ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ត SCION បុកម៉ូតូហុងដាសង់ប៊ិកបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើករត់ផ្អើលដល់ពលរដ្ឋដេញចាប់បានមកវិញ

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក​ SCION មួយគ្រឿងទៅបុកម៉ូតូហុងដាសង់ប៊ិកដែលជិះដោយបុរសម្នាក់​ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ រួចព្យាយាមបើករត់រាប់រយម៉ែត្រផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច​ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ​ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅ០៥ ឃុំ ក្នុងស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ទីរជំនាញ ធនធានទឹកនិងឧត្តុនិយម មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យស្ថានភាពទឹកទូទៅ និងក្នុងផ្ទៃអាងស្តុកទឹក និងពិនិត្យមើលផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង ... Read More »

ទាំងយប់ លោករដ្ឋមន្ត្រី លឹម គានហោ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិច នៅ ក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃសុក្រ ៧រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ... Read More »

ភ្លៀងខ្លាំងជន់លិចកំណាត់ផ្លូវជាតិលេខ៥ ស្ទះចរាចរណ៍ រាប់ម៉ោងត្រង់ស្ពានពោធិ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានពោធិ៍ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ បណ្តាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានពោធិ៍ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានកកស្ទះចរាចរណ៍រាប់ម៉ោង។បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យទឹកជន់លិចហូរកាត់ផ្លូវ ដែលមិនអាចអោយមធ្យោបាយធ្វើដំណើរបានលឿននោះទេ ។នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន នៃស្រុកសាមគ្គីមានជ័យបានបញ្ជាក់នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ។ នៅពេលនេះបញ្ចៀសនូវបញ្ហាកកស្ទះកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុករះម៉ូតូ២គ្រឿងរងរបួសស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តរេចង្កូតបុករះម៉ូតូ២ គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រី២នាក់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននៅមានករណីឆ្លងកូវីដ​-១៩ កើនឡើង

បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ​-១៩ នៅលើពិភពលោក​បានកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមគេហទំព័រ​ Worldometer គិតមកដល់វេលាម៉ោង​​២០ ថ្ងៃទី៩ ខែតុលាឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៣៦,៨២៤,១៥១នាក់ ស្លាប់១,០៦៧,៩៤៥នាក់ និងជាសះស្បើយ​២៧,៧០៦,២៦៤នាក់ផងដែរ​។ ដោយឡែកនៅក្នុងតំបន់អាស៊ាន មានប្រទេសជាច្រើនមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ឡើយ ឬមានឆ្លងដែរតែតិចតួច ក្នុងនោះមាន ... Read More »

ចិនហៅអាមេរិកថា«ចោរសមុទ្រសម័យទំនើប»ដោយគំរាមកាត់បន្ថយ WeChat Pay និង Alipay

ក្រោយទទួលបានព័ត៌មាន​ថា អាមេរិកកំពុងតែត្រួតពិនិត្យលើវិធានការ​ទៅលើមូលដ្ឋាន​នៃការទូទាត់រហ័សតាមអនឡាញរបស់ចិន ដែលទីក្រុងប៉េកាំងចាត់ទុកថា​ជាសកម្មភាព​ប្រើអំណាចនិងជា​«ចោរសមុទ្រសម័យទំនើប»។ នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ៩ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន​បានថ្កោលទោសយ៉ាងខ្លាំង​ដល់អាមេរិកដែលបានដាក់គំនាប គំរាមកំហែងដល់បណ្តាក្រុមហ៊ុនចិន ដូចជា​ហួវៃ , TikTok, WeChat ដោយមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​Hua Chunying ... Read More »

ជ្រូក​ជាង១ពាន់​ក្បាល​ ត្រូវបានសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង ​រកឃើញ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​ក្នុង​កសិដ្ឋាន​មួយ

អន្តរជាតិ៖ យ៉ាងតិចណាស់សត្វជ្រូក​១៥០០​ក្បាល​ ត្រូវបានអាជ្ញាធរបង្ខំចិត្តសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង ​រកឃើញ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​ក្នុង​កសិដ្ឋាន​មួយក្នុង​ខេត្ត Gangwon ភាគ​ឦសាន​នៃ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី៨ ខែតុលា​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រសួងកសិកម្ម​កូរ៉េ​ខាង​ត្បូ​ង បាន​អះអាងថា នេះ​ជា​ករណី​ដំបូង​នៃ​ជំងឺ​នេះ​ក្នុង​ឆ្នាំ​២០២០​ ខណៈដែលជ្រូក​ងាប់​៣​ក្បាល ... Read More »

​🏆ពានរង្វាន់ណូបែលសន្តិភាព ឆ្នាំ​២០២០ រកឃើញម្ចាស់ហើយ​!

អន្តរជាតិ៖ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ​២០២០ បានរកឃើញម្ចាស់ហើយ ហើយម្ចាស់ពាននោះមិនមែនជាប្រធានាធិបតី រុស្ស៊ី លោកពូទីន និងក៏មិនមែនលោកត្រាំ ប្រធានាធិបតីអាមេរិកនោះដែរ​ … គឺមិនមានបុគ្គលណាមួយទទួលបានពាននេះឡើយ គឺបានទៅលើកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំជួយដល់ពលរដ្ឋ ជាច្រើនរងគ្រោះដោយសារសង្គ្រាម នៅជុំវិញពិភពលោក​។ សារព័ត៌មានរ៉យទ័រ ... Read More »

តារាចម្រៀង សួស វីហ្សា សម្រាលកូនស្រីដំបូងហើយ

    ភ្នំពេញ ៖ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែតារាចម្រៀង អ្នកនាង សួស វីហ្សា និងស្វាមី ទទួលបានដំណក់ឈាមរួមគ្នាលើកដំបូងរបស់ពួកគេហើយ។ ពួកគេបានចាត់ទុកកូនស្រីនេះគឺជាកាដូដ៏ធំសម្រាប់ជីវិតគូនេះ។ ក្រោយសម្រាលបានកូនស្រីភ្លាម លោកទទួលបានការផ្ញើសារសាទរជាច្រើនបន្តបន្ទាប់ពីអ្នករួមអាជីព និងអ្នកគាំទ្រ។ លោក ... Read More »

ប្រជាពលរដ្ឋជិត ២ពាន់គ្រួសារ និងផលដំណាំជាង ៣ពាន់ហិកតា បានរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង៖ អភិបាលស្រុករុក្ខគីរី លោក ជា សម្បត្តិ  បានបង្ហាញនូវរបាយការណ៍បឋម ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុករុក្ខគិរី កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ផលប៉ះពាល់ក្នុងហេតុការណ៍គ្រោះទឹកជំនន់មានឃុំព្រែកជីក និងឃុំបាសាក់។  របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមឃុំទាំងពីរក្នុងឃុំព្រែកជីក ... Read More »

អាជ្ញាធរស្រុកសំឡូតប្រកាសឲ្យពលរដ្ឋរកទីទួលមានសុវត្ថិភាពបង្ការទឹកជំនន់

បាត់ដំបង៖លោក សើ សាម៉េត បានប្រាប់ឲ្យដឹងតាមប្រព័ន្ធអេឡិចត្រូនិកថា÷ដោយសារស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាពិសេសនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២០កន្លងមកនេះបណ្តាលឲ្យទឹកស្ទឹងមួយចំនួនក្នុងស្រុកសំឡូតបានហក់ឡើងខ្លាំងនិងបានបង្កជាជំនន់លិចផ្លូវថ្នល់ស្រែចម្ការផងដែរនោះរដ្ឋបាលស្រុកសំឡូតបានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យប្រជាពលរដ្ឋពិសេសពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រញូងនិងស្ទឹងសំឡូតបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីមានបញ្ហាប្រឈមខ្លាំងត្រូវត្រៀមលក្ខណះរកទីទួលមានសុវត្ថិភាពជាមុនជៀសវាងគ្រោះអាសន្នមកដល់ជួបនូវការលំបាកក្នុងការដឹកជញ្ជូនកូនចៅឬអីវ៉ាន់ដែលមានតម្លៃផ្សេងៗ។ ប្រភពដដែលបន្ថែមថា÷បើទោះបីនៅព្រឹកថ្ងៃទី៩ខែតុលានេះមូលដ្ឋានស្រុកសំឡូតអាកាសធាតុមិនមានធ្លាក់ភ្លៀងបន្តទៀតក៏ដោយក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈមខាងលើត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប់ជាប្រចាំដើម្បីធានាមានសុវត្ថិភាពទាំងអស់គ្នា។ លោក បានបន្តថា៖ ចំពោះមុខតំបន់ដែលប្រឈមជន់លិចខ្លាំងដោយសារទឹកជំនន់មានឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងនោះប៉ះពាល់ជាច្រើនភូមិដូចជានៅចំណុចចម្លងរមាំងលើ ចម្លងរមាំងក្រោម ចំណុចវាលធ្មា អូរសំរិលលើ និងចំណុចភូមិអូរចែងលើ។ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រើប្រាស់នូវកម្លាំងសរុបដើម្បីជួយជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាព

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងសរុបដើម្បីជួយសង្គ្រោះនិងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ដែលមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងប្រតិបត្តិការសឹករងបាត់ដំបង កម្លាំងមន្ត្រីស្ម័គ្រចិត្តលេខាធិការដ្ឋានខេត្ត ... Read More »

ហុងទឹកបាសាក់ និងស្ពានព្រែកជីក ស្រុករុក្ខគីរីបាក់ដោយជំនន់ទឹកភ្លៀង

បាត់ដំបង៖លោកវរ:សេនីយ៍ឯក ឆាយ ម៉ាប់ អធិការដ្ឋាននគរបាលស្រុករុក្ខគីរីបានប្រាប់ឲ្យដឹងថា÷នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្វើឲ្យមានទឹកជោរជន់ឡើងខ្ពស់បណ្តាលឲ្យទឹកបុកហុងទឹកបាសាក់បាក់ខូចជាច្រើនម៉ែត្រ ហើយបានបង្កឲ្យទឹកនៅក្នុងអាងដ៏ធំមួយនេះហូរបុកគំហុកខ្លាំងធ្វើឲ្យស្ពានមួយកន្លែងក្នុងឃុំព្រែកជីកបាក់ដាច់ធ្វើដំណើរលែងកើតក្រៅពីនេះជំនន់ទឹកភ្លៀងខាងលើក៏បានឡើងជន់លិចដំណាំចម្ការ និងលំនៅឋានរបស់ប្រជាពលរដ្ឋអស់រាប់សិបខ្នង។ លោកបានបន្តថា÷ មកដល់ព្រឹកថ្ងៃទី៩ ខែតុលានេះភ្លៀងនៅតែបន្តធ្លាក់ ចំណែកឯហុងទឹកដែលប៉ះពាល់ដោយទឹកជំនន់ខាងលើបានបង្កការខូចខាតបាក់ទំនប់ទឹកអស់ប្រមាណជិត២០ម៉ែត្រ។ ចំពោះមុខនេះកងកម្លាំងនិងគណ:បញ្ជាការស្រុកទាំង៣ កងឯកភាព និងក្រុមការងារយុវជនកំពុងខ្នះខ្នែងចុះជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ ... Read More »

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត

ភ្នំពេញ៖​ រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តឡិចស៊ីសរុញទៅបុករថយន្តហ្វ័តបណ្តាលឲ្យរងការខូចខាតខណះកំពុងឈប់ផ្លូវកំពុងកកស្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍ពេលនោះក៏មានរថយន្តម៉ាកFord ពណ៌ត្រេអ៊ី ... Read More »

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន២ករណីផ្សេងគ្នា ឃាត់ខ្លួនមនុស្ស៥នាក់ ជាមួយគ្រឿងញៀនជិត២គីឡូក្រាម

