ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចធិបតីបញ្ជាឲ្យអភិបាលខេត្តឧត្តរមានជ័យ បិទច្រកសាយតាគូ-ជប់គគីរនិងច្រកជាំចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនឹងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។  ខ្ញុំបានឯកភាពអោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជា អចិន្ត្រៃយ៍វិញដែរ។ ... Read More »

រថយន្ត០២គ្រឿង បុកគ្នាបណ្តាលឲ្យរងការខូចខាតរបួសក្មេងស្រីម្នាក់

ភ្នំពេញ ៖ រថយន្តចំនួន២គ្រឿងបានបេីកបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្ត០១គ្រឿងក្រឡាប់ចាក់ទំនិញលើផ្លូវ នឹង រថយន្ត០១គ្រឿង ខូចមួយកំណាត់មុខទាំងស្រុង របួសក្មេងស្រីម្នាក់។  ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០២ និង ៣០នាទីយប់ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចស្តុប ៩២ ... Read More »

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ BROWN ROBERT សញ្ជាតិ​អង់គ្លេស​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនកញ្ជាក្រៀម​ ទម្ងន់ជិត ២០គីឡូក្រាម

ភ្នំពេញ​៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥២១ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកញ្ជាក្រៀម ទម្ងន់ ... Read More »

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ YANG WOONJI ពាក់ព័ន្ធនឹថករណីគ្រឿងញៀនទម្ងន់ជិត ២គីឡូក្រាម

ភ្នំពេញ​៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥២២ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ... Read More »

ការបង្ហោះផ្សាយរបស់ Facebook Page នេះ ដែលបានប្រើសំឡេង AI ផលិត គឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ​៖​ លេខាធិការដ្ឋាន​ គ.ស. ព.ស​ បានឱ្យដឹងថា​ ការបង្ហោះផ្សាយរបស់ Facebook Page នេះ ដែលបានប្រើសំឡេង AI ផលិត គឺជាព័ត៌មានក្លែងក្លាយ។ មិនមានការលួចបើកច្រកឲ្យបន្លែ ផ្លែឈើថៃ ... Read More »

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូ​ នៅក្រុងបាត់ដំបង​

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅល្ងាចថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខ​ជនសង្ស័យ​ចំនួន​ ០៤នាក់​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​នៅក្រុងបាត់ដំបង​ រួចយកទៅ​លាក់ទុកនៅខេត្ត​កំពង់​ស្ពឺ​ ។  ប្រភពដដែលបន្តថា​ ចាប់ពីថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ២០២៥​រហូតមក​អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ដាញ់ ... Read More »

លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប(ជួញដូរ រក្សាទុក ដឹកជញ្ជូន  ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់)  -ចំនួន ១៦ករណី ឃាត់ ... Read More »

គ្រូពេទ្យម្នាក់បាត់ពីផ្ទះ៣ថ្ងៃ សង្ស័យលោតទឹកសម្លាប់ខ្លួន ខណៈប្រទះឃើញម៉ូតូមួយគ្រឿងចតទុកនៅមាត់ស្រះរណ្តៅដីចាស់នៅខណ្ឌដង្កោ

ភ្នំពេញ៖ យុវជនម្នាក់មានជំងឺបាក់ទឹកចិត្ត បានជិះម៉ូតូចេញពីផ្ទះបាត់៣ថ្ងៃ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញម៉ូតូរបស់យុវជនខាងលើចតទុកចោលនៅមាត់ស្រះ រណ្តៅដីចាស់ដែលមានជំរៅជិត១០០ម៉ែត្រឯណោះ ស្ថិតនៅភូមិអន្លងគងចាស់  សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ។ យុវជនដែលបាត់ខ្លួនខាងលើនេះមានឈ្មោះ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ៥២ឆ្នាំ

ខេត្ត​ស្វាយរៀង​​៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើបុរសអាយុ ៥២ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ... Read More »

