ព័ត៌មានទាន់ហេតុការណ៍៖
'

ឧទ្យានជាតិគិរីរម្យ បង្ក្រាបបទល្មើសធនធានធម្មជាតិ ២៩ករណី ក្នុងរយៈពេលជិត១ខែ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិគិរីរម្យ ដោយចាប់ពីថ្ងៃទី១៩ ខែ សីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានបង្ក្រាបបទល្មើសសរុបចំនួន២៩ករណី។ ក្នុងចំណោមបទល្មើសទាំង២៩ករណី រួមមាន៖ ករណីបោះបង្គោលហ៊ុមព័ទ្ធ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ... Read More »

សមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណី

ខេត្តកណ្តាល៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច សហការជាមួយប្រជាការពារ បានចុះល្បាត និងបង្ក្រាបករណីពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់សារធាតុញៀនចំនួន ០២ករណី ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល។ *ករណីទី១៖ កើតឡើងនៅវេលាម៉ោង ១៦:៣០នាទី នៅលើផ្លូវកៅស៊ូ ... Read More »

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបបទល្មើសអូសលៀសខុសច្បាប់រាប់សិបបាវ ខណៈលៀសមួយចំនួនដែលនៅសល់ត្រូវបានទុកចោលរហូតស្អុយពេញភូមិ

ខេត្តព្រៃវែង៖ លៀសដែលឈ្មួញឃុបឃិតជាមួយជនខិលខូចប្រព្រឹត្តល្មើសបានពីបឹងស្នេហ៍ក្នុងស្រុកបាភ្នំ ត្រូវបានទុកចោលរហូតដល់ល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បណ្តាលឱ្យស្អុយពេញវាល។ តើមានចំណាត់ការយ៉ាងដូចម្តេច បានជាបណ្តែតបណ្តោយឱ្យបញ្ហានេះត្រូវអូសបន្លាយយូរថ្ងៃបែបនេះ? គួរបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបាភ្នំ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសអូសលៀស និងនេសាទលៀសខុសច្បាប់ ក្នុងអំឡុងរដូវបិទនេសាទ កាលពីថ្ងៃទី១១ ខែកញ្ញា ... Read More »

ឧទ្ធម្ភាគចក្រធ្លាក់នៅ Los Angeles ស្លាប់ 3 នាក់

អន្តរជាតិ៖ ឧទ្ធម្ភាគចក្ររបស់ស្ថានីយ៍ទូរទស្សន៍មួយបានធ្លាក់នៅជិតកន្លែងកើតហេតុនៃគ្រោះថ្នាក់ឡានក្រុងនៅ Los Angeles សហរដ្ឋអាមេរិក។ យោងតាម Reuters នាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់បន្ទាប់ពីឧទ្ធម្ភាគចក្រមួយបានធ្លាក់នៅតំបន់ Chatsworth នៃ Los ... Read More »

តុលាការកូរ៉េខាងត្បូងបានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណងចំនួន ៣២,៥ លានដុល្លារ

អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបង្គាប់កូរ៉េខាងជើងសងប្រាក់ ៣២,៥លានដុល្លារ ជុំវិញការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីឆ្នាំ២០២០ ហើយដែលការិយាល័យនេះត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញទំនាក់ទំនងរវាងកូរ៉េទាំង២។ ពាក្យបណ្ដឹងទាមទារសំណងជុំវិញការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ... Read More »

ជំងឺអេបូឡានៅកុងហ្គោ នៅតែបន្តរាលដាលយ៉ាងលឿន នៅខេត្តមួយចំនួនគួរអោយបារម្ភ

អន្តរជាតិ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹង ថា ការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងខេត្តសំខាន់មួយ បើទោះបីជាតំបន់មួយចំនួនចាប់ផ្តើមមានភាពធូរស្រាលក៏ដោយ។ ... Read More »

អារ៉ាប៊ីសាអូឌីត ពង្រីកសកម្មភាពការពារទីក្រុង Mecca ទប់ស្កាត់ការវាយប្រហារពីក្រុមហ៊ូទី

អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា អ្នកនាំពាក្យក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត លោក Turki al-Malki បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងកម្ទេចដ្រូនមួយគ្រឿងរបស់ក្រុមហ៊ូទីដែលហោះតម្រង់ទៅរកទីក្រុង Mecca ជាទីក្រុងដ៏ពិសិដ្ឋមួយសម្រាប់អ្នកកាន់សាសនាអ៉ីស្លាម។ លោក Turki ... Read More »

ឥស្សរជនសំខាន់ក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានទទួលមរណភាព

អន្តរជាតិ៖ អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក Yun Tong-hyon ដែលជាមន្ត្រីយោធាសំខាន់ម្នាក់ដែលត្រូវបានគេជឿថាបានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានទទួលមរណភាពនៅថ្ងៃទី១៣ ខែកញ្ញា។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំ គីម ជុងអ៊ុន បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ក៏ប៉ុន្តែ មិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ

ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូននូវព័ត៌មានសំខាន់ៗ ដែលមានដូចតទៅ៖ ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃនេះថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ... Read More »