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមមន្ដ្រីមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែតុលា ... Read More »

ក្រោយរកឃើញថា មិនមានច្បាប់អនុញ្ញាតនិងវះកាត់ធ្វើអោយនារីម្នាក់ខូចសម្ផស្ស , ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស «វីនេស»

ភ្នំពេញ៖កាលពីថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស «វីនេស» (VENUS Academy&Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ២៤២ (ឧកញ៉ាពេជ្រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ដែលទើបទទួលបាន ... Read More »

ក្រសួងសុខាភិបាល បដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនត្រឹមត្រូវរបស់ គ្រូខ្មែរដែលបានបង្ហោះវីដេអូតាមហ្វេសប៊ុកឈ្មោះ Moha Share ពីការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហមជា១០០%

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនត្រឹមត្រូវរបស់ គ្រូខ្មែរដែលបានបង្ហោះវីដេអូតាមហ្វេសប៊ុកឈ្មោះ Moha Share ពីការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហមជា១០០%ដោយប្រើម្ជុលចាក់ម្រាមបាតដៃច្របាច់យកឈាមចេញ។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ... Read More »

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ... Read More »

ក្តីសង្ឃឹមសម្រាប់សន្តិភាពរវាង Armenia និង Azerbaijan ក្រោយយល់ព្រមពិភាក្សានៅទីក្រុងមូស្គូ

សារព័ត៌មានរុស្ស៊ីRIA បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី​ដែលបានបញ្ជាក់ថា ប្រទេសដែលកំពុងផ្ទុះសង្គ្រាមនឹងគ្នាគឺ Armenia និង Azerbaijan បានព្រមព្រៀងឲ្យរដ្ឋមន្ត្រីការបទេសប្រទេសទាំងពីរទៅពិភាក្សាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅតំបន់ Nagorno-Karabakh ។ កិច្ចពិភាក្សានេះស្ថិតក្រោមការដឹកនាំរបស់រុស្ស៊ី ។ តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថា​ប្រទេស ... Read More »

អង្គការNATO មុននឹងខ្លួនដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលណាដែលប្រទេសមួយនេះ អាចមានសន្តិភាព ដោយគ្មានហានិភ័យ

អន្តរជាតិ៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងនាំយកកងទ័ពអាមេរិកទាំងអស់ពីប្រទេសអាហ្វហ្គានីស្ថានត្រឡប់ទៅវិញនៅថ្ងៃបុណ្យណូអែល (Christmas) ខាងមុខនេះ ។ ស្រាប់តែអគ្គលេខាធិការនៃអង្គការណាតូ (NATO) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយថា៖ សមាជិករបស់ខ្លួននឹងធ្វើការពិគ្រោះគ្នា ដើម្បីសម្រេចចិត្តលើពេលវេលាដ៏ស័ក្តិសមមួយ ក្នុងការដកទ័ពចេញពីប្រទេសមួយនេះ ។ ... Read More »

ស្លាប់ម្នាក់​របួសធ្ងន់ម្នាក់នៅផ្លូវថៃហ្គ័រ​ ក្រោយពីរថយន្តហុីយ៉ាន់ដាយបុកជាមួយម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង​ ឯអ្នករួមដំណេីរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ​ ក្រោយពីត្រូវរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបុកម៉ូតូសណ្តោងរុឺម៉កពេញទំហឹង​ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​ សពជនរងគ្រោះ ... Read More »

លោក ឃួង ស្រេង៖ មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញមានសមត្ថភាពប្រមូលសំរាមបាន២០០០តោនក្នុងមួយថ្ងៃ ខណៈមានសំរាមប្រមាណជាង២៨០០តោននោះ

