ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តស៊េរីទំនេីប​ Ford Ranger បុកដេីមឈេីនិងរបងដីឡូត៍នៅតាមផ្លូវបេតុងព្រៃស​ បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងនិងខូចខាតយ៉ាងដំណំ

       ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​ Ford Ranger ក្នុងល្បឿនលឿនហើយសង្ស័យងោកមួយភាំងក៏រេចង្កូតទៅបុកដើមក្រខុបបាក់អស់ពីរដើមនិងជ្រុលទៅបុករបងថ្មដីឡូត៍រងការខូចខាតបន្ថែមទៀត​ ទេីបរថយន្តបង្កបានក្រឡាប់ផ្ងារជេីងច្រងាង​ៗ ។  ​   ក្នុងឧប​ទ្ទវហេតុនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២​និង៥០នាទីរសៀលថ្ងៃទី២១​ ខែមិថុនា​ ... Read More »

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានថ្មី ៤០នាក់ទៀត,​ ខណៈ​ករណីអ្នកជំងឺ​ ៧៩នាក់​ ជាសះស្បើយ

ខេត្តបន្ទាយមានជ័យ​៖​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន​ ... Read More »

ការអនុវត្ត​រុះរើបែ​ចិញ្ចឹម​ត្រី ផែ​ដាយ​ត្រី ផ្ទះ​បណ្តែត​ទឹក និងសំណង់​មិន​រៀបរយ​នៅលើ​ច្រាំងទន្លេ​ទេ​,​ ពេល​នេះសូម្បី​ទីស្នាក់ការ​ជលផល​ក៏ត្រូវ​រុះរើ​ហើយ​ដែរ​

ភ្នំពេញ៖​ បន្ទាប់​ពី​សេចក្ដី​ជូនដំណឹងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីកន្លងទៅ​ថ្មីៗ​នេះ​ឱ្យ​​រុះ​រើបែ​ចិញ្ចឹម​ត្រី ផែ​ដាយ​ត្រី ផ្ទះ​បណ្តែត​ទឹក សំណង់​មិន​រៀបរយ​នៅលើ​ច្រាំងទន្លេ​ ពេល​នេះ​សូម្បី​ស្នាក់ការ​នៅលើ​ទឹករបស់​អធិការដ្ឋាន​ជលផលចតុមុខ​ ក៏ត្រូវ​បាន​រុះ​រើចេញ​អស់ហើយ​ដែរ​។​ ជាក់ស្ដែង​បេីតាមការ​បញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​រាជធានី​ភ្នំពេញ​ ​លោក ងិន ឌី បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២១​ ​ខែមិថុនា​ ​ឆ្នាំ​២០២១​នេះថា៖ ... Read More »

ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្នុងពេលកម្លាំងជំនាញចុះល្បាតនៅក្នុងភូមិសាស្ត្រងាយរងគ្រោះមួយចំនួន

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងជំនាញគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលជប់​ ខណ:​ល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្ត បានជួបជនសង្ស័យម្នាក់​កំពុងជក់ថ្នាំញៀននៅក្នុង​តូបធ្វើម៉ូតូ ស្ថិតក្នុង ភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​រកឃើញថ្នាំញៀន នៅក្នុងកែវជក់ថ្នាំ ... Read More »

សមត្ថកិច្ច​ ចាប់​ខ្លួន​ឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ​ ពាក់ព័ន្ធ​ករណីឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ភ្នំពេញ៖​ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ នៅក្រសួងមហាផ្ទៃ រួចញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ។ ... Read More »

ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ៦ខ្នងរបើកនិងប៉ើងដំបូល ជញ្ជាំងដួលបាក់ទ្វាររបងតែសំណាងល្អមិនមានអ្នករងគ្រោះ

