ព័ត៌មានទាន់ហេតុការណ៍៖
'

ល្បីថា៖ អភិបាលរងខណ្ឌប្ញស្សីកែវនិងកម្លាំងបញ្ជាការឯកភាពខណ្ឌជាង១០នាក់ ត្រូវ PM ចាប់បង្ខាំង , តែលោក រ័ត្ន ស្រ៊ាង បញ្ជាក់ថា៖ មិនមែនករណីអ៊ីចឹងទេ ! (មានវីដេអូ)

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម Facebook ខណៈល្បីថា៖ លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ប្ញ​ស្សី​កែវ​និង​កងកម្លាំង​នៃ​បញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ​ចំនួន​១៣​នាក់​ទៀត ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ ដែល​ដាក់​គោលដៅ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឬ​ស្សី​កែវ ចាក់សោរ ​ឃាត់ខ្លួន ខណៈ​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​បាន​ដឹកនាំ​កងកម្លាំង​នៃ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ទៅ​ឃាត់​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​របស់​រដ្ឋ ... Read More »

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឈ្នះក្តីក្នុងតុលាការធម្មនុញ្ញបន្តដឹកនាំប្រទេស

តុលាការរដ្ឋធម្មនុញ្ញថៃ បានបើកសវនាការនៅថ្ងៃទី២ខែធ្នូ​ ដោយបានច្រានចោលពាក្យបណ្តឹងថាលោកប្រាយុទ្ធ ចាន់អូចា​ បានបំពានរដ្ឋធម្មនុញ្ញក្នុងការកាន់អំណាចដឹកនាំប្រទេស។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា មិនបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី​១៤៨នោះឡើយ ក្រោយពេលដែលលោកបានប្រើប្រាស់ទីតាំងយោធា ដើម្បីដឹកនាំប្រទេស បើទោះបីលោកបានលាចេញពីយោធា​នៅឆ្នាំ​២០១៤ ដើម្បីមកដឹកនាំប្រទេសធ្វើជានាយករដ្ឋមន្ត្រីវិញក៏ដោយ។ សារព័ត៌មាន ... Read More »

ទីក្រុងហូជីមិញ​បិទសាកលវិទ្យា​ល័យ៥កន្លែង សិស្ស១សែននាក់ ផ្អាកការសិក្សា ទប់ស្កាត់ការឆ្លងកូវីដ​-១៩​

នៅក្នុងមហាវិទ្យាល័យគរុកោសល្យ ទីក្រុងហូជីមិញបានសម្រេចបិទជាបណ្តោះអាសន្ន ដោយឲ្យសិស្ស ១៤ពាន់នាក់រៀនតាមអនឡាញ​ចាប់ពីថ្ងៃទី​២ខែធ្នូ ដល់ថ្ងៃទី​១៣ខែធ្នូ។ ការសម្រេចបែបនេះក្រោយពេលមានសិស្សម្នាក់​ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ ទី១៣៤៧​ ជាគ្រូភាសាអង់គ្លេសមកពីមជ្ឈមណ្ឌលភាសាបរទេស Key English ។ សិស្សម្នាក់ដែលប៉ះពាល់ជាមួយអ្នកជំងឺ បានធ្វើតេស្តម្តងរួចមកហើយដោយ​អវិជ្ជមាន ​ប៉ុន្តែដើម្បីទប់ស្កាត់ការឆ្លងជាទ្រង់ទ្រាយធំ គឺត្រូវតែឲ្យសិស្សទាំងអស់រៀនតាមអនឡាញ ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណក្រុមហ៊ុនអាកាសចរណ៍ (ខេមបូឌា អ៊ែរវ៉េ)ផ្តល់យន្តហោះដឹកម៉ាស និងបរិក្ខារពេទ្យទៅប្រទេសទីម័រឡេស្ត

ភ្នំពេញ៖ នៅព្រលប់ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

រដ្ឋាភិបាលអង់គ្លេសបានផ្តល់លិខិត​អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងPfizer-BioNTech

