ព័ត៌មានទាន់ហេតុការណ៍៖
'

Sergio Perez ឈ្នះជើងឯកប្រណាំងរថយន្តនៅ Sakhir Grand Prix លើកដំបូងក្នុងប្រវត្តិសាស្ត្រ

កីឡាករប្រណាំងរថយន្តឆ្នើម Sergio Perez បានទទួលជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់គាត់នៅក្នុងការប្រណាំងរថយន្ត Formula 1 នៅឯព្រឹត្តិការណ៍ Sakhir Grand Prix កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរង់ចាំការប្រណាំងចំនួន១៩០ លើក។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី៧ ធ្នូ ។ ... Read More »

ខ្មែរស្រឡាញ់ តាមរយៈសម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាពីសប្បុរសជនជាង ១៨លានដុល្លារហើយ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនជាង ១៨លានដុល្លារអាមេរិកហើយ ដែលមានការជួយពីសប្បុសជននានា ទោះតិចឬច្រើនក្តី ... Read More »

សម្តេចតេជោ ហ៊ុន សែន បង្ហាញបណ្តាញទាក់ទងសម្រាប់បរិច្ចាគថវិកា ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋរំភើបរកទីបំផុតគ្មាន

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ចំពោះសុខភាពពលរដ្ឋ មានការទទួលខុសត្រូវ ទប់ស្កាត់ការពារការរាតត្បាតជំងឺកូវីដ-១៩ ឈានដល់ត្រៀមទិញវ៉ាក់សាំងចាក់ទៀតនោះ កាន់តែធ្វើអោយប្រជាពលរដ្ឋរំភើបត្រេកអរ រកទីបំផុតគ្មាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចទាក់ទងតាមបណ្តាញចំនួនពីរ។ ... Read More »

នាងឃ្មឹបទើបចេញពីមណ្ឌលកែប្រែ ដើរឡើងស្ពានជ្រោយចង្វាចាស់ប៉ង់លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ តារាកំប្លែងជើងចាស់នាងឃ្មឹបដោយសារតែមានវិបត្តិផ្លូវចិត្តគិតអីមិនចេញបានសម្រេចចិត្តដើរឡើងស្ពានជ្រោយចង្វាចាស់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចព្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរនៅលើស្ពានជ្រោយចង្វា សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញស្ត្រីដែលគេធ្លាប់ស្គាល់ថាជាអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹបបានដើរឡើងលើស្ពានទាំងទឹកភ្នែក ... Read More »

កត្តិកធ្លាក់ខ្យល់ បន្លែឲ្យផល ស្រូវទុំពេញស្រែ កសិករប្រុសស្រី រវល់ឥតល្ហែ ប្រមូលយកផ្លែ ទុកក្នុងជង្រុក

ភ្នំពេញ៖ លោក រដ្ឋមន្ត្រីកសិកម្ម វេង សាខុន បានថ្លែងថា “កត្តិកធ្លាក់ខ្យល់ បន្លែឲ្យផល ស្រូវទុំពេញស្រែ កសិករប្រុសស្រី រវល់ឥតល្ហែ ប្រមូលយកផ្លែ ទុកក្នុងជង្រុក” ។ លោកបញ្ជាក់ថា ... Read More »

អាជ្ញាធរ​តៃវ៉ាន់ ​ពិន័យ​បុរស​ម្នាក់​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ជា​ទឹកប្រាក់​៣៥០០​​ដុល្លារ

អន្តរជាតិ៖ បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបានអាជ្ញាធរ​តៃវ៉ាន់ ពិន័យ​ជា​ទឹកប្រាក់​៣៥០០​​ដុល្លារ​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ ក្រោយ​ចេញពី​បន្ទប់​ដោយឡែក​របស់ខ្លួន​៨​វិនាទី​។ ​បើតាមមន្ទីរ​សុខាភិបាល​ទីក្រុង Kaohsuing និយាយថា ​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ ដែលជា​ពលករ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីក្រុង​នេះ​។ បន្ទាប់ពីរូបគេ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សណ្ឋាគារ ដោយបាន​ដើរចេញ​ពី​បន្ទប់​របស់ខ្លួន​ចំនួន​៨​វិនាទី​។ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖​ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ... Read More »

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៩-១៥ខែធ្នូ ២០២០

ភ្នំពេញ៖ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលឡើងទៅលើជាមួយនិងខ្យល់មូសុងឦសានបក់ខ្សោយមក លើប្រទេសកម្ពុជា ។ សម្រាប់ថ្ងៃទី ១១-១៥ ខែធ្នូ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ... Read More »

