ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកចូលចិត្តលេងហ្គេម Minecraft ប្រយ័ត្នទូរស័ព្ទលែងដើរ ដោយសារតែបញ្ហានេះ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ Minecraft គឺជាហ្គេមដ៏ពេញនិយមមួយ សម្រាប់ក្មេងៗ និងយុវវ័យដែលអាចឱ្យពួកគេបង្កើន និងបង្កើតភាពច្នៃប្រឌិតក្នុងការសាងសង់។ ហ្គេមនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ហើយដែលគេប៉ាន់ប្រមាណថាមានអ្នកលេងដល់ទៅ ២០០លាននាក់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយសារតែកម្មវិធីនេះត្រូវបានបង្កើតឡើងដោយប្រើភាសា Java (ភាសាសម្រាប់សរសេរកម្មវិធីកុំព្យូទ័រ) ... Read More »

លោកម៉ាក្រុង៖ ប៉ូលិសបារាំងប្រើហិង្សាលើជនជាតិស្បែកខ្មៅជារឿងអាម៉ាស់បំផុត

លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ថា ការណ៍ដែលកម្លាំងប៉ូលិសទីក្រុងប៉ារីសវាយប្រហារទៅលើជនជាតិស្បែកខ្មៅគឺជារឿងមិនអាចទទួលយកបានឡើយ ព្រោះវាជាការអាម៉ាស់បំផុតរបស់បារាំង ។ លោកម៉ាក្រុងបានអំពាវនាវដលរដ្ឋាភិបាលបង្កើតទំនុកចិត្តពីពលរដ្ឋវិញ។ ប្រធានាធិបតីបារាំង នៅថ្ងៃទី ២៧ខែវិច្ឆិកា បានប្រកាសថា ប៉ូលិសទីក្រុងប៉ារីសបានវាយទៅលើផលិតករចម្រៀងដើមកំណើតអាហ្វ្រិក គឺជាការអាម៉ាស់បំផុតរបស់បារាំង។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ចៅក្រមទីក្រុងប៉ារីស ... Read More »

នគរបាលប៉ុស្តិ៍គោករកា ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងផ្ទះជួលលេខ៥ឃ ផ្លូវបេតុង ភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យ១.ឈ្មោះ ស៊ឹង សាញ់ ភេទប្រុស អាយុ៣៤ឆ្នាំ ... Read More »

រយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា! សម្រស់បវរកញ្ញាកម្ពុជា Miss Universe កម្ពុជា រកឃើញបេក្ខនារីមកគ្រងតំណែងជាម្ចាស់មកុដចំនួន ៤នាក់ហើយ

ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ចាប់តាំងពីឆ្នាំ ២០១៧ រហូតមកទល់ឆ្នាំ ២០២០នេះ កម្មវិធីប្រកួតបវរកញ្ញា Miss Universe កម្ពុជាបានរកឃើញបេក្ខនារីមកគ្រងតំណែងជាម្ចាស់មកុដចំនួន ៤នាក់ហើយដោយក្នុងនោះពួកគេសុទ្ធតែមានសមត្ថភាពល្អៗ ចំណេះដឹងទូលំទូលាយស្អាតគួរឲ្យសរសើរ។ ជាក់ស្តែង កម្មវិធីប្រកួតបវរកញ្ញា Miss ... Read More »

ចំណេះដឹងទូទៅ៖ ដូចពាក្យគេថា ” ខ្វល់ពីគេពេក ខ្លួនឯងនឹងត្រូវកើតទុក្ខ ឈឺចាប់ “

គួរយល់ដឹង៖ ជាទូទៅមនុស្សយើងពេលខ្លះ តែងតែនាំគ្នាចង់ដឹង ចង់ឮរឿងពីអ្នកដទៃច្រើន ជាពិសេសចង់វែកញែរឿងគេ ប៉ុន្តែនៅក្នុងរឿងខ្លះ កាលៈទេសៈខ្លះ យើងត្រូវតែមានជម្រើសមួយដ៏ល្អ ត្រូវតែធ្វើជាមនុស្សចិត្តដាច់ ។ជាក់ស្តែងដូចពាក្យគេថា ” ខ្វល់ពីគេពេក ខ្លួនឯងនឹងត្រូវកើតទុក្ខ ឈឺចាប់ ” ... Read More »

ស្ថានទូតម៉ាឡេស៊ី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ១៦មុខ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគចំនួន ១៦មុខ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់ ... Read More »

ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបទីតាំងបញ្ជល់មាន់នៅសង្កាត់ព្រែកតាសេកឃាត់បានមនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង មាន់៤ក្បាល ចុះហេតុអ្វីអាជ្ញាធរមូលដ្ឋានមិនដឹង?