រដ្ឋសភាកំណត់ថ្ងៃ២១កញ្ញា បើកសម័យប្រជុំពេញអង្គដើម្បីសម្រេចសុពលភាពលោកសុខ ផេង តំណាងរាស្ត្រថ្មី ជំនួសលោក ច័ន្ទ សារុន ដដែលទទួលមរណភាព និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤

ភ្នំពេញ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ព្រមទាំងបានកំណត់កាលបរិច្ឆេទបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាង មុខនេះ ដើម្បីពិភាក្សា ... Read More »

កូនប្រុសយករនាស់វាយម្តាយបង្កើតបែកក្បាល សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ

ខេត្តកំពង់ស្ពឺ៖ កូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីត្រូវបានចោទថា បានយករនាស់វាយម្តាយបង្កើត បណ្តាលឱ្យរងរបួសបែកក្បាល និងរងរបួសលើរាងកាយ ក្នុងករណីហិង្សាក្នុងគ្រួសារ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកាកពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់ ឯកូនរបួស

ខេត្តកណ្ដាល៖ បុរសម្នាក់ និងស្ត្រីម្នាក់ ដែលត្រូវជាប្តីប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ ខណៈក្មេងស្រីម្នាក់ដែលជាកូនរងរបួសស្រាល បន្ទាប់ពីម៉ូតូសណ្តោងរឺម៉ក ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ ហើយអ្នកបើកបររថយន្តបានបើករត់គេចពីកន្លែងកើតហេតុ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ... Read More »

ឃាត់ខ្លួនមុខសញ្ញា ០៤នាក់ក្នុង២ករណី ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកបសេ​ដ្ឋ​

ខេត្តកំពង់ស្ពឺ៖អនុវត្ដតាមបទបញ្ជានិងការចង្អុលណែនាំពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នង​ការ​ន​គរបា​លខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេ​ដ្ឋ​ បានបេីកកិច្ចប្រតិបត្តិការ​ស្រាវជ្រាវលេីមុខ​ស​ញ្ញាសង្ស័យ​គ្រឿងញៀន​នឹងឈា​ន​ទៅធ្វេីការបង្ក្រាប បាន​ ២​ ករណី​ផ្សេងគ្នា​ មនុស្ស​ ៤នាក់​ ៖ ករណីទី១ ៖​ វេលាម៉ោង១៨:៣០​នា​ទី ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងបង្វែរថវិកាជាតិជួយសេដ្ឋកិច្ចពលរដ្ឋ ជាជាងទិញអាវុធបាញ់គ្នា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចំពោះបញ្ហាព្រំដែនជាមួយប្រទេសថៃ ទាំងព្រំដែនគោក និងព្រំដែនទឹក កម្ពុជាតែងតែព្យាយាមដោះស្រាយដោយសន្តិវិធី តាមរយៈការចរចាស្របតាមច្បាប់អន្តរជាតិ ដោយរាជរដ្ឋាភិបាលមិនជ្រើសរើសការយកថវិកាទៅទិញអាវុធសម្រាប់បាញ់គ្នានោះឡើយ ផ្ទុយទៅវិញ គឺត្រូវយកថវិកាជាតិមកដោះស្រាយអន្តរាគមន៍សេដ្ឋកិច្ច ... Read More »

កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមចិន ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់

  ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានប្រគល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមចិនដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌សង្គ្រោះគ្រោះមហន្តរាយទឹកជំនន់។ ពិធីប្រគល់ និងទទួលជំនួយមនុស្សធម៌នេះ បានធ្វើឡើងនៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ពុំ ... Read More »

រថយន្តដឹកកញ្ចក់ជាន់ហ្វ្រាំង បណ្ដាលឱ្យកញ្ចក់រេចសង្កត់កាប៊ីន កម្មករម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ…

  ភ្នំពេញ៖ ហេតុការណ៍គួរឱ្យសោកស្តាយមួយបានកើតឡើង បណ្ដាលឱ្យកម្មករម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរថយន្តដឹកកញ្ចក់បានជាន់ហ្វ្រាំង បណ្ដាលឱ្យកញ្ចក់ដែលដឹកនៅលើរថយន្តរេចចេញពីកន្លែងផ្ទុក និងសង្កត់លើកាប៊ីន។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៨៖០០នាទី ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ... Read More »

បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅព្រំប្រទល់សៀមរាប-កំពង់ធំ កម្ទេចរបាំងស្បៃមុងជាង១ពាន់ម៉ែត្រ

  ខេត្តកំពង់ធំ: កងកម្លាំងចម្រុះខេត្តកំពង់ធំ បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ដោយរុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទនៅនឹងកន្លែង ក្នុងគោលបំណងទប់ស្កាត់ការបំផ្លាញធនធានមច្ឆាជាតិ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម្សិលមិញ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៤ បានសហការជាមួយកងកម្លាំងចម្រុះ ... Read More »

ពលរដ្ឋថតបានសកម្មភាពក្រុមជនសង្ស័យ គាស់ផ្ទះទុកចោលលួចសម្ភារ នៅខណ្ឌទួលគោក

ភ្នំពេញ៖ ក្រុមជនសង្ស័យប្រមាណ៥នាក់ បានធ្វើ សកម្មភាពគាស់ផ្ទះមួយកន្លែងដែលទុកចោល ដើម្បីលួចសម្ភារ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងថតរូបរាយការណ៍ជូនសមត្ថកិច្ច។ នៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ... Read More »

«គោរពច្បាប់អន្តរជាតិ» ឬគ្រាន់តែពាក្យដែលថៃទន្ទិញជាប់មាត់?

