ខេត្តបន្ទាយមានជ័យ ៖ មកទល់ម៉ោង ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយអគ្គិភ័យឆាបឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានផ្អាកមួយអន្លើសិន ដោយសារយប់ងងឹតពិបាករុករក និងអគារមានកម្ពស់ខ្ពស់ និងច្រើនបន្ទប់ពេក។ ប្រតិបត្តិការនឹងចាប់ផ្តើមបន្ត ... Read More »
ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ... Read More »
ស្លាប់និងរបួស១៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែធ្នូនេះ កើតឡើង៨លើក !!!
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នាថ្ងៃទី២៩ ធ្នូនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៨នាក់ របួសធ្ងន់ចំនួន ៥នាក់(ស្រី១នាក់) និងរបួសស្រាលចំនួន ... Read More »
ឆ្នាំ២០២២ មានហេតុការណ៍ប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើន
នៅក្នុងឆ្នាំ២០២២នេះ មានសោកនាដកម្មប្រជ្រៀតជាន់លើគ្នា ជាច្រើនករណីបណ្តាលឱ្យមានអ្នកស្លាប់និងរបួសរាប់សិបនាក់។ ក្នុងចំណោមករណីនោះ មានពីរករណីធំៗជាងគេ គឺនៅក្នុងប្រទេស ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលបានសម្លាប់មនុស្សសរុបរាប់រយនាក់ ។ នៅឥណ្ឌូណេស៉ី៖ ហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ចំនួនយ៉ាងហោចណាស់១៣៥នាក់ បានកើតឡើងកាលពីយប់ថ្ងៃទី១ ខែតុលា នៅពេលក្រុមអ្នកគាំទ្របាននាំគ្នាចូលអុកឡុកទីលានបាល់ទាត់ ... Read More »
ខ្សែការពារ Reece James របស់ Chelsea ត្រូវអវត្តមានរហូតដល់៤សប្តាហ៍ដោយសាររបួសជង្គង់
ខ្សែការពារ Reece James របស់ក្លិប Chelsea នឹងត្រូវអវត្តមានពី៣ទៅ៤សប្តាហ៍ជាមួយនឹងរបួសជង្គង់អំឡុងពេលប្រកួតឈ្នះ ២-០ នៅក្របខ័ណ្ឌ Premier League លើក្រុម Bournemouth កាលពីថ្ងៃអង្គារ។ កីឡាករជម្រើសជាតិអង់គ្លេស James ... Read More »
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៩ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន៣៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៥១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៨២៧គ្រឿង ម៉ូតូចំនួន ១.៧៨៨គ្រឿង ក្នុងនោះរកឃើញ ... Read More »
លោក ឃួង ស្រេង ៖ អរគុណចំពោះអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារដែល បានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរខណ្ឌទាំង១៤និងប្រធានផ្សារទាំងអស់ដែលបានយកចិត្តទុកដាក់និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញមកដល់ពេលនេះ។ លោក ឃួង ស្រេង សរសើរបែបនេះ ខណៈដែលលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ... Read More »
នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណជាពីរឆ្នាំដោយជំងឺកូវីដ-១៩។នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ... Read More »
កសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវរដូវវស្សាដំណាក់កាលចុងក្រោយជាមួយនិងតម្លៃស្រូវសមរម្យ
ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករខេត្តត្បូងឃ្មុំ កំពុងសម្រុកប្រមូលផលស្រូវរដូវវស្សា ដំណាក់កាលចុងក្រោយប្រចាំឆ្នាំ២០២២ សម្រេចបាននៅលើផ្ទៃដីទំហំសរុប ៧៦.៤៣០ ហិកតា។ ប្រជាកសិករនៅស្រុកត្បូងឃ្មុំហាក់ដូចជាសប្បាយ រីក រាយបន្តិចផងដែរចំពោះផលស្រូវដែលទទួលបាននៅឆ្នាំនេះនិងតម្លៃក៏សមរម្យ។ ពួកគាត់និយាយស្រដៀងគ្នាថា តម្លៃស្រូវឆ្នាំនេះគឺសមរម្យដែលអាចទទួលយកបានពោលគឺមិនថោកពេកទេ។ យ៉ាងណាក៏ដោយពួកគាត់ស្នើសុំឲ្យស្ថាប័នជំនាញជួយពង្រឹងបញ្ហាតម្លៃឲ្យមានស្ថេរភាពជូនប្រជាកសិករផង។ ប្រជាកសិករនៅក្នុងឃុំគរ ... Read More »
នេនតូចមួយអង្គ ក្រោយពេទ្យដកធ្មេញខុសបច្ចេកទេស ពេលនេះបានសុគតហើយ ក្នុងមន្ទីរពេទ្យប្រទេសវៀតណាម
ភ្នំពេញ៖ បើយោងតាមលោក ផន ផល្លា ជាប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការដោយបញ្ជាក់ថា៖ ទីបំផុត! នេនតូចបានសុគតហើយមុននេះ😥😥🙏🙏យើងបានព្យាយាមជួយលោកហើយ ម៉ាស៊ីនតូច ម៉ាស៊ីនធំ ពេទ្យក្នុងស្រុក ពេទ្យក្រៅស្រុក–យើងបានព្យាយាមរួចអស់ហើយ😥ហ៊ឹម……😥។ លោក ផន ផល្លា ... Read More »
លោក នេត្រ ភក្ត្រា ៖ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេល ២៤ ឆ្នាំមកនេះ កម្ពុជាមានលទ្ធភាពពេញលេញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ
ខេត្តកំពត ៖ «កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលសម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន ... Read More »
ក្រសួងសុខាភិបាលដាក់បន្ថែមម៉ាស៊ីនស្កេនកម្តៅ ៣គ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពញ
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខា ធិការប្រចាំការតំណាង លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស, អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងមានការចូលរួមពីមន្ដ្រីអាកាសដ្ឋាអន្ដរជាតិភ្នំពេញ, ... Read More »
Erling Haaland បំបែកកំណត់ត្រាស៊ុតបញ្ចូលទីនៅ Premier League
ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករលឿនបំផុតដែលអាចរកបាន២០គ្រាប់នៅ Premier League បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-១ របស់ Man City លើក្រុម Leeds កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូនេះ។ ... Read More »
គិតត្រឹមថ្ងៃទី១២ខែធ្នូនេះផ្លែមៀនស្រស់កម្ពុជាជាង ២ ៦០០តោន ត្រូវបានដាក់លក់នៅទីផ្សារប្រទេសចិន
ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអោយដឹងថា ផ្លែមៀនស្រស់របស់កម្ពុជាទម្ងន់ជាង ២ ៦០០តោន បាននាំចេញ និងទៅដល់ប្រទេសចិនហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ហើយទទួលបានការគាំទ្រពីប្រជាជនចិនជាច្រើនផងដែរ។ នៅក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ... Read More »
ឆក់កាបូបមិនបានសម្រេចរត់មិនរួចជាប់ខ្នោះរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់យកកាបូបលុយពីជនជាតិចិនម្នាក់តែមិនបានសម្រេចព្យាយាមជិះម៉ូតូគេចខ្លួនតែគេចមិនរួចត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៦និ២០នាទីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបយូអេង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះសរ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ... Read More »