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចុះបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងនៅក្រោមដើមឈើគុម្ពព្រៃត្រែង តាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយឃាត់បានមនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង មាន់៤ក្បាល។ ... Read More »

អាជ្ញាធររាជធានីសម្រេចបិទការធ្វើចរាចរណ៍ផ្លូវលេខ៦១៤ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ៦០៨ ក្នុងរយៈពេល១ខែចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ

ភ្នំពេញ៖ ដើម្បីឲ្យការដ្ឋានដាក់បណ្តាញលូផ្លូវលេខ២៨៧ នឹងដាក់លូឆ្លងកាត់ផ្លូវប្រសព្វជាមួយនឹងផ្លូវលេខ៦១៤ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកទទួលបានជោគជ័យដោយគ្មានការរំខាន នោះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅផ្លូវលេខ៦១៤ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ៦០៨ ហើយការបិទផ្លូវធ្វើចរាចរណ៍នេះនឹងធ្វើឡើងក្នុងរយៈពេល១ខែចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។ ដោយហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ ។ ... Read More »

លោកតាជិះកង់ឌុបចៅស្រីចៃដន្យអាក្រក់ត្រូវម៉ូតូបុកពីក្រោយរបួស៣នាក់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ខណៈកំពុងជិះកង់ឌុបចៅសុខៗត្រូវម៉ូតូដែលបើកស្របទិសគ្នាបុកមកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំ កំពង់អំពិល ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ស្ត្រីដែលបើកម៉ូតូបុកកង់ជនរងគ្រោះមានឈ្មោះ លឹម ស្រីតូច  អាយុ៣១ឆ្នាំ រស់នៅភូមិស្វាយប៉ោ ឃុំ ... Read More »

លោក ដួង តារា កម្ពុជាសុខសាន្តរុងរឿងដោយសារសន្តិភាព!

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ខ្ញុំសូមគោរព និងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានរាប់អានស្រឡាញ់ខ្ញុំនិងបានជូនពរខ្ញុំទាំងក្នុង facebook និងតាមបណ្តាញសារព័ត៌មាន ក្នុងពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់នូវទំនុកចិត្តលើរូបខ្ញុំតាមរយៈការតម្លើងតំណែងជា ... Read More »

បុរសម្នាក់ប្រើឧបករណ៍ឆក់ត្រីតែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលនាំកូនទៅឆក់ត្រីក្នុងអូរ តែភ្លាត់ស្នៀតឆក់ខ្លួនវិញ។ ហេតុការណ៍បុរសប្រើឧបករណ៍នេសាទត្រីខុសច្បាប់ហើយឆក់ខ្លួនឯងស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១ៈ៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចអូរផ្លាស់ ស្រែអ៊ុយ ស្ថិតក្នុងភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើមាន ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ក្នុងដំណើរបេសកកម្មចុះពិនិត្យលទ្ធផលការងារអន្តរាគមន៍ជួលជុលបន្ទាន់ដើម្បីបិទភ្ជិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុក

ខេត្តបាត់ដំបង៖ នាព្រឹកថៃ្ងសៅរ៍ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យលទ្ធផលការងារអន្តរាគមន៍ជួលជុលបន្ទាន់ដើម្បីបិទភ្ជិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុក នៅតាមបណ្តាខេត្តភាគពាយ័ព្យដែលបានរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ  លោក ... Read More »

ប្រជាពលរដ្ឋប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតទឹកមកទើរនឹងផែថ្មីក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកតាមដងទន្លេសាប ត្រង់ផែថ្មី។ ហេតុការណ៍ប្រទះឃើញសាកសពនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផែថ្មី ស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ... Read More »

ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកានេះតទៅ! ក្រសួងពាណិជ្ជកម្មចិន នឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្រ្តាលីរហូតដល់ ២១២ភាគរយ

អន្តរជាតិ៖ ដើម្បីទប់ស្កាត់នូវវិធានការការពារមិនឲ្យស្រាអូស្រ្តាលី លក់ក្នុងតម្លៃទាបជាងស្រាក្នុងស្រុករបស់ចិន កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ខ្លួននឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្រ្តាលីរហូតដល់២១២ភាគរយដោយគិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា តទៅ។ បើតាមក្រសួងពាណិជ្ជកម្មចិន ជុំវិញនឹងបញ្ហាការប្រកាសដំឡើងពន្ធបណ្តោះអាសន្នលើស្រាអូស្រ្តាលី ខណៈដែលមន្រ្តីជំនាញចិន អះអាងថាមានមួយចំនួន បានលក់ក្នុងតម្លៃទាបជាងស្រារបស់ចិន ... Read More »

តោះទៅកម្សាន្ដ«ភ្នំក្រោម» ទស្សនាទេសភាពធម្មជាតិ និងប្រាសាទបុរាណ

ខេត្តសៀមរាប៖ បើយោងតាមប្រភព​Heritages Diary-​បេតិកភណ្ឌ​ប្រចាំថ្ងៃបានបញ្ជាក់ថា៖ ភ្នំក្រោមគឺ ជាបេតិកភណ្ឌធម្មជាតិ ព្រោះភ្នំនេះ ធម្មជាតិបានបង្កើតឡើង រាប់ម៉ឺនឆ្នាំមកហើយ។ ផលិតផលរបស់ធម្មជាតិផ្សេងទៀត នៅលើភ្នំនេះ មានពពួកសត្វ និងរុក្ខជាតិដែលយើងមិនទាន់ដឹង។ ភ្នំ និងធនធានធម្មជាតិ ទាំងនោះមានតម្លៃប្រវត្តិសាស្ត្រ ... Read More »

រឿងព្រេងខ្មែរ÷ រឿងស្រីមាយាដកខ្ញី

មាន​បុរស​ម្នាក់​និង​ស្រី​ម្នាក់ ជា​ប្ដី​ប្រពន្ធ នៅ​ក្នុង​ស្រុក​មួយ ប្ដី​ជា​មនុស្ស​ចិត្ត​ត្រង់ តែ​គ្មាន​ប្រាជ្ញា ឯ​នាង​ប្រពន្ធ​នោះ ជា​ស្រី​ចិត្ត​មិន​ត្រង់​នឹង​ប្ដី តែ​ចេះ​មាយា​ច្រើន ។ ថ្ងៃ​មួយ​នាង​ប្រពន្ធ មាន​ចិត្ត​ប្រាថ្នា​ចង់​ជួប​នឹង​សហាយ​ណាស់ ដោយ​ឃ្លាត​គ្នា​យូរ​ហើយ តែ​មិន​ដឹង​ជា​ធ្វើ​ម្ដេច​នឹង​ទៅ​ជួប​បាន ព្រោះ​ភូមិ​នោះ​នៅ​ឆ្ងាយ​ពី​គ្នា បើ​ដើរ​ទៅ​ខ្លាច​ខ្មោច​លង ... Read More »

បាត់ខ្លួន២យប់ ពេលរកឃើញក្លាយជាសពអណ្តែតទឹកដោយភ្លាត់ស្នៀតឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់

ខេត្តបាត់ដំបង៖ បុរសម្នាក់ក្រោយពីចេញទៅឆក់ត្រីបាត់ខ្លួនអស់២យប់ស្រាប់តែអ្នកស្រុកប្រទះឃើញ ក្លាយជាសពអណ្តែតក្នុងទឹកអូរយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរហែម ស្ថិតក្នុងភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកគាស់ក្រឡបានឲ្យដឹងថាសាកសព ដែលប្រជាពលរដ្ឋប្រទះឃើញមានឈ្មោះ ... Read More »