ខេត្តស្វាយរៀង៖ ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ៦ខ្នងត្រូវរបើកនិងប៉ើងដំបូល-ជញ្ជាំង ដួលបាក់ទ្វាររបង តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២១  នៅក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត។ យោងតាមអាជ្ញាធរក្រុងបាវិតបានឱ្យដឹងព័ត៌មាននេះជាបឋមថា មានផ្ទះប្រជាពលរដ្ឋចំនួន៦គ្រួសារដែលរងគ្រោះដោយសារភ្លៀងនិងខ្យល់កន្ត្រាក់កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២០ ... Read More »

គិតមកដល់ពេលនេះគម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុសម្រេចបាន ៥៥,០៥% ហើយ

  ភ្នំពេញ៖ ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី និន សាផុន ... Read More »

អាមេរិកប្រកាសត្រៀម”កញ្ចប់ទណ្ឌកម្មថ្មី” ដើម្បីទម្លាក់លើរុស្ស៊ី ឆ្លើយតបការបំពុលមេបក្សប្រឆាំង,​ ក្រោយជំនួបលោកបៃដិន​ និងលោកពូទីន

អន្តរជាតិ​៖ បើតាមសម្តីលោក ចេក ស៊លលីវែន (Jake Sullivan) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា៖​ សហរដ្ឋអាមេរិកកំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត ដើម្បីទម្លាក់លើប្រទេសរុស្ស៊ី ... Read More »

ព្រឹកមុិញ ! កម្លាំងចម្រុះចុះបង្ក្រាបសកម្មភាពកាប់បំផ្លាញឈើឆ្លងដែនចូលទឹកដីកម្ពុជានៅច្រកអូរហ៊ុច(កម្ពុជា-វៀណាម) !

ខេត្តមណ្ឌលគិរី៖ យ៉ាងតិចមានឈើប្រមាណជា ពីររយកំណាត់ ជាមួយនឹងត្រាក់ទ័រ ចំនួនពីរគ្រឿង ,រួមទាំងវត្ថុតាងចាប់យកមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង នូវសកម្មភាពមានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ បានឆ្លងដែនចូលទឹកដីកម្ពុជា កាប់បំផ្លាញឈើដឹកជញ្ជូនទៅប្រទេសវៀតណាម នៅក្នុងតំបន់អូរហ៊ុចនៃច្រកព្រំដែន(កម្ពុជា-វៀតណាម) ក្នុងនោះកាប់នៅក្នុងតំបន់នៃស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ... Read More »

ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រហែលជាមិនអាចស្វែងរកអ្នកអន្តរាគមន៍បានងាយៗនោះទេ !

ភ្នំពេញ៖ យើងដឹងហើយថា, កម្ពុជា ! គឺជាប្រទេសគ្រប់គ្រងដោយច្បាប់ កងកំលាំងមានវិន័យ អនុវត្តច្បាប់ តាមតួនាទីភារកិច្ច ហើយថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានចេញបញ្ជាដាច់ខាត មិនឱ្យមន្ត្រីក្រោមឱវាទ ត្រូវពាក់ព័ន្ធនឹងអំពើពុករលួយ បក្សពួកនិយម អនុវត្តផ្ទុយពីនីតិវិធី តួនាទីភារកិច្ច ... Read More »

ស្ត្រីជាគ្រូទាយនៅផ្សារវាលយន្តម្នាក់បានស្លាប់ដោយ​ជំងឺកូវីដ-១៩រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធគិតចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ សូមប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធគិតចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ សូមប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះស្ត្រីជាគ្រូទាយនៅផ្សារវាលយន្តម្នាក់បានស្លាប់ដោយ​ជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាដោយអ្នកជំងឺកូវីដ-១៩ មាន ឈ្មោះ ទេស សារឿន ភេទស្រី អាយុ ៥៨ឆ្នាំ ... Read More »

ក្រោយឃាត់ខ្លួននិពន្ធនាយកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily នៅហុងកុង ៥នាក់,ពេល​នេះ​អាចនឹងត្រូវបិទទ្វារ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ បន្ទាប់ពីប៉ូលីសហុងកុង​ បានចាប់ឃាត់ខ្លួន និពន្ធនាយកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily នៅហុងកុង​ ជាច្រើននាក់ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៨៖៣០នាទីព្រឹក ជនសង្ស័យម្នាក់ត្រូវ កំលាំងជំនាញ ខណ្ឌនិងប៉ុស្តិ៍បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ... Read More »

