ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរខណ្ឌច្បារអំពៅនាំយកអំណោយរបស់សម្តេចតេជោចែកជូនប្រជាពលរដ្ឋតាមបន្ទប់ជួល

      ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន២២គ្រួសារដែលរស់នៅក្នុងតំបន់កំពុងធ្វើចក្តាឡី ស័កបានទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។      សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ... Read More »

សារលិខិតថ្វាយព្រះពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្ដុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម វស្សារបស់ ព្រះករុណា ព្រះមហាក្សត្រ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៦៨ យាងចូល៦៩ ព្រះវស្សា

ភ្នំពេញ៖ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ! ក្នុងឱកាសប្រកបដោយមហានក្ខត្តឬក្សដ៏ឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា ទូលព្រះបង្គំ ... Read More »

ស្បៀង ជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងស្បៀងបឋម បានបន្ដចែកជូនដល់បងប្អូន ដើម្បីសម្រាលការលំបាក

ភ្នំពេញ៖ ក្នុងដំណាក់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ស្បៀងចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។ បន្ថែមពីនេះ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត មាន លោកស្រី អ៊ូ ធីតាពៅ គួច ... Read More »

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូស បន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៨០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៣៥០នាក់​ និងអ្នក​ស្លាប់​ ៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៨០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣៥០នាក់ និងករណីស្លាប់​ ៥នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

ក្នុងរយៈពេល២៤ម៉ោង ពិភពលោកមានករណីស្លាប់ដោយកូវីដ-១៩ជាង ១០ពាន់នាក់

តាមគេហទំព័រ Worldometer នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង១៥៩,៥លាននាក់ ក្នុងនោះមានអ្នកឆ្លងថ្មី៦០៤ពាន់នាក់ ។ ក្រៅពីនេះនៅមានអ្នកស្លាប់៣,៣ លាននាក់ ក្នុងនោះមានស្លាប់ថ្មី ជាង១០ពាន់នាក់។ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១០ ខែឧសភា ... Read More »

កម្លាំងចម្រុះល្បាតតាមព្រំដែនឃាត់ខ្លួនពលករខ្មែរ២៦នាក់លួចឆ្លងដែនចូលទៅថៃខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រីចំនួន២៦នាក់បានចាញ់បោកមេខ្យល់រួចនាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃកាលពីយប់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២១នេះត្រូវ កម្លាំងអន្តរាគមន៍ វរ:សេនាតូចថ្មើរជើងលេខ៥១៤ រួមនឹងកងពលតូចថ្មេីរជេីងលេខ៥១​ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ​ មេបញ្ជាការ​ វរ:សេនាតូចថ្មើរជើងលេខ៥១៤ ​សហការជាមួយកម្លាំង កងការពារព្រំដែនលេខ៥០៣ និង ... Read More »

ប៉ូលិសថៃ​ ចាប់ឃាត់ខ្លួន​អ្នកយកព័ត៌មាន​ ​និង​សកម្មជន​មី​យ៉ាន់​ម៉ា

អន្តរជាតិ​​៖ បើ​តាម​សារព័ត៌មានថៃ​ ​និង​ប៉ូលិសថៃ​ ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​មួយកាលពី​ថ្ងៃ​អង្គារ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា៖​ អ្នកយក​ព័ត៌មាន​៣​នាក់​ និង​សកម្មជន​ ​២​នាក់​របស់​មី​យ៉ាន់​ម៉ា ត្រូវបាន​ប៉ូលិសថៃ​ ចាប់ឃាត់ខ្លួន​ ​បន្ទាប់​ពី​ពួកគេ​លួចឆ្លងដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​អាច​ប្រឈម​ការ​​បញ្ជូន​ចេញទៅប្រទេសវិញផងដែរ​។​ ​បេីតាមវិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​ភូមា​(DVB)​ បាន​ចុះផ្សាយដែរ​ថា ... Read More »

ឪពុកម្ដាយ​បាត់កូនពីផ្ទះ​ នាំគ្នា​ដេីររកស្រាប់តែប្រទះឃេីញកូនប្រុស​ទាំងពីរ​នាក់​ ​លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​

