ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡានឹងចាត់បញ្ជូនបេសកជនពិសេសឱ្យទៅកាន់សហរដ្ឋអាមេរិក

អន្តរជាតិ ៖ អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានទទួលដំណឹងនៅថ្ងៃទី១៣ខែមករាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា លោកស្រី Delcy Rodriguezប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡាមានផែនការចាត់បញ្ជូនបេសកជនពិសេសឱ្យទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅមុនថ្ងៃទី១៥ខែមករានេះ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក។   ប្រភពព័ត៌មានបានទម្លាយឱ្យដឹងថា លោកFelix Plasenciaប្រធានគណៈប្រតិភូបេសកជនវ៉េណេស៊ុយអេឡាប្រចាំអង់គ្លេស និងជាអតីតរដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា មានផែនការទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមការចាត់ចែងរបស់លោកស្រី Delcy Rodriguezប្រធានាធិបតីស្តីទី ... Read More »

លោក ប៉េង ពោធិ៍សា ដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាុរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ គ្រាន់តែនៅក្រុងបាវិតមួយ ... Read More »

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia នូវចំណុចគន្លឹះមួយចំនួន៤ ក្នុងការត្រៀមខ្លួនរបស់កម្ពុជាទៅកាន់របត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងរបត់ថ្មី ... Read More »

មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការចុះត្រួតពិនិត្យទីតាំងកែច្នៃ ការដំឡើងរថយន្តធុនធំ និងបន្តផ្សព្វផ្សាយច្បាប់ស្ដីពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវ ដល់អ្នកបើកបររថយន្តតាមដងផ្លូវ

ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ ... Read More »

លោករដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង និងឆ្លើយតបដល់តម្រូវការមនុស្សជំនាន់ថ្មី (Gen Z និង Gen Alpha)

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសឌីជីថលកន្លងមក ការបែងចែកភារកិច្ច និងកំណត់ទិសដៅផែនការការងារ ការគ្រប់គ្រងបណ្តាញសង្គម កាលវិភាគអនុវត្ត ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ធ្លាក់ត្រជាក់ សូមបងប្អូនថែរក្សាសុខភាព !

ភ្នំពេញ : បើយោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ធ្លាក់ត្រជាក់ សូមបងប្អូនថែរក្សាសុខភាព ... Read More »

ឥណ្ឌូនេស៊ី​ដាក់បម្រាម​មួយ​ជីវិត​លើ​កីឡាករ​បាល់ទាត់​២​នាក់ ក្រោយ​ប្រើ​ហិង្សា​ក្នុង​ពេល​ប្រកួត

បាល់ទាត់ឥណ្ឌូណេស៊ីបានបោះជំហានដែលមិនធ្លាប់មានពីមុនមកក្នុងការហាមឃាត់កីឡាករពីរនាក់ជាអចិន្ត្រៃយ៍ បន្ទាប់ពីឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់ដែលបានធ្វើឱ្យលីគក្នុងស្រុករបស់ប្រទេសស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ។ ការ​ដាក់​ទណ្ឌកម្ម​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​ចំនួន​ពីរ​ក្នុង​ការ​ប្រកួត Liga 4 ដែល​បាន​កើត​ឡើង​ក្នុង​ខែ​មករា។ ក្នុងការប្រកួតរវាង Universitas Ahmad Dahlan (UAD) និង Kampungqu Football Indonesia ... Read More »

ប្រទះឃើញហ្វូងក្ងោកបៃតង ប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្ស បានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត (SMART) នាថ្ងៃចន្ទ ទី១២ ខែ មករា ឆ្នាំ២០២៦ បានប្រទះឃើញហ្វូងក្ងោកបៃតង ប្រមាណ ២០ក្បាល ... Read More »

រថយន្តដឹកទំនិញធន់ធំបុករថយន្ត prius​នៅស្តុបផ្លូវបំបែកជាបួនរុញផ្ទប់ចូលផ្ទះពលរដ្ឋបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តធន់ធំដឹកស្រូវមួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាក toyota prius បើកឆ្លងផ្លូវដូចគ្នាចំពាក់កណ្តាលចំហៀងខាងស្តាំប៉ើងទៅផ្ទប់ចូលផ្ទះពលរដ្ឋបណ្តាលឲ្យតៃកុងរថយន្ត toyota prius រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៦ ចំណុចស្តុប៩២ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