កូដកម្មនៅចក្រភពអង់គ្លេសអាចបំផ្លាញភាពសប្បាយរីករាយរបស់មនុស្សរាប់សែននាក់ក្នុងថ្ងៃឆ្លងឆ្នាំ
សារព័ត៌មាន The Telegraph បានផ្សយថា មនុស្សរាប់សែននាក់ប្រឈមនឹងហានិភ័យមិនអាចត្រឡប់មកផ្ទះវិញបានសម្រាប់ថ្ងៃវិស្សមកាល ដោយសារមន្ត្រីបុគ្គលិកព្រំដែនចក្រភពអង់គ្លេសនាំគ្នាធ្វើកូដកម្ម។ ការតវ៉ាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃសុក្រទី២៣ ធ្នូ ហើយបន្តរហូតដល់ចុងខែដោយការឈប់សម្រាកចាប់ពីថ្ងៃទី២៧ ខែធ្នូ។ កូដកម្មនឹងធ្វើឡើងនៅអាកាសយានដ្ឋានធំៗរបស់ចក្រភពអង់គ្លេស។ ដូច្នេះមនុស្សប្រហែល ៥00 ពាន់នាក់អាចមានបញ្ហាជាមួយនឹងការធ្វើដំណើរនៅថ្ងៃបុណ្យណូអែលនិងឆ្លងឆ្នាំសកល។ តាមសេចក្តីរាយការណ៍ ... Read More »
ព័ត៌មានបន្ថែមទៀត ! មនុស្សស្លាប់កើនដល់១៩នាក់ និងរបួស ធ្ងន់ស្រាលជាង៧០នាក់ ក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែត សមត្ថកិច្ចបន្តរុករក
ខេត្តបន្ទាយមានជ័យ៖ មកដល់ម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ តាមព័ត៌មានបឋមដែលទទួលបានពីសមត្ថកិច្ចឲ្យដឹងថា អគ្គិភ័យឆាបឆេះនៅកាស៊ីណូប៉ោយប៉ែតបានបណ្តាលឱ្យមនុស្សស្លាប់កេីនដល់១៩នាក់ និងរបួស ស្រាល៥០នាក់ និងរបួសធ្ងន់២៣នាក់ អាចបន្តទៀត ខណៈសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ កំពុងបន្តសកម្មភាពរុករក ... Read More »
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដាក់ឱ្យអនុវត្តមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារវីង
ភ្នំពេញ ៖ ការដាក់ឱ្យអនុវត្តមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារវីង ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ក៍ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាបានរៀបចំរួចរាល់នូវមុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកជាមួយធនាគារវឹង បន្ថែមពីលើធនាគារដៃគូដែលមានស្រាប់។ ក្នុងន័យនេះ អគ្គនាយកដ្ឋានតយនិងរដ្ឋាករកម្ពុជាសម្រេចដាក់ ឱ្យអនុវត្តមុខងារនេះ ចាប់ពីថ្ងៃទី០១ ... Read More »
កម្លាំងនគរបាលចម្រុះខេត្តព្រះសីហនុ ចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន
ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ដេីម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកដេីរលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុ កម្លាំងនគរបាលចម្រុះខេត្តព្រះសីហនុ បានដាក់គោលដៅចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។ ... Read More »
លោក ង៉ោ ម៉េងជ្រួន ៖ គិតត្រឹមម៉ោង១១ និង៣០នាទីថ្ងៃទី២៩នេះ រកឃើញអ្នកស្លាប់ ១៦នាក់ និងអ្នករបួស ៥៨នាក់ ករណីអគ្គិភ័យឆាបឆេះ កាស៊ីណូ នៅក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ គិតត្រឹមម៉ោង១១ និង៣០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រកឃើញអ្នកស្លាប់ ១៦នាក់ និងអ្នករបួស ៥៨នាក់ ករណីអគ្គិភ័យឆាបឆេះ កាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ... Read More »
ការប្រឈមមុខតានតឹងរវាងស៊ែប៊ី នឹងកូសូវ៉ូ ក្រោយសម្រេចបិទព្រំដែន