សាររបស់ លោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផ្ញើជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាធារណ​ជន

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារ សូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាមន្រ្តីតុលាការ និលោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ងមន្រ្តីរាជការក្នុងវិស័យយុត្តិធម៌ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ... Read More »

អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិន​១៤រូបពាក់ព័ន្ធការបោះឆ្នោតនៅហុងកុង

ទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់ទណ្ឌកម្ម​លើការធ្វើដំណើរនិងហិរញ្ញវត្ថុ​ចំពោះមន្ត្រីចិន​១៤រូប​​ ដែលអាមេរិកចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកោះហុងកុង ។ សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន​បានដាក់ទណ្ឌកម្មដល់មន្ត្រីចិន​១៤រូប​ ហើយទ្រព្យសម្បត្តិរបស់មន្ត្រីទាំង​១៤រូប​នឹងត្រូវបង្កកនៅអាមេរិក ។ ក្រុមហ៊ុនអាមេរិកក៏ដូចជាបុគ្គលហាមមានទំនាក់ទំនងរកស៊ីជាមួយមន្ត្រីទាំង​១៤រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ។ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក គឺជាការខិតខំរបស់​ប្រធានាធិបតីត្រាំ​ ក្នុងការដាក់ទណ្ឌកម្ម​ទៅលើចិនមុនពេល លោកបញ្ចប់តំណែងនៅថ្ងៃទី​២០ ខែមករា ... Read More »

ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ឆ្នាំ២០២០

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ដែលមានការចូលរួមពីលោក សរ សុពុត្រា អភិបាលរង ... Read More »

Update ៖រថយន្តក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុន កែ អេង ខន គ្រីត(KE ENG CONCRETE ) បើកមិនគោរពស្តុប បុកម៉ូតូអូសប្រហែល២០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់ជិតដាច់ខ្លួនជាពីរ

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងត៍ កែ អេង ខន គ្រីត បើកមិនគោរពភ្លើងស្តុប បុកម៉ូតូកិនបុរសម្នាក់ស្លាប់ភ្លាមៗមួយរំពេចយ៉ាងអាណោចអាធ័មបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦នឹង៤០នាទីព្រឹកថ្ងៃទី ០៨ ខែធ្នូឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សុផាត ... Read More »

ត្រកូល ឡេង អតីតជាពលករខ្មែរនៅកូរ៉េ ចូលរួមបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានគិតរួចស្រេច ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រៀមថវិកា ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ជួយដល់ប្រជាពលរដ្ឋនោះ គេសង្កេតឃើញថា មានសប្បុរសជន ... Read More »

អង់គ្លេសចែកកាតសម្រាប់ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

នៅថ្ងៃទី​៨ខែធ្នូនេះ អង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋរបស់ខ្លួនហើយ។ ពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានកាតមួយសន្លឹក កត់ត្រាពីការចាក់លើកទីមួយ និងថ្ងៃកំណត់សម្រាប់ទៅចាក់លើកទីពីរ​ ក្រោយការចាក់លើកទីមួយ​៣សប្តាហ៍។ ក្រោយការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​របស់ក្រុមហ៊ុន Pfizer​ និងក្រុមហ៊ុន BioNTechមក ​នៅថ្ងៃទី​៨ខែធ្នូនេះអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងជាផ្លូវការ​ដល់ពលរដ្ឋរបស់ខ្លួនហើយ។ អង់គ្លេសក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលអនុម័ត​ចាក់វ៉ាក់សាំង​។ នៅក្នុងការចាក់វ៉ាក់សាំងដំណាក់កាលដំបូង​​មានមន្ទីរពេទ្យធំចំនួន​៥០កន្លែងទូទាំងប្រទេស ហើយពលរដ្ឋដែលមានវ័យលើសពី ... Read More »

ក្រសួងសុខាភិបាលរកឃើញវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២ នាក់ និងជាសះស្បើយ១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួនពីរនាក់បន្ថែមទៀត នឹងជាសះស្បើយ១នាក់ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ ថា ... Read More »

រថយន្តក្រឡុកសុីម៉ងត៍បេីកបុកម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់កំពុងជិះម៉ូតូហុងដាសុខៗ ស្រាប់តែត្រូវរថយន្តក្រឡុកសុីម៉ងត៍បេីកមកបុកពីក្រោយពេញទំហឹង និងអូសជាង២០ម៉ែត្របណ្ដាលឲ្យជនរងគ្រោះដែលជិះម៉ូតូស្លាប់ភ្លាមៗ ចំណែកឯតៃកុងរថយន្តចុះរត់គេចខ្លួនបានបន្តិចក៏ត្រូវប្រជាពលរដ្ឋតាមចាប់ខ្លួនបាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង៦:៥០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចចំការមនលេីកំណាត់ផ្លូវព្រះនរោត្ដមកែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។  ... Read More »

អគ្គិភ័យឆេះឡរោងចក្រផលិតក្តារបន្ទះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៥:៤០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយបានកើតឡើងដោយភ្លើងបានឆេះឡនៅក្នុងរោងចក្រផលិតក្តារបន្ទះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ភ្លាមៗនោះ ... Read More »

បើករថយន្តលឿនគេចពីម៉ូតូជ្រុលទៅបុករនាំងដែកខូចខាតពីរផ្ទាំងរថយន្តខ្ទាតមកអែបនឹងទ្រូងផ្លូវទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដ ព្រូស ក្នុងល្បឿនលឿនបានគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុករនាំងដែកបាំងរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញខូចខាតចំនួនពីរផ្ទាំង ឯរថយន្តខ្ទាតមកអែបនឹងទ្រូងផ្លូវទៅមុខលែងរួច តែសំណាងល្អដែលមិនបង្កឲ្យអ្នកបើកបររងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០៧ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ... Read More »

អាចស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានការគ្រប់គ្រងបានល្អ ទើបធនាគារកាណាឌីយ៉ា នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី៩ ខាងមុខនេះ

ភ្នំពេញ៖ សូមជម្រាបជូនថា បើយោងតាមសារលិខិតរបស់រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ជម្រាប​ជូន​ អ្នក​ឧកញ៉ា​ ពុង​ ឃា​វ​សែ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ ធនាគារ​កា​ណា​ឌី​យ៉ា​ ក.អ បានឲ្យដឹងថា តាមប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេ​ច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ ក្រសួងបានអនុញ្ញាតឲ្យ ធនាគារ​កា​ណា​ឌី​យ៉ា​ ... Read More »

សន្ទុះនៃសីលធម៍ខ្មែរ ស្រឡាញ់ខ្មែរ នៅកម្ពុជា មានទំហំធំធេងណាស់ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ បន្ទាប់ពីនាព្រលប់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការ ក្នុងនោះសម្ដេចថ្លែងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ហើយសម្តេចលើកឡើងថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ... Read More »

ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងបាក់ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ ធ្នូ ឆ្នាំ២០២០។  ... Read More »

ក្រសួងព័ត៌មានស្នើឲ្យមានចាត់ការលើសារព័ត៌មានដែលគ្មានក្រមសីលធម៍និងវិជ្ជាជីវៈ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ទៅលើសារព័ត៌មាន ដែលមិនបានបំពេញកាតព្វកិច្ចតួនាទី ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួងព័ត៌មានជាមុនឡើយ។ ការចេញសេចក្តីជូនដំណឹងនេះ បន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួន បានអនុវត្តផ្ទុយអំពីក្រមសីលធម៍ និងវិជ្ជាជីវៈ ... Read More »

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូន សារព័ត៌មាន CHALNA SANGKUM NEWS

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូន សារព័ត៌មាន CHALNA SANGKUM NEWS ដែលបានចុះផ្សាយមានខ្លឹមសារថា «អាជ្ញាធរខេត្តកណ្តាលនៅតែផ្គើននឹងបទបញ្ជាប្រមុខដឹកនាំ សម្តេចតេជោ ហ៊ុន សែន បើកឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩»។ ... Read More »

អគ្គស្នងការនគរបាលជាតិចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ២០២០

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០។ ដោយយោងតាមបទបញ្ជាលេខ០០២ បបជ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ ... Read More »

អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់ប្រជាកសិករ ឱ្យបង្កើនការដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ ដើម្បីសុខភាពប្រជាពលរដ្ឋ និងទប់ទល់ស្ថានភាពកូវីដ-១៩

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានជំរុញដល់ប្រជាកសិករឱ្យបង្កើនការដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ពីក្រៅទេស ដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា ... Read More »

ចាប់តាំងពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋយើងជាច្រើននាក់បានទទួលសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម WhatsApp ជាភាសាចិន