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនរេចង្កូតទៅបុកគោងាប់១ក្បាលស្លាប់មនុស្សម្នាក់រងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា មានករណីក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ជិះម៉ូតូឌុបយុវតីម្នាក់ពីក្រោយក្នុងល្បឿនលឿនរួចបានរេចង្កូតទៅបុកគោដែលគេចងនៅលើចិញ្ចើមផ្លូវបណ្ដាលឲ្យគោងាប់១ក្បាលអ្នកបើកបរក៏ស្លាប់នៅនឹងកន្លែងនិងអ្នកជិះពីក្រោយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាលរួចក៏ដឹកបន្តទៅព្យាបាលនៅពេទ្យបាត់ដំបង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨៖៣០នាទីព្រលប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ... Read More »

អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យស្ថានភាពនៅតាមតំបន់ព្រំដែន និងពិនិត្យការរុះរើតង់របស់វៀតណាម នៅភូមិសាស្រ្តស្រុកកោះធំ

ខេត្តកណ្តាល៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ដ្រីចុះពិនិត្យការរុះរើតង់របស់វៀតណាម ដែលនៅជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តស្រុកកោះធំ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ។ ... Read More »

បាញ់​សុី​បគ្រាប់​ពិត​ កាំភ្លើង​យន្ត​ធុនស្រាល( PKMS)​ អាវុធ​ AK47​ និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់សុីប របស់​តំបន់ប្រតិបត្តិការសឹករងតាកែវ

ខេត្តតាកែវ៖ លោក ឧត្តម​សេនីយ៍​ឯក​ យឿង​ សុខុន​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៣​ ​និង លោក អ៊ួច​ ភា​ អភិបាល​នៃ​គណៈអភិបាលខេត្ត​តាកែវ​ ចុះពិនិត្យការបាញ់​សុី​បគ្រាប់​ពិត​ កាំភ្លើង​យន្ត​ធុនស្រាល( PKMS)​ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាវាយទៅលើម្ចាស់ហាងបណ្ដាលឲ្យរងរបួសធ្ងន់ក្នុងពេលផឹកស៊ី

ខេត្តស្វាយរៀង៖ បុរសជាប្រជាការពារម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតឃាត់ខ្លួនភ្លាមៗបន្ទាប់ពីប្រើហិង្សាយកដំបងវាយទៅលើអ្នកលក់ដូរម្នាក់បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ក្រោយពីមានជម្លោះគ្នាក្នុងពេលផឹកស៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យមានឈ្មោះប៉ាង សុខគង់  អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារមានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ... Read More »

យុវជនម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចហើយជិះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២១៥ ខាងមុខផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ បិន រ័ត្នថា អាយុ ២៨ឆ្នាំ ... Read More »

FIFA នឹងរៀបចំព្រឹត្តិការណ៍ Arab Cup ចំនួន២២ក្រុមនៅប្រទេសកាតា

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា ប្រទេសកាតានឹងរៀបចំការប្រកួតកម្មវីធី Arab Cup នៅខែធ្នូ ឆ្នាំក្រោយដែលនឹងមានក្រុមចំនួន២២មកពីជុំវិញតំបន់ ហើយដើរតួជាការហាត់សមសម្លៀកបំពាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់ CNA និង news.cgtn កាលពីថ្ងៃទី២៦ វិច្ឆិកា។ ... Read More »

ក្លិប Barcelona ទទួលបានប្រាក់សន្សំ១២២លានអឺរ៉ូ ខណៈដែលកីឡាករទាំងអស់យល់ព្រមកាត់បន្ថយប្រាក់ឈ្នួល

កីឡាកររបស់ក្លិបBarcelona បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដែលនឹងជួយសន្សំសំចៃប្រាក់ឲ្យក្លិបយក្សនៅអេស្ប៉ាញមួយនេះបានប្រមាណ១២២លានអឺរ៉ូ (១១០លានផោន) ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ។ ក្លិបម្ចាស់ជើងឯក La Liga ២៦សម័យកាលមួយនេះក៏បានយល់ព្រមជាមួយកីឡាកររបស់ពួកគេផងដែរនូវការទូទាត់ប្រាក់ប្រហែល៥០អឺរ៉ូ(៤៥ផោន) ដោយត្រូវពន្យារពេលក្នុងរយៈពេល៣ឆ្នាំ។ បើទោះបីប្រាក់នេះតិចក៏ដោយ ប៉ុន្តែការទូទាត់រយៈពេលយូរ ... Read More »