តាមព័ត៌មាន AFP នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា សហរដ្ឋអាមេរិក បក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប បានជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមា នៅក្នុងតំបន់ខាងជើងសាធារណរដ្ឋកូសូវ៉ូ នៅចំពោះមុខការបិទព្រំដែន និងភាពតានតឹងជាមួយជនជាតិដើមស៊ែប៊ី ជុំវិញឯករាជ្យភាពកូសូវ៉ូកាលពីឆ្នាំ២០០៨។ ... Read More »
ខ្សែការពារហូឡង់ Daley Blind បញ្ចប់កិច្ចសន្យជាមួយ Ajax ក្នុងរយៈពេល៦ខែ
ក្លិបបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្សែការពារសញ្ជាតិហូឡង់ Daley Blind បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Ajax ក្នុងរយៈពេលប្រាំមួយខែមុននេះ ។ កីឡាករវ័យ៣២ឆ្នាំដែលបានចូលរួមជាមួយក្រុមយុវជន Ajax តាំងពីអាយុ៨ឆ្នាំរូបនេះបានលេងចំនួន៣៣៣ដងក្នុងអំឡុងពេលប្រកួតចំនួន២ដងជាមួយក្រុមហូឡង់។ គាត់បានជួយឲ្យឈ្នះពានរង្វាន់ Eredivisie ចំនួន៧ជាមួយក្លិប និងស៊ុតបញ្ចូលទីបាន១៣គ្រាប់។ ... Read More »
បុរសម្នាក់ដេកស្លាប់នៅក្នុងរោងដីឡូត៍មួយកន្លែងសង្ស័យខ្យល់គរ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងដីឡូត៍ចិញ្ចឹមពពែមួយកន្លែងស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសារិទ្ធ ភេទប្រុស ... Read More »
សម្ដេចទៀ បាញ់អំពាវនាវពលរដ្ឋឱ្យគុណតម្លៃទៅលើនយោបាយឈ្នះ=ឈ្នះ និងប្ដូរផ្ដាច់ថែរក្សាសសន្តិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២នេះក្នុងឱកាសប្រារព្ធខួបបួនឆ្នាំនៃការកសាងវិមានឈ្នះ=ឈ្នះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ឱ្យគុណតម្លៃទៅលើនយោបាយឈ្នះ=ឈ្នះ ដែលនាំមកនូវសុខសន្តិភាពដល់ប្រទេសជាតិ និងប្រជាជន ហើយត្រូវរួមគ្នាប្ដូរផ្ដាច់ថែរក្សាឱ្យបានជាដាច់ខាត។ ... Read More »
Update ៖ សោកនាដកម្ម ! មុនចូលឆ្នាំសកល អគ្គិភ័យឆាបឆេះកាស៊ីណូក្រុងប៉ោយប៉ែត យ៉ាងហោចក៏មានមនុស្សប្រុសស្រីប្រមាណជាង ៤០នាក់ បានស្លាប់ និងរបួស
ក្រុងប៉ោយប៉ែត : បើតាមការបញ្ជាក់ពីលោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ របាយការណ៍បឋម ស្លាប់ និងរបួស៤០នាក់ ភ្លើងឆេះកាស៊ីណូហ្គ្រេនដាយមិន នៅប៉ោយប៉ែត ហើយសមត្ថកិច្ច អាជ្ញាធរ កម្ពុជា ថៃ បានព្យាយាមជួយអន្តរាគមន៍សង្គ្រោះ យ៉ាងយកចិត្តទុកដាក់បំផុត។ ... Read More »
គួរយល់ដឹងខ្លះៗអំពី (ព្រះវិស្ណុឬព្រះនារាយណ៍)
ភ្នំពេញ ៖ បើយោងតាមមន្ត្រីជំនាញ គ្រូបង្រៀន លោកតាអាចារ្យហើយក៏ធ្លាប់លើឡើងដោយប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងកាលរៀបចំពិធីអភិសេក ព្រះវិស្ណុឬព្រះនារាយណ៍ នៅក្រុងបាត់ដំបងកន្លងទៅនៅរង្វង់មូលផ្លូវទៅខេត្តបន្ទាយមានជ័យ ជាទីគោរពសក្ការ:បូជា តាមសាសនា ក៏ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា, ព្រះវិស្ណុឬព្រះនារាយណ៍ (LordVishnu) ឬ (LordNarayana) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុងព្រហ្មមញ្ញសាសនាឬហិណ្ឌូសាសនា។ ព្រះវិស្ណុជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្មតាមរយៈទងផ្ចិតរបស់ព្រះអង្គ ... Read More »
អភិបាលខេត្តបន្ទាយមានជ័យ ៖ ករណីគ្រោះអគ្គិភ័យវាយប្រហារអគារកាស៉ីណូយីហោ”ហ្រ្គេនដាយមិន” មនុស្ស១១នាក់ស្លាប់ និងជាង៣០នាក់រងរបួស គិតត្រឹមវេលាម៉ោងជាង១១ព្រឹកនេះ!
ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ករណីគ្រោះអគ្គិភ័យមួយបានវាយប្រហារអគារកាស៉ីណូយីហោ”ហ្រ្គេនដាយមិន” បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១១នាក់បានស្លាប់ និងជាង៣០នាក់ទៀតបានរងរបួស នេះបេីគិតត្រឹមវេលាម៉ោងជាង១១ព្រឹកនេះ! លោក ... Read More »
សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ មិនត្រូវអនុញ្ញាតឱ្យឈ្មួញទុច្ចរិតលក់ដីខ្យល់នៅក្រៅឃុំ ព្រោះប៉ះពាល់ផលប្រយោជន៍ដើមបណ្តឹងធ្ងន់ធ្ងរ
ភ្នំពេញ ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះក្តីលើពាក្យបណ្តឹងសុំនៅក្រៅឃុំរបស់ជនសង្ស័យម្នាក់ ដែលជាឈ្មួញរកស៊ីទិញលក់ដីខ្យល់ ។ សវនាការបានធ្វើឡើងជាសាធារណៈដែលដឹកនាំដោយលោក ឃុន លាងម៉េង ជាប្រធានប្រធានក្រុម ប្រឹក្សាជំនុំជម្រះ ចំពោះមុខជនសង្ស័យជាដើមបណ្តឹង”ឧទ្ធរណ៍” ... Read More »
អគ្គិភ័យឆាបឆេះអគារបុគ្គលិករបស់រដ្ឋ០១ខ្នងដោយមិនដឹងមូលហេតុនៅខេត្តបាត់ដំបង!
ខេត្តបាត់ដំបង៖ អគារបុគ្គលិករបស់រដ្ឋ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ០០និង៤០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ យោងតាមរបាយការណ៍របស់សម្ថកិច្ចខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៩ ខែធ្នូ ... Read More »
ពលរដ្ឋសំណូមពរឱ្យអាជ្ញាធរជួយពិនិត្យ មើលក្រុមអាជីវករដាក់តាំងលក់លើចិញ្ចើមផ្លូវសារធាណៈបង្កឱ្យស្ទះចរាចរណ៍រកផ្លូវដើរមិនរួចនៅក្រុងច្បារមន
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋអ្នកដំណើឆ្លងកាត់រង្វង់ មូលមុខផ្សារកំពង់ស្ពឺស្នើសុំឲ្យអាជ្ញាធរក្រុងច្បារមនមេត្តា ជួយពិនិត្យមើលនិងរៀបសណ្តាប់ធ្នាប់លើផ្លូវសារធាណៈ ខណៈមានក្រុមអាជីវករបាននាំគ្នាដាក់តាំងលក់ចំណីអាហារពេញលើផ្លូវបង្ក ឲ្យមានការកកស្ទះចរាចរណ៍រកផ្លូវដើរស្ទើមិនរួច។ ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះមានការកកស្ទះចរាចរណ៍ខ្លាំងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលាខេត្តកំពង់ស្ពឺនិងការធ្វើដំណើទៅកន្លែងផ្សេងៗ ការលើកឡើងរបស់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២នេះ។ លោកស្រី ចាប់ ណូ អាយុ៦៨ឆ្នាំជាពលរដ្ឋរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច