ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទេសថៃចង់រស់នៅជាមួយកូវីដ-១៩

នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានទទួលស្គាល់ថា នឹងមានឧបសគ្គជាច្រើនពីការសម្រេចបើកទ្វារប្រទេសជាតិ ក្នុងពេលមានករណីឆ្លងកូវីដ-១៩ នៅតែកើនឡើងខ្ពស់បើទោះបីមានវិមានការតឹងតែងទប់ស្កាត់កូវីដ-១៩ក្តី។ រដ្ឋាភិបាលថៃ បានប្រកាសពីគម្រោងរៀនរស់ជាមួយកូវីដ-១៩ ក្នុងរយៈពេលយូរអង្វែង។ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា លោកនឹងបើកទ្វារសេដ្ឋកិច្ចក្នុងរយៈពេល១២០ថ្ងៃ គឺនៅក្នុងខែតុលាខាងមុខ ... Read More »

កម្ពុជា​! បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៧៣៥នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៥១៤នាក់​ និងអ្នក​ស្លាប់​ ១០នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២១ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧៣៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៥១៤នាក់ និងករណីស្លាប់​ ១០នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២០ ខែមិថុនា​​ ... Read More »

មនុស្ស​ ៤នាក់ស្លាប់ជាបន្តបន្ទាប់ សង្ស័យពុលស្រាស ស្រាថ្នាំនៅស្រុកពារាំង

ខេត្តព្រៃវែង៖​ យ៉ាងហោចណាស់​មនុស្ស​ចំនួន​ ៤នាក់បានស្លាប់​ជាបន្ដបន្ទាប់​ សង្ស័យពុលស្រាសស្រាថ្នាំ​ នៅក្នុងភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ នេះបើ​តាមការបញ្ជាក់ពី​លោក ហ៊ី ធួក អភិបាលស្រុកពារាំង​ កាលពីរសៀលថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ​។ ... Read More »

ធ្វើដូចសង្គមគ្មានច្បាប់ ក្រុមកាងឆ្នោតវៀតណាម មួយក្រុមកំពុងប្រើឈ្មោះថ្នាក់ដឹកនាំ សមត្ថកិច្ច ប៉ូលិស,អហ ខេត្តត្បូងឃ្មុំមកប្រើប្រាស់ ដើម្បីគំរាមកូនកញ្រ្ចែងឱ្យកត់លក់ឱ្យក្រុមខ្លួន !

ខេត្តត្បូងឃ្មុំ ៖ ប្រភពច្បាស់ការណ៍បានប្រាប់ថា នៅតែដដែល ក្រុមជនស្លៀកពាក់ស៊ីវិលដែលដឹកនាំដោយជន ឈ្មោះ វុិត និងឈ្មោះ វុឹង ហៅទី កំពុងដឹកនាំមនុស្សរបស់ខ្លួនដើរអុកឡុក តាមផ្ទះឬទីប្រជុំជនផ្សារ ដែលមានកត់ឆ្នោត វៀតណាម ដេញចាប់ឆែកទូរស័ព្ទផង ... Read More »

ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី

ប្រមុខដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Lhaing បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខ។ នេះជាដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសលើកទីពីររបស់មេដឹកនាំយោធាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។ បណ្តាញទូរទស្សន៍ MRTV របស់មីយ៉ាន់ម៉ា បានផ្សាយថា ប្រមុខដឹកនាំ Min Aung Lhaing ... Read More »

នាយទាហានកម្ពុជា ចំនួន៧រូប បានបញ្ចប់ការសិក្សាថ្នាក់ (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី !

ភ្នំពេញ៖ បើយោងតាមសមាគម នៃសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានបញ្ជាក់អោយដឹងថា, នាយទាហានកម្ពុជា ចំនួន៧រូប បានបញ្ចប់ការសិក្សាថ្នាក់ (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk សហព័ន្ធរុស្ស៊ី។ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះ ... Read More »

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១១នាក់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ

ខេត្តសៀមរាប៖ សូមជម្រាបថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៨៧នាក់, បានព្យាបាលជាសះស្បើយចំនួន ១៦៦នាក់, ស្លាប់ ៥នាក់ និង៤១៦នាក់ ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយម ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 21 ខែមិថុនា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយម ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក -កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី 21-06-2021 វេលាម៉ោង 7 ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រដូចខាងក្រោម៖II-កម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី 22-06-2021 ... Read More »

ដំណឹងល្អព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើយោងតាមអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals ... Read More »

ស្ងាត់ៗ តារាសម្តែង ព្រីន បង្ហាញផ្ទះវីឡាប្រណីតដ៏ស្រស់ស្អាតទុកពញ្ញក់អារម្មណ៍ម្តាយ

មិនត្រឹមតែធ្វើឲ្យម្តាយមានការភ្ញាក់ផ្អើលទេ សូម្បីតែអ្នកគាំទ្រតារាសម្តែងស្រស់សង្ហា លោក ព្រីន ក៏មានការភ្ញាក់ផ្អើល និងសាទរជាខ្លាំងក្រោយពីតារាប្រុសកំពុងមានឈ្មោះល្បីល្បាញរូបនេះបានបញ្ចេញរូបថតជាច្រើនសន្លឹកអំពីផ្ទះវីឡាប្រណីតមួយយ៉ាងស្រស់ស្អាត។ រូបថតកម្រនេះត្រូវបានលោកបញ្ចេញកាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១នេះអមដោយសារដ៏ចាប់អារម្មណ៍។ តារាសម្តែងរូបនេះបានបញ្ជាក់អំពីពាក្យសន្ទនាជាមួយម្តាយដែលបានលើកឡើងថា៖  ម៉ាក់៖  អាអូនហា  កូនឯងចាស់ហើយកុំគិតតែចាយលុយពេក ខំរកលុយសន្សំទុកផងកូន បើអត់ចេះសន្សំលុយខ្លួនឯងទេប្រយ័ត្នម៉ាក់ចាប់ការប្រពន្ធ ។ អាហ៊ា ... Read More »

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២១ បងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ ជាទីរាប់អាន! ... Read More »

សូមចូលរួមរំលែកទុក្ខអ្នកមានជំងឺកូវីដ-១៩ម្នាក់បានស្លាប់នៅឃុំក្រួស ស្រុកស្វាយជ្រំតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងមានក្តីរន្ធត់និងសោកស្តាយខ្លាំងណាស់ក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។    រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ដោយឧបាសិកា យស់ ស៊ានជាប្រជាពលរដ្ឋរស់នៅភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ដែលបានទទួលមរណភាពនៅថ្ងៃទី ... Read More »

សរុបការចាក់វ៉ាក់សាំងកូវីដ-១៩បានចំនួន ៣,៣៦៦,២០៧នាក់ (គិតត្រឹមថ្ងៃទី២០ ខែមិថុនា)នៅទូទាំងប្រទេស

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៣៦៦,២០៧នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៣.៦៦%។ ... Read More »

មន្ត្រីនគរបាលខណ្ឌចំការមនម្នាក់​ជិះម៉ូតូត្រឡប់ទៅផ្ទះត្រូវយុវជនម្នាក់ជិះម៉ូតូបុកពីចំហៀងបណ្ដាលឲ្យដួលរងរបួស

​     ភ្នំពេញ​ ៖​ បុរសម្នាក់ជាមន្ត្រីនគរបាលខណ្ឌចំការមន​ បានជិះម៉ូតូចេញពីធ្វេីការត្រឡប់ទៅផ្ទះក៏ជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ​បង្កដោយម៉ូតូបុកនិងម៉ូតូបណ្ដាលឲ្យរបួសពីរនាក់​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨​ និងនិង៥០នាទីយប់ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៤៣២​ កែងផ្លូវ១៦៧​ ក្នុងសង្កាត់ទួលទំពូង២​ ... Read More »

ផ្ទះសំណាក់ ផ្កាលាភ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥ ផ្លូវលេខ ៤៧៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្ទះសំណាក់ ផ្កាលាភ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៥ ផ្លូវលេខ ៤៧៨ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៦នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៦នាក់ ក្នុងនោះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន ០៣នាក់ ... Read More »