រដ្ឋបាលខេត្តកោះកុង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន៩៩ នាក់បន្ថែមទៀត នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកោះកុង, រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៩៩នាក់ ... Read More »

អាជ្ញាធរខេត្តកំពត ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ រហូតដល់ ១៥៨នាក់ និងបន្តអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់ ស្រី ១៧នាក់ និងជាសះស្បើយចំនួន ១៥៨នាក់ ... Read More »

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹង​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា​​ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា, តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា​​ លោក ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខCDC គ្រោងបញ្ចប់នៅខែសីហាខាងមុខនេះ

ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDCជាប់ដងទន្លេសាបស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន Jica ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាង កើតមហាវិថីព្រះមុនីវង្ស ... Read More »

ចុះទៅរាវគ្រំធ្លាក់ក្នុងអន្លង់ជ្រៅមិនចេះហែលទឹកលង់ស្លាប់យ៉ាងសង្វេគ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងសង្វេគ នៅគ្រាដែលចុះទៅរាវគ្រំក្នុងទឹកស្ទឹង ចៃដន្យបានធ្លាក់ចូលក្នុងអន្លង់ជ្រៅគួបផ្សំមិនចេះហែលក៏លង់ស្លាប់តែម្ដង ។ ករណីលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងនារសៀលថ្ងៃអាទិត្យទី២០ ខែមិថុនាឆ្នាំ២០២១ ត្រង់ចំណុចក្នុងទឹកស្ទឹងសំឡាញ ស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ... Read More »

សមត្ថកិច្ចថៃចាប់ជនជាតិថៃ៩នាក់និងជនជាតិខ្មែរ៦នាក់ឆ្លងដែនចេញ-ចូលខុសច្បាប់

ប្រទេសថៃ៖ សព្វថ្ងៃនេះអាជ្ញាធរថៃតែងចាប់ជនជាតិថៃនិងខ្មែរដែលឆ្លងដែនខុសច្បាប់មិនចេះអស់ក្នុដំណាក់កាលcovid-19បើទោះបីព្រំដែនកម្ពុជា ថៃមានការយាមកាមតឹងរ៉ឹងយ៉ាងណាក៏ដោយ។ជាក់ស្ដែងទាហានស្រុកតា ព្រះយ៉ា បានចាប់ឃុំខ្លួនក្រុមជនជាតិថៃលួចឆ្លងដែនចូលទៅធ្វើការនៅកាស៊ីណូប៉ោយប៉ែតចំនួន៩នាក់និងចាប់ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ៦នាក់ផងដែរ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនរាយការណ៍ថាកាលពីវេលាម៉ោង២៣និង១២នាទីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ម្សិលមិញនេះ សមត្ថកិច្ចថៃ បានចាប់ឃុំខ្លួនជនជាតិថៃ៩នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី៦នាក់ ដែលកំពុងលួចឆ្លងដែនទៅខាងប្រទេសកម្ពុជា ។បន្ទាប់ពីសមត្ថកិច្ចសួរនាំពួកគេឲ្យដឹងថា ជនជាតិថៃទាំងនេះ បានទទួលការណែនាំពីមិត្តភក្តិដែលធ្វើការនៅក្រុមហ៊ុនកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត។ អ្នកទាំង៩មានបំណងទៅធ្វើការក្នុងកាស៊ីណូបានប្រាក់ខែក្នុង១ខែ ... Read More »

នគរបាលជំនាញបញ្ជូនជនសង្ស័យ៦នាក់ទៅសាលាដំបូងខេត្តករណីនាំមនុស្សឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជូនជនសង្ស័យចំនួន០៦នាក់ ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅសាលាដំបូងខេត្ត នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១នេះដើម្បីចាត់ការតាមច្បាប់ ។ លោក បោន សីហា អធិការស្តីទី ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់( អ្នករត់ម៉ូតូឌុប​)និងប្រជាជនខ្មែរសរុបចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ឃាត់ខ្លួនហើយបានបញ្ជូនមកនគរបាលជំនាញផ្នែកប្រឆាំងការជួញដូរមនុស្សនិងការអនីតិជននៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី១៩ខែមិថុនា ... Read More »