ខេត្ត​បាត់ដំបង ៖ ​ហេតុការណ៍ភ្ញាក់ផ្អើលមួយ​បានកេីតឡេីង​ បន្ទាប់ពី​ឪពុកម្ដាយ​​បាត់កូនពីផ្ទះ​ នាំគ្នា​ដេីររកស្រាប់តែប្រទះឃេីញកូនប្រុស​ទាំងពីរ​នាក់​ ​លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​បាត់ទៅហេីយ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលេីនេះ​ បានកេីតឡេីង​​កាលពី​ម៉ោងជាង​៩​យប់ថ្ងៃ​ទី១០ ​ខែឧសភា​ ឆ្នាំ​២០២១​ នៅ​ភូមិ​អូរ​មុនី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។ ​បេីតាមប្រភពព័ត៌មាន​ពីលោក​វរសេនីយ៍ឯក​ស៊ុន ... Read More »

រន្ទះបាញ់ស្លាប់បុរសម្នាក់នៅក្នុងខ្យូសស្បូវចាំដីឡូតិ៍មួយកន្លែង

ខេត្តកំពង់ស្ពឺ៖ បាតុភូតធម្មជាតិផ្លៀងផ្គរបានបណ្តាលឲ្យបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងខ្យូសស្បូវចាំដីឡូតិ៍មួយកន្លែងកាលពីម៉ោង៦ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលា នៅចំណុចដីឡូតិ៍ចាក់ដីថ្មីតាមផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រ៥២-៥៣ ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកឱរ៉ាល់បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ បាន សំពុត្តសី ... Read More »

ប្រទេសព័រទុយហ្គាល់អាចធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Champions League ជាជាងនៅកីឡដ្ឋាន Wembley របស់អង់គ្លេស

ប្រទេសព័រទុយហ្គាល់គឺជាបេក្ខភាពដ៏សំខាន់ម្នាក់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពី UEFA មិនបានទទួលបានការធានាពីការចង់ផ្លាស់ប្តូរការប្រកួតទៅកាន់កីឡដ្ឋាន Wembley របស់អង់គ្លេសឡើយ។ សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី១១ ឧសភានេះបានឲ្យដឹងថា UEFA, មន្ត្រីរដ្ឋាភិបាលអង់គ្លេសនិងសមាគមកីឡាបាល់ទាត់បានជួបគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីការផ្លាស់ប្តូរការប្រកួតរវាងក្រុមតោខៀវ ... Read More »

អាវរបស់ស្តេចបាល់បោះ Michael Jordan លក់ក្នុងតម្លៃកំណត់ត្រា១លានផោន

អាវដែលពាក់ពេលប្រកួតដែលជាកម្មសិទ្ធិរបស់អតីតកីឡាករបាល់បោះ Michael Jordan ក្នុងរដូវកាលទី២របស់គាត់នៅឯសាកលវិទ្យាល័យ North Carolina ត្រូវបានលក់ក្នុងតម្លៃ១,៣៨លានដុល្លារកាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ វាគឺជាអាវដែលត្រូវបានគេស្គាល់ថា ជារូបថតដែលត្រូវគ្នានឹងរដូវកាលឆ្នាំ ១៩៨២-១៩៨៣ របស់តារាបាល់បោះជាមួយក្រុម ... Read More »

Fulham ត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីបរាជ័យដោយសារ Burnley

ក្រុម Fulham ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយបន្ទាប់ពីការបរាជ័យក្រោមថ្វីជើងក្រុម Burnley ដែលធ្វើឲ្យក្លិបធានាបានកៅអីរបស់ពួកគេសម្រាប់រដូវកាលថ្មី។ Fulham ត្រូវកាត់ទៅលេងនៅលីគទី២របស់អង់គ្លេស ដោយមានក្រុមចំនួន២ទៀតគឺក្រុម Sheffield United និង West ... Read More »

អតិថិជនមហាសំណាងម្នាក់ឈ្នះលុយសុទ្ធ $40,000ពីក្រុមហ៊ុន សែលកាត

សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់លុយសុទ្ធ $40,000 កាលពីខែមីនា ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ ១​ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ ដូច្នេះ សែលកាត សូមចូលរួមអបអរសាទរ លោក ង៉ាន ឈឿន មានមុខរបរជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ  ស្រុកកៀនស្វាយ ... Read More »