    សេចក្តីថ្លែងការណ៍របស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃក្នុងកិច្ចប្រជុំគណៈកម្មការផ្សះផ្សា​ស្តីពីការ​កំណត់​ព្រំដែនសមុទ្រកម្ពុជា-ថៃ ហាក់មិនខុសពីការលើកយកស្គ្រីបដែលបានត្រៀមទុកមកអានឡើងវិញ ដោយខ្លឹមសារសំខាន់ៗត្រូវបានរំលឹកដដែលៗ ដូចជាពាក្យដែលបានចាំមាត់រួចជាស្រេច គឺប្រកាន់យក «សន្តិ​ភាព»​ «ការសន្ទនា» «ការកសាង​ទំនុកចិត្ត» និងជាពិសេស «ការគោរពច្បាប់អន្តរជាតិ» ... Read More »

កម្ពុជាកាន់តែខិតទៅជិតគោលដៅសម្រេចបានការផលិតថាមពលអគ្គិសនីបៃតង ៧០% ត្រឹមឆ្នាំ២០៣០

  ភ្នំពេញ៖ លោក​ កែវ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថ្លែងនៅក្នុងកម្មវិធី «សប្តាហ៍ថាមពលស្អាត ឆ្នាំ​២០២៦» នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រទេសកម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តែ​ជិត​គោល​ដៅ​ជា​ប្រទេស​មាន​ប្រភពថាមពលអគ្គិសនីកកើតឡើងវិញ៧០% ត្រឹមឆ្នាំ​២០៣០។ ... Read More »

កូនតិរច្ឆានខឹងសុំលុយម្តាយមិនបានវាយម្តាយ៤ដៃរួចទាញរនាស់ដែកវាយថែមទៀតបណ្តាលឱ្យរងរបួសធ្ងន់

  ខេត្តកំពង់ស្ពឺ÷កម្លាំងសមត្ថកិច្ចស្រុកសាមគ្គីមុន្នីជ័យ បានឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាលើម្ដាយដោយសារខឹងសុំលុយមិនបាន ហើយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី។ អនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ទោ សាវ សុភក្តី  អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃ ទី១៥ខែ កញ្ញា ... Read More »

ព្រឹកថ្ងៃនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក

  ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែ ... Read More »

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះបន្តិចទៀត នៅត្រឹមកម្ពស់១៣,៥៤ម៉ែត្រ

  ខេត្តកំពង់ចាម÷នៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះបន្តិចៗម្តង ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥៤ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,១២ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១២,៣២ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅតំបន់នេះគឺ១៥,២០ម៉ែត្រ។ ទន្ទឹមនេះដែរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ... Read More »

ជម្រះបណ្តឹងឧទ្ធរណ៍ ពិរុទ្ធជនវៀតណាម៣នាក់ ដែលជាប់ទោសម្នាក់ៗ អស់មួយជីវិត ក្នុងសំណុំរឿងគ្រឿងញៀនជាង ២៥គីឡូក្រាម

  ភ្នំពេញ÷តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា បានបើកសវនាការជម្រះ លើបណ្តឹងឧទ្ធរណ៍របស់ជនជាតិវៀតណាម ចំនួន ៣នាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន ជាង ២៥ គីឡូក្រាម។ ... Read More »

រថយន្ដMAZDA CX-3មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនរង្វង់មូលក្រឡាប់ផ្ងារជើង

  ​      ភ្នំពេញ​ ៖​ នារីម្នាក់បេីករថយន្ដមួយ គ្រឿងម៉ាក MAZDA CX-3 ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំនិងបណ្តាលឲ្យនារីជាម្ចាស់រថយន្តរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១២:២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២នៅសង្កាត់ទួលស្វាយព្រៃទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កឱ្យរងការខូចខាតសម្ភារៈមួយចំនួនធំ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះជិតខាងឡើយក្រោយអាជ្ញាធរជួយរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ... Read More »

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ៥នាក់ និងដកហូតម៉ូតូ ៤គ្រឿង

ខេត្តកំពង់ស្ពឺ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៥ នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានការប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline ... Read More »

កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋាន ក្នុងពេលថ្មីៗ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេសការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាត់ទុយយោម៉ាស៊ីនត្រជាក់យកស្ពាន់

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី:(លួច,កាត់ទុយយោម៉ាស៊ីនត្រជាក់យកស្ពាន់) ប្រព្រឹត្តបទល្មើសនៅចំណុចហាងផាប់យីហោវេលា ផ្លូវលេខ៧៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សាំង សាន ... Read More »