ភ្នំពេញ៖   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះថា ៖ មកដល់ពេលនេះទាំង១៤ខណ្ឌនិងសង្កាត់ទាំង១០៥បាននិងកំពុងតែដៃដុតជើងទាំងយប់ទាំងថ្ងៃដើម្បីធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះក្នុងមួយថ្ងៃយើងប្រមូលសំរាមបានប្រមាណ២០០០តោន ខណៈដែលនៅរាជធានីភ្នំពេញក្នុងមួយថ្ងៃមានសំរាមចំនួន២៨៦៥តោន។      ... Read More »

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អំពាវនាវដល់នគរបាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គម

ខេត្តកំពង់ស្ពឺ ៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។ អង្គភាពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ... Read More »

ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងខេត្តពោធិ៍សាត់យ៉ាងធ្ងន់ធ្ងរ

    ខេត្តពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម លោកបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យនិងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងឥទ្ធិពលវិសម្ពាធទាប ដែលគ្របដណ្តប់លើប្រទេសកម្ពុជាកំពុងនាំឱ្យមានទឹកភ្លៀងវាយប្រហារធ្ងន់ធ្ងរដល់បណ្តាខេត្តភាគពាយព្យប្រទេស ... Read More »

ខលហៅសង្សារមកដេកផ្ទះសំណាក់មិនបានដូចបំណងបុរសម្នាក់លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសបានសម្រេចចិត្តលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់តែមិនស្លាប់ត្រូវបានម្ចាស់ផ្ទះសំណាក់ហៅរថយន្តសង្គ្រោះមកជួយទាន់ព្រោះខឹងខលហៅសង្សារមកដេកមិនបានដូចបំណង។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនចិត្តស្រាលរូបនេះមានអាយុជាង២០ឆ្នាំ ស្ថិតក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្គុល ... Read More »

សេចក្តីជូនដំណឹងស្តីពីស្ថានភាពជន់លិចលេីកំណាត់ផ្លូវជាតិលេខ​ ៥៥​ ក្នុងខេត្ត​ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា​ ៖ នៅថ្ងៃទី០៨​-០៩​​ ខែតុលា ឆ្នាំ២០២០​ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់​ កំពស់ទឹកបានកេីនឡេីងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន​ (កម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់​ ៥,៤៥ម៉ែត្រ​ កម្ពស់ទឹកប្រុងប្រយ័ត្ន​ ៥,០០ម៉ែត្រ)​ ដែលបង្ករឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥​ និងតំបន់មួយចំនួន​ ក្នុងខេត្តពោធិ៍សាត់។ ... Read More »

ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​ ទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងពិធីនៅទីសាធារណៈចាប់ពីថ្ងៃទី​១០ខែតុលា

អន្តរជាតិ៖ក្រុមគ្រូពេទ្យនៅសេតវិមាន បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ មានសុវត្ថិភាព​ទាំងស្រុង ហើយអាច​វិលត្រឡប់ទៅចូលរួម​ក្នុងពិធី​នានាក្នុងទីសាធារណៈបានចាប់ពីថ្ងៃទី ១០ខែតុលា​ ។ គ្រូពេទ្យព្យាបាលលោកត្រាំបានប្រកាសថា​ «ខ្ញុំជឿជាក់ថា​ប្រធានាធិបតីមានសុវត្ថិភាព អាចវិលត្រឡប់​ទៅកាន់​ទីសាធារណៈជួបមហាជន​ចាប់ពីថ្ងៃទី​១០​ខែតុលា​»។​ គ្រូពេទ្យ​ឈ្មោះ Sean Conley ... Read More »

ឃាត់ខ្លួនជនទំនើងពីរនាក់បាញ់និងគប់កញ្ចក់រថយន្តគេតាមដងផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យកងកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតលើករណីជនទំនើងគប់កញ្ចក់រថយន្តអ្នកដំណើរនៅពេលយប់តាមដងផ្លូវជាតិលេខ៥។ ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីុុនអេឌ័រ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងនៅចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។ នៅវេលាម៉ោង២៣និង១៥នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ... Read More »

ប្រមុខការទូតកម្ពុជា បានបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង ករណីតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលត្រូវបានតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ។  នេះជាការបំភ្លឺរបស់លោក ប្រាក់ ... Read More »