អុីស្រាអែលវាយប្រហារហ្គាហ្សាសម្លាប់២០នាក់

កាលពីថ្ងៃទី ១០ខែឧសភាអុីស្រាអែល បានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សា ជាការតបតទៅទៅលើក្រុមហាម៉ាស់ដែលបានបាញ់មីស៊ីលទៅលើទឹកដីអុីស្រាអែល។ សារព័ត៌មាន CAN បានដកស្រង់សម្តីមន្ត្រីនៅហ្គាហ្សា ដែលបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស២០នាក់ស្លាប់ ក្នុងនោះមានកុមារ៩នាក់ និងមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ ។ ក្រៅពីនេះនៅមានអ្នករងរបួស ៦៥នាក់ផងដែរ។ នាយករដ្ឋមន្ត្រីអុីស្រាអែល ... Read More »

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀតហើយ!

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម🔴) ដោយម៉ូតូផ្ទាល់ខ្លួនដែលមានស្រុកកំណើតនៅស្រុកកញ្រ្ជៀច ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test )។ នេះបើតាមការបញ្ជាក់ឱ្យដឹង ... Read More »

អាជ្ញាធរខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ២១នាក់ទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ ១២នាក់, ស្រុកកងមាស ០៧នាក់ និង ស្រុកចំការលើ ... Read More »

យុទ្ធនាការ១ដុល្លារដើម្បីកញ្ញាឯកចក្រវាឡកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ រ៉េត សារីតា

ភ្នំពេញ៖ ចាប់តាំងពីរសៀលថ្ងៃទី១០ ខែឧសភានេះមានបណ្តាគណនីហ្វេសប៊ុកផ្លូវការស្តីពីកញ្ញាឯកល្បីៗមួយចំនួននៅកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការបរិច្ចាគ ១ដុល្លារដើម្បីរួមគ្នាចូលរួមការបោះឆ្នោតសម្រាប់កញ្ញាឯកពីកម្ពុជា កញ្ញារ៉េត សារីតា ។ យុទ្ធនាការនេះក្រោយពីលក្ខខណ្ឌនៃកម្មវិធីតម្រូវឲ្យធ្វើការបោះឆ្នោតជ្រើសរើសបេក្ខនារីឆ្នើមម្នាក់ទៅកាន់វគ្គ២១នាក់ចុងក្រោយ ហើយការបោះឆ្នោតនេះតម្រូវឲ្យធ្វើឡើងតាមApp មួយរបស់កញ្ញឯកក្រវាឡពិភពលោកបង្កើតឡើង ហើយការបោះឆ្នោតសុទ្ធតែត្រូវចំណាយប្រាក់នោះ។    ក្នុងនេះផងដែរគេក៏បានសង្កេតឃើញគណនីយដែលបានធ្វើការបង្កើតយុទ្ធនាការនេះមានដូចជា គណនីយឈ្មោះ Universe ... Read More »

ខេត្តតាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ មានទីលំនៅនៅស្រុកព្រៃកប្បាស បាទី សំរោង គីរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ មានទីលំនៅនៅស្រុកព្រៃកប្បាស បាទី សំរោង គីរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជម្រាបជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេច, ប្រការ១..ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថិរវេលាអនុវត្តរយៈពេលមួយសប្ដាហ៍គិតចាប់ពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១។ ប្រការ២..ត្រូវបានផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖ ... Read More »

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺ កូវីដ-១៩ ថ្មី ... Read More »

អាជ្ញាធរបាត់ដំបង រកឃើញករណីវិជ្ជមានថ្មី ០៩នាក់ទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបងសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩នាក់ ... Read More »

ក្រសួងធនធានទឹក ៖ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាភពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់វៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា

ភ្នំពេញ ៖ សូមបងប្អូនបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅ តំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាភពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់វៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ... Read More »