រថយន្តប្រើប្រាស់ល្បឿនលឿនបុកម៉ូតូពីក្រោយអូសឆេះសល់តែគ្រោងឆ្អឹងនិងស្លាប់មនុស្សម្នាក់បង្កការភ្ញាក់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ ចំណែកម៉ូតូត្រូវភ្លើងឆាបឆេះសល់តែគ្រោងឆ្អឹង បន្ទាប់ពីបុរសរងគ្រោះជិះម៉ូតូតែម្នាក់ឯងហើយត្រូវរថយន្តដែលប្រើប្រាស់ល្បឿនលឿនបើកស្របទិសគ្នាមកបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២០ខែមិថុនាឆ្នាំ២០២១ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៤៣និង១៤៤ ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នគរបាលជំនាញស្រុកស្វាយទាបបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ អែម វ៉ា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិព្រៃទប់ ... Read More »

អ្នកភ្នំពេញមេត្តាប្រុងប្រយ័ត្ន អោយបានខ្ពស់ពីវិធីការពារការឆ្លងជំងឺកូវីដ-១៩ កុំធ្វេសប្រហែសអោយសោះ !

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ #រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និង🙏 ... Read More »

អាជ្ញាធរខេត្តរតនគិរី ប្រកាសស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់បន្ថែមទៀត នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ត ស្រាវជ្រាវរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ជាការឆ្លងបន្តក្នុងសហគមន៍ដែលផ្ទុះឡើងកាលពី ... Read More »

បងប្អូនប្រជាពលរដ្ឋ ខេត្តកោះកុង ដែលរស់នៅក្នុង សង្កាត់/ឃុំ/ស្រុក ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ #ខេត្តកោះកុង ដែលរស់នៅក្នុង សង្កាត់/ឃុំ/ស្រុក ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និង🙏 ... Read More »

អ៊ុយក្រែន និងអូទ្រីសត្រូវការឈ្នះដូចគ្នាក្នុងពូល C ដើម្បីឡើងវគ្គបន្ត ខណៈហុល្លង់សង្ឃឹមច្រើន

ក្រុមជម្រើសជាតិអ៊ុយក្រែន នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអូទ្រីសវេលាម៉ោង១១យប់នេះ ដែលក្រុមទាំង២មាន៣ពិន្ទុនៅក្នុងដៃដូចគ្នាក្នុងពូលC ហើយចាំបាច់ត្រូវការឈ្នះដូចគ្នាដើម្បីឡើងវគ្គបន្ត។ ចំណែកក្រុមជម្រើសជាតិហុល្លង់វិញមានភាគរយខ្ពស់ក្នុងការដណ្តើមកៅអីទៅកាន់វគ្គបន្ត ព្រោះក្រុមនេះមាន៦ពិន្ទុនៅក្នុងដៃរួចទៅហើយ។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិអ៊ុយក្រែនក្នុងការប្រកួតវគ្គជម្រុះយូរ៉ូ២ប្រកួតគឺចាញ់១ប្រកួត ឈ្នះ១ប្រកួត ដោយចាញ់ហុល្លង់៣ទល់២ និងឈ្នះម៉ាសេដូនៀ២ទល់១។ ៥ប្រកួតកន្លងមកអ៊ុយក្រែនឈ្នះ៣ប្រកួត ស្មើ១ប្រកួត ... Read More »

បែលហ្ស៊ិកមានសង្ឃឹមខ្ពស់ឡើងវគ្គបន្ត ខណៈរុស្ស៊ី និងហ្វាំងឡង់ត្រូវប្រជែងកៅអីគ្នា

ក្រុមជម្រើសជាតិបែលហ្ស៊ិកនៅតែមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ដោយសារតែឈ្នះ២ប្រកួតជាប់គ្នាមាន៦ពិន្ទុពេញនៅក្នុងដៃ។ យោងតាមការចេញផ្សាយរបស់ soccerway បានឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវប៉ះក្រុមជម្រើសជាតិហ្វាំងឡង់នៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជាថ្ងៃទី២១ មិថុនានេះឈានចូលថ្ងៃ២២មិថុនា។ បែលហ្ស៊ិក៥ប្រកួតចុងក្រោយនេះគឺមិនទាន់ស្គាល់រសជាតិចាញ់ទាល់តែសោះ ដោយឈ្នះ៤ដង និងស្មើម្តង។ ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូគឺឈ្នះរុស្ស៊ី៣ទល់០ និងឈ្នះដាណឺម៉ាក២ទល់១ ចំណែកហ្វាំងឡង់វិញគឺ៥ប្រកួតចុងក្រោយធ្វើមិនសូវល្អដោយចាញ់៤ ឈ្នះតែ១ប្រកួតប៉ុណ្ណោះ។ ២ប្រកួតក្នុងវគ្គជម្រុះយូរ៉ូគឺឈ្នះ១ ... Read More »

អុីតាលីឡើងវគ្គបន្ត ខណៈវែលនិងស្វ៊ីសកំពុងប្រទាញប្រទង់គ្នា

ក្រុមជម្រើសជាតិអុីតាលីបានកក់កៅអីទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិវែលក្នុងលទ្ធផល១ទល់០។ ជ័យជម្នះនេះធ្វើអុីតាលីក្លាយជាក្រុមដំបូងគេនៅយូរ៉ូដែល៣ប្រកួតកន្លងមកឈ្នះទាំង៣ប្រកួត និងគ្មានក្រុមណាអាចស៊ុតចូលក្រុមអុីតាលីបានទេក្នុងវគ្គជម្រុះតាមពូលនេះ។ យោងតាមការចេញផ្សាយរបស់ BBC និងរ៉យទ័របានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិរកបានដោយកីឡាករ Pessina នៅនាទីទី៣៩ និងនៅនាទីទី៥៥ កីឡាករ Ampadu របស់វែលត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមចេញពីការប្រកួត ដោយសារប៉ះទង្គិចគ្នាជាមួយកីឡាករអុីតាលី។ ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖​នៅថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានេះ​​ កម្ពុជា ទទួល​ភ្ញៀវទេសចរជាង១០ម៉ឺននាក់ ដើរកម្សាន្តទូទាំងប្រទេស

ភ្នំពេញ​៖ បើយោងតាម​លេីកឡេីងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បា​នបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា៖​ ចុងសប្ដាហ៍ពីរថ្ងៃ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ ... Read More »

ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិក បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ ៧០ ម៉ឺនគ្រួសារ (២,៧ លាននាក់)ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ បើយោងតាមប្រភពពី ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាបានបញ្ជាក់ថា ការផ្ទេរសាច់ប្រាក់អាចជួយបានច្រើនដល់គ្រួសារដែលទទួលប្រាក់ទាំងនោះ? ការផ្ទេរសាច់ប្រាក់អាចជួយជំរុញសេដ្ឋកិច្ចក្នុងប្រទេស កាត់បន្ថយវិសមភាព និងធ្វើឱ្យសហគមន៍កាន់តែរឹងមាំនិងមានស្ថេរភាពជាងមុន។កាលពីសប្តាហ៍មុន លោក Luke Arnold ភារធារីប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា បានជួបពិភាក្សាជាមួយលោក សំហេង ... Read More »

ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់តេស្តរហ័សគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា មានគណនីហ្វេសប៊ុកចំនួន៤ គឺ១-បងប្រុសទីពីរ, ២-Long Kuchinika Pol, ៣-Srey Nit, ៤. TMS-Trust Medical Services បាននិងកំពុងផ្សព្វផ្សាយលក់តេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ... Read More »