យានយន្តល្មើសចំនួន ២០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២១ ខែមិថុនា រកឃើញយានយន្តល្មើសចំនួន ២០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ ... Read More »

Joao Felixកីឡាករបាល់ទាត់ CHELSEA កំពុងសាងស្នេហ៍ជាមួយតារាម៉ូដែលកូឡុំប៊ីដ៏គួរឱ្យភ្ញាក់ផ្អើល

ខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Joao Felixកំពុងតែមានស្នហាជាមួយ តារាម៉ូដែលកូឡុំប៊ីដែលបានសម្តែងក្នុងកម្មវិធីទូរទស្សន៍ Netflix។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្រុមតោខៀវកាលពីរដូវក្តៅមុនពី Atletico Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ 42 លានផោន។ Felix វ័យ ... Read More »

តោះ! អ្នកជំងឺទឹកនោមផ្អែម និងមហារីក​ មកដឹងប្រយោជន៍ពីល្ពៅខ្មែរ ពេលហូបវាជួយដល់សុខភាពច្រើនអនេក

ភ្នំពេញ​៖​ តោះប្រជាពលរដ្ឋយើងនាំគ្នាជួយដល់កសិករខ្មែរ សម្រាប់អ្នកដែលនិយមទទួលទានល្ពៅជាប្រចាំប្រាកដជាដឹងហើយថា ផ្លែល្ពៅមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងអាហារូបត្ថម្ភជួយទ្រទ្រង់រាងកាយ។ ជាពិសេស បន្លែពណ៌លឿងមួយនេះបានក្លាយគ្រឿងផ្សំ​សុខភាព​ដ៏មានតម្លៃជាញឹកញាប់ ដែលតែងតែមាននៅក្នុងអាហារអ្នកស្រលាញ់សុខភាព។ ដោយសារតែបច្ចុប្បន្ននេះផ្លៃល្ពៅរបស់បងប្អូនកសិករខ្មែរកំពុងត្រូវប៉ានដោយបានដាក់លក់នៅលើទីផ្សារ ជាពិសេសនៅតាមផ្សារទំនើបនានាក្នុងប្រទេសកម្ពុជា ដូច្នេះបន្លែមួយប្រភេទនេះកំពុងក្លាយជានិន្នាការ​មួយក្រោមស្លាកថា «គាំទ្រផលិតផលក្នុងស្រុក ដូចថែសេដ្ឋកិច្ចជាតិឲ្យរុងរឿង»។ ខាង​ក្រោម​នេះ​ជាអត្ថប្រយោជន៍អាហារូបត្ថម្ភរបស់ល្ពៅ​ដែលអ្នកគួរដឹង៖  សម្បូរវីតាមីន៖ ... Read More »

សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តចុះសួរសុខទុក្ខកងកម្លាំងបញ្ជាការកាំភ្លើងធំ កងទ័ពជើងគោក កំពុឈរជើងសមរភូមិជួរមុខ

ខេត្តព្រះវិហារ ៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ និមន្តដឹកនាំ ព្រះមន្ត្រីសង្ឃសាលាគណខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក និងសហការីទាំង១៣ ជំនួយការសាលាគណខេត្ត ... Read More »

លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ស.ស.យ.ក ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ

ខេត្តសៀមរាប​៖​ ថ្លែងក្នុងពិធីបើកនាឱកាសនេះ​ លោក ហ៊ុន ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ... Read More »

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា៖ បញ្ជាក់ពីប្រក្រតីភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើ និងធានាការផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈក្នុងប្រទេស ប្រសិនបើថៃបិទមិនឱ្យនាំចូលប្រេងមកកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ​ បានថ្លែង​បញ្ជាក់ពីប្រក្រតីភាពនៃការផ្គត់ផ្គង់បន្លែផ្លែឈើ និងធានាការផ្គត់ផ្គង់តម្រូវការប្រេងឥន្ធនៈក្នុងប្រទេស បើថៃបិទមិនឱ្យនាំចូលប្រេងមកកម្ពុជា។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​ថា៖ លោកស្រី ... Read More »