រដ្ឋាភិបាលអង់គ្លេសបានផ្តល់លិខិតអនុញ្ញាតឲ្យធ្វើចរាចរណ៍និងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ ​Pfizer-BioNTech។ ការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា​«នៅថ្ងៃនេះ ​រដ្ឋាភិបាលបានឯកភាព​ឲ្យស្ថាប័នគ្រប់គ្រងឱសថ អង់គ្លេស(MHRA) ផ្តល់លិខិត អនុញ្ញាតឲ្យចែកចាយនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុន​Pfizer-BioNTech ។ នៅសប្តាហ៍ក្រោយនឹងប្រើប្រាស់នៅទូទាំងប្រទេស។ ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នោះផងដែរ​​ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបបានពិភាក្សាគ្នាដើម្បីកំណត់ពេលវេលាចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ ... Read More »

ពលរដ្ឋជប៉ុន១២៦លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងដោយអត់គិតថ្លៃ​

រដ្ឋាភិបាលជប៉ុននឹងចាក់វ៉ាក់សាំង ដល់ពលរដ្ឋទាំង១២៦លាននាក់ ដោយអត់គិតថ្លៃ​តាមច្បាប់ថ្មីដែលសភាបានអនុម័ត នាថ្ងៃទី​២ខែធ្នូនេះ​។ ការអនុម័តច្បាប់ខាងលើកើតឡើងក្នុងពេលដែលចំនួនអ្នកឆ្លងកូវីដ​-១៩ បន្តកើនឡើងក្នុងប្រទេសនេះ។ សារព័ត៌មាន AFP ​បានផ្សាយថា ចំពោះស្ថានភាពខាងលើ រដ្ឋសភា អនុម័តច្បាប់ខាងលើនឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋដោយចាក់វ៉ាក់សាំងអត់គិតថ្លៃ។ តាមសារព័ត៌មាន Japan Times ... Read More »

នារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យហើយ

ភ្នំពេញ៖ បើយោងតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ថា ៖ ទីបំផុត! នារីរងគ្រោះដែលចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ... Read More »

ប្រជានេសាទប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្ដែតទឹកសមុទ្រមកទើរលើថ្ម

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងជាបឋមថា  នៅខាងលិចកោះដំឡូង (ប្រជុំកោះ តាង) បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ អណ្តែតមកទេីរលើថ្ម (មិនទាន់ស្គាល់អត្តសញ្ញាណ) ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ តាមសមត្ថកិច្ចថា នៅលើស្មាក្រោយខ្នងនិងដៃឆ្វេងសាកសព មានសាក់អក្សរនិងរូបមួយចំនួន ... Read More »

សមត្ថកិច្ចបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់

ខេត្តស្វាយរៀង៖ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង។ ប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានធ្វើឡើងនៅថ្ងៃទី១និងទី២ខែធ្នូឆ្នាំ២០២០នៅ២ឃុំគឺកណ្តៀងរាយនិងឃុំរមាំងថ្កោល ស្រុកស្វាយទាប ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យមាន៖ ទី១-ឈ្មោះ ជឿន ឡុងរីណា ទី២-ឈ្មោះ ឈីត ... Read More »

អភិបាលខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួន ជូនយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យយោធាខេត្ត

ខេត្តកោះកុង៖ នៅថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញនាំយកអំណោយ និងថវិកាមួយចំនួន សាកសួរសុខទុក្ខយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យយោធាខេត្ត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ករណីប្រើប្រាស់និងរក្សាទុកសារធាតុញៀនបញ្ជូនទៅតុលាការ

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង២០៖២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចសណ្ឋាគារស្រ៊ី លាងហ៊ីម បន្ទប់លេខ២០៧ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

នាយករដ្ឋមន្រ្តីទីម័រឡេស្ត ផ្ញើសារថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត

ភ្នំពេញ៖ លោក ទួរ មាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត ... Read More »

ក្រសួងការងារ ចេញសេចក្ដីណែនាំបន្ថែមពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែម ស្តីពី វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ ដើម្បីចូលរួមចំណែកបង្ការ ... Read More »

លោក ឃួង ស្រេង បន្តចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវសាធារណៈក្នុងខណ្ឌសែនសុខ និងទួលគោក

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដចុះចែកម៉ាស សម្ដេចតេជោហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវ ទំនប់ពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ និងខណ្ឌទួលគោក នារសៀលថ្ងៃទី ... Read More »

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយក្រុមយុវតី “អប្សរា២៥ដួង” បានចុះជួយសរសេរប្រវត្តិរូបជូនជនមានពិការភាពភ្នែកចំនួនជិត២០០នាក់

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយយុវតី “អប្សរា២៥ដួង”  ដែលជាក្រុមរបាំជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ... Read More »

មន្រ្តីជាន់ខ្ពស់ចិន បដិសេធមិន​សុំទោស​អូស្ត្រាលី ​ជុំវិញ​ការ​បង្ហោះ​រូបថត​មិនល្អ​របស់​ទាហាន​អូស្ត្រាលី​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

អន្តរជាតិ៖ ខណៈដែលទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អូស្ត្រាលី​កាន់តែ​ធ្លាក់ចុះ​ត្រដាប់ត្រដួស​បន្ថែមទៀត កាលពី​ថ្ងៃ​៣០ វិច្ឆិកាថ្មីៗកន្លងទៅនេះអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ បដិសេធ​មិន​សុំទោស​តាម​ការទាមទារ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​ពាក់ព័ន្ធ​ការ​បង្ហោះ​រូបថត​សកម្មភាព​ទាហាន​អូស្ត្រាលី​លើ​កុមា​រអា​ហ្វ​ហ្កា​នី​ស្ថាន​​​។ ប៉ុន្តែក្រសួងការបរទេស​ចិន បានប្រាប់​ឲ្យ​អូស្ត្រាលី​ទៅសុំ​ទោស​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញចំពោះ​ទង្វើ​អមនុស្សធម៌​របស់ខ្លួន​​។​ ​ជាក់ស្តែង កាលពីថ្ងៃទី​៣០ ខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ស្កុ​ត ម៉ូ​រី​សុន បានទាមទារ​ឲ្យ​ចិន ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយវិស័យឯកជននិងដៃគូបន្តចុះចែកសម្ភារស្បៀងអាហារ ជូនប្រជាពលរដ្ឋ និង កងកម្លាំង

ភ្នំពេញ៖ ក្នុងស្មារតីនៃការចេះជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមខ្មែរតែមួយ ស.ស.យ.ក.បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាជនរងគ្រោះពីគ្រោះទឹកជំនន់ទូទាំងប្រទេស។  នេះបើយោងតាម ប្រកាសព័ត៌មាន ដែលអង្គភាព ទទួលបាននាថ្ងៃទី២ធ្នូឆ្នាំ២០២០នេះ។  ក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះស.ស.យ.ក. សម្រេចបានស្នាដៃ ក៏ដូចជាសមិទ្ធផលជាច្រើនជូនជាតិ និងដើម្បីប្រជាជន ហើយការសម្រេចបានទាំងនេះ ... Read More »

ស្ត្រីវ័យចំណាស់​ម្នាក់ ពេល​ចូល​បង់ថ្លៃ​អគ្គិសនី គេឲ្យពាក់ម៉ាស់មិនព្រមឈ្លោះប្រកែកជាមួយមន្រ្តីអគ្គិសនីថា «​ទោះ​ស្លាប់​ក៏​គាត់​មិន​ពាក់​ម៉ាស់​ដែរ​» (មានវីដេអូ)

​ភ្នំពេញ៖ បើយោង​តាម​គណនីហ្វេ​ស​ប៊ុ​ក​របស់ឈ្មោះ អ៊ុ​ក ឯក សង្ហា បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយដែល​មាន​រយៈពេល ០:២៦​វិនាទី កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ២០២០​នេះ ស្រ្តីវ័យចំណាស់ម្នាក់ មាន​បំណង​ចូល​ទៅ​បង់ថ្លៃ​អគ្គិសនី នៅ​ស្នាក់​ការ​ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ... Read More »

ប្រេស៊ីល៖ ក្រុមចោរមានគ្នា​៣០នាក់វាយប្រហារ​​កម្លាំងប៉ូលិសប្លន់ធនាគារ(មានវីដេអូ)

អំពើប្លន់ធនាគារដូច​ក្នុងរឿងភាពយន្ត បង្កឡើងដោយក្រុមចោរមានគ្នា​៣០នាក់​ប្រើរំសេវបំផ្ទុះ ទូដែកដើម្បីយកប្រាក់ ហើយក៏បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិសដែលតាមចាប់ពួកគេពីការគេចខ្លួន។ សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីប្លន់ខាងលើកើតឡើងតាំងពីថ្ងៃទី​៣០ខែវិច្ឆិកា នៅក្នុងធនាគារមួយនៅភាគខាងត្បូងប្រទេសប្រេស៊ីល​។ ការបាញ់ប្រហារប្លន់ខាងលើបណ្តាលឲ្យមានមនុស្ស​២នាក់រងរបួស​។ ក្នុងពេលរត់គេចពីការតាមចាប់របស់កម្លាំងប៉ូលិស​និងពលរដ្ឋ ក្រុមចោរក៏បានបាញ់តដៃ​​ ហើយមិនតែប៉ុណ្ណោះ ក្រុមចោរប្លន់ក៏បានបាចលុយតាមផ្លូវឲ្យពលរដ្ឋចេញមករើសដើម្បីរារាំងដំណើររបស់ក្រុមសន្តិសុខ​ផងដែរ។ ករណីប្លន់ធនាគារខាងលើ កើតឡើងនៅទីក្រុងCriciúma​ ភាគខាងត្បូងប្រទេសប្រេស៊ីល​។ ... Read More »

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក នៅស្រុកកណ្ដៀង

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានធ្លាក់ទឹកស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ខណៈកំពុងធ្វើដំណើរច្រាស់ទិសដៅគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើកើតឡើង នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ... Read More »

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ព្រះមហាក្សត្រ បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយនឹក រលឹក ស្រឡាញ់ជាទីបំផុត អំពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ... Read More »

ការសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិកូ ត្រូវបានពន្លឿនដើម្បីបញ្ចប់គម្រោងមុនថ្ងៃឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីលោក បៃឌិន

អន្តរជាតិ៖ បើតាមការចុះផ្សាយទីភ្នាក់ងារញូវយ៉កថែមស៍ (NYT) បានរាយការណ៍ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់គម្រោងជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិកូ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានមុនពេលការផ្លាស់ប្តូររដ្ឋបាលអាមេរិក ដែលគ្រោងធ្វើនៅក្នុងខែមករាខាងមុខនេះ នៅពេលដែលលោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ទីភ្នាក់ងារញូវយ៉កថែមស៍ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១០នាទីព្រឹក កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងនិងបានឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់គឺ៖ ១-ឈ្មោះ ... Read More »

លួចស៊ីម៉ងត៍ថៅកែ​លក់រាប់ឆ្នាំខាតបង់ប្រាក់ខ្ទង់មុឺនដុល្លារ​ បែករឿង​ត្រូវ​តំណាងក្រុមហ៊ុន​ឃាត់ខ្លួន៣នាក់ប្រគល់ទៅឲ្យសមត្ថកិច្ចខណ្ឌដង្កោ

​    ភ្នំពេញ​៖​ ជនសង្ស័យ៣នាក់ដែលជាតៃកុងរថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន​ ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក្រោយពីដឹងថាជនសង្ស័យទាំង៣រូបនេះបានលួចស៊ីម៉ងត៍របស់ខ្លួនយកទៅលក់ឲ្យក្រុមហ៊ុនផ្សេងអស់រយៈពេលច្រើនឆ្នាំ​មកហើយ។  ​    ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច​ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ... Read More »

រឿងព្រេងខ្មែរ ÷រឿង មាយា​ស្រី

កាល​ពីព្រេងនាយ មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា តែ​ពុំ​មាន​កូន លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សហាយ នាំ​មក​ដេក​ក្នុង​ផ្ទះ​សឹងតែរាល់​ថ្ងៃ ។ ថ្ងៃ​មួយ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា ១ ។ ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ ឲ្យ​ទៅ​ធ្វើ​ប្ដី​ឲ្យ​ស្លាប់​នឹង​យក​សហាយ​ធ្វើ​ប្ដី, ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ)

ភ្នំពេញ៖ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២០វេលាម៉ោង៦និង៥៥នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)នៅចំណុចមុខផ្ទះលេខ១៧២ហ្សិត២ ផ្លូវព្រះនរោត្តមក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុសអាយុ២៦ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ... Read More »

លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ត្រួតពិនិត្យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២​០២០ ដោយមានការអនុញ្ញាតពី លោកឧត្តម​សេ​នីយ៍ត្រី សាត ... Read More »

សត្វកេងកងដ៏កម្របំផុត និងជាសត្វដ៏ស្អាត បានបង្ហាញខ្លួនទាំងហ្វូង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រឹកម្សិលមិញ

ភ្នំពេញ ៖ យើងដឹងហើយថា សត្វកេងកងគឺជាប្រភេទសត្វស្លាបដ៏កម្របំផុត ឈាននឹងជិតដាច់ពូជនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិរក្សការពារ សត្វដ៏កម្រនេះ ដើម្បីអោយវាបង្កើតកូន បង្កើតជាចៅតទៅទៀតនៅលើទឹកដីសុវណ្ណភូមិនៃយើង។  យើងពិតជាកម្រនឹងឃើញសត្វកេងកងបានបង្ហាញខ្លួនឲ្យប្រជាពលរដ្ឋទូទៅបានឃើញនោះទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ... Read More »

លោក ឃួង ស្រេង បានអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់អំណោយ ម៉ាស់ជាលើកទី២ចំនួន១លានម៉ាស់ សម្រាប់ចែកជូនពលរដ្ឋរស់នៅរាជធានី ភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩ដែលឆ្លងចូលសហគមន៍២៨ វិច្ឆិកា

      ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានអំណរគុណសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយជាម៉ាស់លើកទី២ចំនួន១លានម៉ាស់សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ... Read More »

ក្មេងជំទង់អាយុ១៥ឆ្នាំជនជាតិខ្មែរនៅអូស្ត្រាលីចាក់សម្លាប់ម្តាយបង្កើត​ លោកយាយនិងប្អូនស្រីរបួសធ្ងន់

ក្មេងប្រុសជនជាតិខ្មែរវ័យជំទង់អាយុ​១៥ឆ្នាំម្នាក់​​​រស់នៅប្រទេសអូស្ត្រាលី​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទចាក់សម្លាប់ម្តាយខ្លួនឯង និងធ្វើឲ្យលោកយាយ ព្រមទាំងប្អូនស្រីអាយុ៣ឆ្នាំម្នាក់រងរបួស​។ តាមសារព័ត៌មាន Dailymail ដែលបានផ្សព្វផ្សាយនៅថ្ងៃទី​១ខែធ្នូ ឆ្នាំ​២០២០ថា ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ​ទេព​ ចាន់ណា អាយុ​៤២ឆ្នាំស្លាប់ ក្រោយពីអំពើហិង្សាបានផ្ទុះឡើង​នៅ​ក្នុងផ្ទះស្ថិតក្នុងទីក្រុងមែលប៊ន។ ចំណែកក្មេងស្រីរងរបួសមានអាយុ៣ឆ្នាំនិងលោកយាយអាយុ៧០ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរងរបួសធ្ងន់។ ហេតុការណ៍ដ៏ឃោរឃៅនេះកើតឡើងនៅវេលាម៉ោង​​១រសៀលថ្ងៃទី៣០ខែវិច្ឆិកា ហើយស្ត្រីជាម្តាយរងរបួសធ្ងន់បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ... Read More »