ក្លិប Dortmund អះអាងថាមិនមានផែនការចាកចេញរបស់Haaland ពីអាល្លឺម៉ង់ឡើយ

ក្លិប Borussia Dortmund គ្រោងនឹងមានអនាគតវែងឆ្ងាយជាមួយតារាឆ្នើម Erling Haaland ខណៈនាយកកីឡាលោក Michael Zorc បានច្រានចោលការរំពឹងទុកនៃការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះដែលអាចកើតមាននៅទីផ្សារដោះដូរកីឡាករខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ livescore.com កាលពីម្សិលមិញ។ Erling Haaland រីករាយនឹងការលេងយ៉ាងខ្លាំងនៅក្លិប ... Read More »

រថយន្ត២គ្រឿងបុកគ្នាក្រឡាប់ផ្ងារជើងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ​៖ ​រថយន្ត​ស៊េរី​ទំនើប​បុក​រថយន្ត​​ព្រូស​ចំពាក់​កណ្ដាល​តួពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​​ក្រឡាប់​ផ្ងារជើង​​រងរបួស​ធ្ងន់​និងស្រាល​មនុស្ស៤​នាក់   ចំណែករថយន្ត​បង្ក​ព្យាយាម​បើក​រត់​តែ​ត្រូវកម្លាំង​សមត្ថកិច្ច​តាម​ឃាត់​បានវិញ​។​ ​ហេតុការណ៍នេះបាន​កើតឡើង​នៅ​ម៉ោង ១និង២០នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​​ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១​ ក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ឲ្យដឹងថា​ មុនពេល​កើតហេតុ​ខ្លួន​គាត់បាន​បើករថយន្ត​ម៉ាក​តូយ៉ូតាព្រូស​​ពាក់​ស្លាកលេខ​ភ្នំពេញ ... Read More »

ពលរដ្ឋថៃ​ដង្ហែក្បួនទប់ស្កាត់ការធ្វើរដ្ឋប្រហារជាថ្មី​

ពលរដ្ឋថៃរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួន​នៅថ្ងៃទី​២៧ខែវិច្ឆិកា អំពាវនាវឲ្យបញ្ចប់ការធ្វើរដ្ឋប្រហារ​នៅក្នុងប្រទេសនេះក្រោយពេលមានពាក្យចចាមអារ៉ាមថា នឹងមានការធ្វើរដ្ឋប្រហារជាថ្មីទម្លាក់​រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា​។ សារព័ត៌មាន Channel News Asia បានផ្សាយថា ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា អតីតមេទ័ពដែលដឹកនាំធ្វើរដ្ឋប្រហារក្នុងឆ្នាំ​២០១៤ លាលែងចេញពីតំណែង ។ ​ប៉ុន្តែក្រុមបាតុករទាមទារឲ្យលាលែងចេញពីតំណែងដោយសន្តិភាព ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមអំណាចដីកាតុលាការ ពាក់ព័ន្ធករណីអំពើលួច

ខេត្តសៀមរាប៖ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០  កម្លាំងនគរបាលខេត្តបាន ធ្វើការចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភ័ណភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ

ភ្នំពេញ៖ ក្នុងដំណើអញ្ជើញទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការថា៖ ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ-១៩បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ... Read More »

កាន់តែក្តៅហើយ! អុីរ៉ង់ត្រៀមវាយប្រហារទៅលើអុីស្រាអែល ដែលបានសម្លាប់អ្នកវិទ្យាសាស្ត្រ បរមាណូកំពូលរបស់អុីរ៉ង់

ការព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយនៅតែមិនអាចជួយបានដល់អ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​ លោក Mohsen Fakhrizadeh ក្រោយការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តរបស់លោក និងការបាញ់ប្រហារដោយកាំភ្លើងទៀតផង។ តាមសារព័ត៌មាន ​ Fars ​បានផ្សាយថា លោកMohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រ​បរមាណូកំពូលរបស់អុីរ៉ង់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាការពារជាតិបានរងការធ្វើឃាតកាលពីយប់ថ្ងៃទី ២៧ ... Read More »