នគរបាលស្រុកគងពិសីឃាត់ខ្លួនក្មេងទំនើង៣នាក់បង្ហោះម៉ូតូដោយឃាត់ទុកម៉ូតូរយៈពេល ៣ខែ

ខេត្តកំពង់ស្ពឺ ៖ អនុវត្ដតាមប្រសាសន៍ណែនាំអភិបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបក្មេងទំនេីងមិនដកដៃ និងការបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ,នគរបាលអធិការដ្ឋាននគរបាលស្រុកគងពិសីបេីកប្រតិបត្ដិការស្រាវជ្រាវក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ រួចថតរូបបង្អួតសមត្ថកិច្ចតាមរយៈបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី១៣ ខែមករា។ លោកវរសេនីយ៍ឯក ... Read More »

ឃាត់ខ្លួនមនុស្ស៧នាក់ក្នុងករណីបង្ក្រាបទីតាំងបើកល្បែងស៊ីសងប្រភេទជល់មាន់អនឡាញមួយកន្លែងនៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ប្រភេទជល់មាន់អនឡាញ បង្កប់នៅហាងការហ្វេ មួយកន្លែងដែលបង្កភាពអនាធិបតេយ្យ និងដកហូតសម្ភារៈកំព្យូទ័រ រួមនាំខ្លួនមនុស្ស៧នាក់។ ប្រតិបត្តិការណ៍នេះបានធ្វេីឡេីងនៅល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

កម្លាំងជំនាញនគរបាលស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ១០នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាស LPG 24 ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការ ... Read More »

រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយឈរលើមូលដ្ឋានច្បាប់

ភ្នំពេញ៖ លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបនឹងសំណួររបស់អ្នកសារពត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា ឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត។ លោកបានថ្លែងថាក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ... Read More »

៣ទសវត្សរ៍ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ

ភ្នំពេញ ៖ ៣ទសវត្សរ៍ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា “លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង ... Read More »

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនាំនៃការរីកចម្រើននាពេលអនាគត

ចិន៖ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ការបង្កើតថ្មីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនឹងដឹកនាំនៃការរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យោងតាមការផ្សាយរបស់សារព័ត៌មាន ក្វាងស៊ី បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ នៅក្នុងពិព័រណ៍ចិន-អាស៊ាន និង កិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាន លើកទី២២ កន្លងទៅថ្មីៗនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជា”តួឯកសំខាន់”ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយកំពុងតែនាំពិភពលោកទៅកាន់ការរីកចម្រើនថ្មីមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្មាំខាងមុខនេះ។ ... Read More »

ឈើសុក្រំចំនួន២២ដុំត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំចុះបង្ក្រាប

ខេត្តរតនគិរី៖ ឈើសុក្រំចំនួន២២ដុំដែលឈ្មួញដឹកមកសម្រាប់លក់ចែកចាយតាមរោងសិប្បកម្មនានានៅក្នុងក្រុងបានលុងនោះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ ចុះចាប់ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីឲ្យធ្វើការបង្ក្រាបបទល្មើសដូចភ្លៀងរលឹម ហើយប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។ ការបង្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិទិស ឃុំតាអង ស្រុកកូនមុំ។ ... Read More »

ប្ដីកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ព្រោះភ្លើងប្រច័ណ្ឌ

ខេត្តកំពង់ធំ៖ បុរសជាប្តីបានកាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់។ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ជាប្ដីឈ្មោះ ពៅ ពិទូ អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ត្រាច ... Read More »

ចាប់ខ្លួនបុរសម្នាក់បន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ឃាត់ខ្លួនជនសង្ស័យពីរនាក់

ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០$ ... Read More »

លោក ចាយ បូរិន ទទួលអំណោយសប្បុរសធម៏ ពីសមាគម Humanipedieប្រទេសបែលហ្សិក ដើម្បីចែកជូនវីរកងទ័ព និងគ្រួសារភៀសសឹក នៅខេត្តទាំង៨នៅជាប់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ សប្បុរសធម៏ របស់ លោក  Abdalrahman Ramon Gonzalez Suarez ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ នាំយកថវិកា ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុកវីរយុទ្ធជន ផុន សង្ហា ដែលកំពុងឈឺធ្ងន់នៅខេត្តកំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមើលឃើញពីទុក្ខលំបាកជាមួួយនឹងក្តីអាណិតអាសូរជាពន់ពេក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះបានចាត់ឱ្យលោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង ... Read More »

លោក ឃួង ស្រេង៖ បញ្ឈប់ឱ្យការលក់ដូរនៅផ្សារដើមគរចាស់ចាប់ពីថ្ងៃ១៨ មករានេះហើយផ្ដូរទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករា ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ ផ្លែឈើ ... Read More »