តូប G182 នៃ​ ផ្សារទំនើប​ ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ មានអ្នកជំងឺកូវីដ១៩​​ តែងតែទៅជួយរៀបចំអីវ៉ាន់ប្រពន្ធនៅម៉ោង ៦​ ល្ងាច នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, តូប G182 នៃ​ ផ្សារទំនើប​ ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ មានអ្នកជំងឺកូវីដ-១៩​​ តែងតែទៅជួយរៀបចំអីវ៉ាន់ប្រពន្ធនៅម៉ោង ... Read More »

ក្រសួងសុខាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ !

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាស ស្តីពី ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ សម្រេច: ប្រការ១..ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាល ... Read More »

ធនាគារ អេស៊ីលីដា​ (ACLEDA Bank) សាខាកណ្ដាល ដែលមានទីតាំងស្ថិតនៅអគារលេខ ​៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចកមានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកផ្នែក IT ធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ អេស៊ីលីដា​ (ACLEDA Bank) សាខាកណ្ដាល ដែលមានទីតាំងស្ថិតនៅអគារលេខ ​៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកផ្នែក ... Read More »

អាជ្ញាធរខេត្តបាត់ដំបង ប្រកាសស្តីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន ១២នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១២នាក់ និងមានករណីស្លាប់ចំនួន០១នាក់ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១២នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

ក្រុមហ៊ុន ហ៊បបលឡាយ៍ (Herbalife Cambodia) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊បបលឡាយ៍ (Herbalife Cambodia) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បង្ខំបុរសស្បែកខ្មៅ១រូប បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ទៅព្យាបាលជំងឺកូវីដ-១៩វិញ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា បំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់សម្រាប់អន្តរាគមន៍ ធ្វើការឃាត់ខ្លួន និងបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀត

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀត នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ។ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ... Read More »

ផលិតកម្មSastra Film រងការរិះគន់លើសម្លៀកបំពាក់តួអង្គសិស្សសាលា

ភ្នំពេញ៖ ស្នាដៃផលិតភាពយន្តរបស់ Sastra Film ទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាថ្មីៗនេះអនុប្រធានក្រុមព្រះសូរិយា លោក វីរៈ វ៉ារ៉ានី ក៏បានចេញមុខរិះគន់ក្នុងន័យស្ថាបនាទៅកាន់ផលិតកម្មខាងលើ ត្រង់ការប្រើប្រាស់សម្លៀកបំពាក់តួអង្គសិស្សសាលា ក្នុងភាពយន្តថ្មីមួយរបស់ខ្លួនគឺរឿង “មេឃខៀវ” ។  ... Read More »

មូលហេតុដែល កញ្ញាឯកចក្រវាឡកម្ពុជា រ៉េត សារីតា ពន្យារពេលវិលត្រឡប់មកកម្ពុជា

សហរដ្ឋអាមេរិក៖ កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា២០២០ ដែលបានធ្វើដំណើរចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិធំជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងចុងខែមេសាឆ្នាំ២០២១។ នាងនៅមិនទាន់បានវិលត្រឡប់មកកាន់ទឹកដីកំណើតវិញឡើយ ដែលនេះខុសពីការគ្រោងទុកថានាងនឹងធ្វើដំណើរមកមាតុប្រទេសនាអំឡុងចុងខែឧសភាឆ្នាំ២០២១។    មុននេះតាមការអះអាងរបស់អ្នកគ្រប់គ្រង់ការផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា បានលើកឡើងថា រ៉េត សារីតា ត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅចុងខែឧសភា ឆ្នាំ២០២១នេះពោលគឺក្រោយពីបញ្ចប់ការជប់លៀងធំមួយដែលត្រូវបានពលរដ្ឋខ្មែររស់នៅរដ្ឋ ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៦៩នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ៨២នាក់និងមានអ្នកជំងឺកូវីដ-១៩ម្នាក់បានស្លាប់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៦៩នាក់ជាសះស្បើយ៨២នាក់និងមានអ្នកជំងឺកូវីដ-១៩ម្នាក់ស្លាប់ តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង ... Read More »