លោក ពេជ សោភ័ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធនៃឧត្តមានុវត្តន៍ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀននៅសាលារៀនគោលដៅ គ.វ.អ. តំបន់៤ និងតំបន់៥ ចំនួន ២២សាលា ក្នុងខេត្តចំនួន ៤

ភ្នំពេញ ៖ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ពេជ ... Read More »

នាយករដ្ឋមន្ត្រីអុីស្រាអែល៖ កូនប្រុសរបស់ខ្ញុំត្រូវពន្យារពេលរៀបការពីរដងដោយសារការវាយប្រហារ​

លោក Netanyahu បាននិយាយអំពី “ការបាត់បង់” របស់ជនជាតិអ៊ីស្រាអែលគ្រប់រូបនៅក្នុងជម្លោះជាមួយប្រទេសអ៊ីរ៉ង់ ដោយចែករំលែកតម្លៃដែលគ្រួសាររបស់គាត់ត្រូវបង់ដោយការពន្យារពេលពិធីមង្គលការកូនប្រុសរបស់គាត់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រៀបធៀបស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីស្រាអែលទៅនឹងទីក្រុងឡុងដ៍ក្នុងអំឡុងសង្គ្រាមលោកលើកទី 2 ដែលទាំងពីរកំពុងប្រឈមមុខនឹងការវាយឆ្មក់តាមអាកាសដ៏ខ្លាំងក្លានៅពេលពិនិត្យមន្ទីរពេទ្យ Soroka ក្នុងទីក្រុង Beersheba ... Read More »

រឿង៖ ផ្តិលកេរជីវិត (តចប់)

* ជំងឺបាក់ជ័របាយ÷    រាងកាយរបស់ខ្ញុំស្វិតស្រពោនក្រៀមក្រញ៉ង់ខ្មៅក្រញេះមើលមិនយល់ឡើយ។ រាល់ថ្ងៃខ្ញុំធ្វើការទាំងខ្លួនមានជំងឺដែលបណ្ដាលមកពីការធ្វើការងារធ្ងន់បាក់កម្លាំងនិងទទួលទានអាហារខ្វះជីវជាតិ។ ចាប់តាំងពីខ្ញុំដឹងថាខ្លួនរបស់ខ្ញុំមានជំងឺបាក់ជ័របាយមក ខ្ញុំហាក់មិនមិនសូវសប្បាយចិត្តនិងការងារទាំងនោះឡើយ។ ម្យ៉ាងទៀតខ្ញុំមិនខ្លាចនិងការគំរាមកំហែងរបស់ប្រធានកងទៀតទេ។ ពួកគេតែងតែប្រើសំដីគំហកខ្លាំងៗដាក់ខ្ញុំ។ មេកងថាខ្ញុំជាមនុស្សធ្វើពុតធ្វើជាឈឺ ម្យ៉ាងទៀតមេកងចេះតែរំអុកដាក់ខ្ញុំម្ដងហើយម្ដងទៀតថា ខ្ញុំជាមនុស្សឈឺសតិអារម្មណ៍ទៅវិញ។ ឪពុកម្តាយរបស់ខ្ញុំ ពេលឃើញខ្ញុំធ្លាក់ខ្លួនឈឺដូច្នេះ ់ពួកគាត់ពិបាកចិត្តខ្លាំងណាស់។ឪពុកម្តាយរបស់ខ្ញុំមិនដែលបញ្ចេញឲ្យខ្ញុំឃើញថា ... Read More »

នគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន១១គ្រឿង ... Read More »

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Christopher Mark Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់

អន្តរជាតិ ៖ រសៀល ថ្ងៃទី ២០ ខែ មិថុនា  លោក Li  Qiang នាយករដ្ឋមន្ត្រី ចិន បាន ជួបពិភាក្សា ការងារ ... Read More »