អ៊ីរ៉ង់អះអាងថាការប្រើប្រាស់អ៊ីនធឺណិតនឹងត្រូវរឹតត្បិតជាបន្តទៀត

អន្តរជាតិ ៖ ទីភ្នាក់ងារគ្រប់គ្រងលំហសាយប័ររបស់អ៊ីរ៉ង់បានឱ្យដឹងនៅថ្ងៃទី ១២ខែមករាថា ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់ស្ថិតក្រោមការរឹតត្បិតដដែលរហូតដល់ស្ថានការណ៍សន្តិសុខជាតិវិលទៅរកភាពប្រក្រតីវិញ។ ដើម្បីផ្តល់ភាពងាយស្រួលដល់ជីវភាពរបស់ប្រជាជន អ៊ីរ៉ង់នឹងពង្រឹងកិច្ចកសាងប្រព័ន្ធអ៊ីនធឺណិតក្នុងស្រុករបស់ខ្លួន។ បច្ចុប្បន្ន ប្រជាជនអ៊ីរ៉ង់អាចប្រើប្រាស់ធនាគារអនឡាញ និងទិញទំនិញតាមអនឡាញតាមរយៈគេហទំព័រនៃបណ្តាញព័ត៌មានជាតិ។ គួរបញ្ជាក់ថា ចាប់ពីវេលាម៉ោង ៨ យប់ថ្ងៃទី ៨ខែមករាតាមម៉ោងក្នុងតំបន់មក ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១-  សៀមបង្ហោះដ្រូនចូលដែនអាកាសខ្មែរវាមិនឮមាត់ទេ ... Read More »

ស្លាប់២នាក់ និង រងរបួសធ្ងន់៤នាក់ដោយឧបទ្ទវហេតុ រថយន្តដឹកសុីម៉ងត៍ចុះស្ពានបុករះនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់បុរស២នាក់ស្លាប់ និងមនុស្សប្រុសស្រី៤នាក់ទៀត រងរបួសធ្ងន់ស្រាលក្នុងឧបទ្វហេតុរថយន្តដឹកសុីម៉ង់ត៍ រាប់សិបតោន ចុះពីស្ពាន បុករះរថយន្ត១គ្រឿងម៉ូតូនិងកង់ប្រមាណ ៤ គ្រឿង និងខ្ទេចអាស្រមលោកយាយម៉ៅមួយថែមទៀត ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង នៅវេលាម៉ោង៣ និង ៤០នាទីរសៀលថ្ងៃទី១២ ... Read More »

អង្គការ UNFPA បន្តផ្តល់សម្ភារៈបរិក្ខារពេទ្យ ដើម្បី «គាំពារសុខភាពមាតានិងទារក» ដល់ជនភៀសសឹក នៅតាមព្រំដែន

ភ្នំពេញ ៖ លោកស្រី Sandra Bernklau តំណាងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNFPA) បាននាំយកសម្ភារៈបរិក្ខារពេទ្យចំនួន៧០កញ្ចប់ ប្រគល់ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីសង្គ្រោះជីវិត និងគាំពារសុខភាពបន្តពូជនៅសហគមន៍តាមព្រំដែនមានជម្លោះជាប់ប្រទេសថៃ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីសុខាភិបាកម្ពុជា លោកសាស្ត្រាចារ្យ ... Read More »

ក្រុមហ៊ុនមេរបស់Google កើនតម្លៃដល់4ទ្រីលានដុល្លារក្រោយប្រើយុទ្ធសាស្ត្រផ្តោតខ្លាំងលើ AI

Alphabet បានឈានដល់តម្លៃទីផ្សារ 4 ទ្រីលានដុល្លារ ជាបណ្ដោះអាសន្ននៅថ្ងៃចន្ទ ខណៈការផ្តោតខ្លាំងឡើងវិញលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនមេ Google បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន និងជំរុញឲ្យក្រុមហ៊ុនត្រឡប់មកកាន់មុខជួរនៃការប្រកួតប្រជែងដ៏តានតឹងខ្ពស់ម្តងទៀត។ ជាសញ្ញាចុងក្រោយបង្ហាញថាកិច្ចខិតខំរបស់ខ្លួនកំពុងទទួលបានលទ្ធផលល្អ Alphabet បានប្រកាសថា ម៉ូឌែល ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ធ្លាក់ត្រជាក់ សូមបងប្អូន ថែរក្សាសុខភាពផង !

ភ្នំពេញ , បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ធ្លាក់ត្រជាក់ ... Read More »

ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ស្តុបរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងទាំងស្ថានភាពស្រវឹងក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក Lexus LX470 កំពុងតែឈប់រងចាំស្តុបក្រហមចំពីក្រោយយ៉ាងពេញទំហឹងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី១២ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus ... Read More »

លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) 

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ... Read More »