលមិញនេះ។ ទោះយ៉ាងណាក្លិបបិសាចក្រហម Manchester ... Read More »

ស្រ្តីម្នាក់បើករថយន្តហាយឡេនឌ័រទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រួញមួយកំណាត់មុខ

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបើករថយន្តហាយឡេនឌ័រខ្វះការប្រុងប្រយ័ត្នបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរួញមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី ២ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខាងមុខវិទ្យាល័យបឹងត្របែក ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រឿងនៅស្ទោងរកឃើញវិជ្ជមានកូវីដ-១៩ ដល់១៥នាក់ទៀតហើយ!

ខេត្តកំពង់ធំ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពី​ការរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ ទាំងយប់ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា យោងតាមលទ្ធផលនៃការ វិភាគសំណាកដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ... Read More »

អភិបាល​ខណ្ឌ​ដូនពេញ​៖​ ជួបសួរសុខទុក្ខកម្លាំងប្រជាការពារ និងនាំយកថវិកាឧបត្ថម្ភរបស់លោក ឃួង ស្រេង ចែកជូនពួកគាត់ចំនួន ៨៣នាក់

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិងលោកស្រី នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្លាំងប្រជាការពារ ដែលប្រចាំការក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកថវិកាឧបត្ថម្ភរបស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ... Read More »

ច្បាស់ហើយ ! សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេក្រោយថ្ងៃទី៥ ឧសភា ប៉ុន្តែអាចបិទតំបន់តូចៗដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ

ភ្នំពេញ ៖ នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។ នេះជាប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ... Read More »

ប្រមុខដឹកនាំកម្ពុជា​៖ ពេលកូវីដ-១៩ធូរស្រាល​ ត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចកម្ពុជា

ភ្នំពេញ​៖​ បន្ទាប់ពី​សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រលប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍លើកឡើងថា, តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ ... Read More »

រដ្ឋបាលខេត្តសៀមរាប បិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ និង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ ... Read More »

អនុវត្តតាមវិធានការច្បាប់ ឃាត់ខ្លួនបុគ្គល អ៊ុយ សម្បត្តិ ដែល ផឹកស៊ីបង្ហោះវីដេអូ ផ្គើននឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត

ខេត្តព្រះសីហនុ៖ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួន បុគ្គលឈ្មោះ ... Read More »

ប្រជាជាពលរដ្ឋចំនួន ៨,០០០គ្រួសារ នៅតាមខ្នងផ្ទះ បន្ទប់ផ្ទះជួល ដែលកំពុងធ្វើចត្តាឡីស័ក និង បិទខ្ទប់ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ បានទទួល​អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ​៖​ អាជ្ញាធរខណ្ឌមានជ័យ​ នៅថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១​ បន្តនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ពលរដ្ឋចំនួន ៤០០គ្រួសារ និងបងប្អូនអ្នករត់ម៉ូតូឌុប អ្នករើសអេតចាយ និងជនអនាថាមួយចំនួនទៀត ទទួលបានអំណាយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ​ បានអញ្ជើញ ... Read More »

ពិភពលោកមានពលរដ្ឋជិត ១,១ពាន់លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩

គិតតាមរបាយការណ៍ របស់ Pharmaceutical Technology គិតត្រឹមថ្ងៃទី៣០ ខែមេសា មានពលរដ្ឋនៅជុំវិញពិភពលោក រហូតដល់ទៅជិត១,១ពាន់លាននាក់ ហើយបានចាក់វ៉ាក់សាំង ដូសទីមួយ ក្នុងចំណោមពលរដ្ឋសរុបលើពិភពលោក៧,៨ពាន់លាននាក់។ ពលរដ្ឋដែលបានចាក់គ្រប់គ្រាន់ទាំងពីរដូសមានជាង ២៥១លាននាក់។ ប្រទេសដែលមានពលរដ្ឋចាក់វ៉ាក់សាំងច្រើនជាងគេ គឺចិន ... Read More »