ចិនបដិសេធពាក្យចចាមអារ៉ាមអំពីជំនួយអាវុធសម្ងាត់ដល់អុី​រ៉ង់​

ព័ត៌មានដែលចិនបានបញ្ជូនជំនួយយោធាទៅអ៊ីរ៉ង់ដោយសម្ងាត់តាមយន្តហោះដឹកទំនិញកំពុងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ស្ថាប័នត្រួតពិនិត្យការពិតបានឈានជើងចូលដើម្បីផ្ទៀងផ្ទាត់ការពិត។ វីដេអូព័ត៌មាន Prime Scope បង្ហោះដោយអ្នកប្រើប្រាស់ X @SilencedSirs កាលពីថ្ងៃទី ១៦ ខែមិថុនា ដោយនិយាយថា ចិនបានបញ្ជូនជំនួយសព្វាវុធទៅអ៊ីរ៉ង់ដោយសម្ងាត់។ កាលពីពេលថ្មីៗនេះ ប្រទេសចិន ... Read More »

ការគាបសង្កត់ទៅលើខួរឆ្អឹងកងខ្នង រឺសរសៃវិញ្ញាណ ដែលបណ្តាលអោយមានការឈឺចុកចាប់ និងពិបាកបញ្ជារចលនាជើង និងការបន្ទោបង់

ភ្នំពេញ ៖ ការរំកិលឆ្អឹងកងចង្កេះ spondylolisthésie ជាភាពផ្លាស់ទីរបស់ឆ្អឹងខ្នងមួយទៅមុខឬទៅក្រោយលើឆ្អឹងខ្នងបន្ទាប់ បណ្តាលអោយមានការគាបសង្កត់ទៅលើខួរឆ្អឹងកងខ្នង រឺសរសៃវិញ្ញាណ ដែលបណ្តាលអោយមានការឈឺចុកចាប់ និងពិបាកបញ្ជារចលនាជើង និងការបន្ទោបង់។  ក) រោគសញ្ញា – ឈឺចង្កេះ – ... Read More »

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់

ភ្នំពេញ ៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ... Read More »

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅអុីរ៉ង់ អុីរ៉ាក់ ប្រឆាំងនឹងអុីស្រាអែល

មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ាក្នុងប្រទេសអុីរ៉ង់ និងអុីរ៉ាក់ប្រឆាំងនឹងសង្រ្គាមរបស់អុីស្រាអែលប្រឆាំងនឹងអុីរ៉ង់។ ប្រជាជននៅក្នុងរដ្ឋធានី Tehran បានដើរដង្ហែបន្ទាប់ពីការអធិស្ឋានប្រចាំសប្តាហ៍កាលពីថ្ងៃទី 20 ខែមិថុនា ដោយស្រែកពាក្យស្លោកគាំទ្រមេដឹកនាំប្រទេស និងកាន់រូបភាពមេបញ្ជាការដែលបានស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអុីរ៉ង់ នឹងអុីស្រាអែល។ ពួកគេក៏បានគ្រវីទង់ជាតិអុីរ៉ង់ និងទង់ជាតិរបស់ក្រុមហេសបូ៊ឡា របស់ប្រទេសលីបង់ផងដែរ។ បដាមួយក្នុងចំណោមបដាជាច្រើនសរសេរថា “ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំដើម្បីមេដឹកនាំរបស់ខ្ញុំ” ... Read More »

Update! រថយន្តភ្លៅ០៦ដឹកឈើកែច្នៃ១គ្រឿងទៀតត្រូវបានអនុវត្តច្បាប់

ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះថា រថយន្តធុនធំដឹកឈើកែច្នៃ១គ្រឿងបន្ថែមទៀត ត្រូវបានអនុវត្តតាមច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ ខណៈទើបអនុវត្តរួចចំនួន០២គ្រឿង កន្លងទៅថ្មីៗមកនេះ ។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដដែលឲ្យដឹងទៀតថា ករណីមន្ត្រីជំនាញព្រៃឈើធ្វើការពិន័យអន្តរការណ៍ ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ១៤នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០៥នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែ​មិថុនា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ១៤នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០៥នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