កាប់សម្លាប់បុរសម្នាក់យ៉ាងឃោរឃៅ សង្ស័យដោះស្រាយគំនុំចាស់

     ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋមបានឲ្យដឹងថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងសង្វេគ ដោយសារកណ្ដាប់ដៃគូទំនាស់ជាជនដៃដល់ យកពូថៅកាប់ខ្លួនពីក្រោយស្លាប់ផ្កាប់មុខនឹងដីដែលបញ្ហានេះគេសង្ស័យកើតឡើងដោយសាររឿងគំនុំ។  ហេតុការណ៍គួរឲ្យរន្ធត់ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ... Read More »

ដើមភ្លៅនាងទាក់ទាញមន្ត្រីឧទ្យានុរក្សលំផាត់ឲ្យរំសាយការនឿយហត់

ខេត្តមណ្ឌលគិរី៖ អ្នកធ្លាប់ជួបប្រទះឬឮឈ្មោះទេប្រភេទដើមឈើរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាដើម”ភ្លៅនាង”ដែលមានដុះនៅក្នុងព្រៃតំបន់អភិរក្សលំផាត់សិ្ថតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។ ដើមភ្លៅនាង ទាក់ទាញចំណាប់អារម្មណ៍មន្ត្រីឧទ្យាននុរក្សដែលចេញ-ចូលជួបប្រទះនៅក្នុងព្រៃនៃតំបន់ដែលពួកគេធ្វើការ។  ដើម « ភ្លៅនាង » រលោងស្រិលដែលមានកម្ពស់ខ្លះរហូតដល់២០ម៉ែត្រនឹងដុះរាយប៉ាយនៅក្នុងតំបន់លំផាត់ដែលកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម ។ វាជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ ។  «ភ្លៅនាង» ... Read More »

សារលិខិតថ្វាយព្រះពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា។ ... Read More »

ពលរដ្ឋអេស្ប៉ាញរាប់រយនាក់មិនពាក់ម៉ាស់ជួបជុំគ្នាអបអរសាទរការលុបច្បាប់បម្រាមគោចរ

នៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសអេស្ប៉ាញ ពលរដ្ឋបានជួបជុំគ្នាអបអរសាទរការបញ្ចប់ បម្រាមគោចរ នៅ១៣តំបន់ ក្នុងចំណោម១៧តំបន់ដែលបានអនុម័តក្នុងប្រទេសនេះ។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញថា ពលរដ្ឋបានជួបជុំគ្នានៅឆ្នេរសមុទ្រទីក្រុង Barcelona និងតាមផ្លូវថ្នល់នានាក្នុងរដ្ឋធានីម៉ាឌ្រីដដើម្បីអបអរសាទរដល់ការបញ្ចប់បម្រាម ដែលបានអនុវត្តរយៈពេល៦ខែនៅក្នុងប្រទេសនេះ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ មនុស្សជាច្រើនមិនពាក់ម៉ាស់ឡើយពេលជួបជុំគ្នា ដោយមិនគោរពទៅតាមវិធានការ ... Read More »

ចិនជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន

បច្ចុប្បន្នបណ្តាប្រទេសនានាជុំវិញពិភពលោកបានខិតខំជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន ដើម្បីយកឈ្នះកូវីដ-១៩ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ចិនគឺជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុត តែការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិនស្ថិតនៅលំដាប់ទី៩៦ ក្នុងចំណោមប្រទេសនិងដែនដីជាង២១០ប្រទេសជុំវិញពិភពលោក ដោយមានអ្នកឆ្លងជាង ៩០ពាន់នាក់ប៉ុណ្ណោះ។ ក្នុងពេលនេះដែរចិនបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយក្នុងមួយថ្ងៃៗ ចាក់ជូនពលរដ្ឋបានរហូតដល់ទៅជាង ៧លានដូស។ ជាមួយនឹងល្បឿននៃការចាក់វ៉ាក់សាំងនោះ មិនយូរឡើយចិននឹងចាក់ជូនពលរដ្ឋជាង១,៤ពាន់លាននាក់បានយ៉ាងឆាប់បំផុត។ បច្ចុប្បន្នចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន សុំអង្វរពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ មេបញ្ជាការ ... Read More »