សុខគា គីមលាង និង នីន ម៉ាលីណែតត្រូវបានអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡ

ភ្នំពេញ៖ តារាស្រីពីរដួងគឺ កញ្ញា នីន ម៉ាលីណែត និង កញ្ញាសុខគា គីមលាង ត្រូវបានអ្នកគាំទ្រស្នើឲ្យធ្វើការដាក់ពាក្យចូលរួមប្រកួត ព្រោះតែទាំងរូបសម្រស់ និងសមត្ថភាពនាងពិតជាសាកសមទៅនឹងតំណែងកញ្ញាឯកតំណាងឲ្យកម្ពុជាចូលរួមប្រកួត។    ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនព្រោះតែ បេក្ខនារីពីកម្ពុជាដែលមានទាំងរូបសម្រស់ និងសមត្ថភាពបានលេចមុខលើកម្មវិធីប្រកួតលើឆាកជាតិ ... Read More »

សួនភ្ញីភ្លើងកំពុងតែល្បីនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

សួនភ្ញីភ្លើងជាស្នាដៃសិល្បៈយ៉ាងទាក់ទាញ ដែលគេហៅថា(វាលនៃពន្លឺ) បានក្លាយជាទិសដៅរបស់មនុស្សរាប់លាននាក់ទៅកម្សាន្តនាពេលថ្មីៗនេះ។ វាលនៃពន្លឺគ្របដណ្តប់នៅលើផ្ទៃដី ជាង៦ហិកតា នៅតំបន់ខ្ពង់រាបនៃទីក្រុង Paso Robles រដ្ឋកាលី ហ្វ័រនីញ៉ា។ វាលនៃពន្លឺ គឺជាស្នាដៃសិល្បៈកែច្នៃដ៏ទាក់ទាញនាសម័យទំនើបរបស់វិចិត្រករជនជាតិអង់គ្លេស Bruce Munro បានទាក់ទាញអ្នកទេសចរទៅកម្សាន្ត ... Read More »

សង្ស័យប្រចណ្ឌបាញ់អតីតប្រពន្ធរបួសធ្ងន់រួចគេចខ្លួន តែត្រូវសមត្ថកិច្ចខេត្តព្រះសីហនុតាមក្របួចជាប់

ខេត្តព្រះសីហនុ៖ ដោយទំនងជាមានការប្រចណ្ឌនឹងប្រពន្ធដែលទើបលែងលះគ្នាជាង១ខែ ប្ដីចិត្តកំណាចម្នាក់បានលើកដៃបាញ់ប្រហារទៅលើអតីតប្រពន្ធរបស់ខ្លួន គ្មានស្រណោះ រួចរត់គេចខ្លួនបាត់ ចំណែកស្រ្តីរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។ ហេតុការណ៍នៃការបាញ់ប្រហារនេះកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លីម៉ាកk54បាញ់ទៅលើជនរងគ្រោះជាអតីតប្រពន្ធ ចំទ្រូងខាងឆ្វេងមួយគ្រាប់ ... Read More »

ស្លាប់ជាងកន្លះលាននាក់ដោយសារកូវីដ-១៩ ពលរដ្ឋប្រេស៊ីលនាំគ្នាធ្វើបាតុកម្មប្រឆាំង

នៅថ្ងៃទី១៩ ខែមិថុនា ពលរដ្ឋនៅក្នុងរដ្ឋជាច្រើននៃប្រទេសប្រេស៊ីល បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្ម ក្នុងពេលអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់ដល់ទៅជាងកន្លះលាននាក់ ។ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងទន់ខ្យោយទុកឲ្យពលរដ្ឋជាងកន្លះលាននាក់ស្លាប់ដោយកូវីដ-១៩ ។ ពលរដ្ឋជាច្រើនបានទម្លាក់កំហុសឲ្យប្រធានាធិបតីប្រេស៊ីល ... Read More »