មន្ត្រីជាន់ខ្ពស់អាមេរិក និងអុីស្រាអែល ពិភាក្សាពីយុទ្ធសាស្ត្រវាយប្រហារអុីរ៉ង់

ប្រធានាធិបតីអាមេរិក លោក Trump បាននិយាយថា លោកនឹងសម្រេចចិត្តក្នុងរយៈពេលពីរសប្តាហ៍ថា តើសហរដ្ឋអាមេរិកនឹងចូលរួមជាមួយអុីស្រាអែលក្នុងការប្រយុទ្ធជាមួយសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ឬយ៉ាងណា។ នាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu, ប្រធានបុគ្គលិកនៃកងកម្លាំងការពារអុីស្រាអែល (IDF) Eyal Zamir, រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល Katz, ... Read More »

ជនជាតិដើមភាគតិចព្នង ចិញ្ចឹមជ្រូកកណ្តុរតាមធម្មជាតិ អាចលក់បានមួយក្បាល​តម្លៃ​លក់​ចាប់ពី ២៥០ ០០០ រៀល

 ខេត្ត​មណ្ឌលគិរី​៖​ ពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ប្រកបរបរកសិកម្ម ឯខ្លះផ្សេងទៀតក៏​ឆ្លៀត​ចិញ្ចឹមជ្រូកគោមាន់ទាតាមបែបលក្ខណៈគ្រួសារតាមលំនៅឋានរៀងៗខ្លួន​ ដើម្បីរក​ប្រាក់ចំណូល​បន្ថែម​ទៀត​។ ប៉ុន្តែ​អ្វីជាការកត់សម្គាល់ គេ​សង្កេតឃើញពលរដ្ឋមួយ​ចំនួន​បាន​នាំគ្នាចិញ្ចឹមជ្រូកកណ្តុរ​ តាមបែបលក្ខណៈធម្មជាតិ ដោយធន់នឹងជំងឺឈឺ​ថ្កាត់។  បើតាមការ​បញ្ជាក់​ពី​ប្រជាកសិករ​ឈ្មោះ សុខុន ត្រើន អាយុ ២៨ ... Read More »

ការគណនា និងដែនកំណត់នៃប្រទេសរុស្ស៊ី និងចិនក្នុងការប្រឈមមុខនឹងវិបត្តិអុីស្រាអែល-អុីរ៉ង់

ការឆ្លើយ ការស្ទាបស្ទង់វាស់វែង របស់រុស្ស៊ី និងចិនចំពោះភាពតានតឹងរវាងអុីស្រាអែល និងអុីរ៉ង់ ឆ្លុះបញ្ចាំងពីការគណនារបស់ពួកគេអំពីអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ និងហានិភ័យនៃការជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងជម្លោះដ៏ស្មុគស្មាញមួយ។ ភាពតានតឹងផ្នែកយោធារវាងអុីស្រាអែល និងអុីរ៉ង់ដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមិថុនា បានធ្វើឱ្យមានការព្រួយបារម្ភអំពីអស្ថិរភាពដែលកំពុងរីករាលដាលនៅមជ្ឈិមបូព៌ា ខណៈពេលដែលកំពុងចោទជាសំណួរអំពីតួនាទី និងការគណនានៃមហាអំណាចក្រៅតំបន់ ជាពិសេសរុស្ស៊ី និងចិន។ យោងតាមកាសែត ... Read More »

លោកស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ(walk street)

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ(walk street)ដែលរៀបចំនារសៀលថ្ងៃ២១ខែមិថុនាឆ្នាំ២០២៥ នៅមាត់ទន្លេ ខណ្ឌដូនពេញ ... Read More »