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានបង្ហាញថា សារទាំងនេះគឺជាសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់បុគ្គលមួយចំនួនទាក់ទងនឹងសេវាកម្មផ្សេងៗដូចជា សេវាកម្មឡាយតាមអុីនធឺណិត បង្កើន like ផ្ញើលុយ និងកម្មវិធីល្បែងអនឡាញជាដើម។ ទោះបីជាសារទាំងនេះមិនមានភ្ជាប់មកនូវជាមួយតំណភ្ជាប់ដែរធ្វើឱ្យមានហានិភ័យដល់ទូរស័ព្ទរបស់លោកអ្នកក្ដី  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់កុំផ្ញើសារទាំងនេះបន្ត និងសុំលុបវាចោល ដើម្បីចៀសវាងពីការបោកបញ្ឆោតមួយចំនួននិងការភាន់ច្រឡំនានាពីសំណាក់មហាជន៕ ... Read More »

កោះតៃវ៉ាន់ស្នើទិញមីស៊ីល​ការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន

កោះតៃវ៉ាន់ បានឡើងគម្រោងទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបPatriot ដើម្បីទប់ស្កាត់ការ​វាយប្រហារពីប្រទេសចិន​។ គេហទំព័រ​Daily hôm នៅថ្ងៃទី​៦ខែធ្នូ​បានផ្សាយថា តាមប្រភពព័ត៌មានពី​ទីបញ្ជាការកម្លាំងទាហានកោះតៃវ៉ាន់ បានបញ្ចាក់ថា កម្លាំងទាហានការពារដែនអាកាសកោះតៃវ៉ាន់បានឡើងគម្រោង​ទិញមីស៊ីលការពារ​​ដ៏ទំនើបចំនួន​៣០០ដើម ដើម្បីវាយស្ទាក់មីស៊ីលដែលវាយប្រហារពីប្រទេសចិន​។ ប្រសិនបើការទិញមីស៊ីលការពារនោះត្រូវបានអនុម័ត កោះតៃវ៉ាន់នឹងមានឃ្លាំងមីស៊ីលការពារកាន់តែច្រើន ។ តាមសារព័ត៌មាន​Taiwan News ... Read More »

កម្លាំងទាហានរុស្ស៊ី​នឹងរៀបចំធ្វើសមយុទ្ធជាង៤៨០០លើកក្នុងឆ្នាំ​២០២១

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅពេលថ្មីៗនេះ​បានប្រកាសឲ្យដឹងថា​ កម្លាំងទាហានប្រទេសនេះនឹងរក្សាការហ្វឹកហាត់​ធ្វើសង្គ្រាម​នៅឆ្នាំ​២០២១​ ដែលបានរក្សា​ដូចដើមគឺមានសមយុទ្ធជាង​៤៨០០លើកដូចការគ្រោងទុក។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី​Sergei Shoigu បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី​៦ខែធ្នូថា «ការហ្វឹកហាត់ថ្មីត្រូវបានឡើងគម្រោង ​ហើយឆ្នាំ​២០២១យើងរក្សាការហ្វឹកហាត់ដូចដើម ដោយមានសកម្មភាពធ្វើសមយុទ្ធ​តូចធំ​៤៨០០លើក​​»។ លោក​Sergei Shoigu បន្តទៀតថា​«យើង​ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលហ្វឹកហាត់​ ... Read More »

បោះឆ្នោតសភាវេណេហ្ស៊ុយអេឡា ប្រធានាធិបតីម៉ាឌូរ៉ូ និងសម្ពន្ធមិត្តទទួលបានជ័យជម្នះ

នៅព្រឹកថ្ងៃទី៧ខែធ្នូ​ ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការបោះឆ្នោត​វេណេហ្ស៊ុយអេឡា​ (CNE) បានប្រកាសថា​ គណបក្សសម្ពន្ធមិត្តកាន់អំណាច ​(PSUV) ទទួលបានកៅអីភាគច្រើនក្នុងសភាអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៦​ខែធ្នូ។ តាមសារព័ត៌មាន CNE គណបក្សសម្ពន្ធមិត្តកាន់អំណាចទទួលបាន ការគាំទ្រដល់ទៅ​៦៧,៦ភាគរយ​ នាំមុខយ៉ាងឆ្ងាយពីគូប្រជែងគឺគណបក្សសកម្មភាពជាតិ(AD)ទទួលបានសំឡេងគាំទ្រតែ​១៧,៩៥ភាគរយប៉ុណ្ណោះ។ ប្រធានគណបក្ស ... Read More »

សម្ដេចតេជោ ហ៊ុន សែន ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩យកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ

ភ្នំពេញ៖ មុននេះបន្តិច នាព្រលប់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុនបសែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការ ក្នុងនោះសម្ដេចថ្លែងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ... Read More »