ព័ត៌មានទាន់ហេតុការណ៍៖
'

ណាតូហ្វឹកហាត់វាយប្រហារនុយក្លេអ៊ែរលើទឹកដីរុស្ស៊ី

មេដឹកនាំនៃឆ្មាំព្រំដែនរុស្ស៊ីបាននិយាយថា ណាតូកំពុងហ្វឹកហាត់វាយប្រហារទឹកដីរុស្ស៊ីដោយអាវុធនុយក្លេអ៊ែរ។ លោក Vladimir Kulishov នាយករងទី ១ នៃ FSB (សេវាសន្តិសុខសហព័ន្ធ) មេដឹកនាំនៃសេវាកម្មឆ្មាំព្រំដែនរុស្ស៊ីបាននិយាយថា “នៅជិតព្រំដែនរុស្ស៊ី NATO កំពុងបង្កើនសកម្មភាពឈ្លបយកការណ៍ និងបង្កើនកម្លាំងនៃការហ្វឹកហ្វឺនប្រតិបត្តិការសង្គ្រាម” ... Read More »

នាយឧត្តមសេនីយ៍ ស ថេត ៖​ ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ត្រូវចេះធ្វើការព្យាករណ៍សភាពការណ៍ កសាងផែនការជាក់ស្តែង ពិសេសការចាត់តាំងអនុវត្ត

ខេត្ត​កំពង់ស្ពឺ៖ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឱ្យមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ បានថ្លែង​ណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ត្រូវចេះធ្វើការព្យាករណ៍សភាពការណ៍ កសាងផែនការជាក់ស្តែង ពិសេសការចាត់តាំងអនុវត្ត។ ជាមួយគ្នានោះ លោកអគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ... Read More »

ឧត្តមសេនីយ៍ឯក ជា ពៅ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចក្រុមការងាររាជរដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីតួនាទី ... Read More »

ប្រជាការពារភូមិ​ ឃុំ​ សង្កាត់​៖​ បានដើរតួយ៉ាងសំខាន់ក្នុងការដាស់តឿនក្រើន រំលឹកពលរដ្ឋឱ្យចេះប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង សត្វពាហនៈ អប់រំយុវជន យុវនារី កុំឱ្យប្រព្រឹត្តអំពើអបាយមុខផ្សេងៗ

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានថ្លែង​ថា៖​ ប្រជាការពារភូមិ​ ឃុំ​ សង្កាត់​៖​ បានដើរតួយ៉ាងសំខាន់ក្នុងការដាស់តឿនក្រើន រំលឹកប្រជាពលរដ្ឋឱ្យចេះប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ ផ្ទះសំបែង សត្វពាហនៈ អប់រំយុវជន យុវនារី ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខក្រុមជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិថៃនិងខ្មែរ៤នាក់និងគ្រឿងញៀនប្រមាណ២៥៧គីឡូក្រាម

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៨ខែ ឧសភា ឆ្នាំ ២០២៤នេះបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខ ក្រុមឧក្រិដ្ឋជួញដូរគ្រឿងញៀន ឆ្លងដែន ជនជាតិថៃ និងខ្មែរ ចំនួន៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ice)និងប្រភេទកេតាមីនសរុបប្រមាណ២៥៧គីឡូក្រាមនឹង១៧៦.២ក្រាមព្រមទាំងរថយន្តនិងគ្រាប់បែកដៃ ... Read More »

តំបន់ជាច្រើននៅក្នុងប្រទេសប៉ាគីស្ថាន មានសីតណ្ហភាពហក់ឡើងដល់កម្រិត៥២អង្សាសេ

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤ បានដកស្រង់ការប្រកាសរបស់ការិយាល័យឧតុនិយមប៉ាគីស្ថាន ដែលបានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សីតុណ្ហភាពលើសពី ៥២អង្សាសេកំពុងគ្របដណ្តប់លើខេត្ត Sindh ភាគខាងត្បូងប្រទេស ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងរដូវក្តៅ។ លោក ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ៖ ប្រកាសត្រៀមសុនខហិតគ្រឿងញៀនចំនួន៤០០ក្បាល​ ដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងកម្លាំងរឹតបន្តឹងគ្រឿងញៀនឆ្លងដែន

ខេត្ត​បាត់ដំបង​៖​ ឈានចូលថ្ងៃទី២នៃបេសកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីធ្លារខាងមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ចូលជួបជម្រាបលា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែឧសឧា ឆ្នាំ២០២៤នេះ អនុញ្ញាតឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា ... Read More »

ការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុងប៉ារីស នាយករដ្ឋមន្ត្រីអុីស្រាអែល បានទទួលស្គាល់កំហុសដ៏សោកសៅ

ការវាយប្រហាររបស់អុីស្រាអែលបានសម្លាប់មនុស្ស៤៥នាក់ ប្រជាជនក្រុងប៉ារីសបានតវ៉ាប្រឆាំងនឹងការវាយប្រហារនោះ នាយករដ្ឋមន្ត្រី Netanyahu បានទទួលស្គាល់កំហុសដ៏សោកនាដកម្ម។ ការវាយប្រហារដែលកំពុងបន្តកើតមានមួយយប់បន្ទាប់ពីកងកម្លាំងអុីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងតំបន់សុវត្ថិភាពដែលបានកំណត់ក្នុងទីក្រុង Rafah ដោយបានសម្លាប់មនុស្ស 45 នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ។ ការវាយប្រហារនេះបាននាំឱ្យមានការតវ៉ាជាអន្តរជាតិចំពោះបទឈប់បាញ់នៅហ្គាហ្សា និងការបញ្ចប់ប្រតិបត្តិការយោធារបស់អុីស្រាអែលនៅក្នុងទីក្រុង។ រដ្ឋអាជ្ញាយោធាកំពូលរបស់អុីស្រាអែលបានពណ៌នាការវាយប្រហារ Rafah ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៨ ខែឧសភា រកឃើញយានយន្តល្មើសចំនួន ២៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៤៤គ្រឿង, រថយន្តធំ ៣២គ្រឿង, ... Read More »

កម្ពុជាវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធលើលំហសមុទ្រ ជាមួយ ចិន

ភ្នំពេញ ៖ សមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» រវាងកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើង នៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ រយៈពេល១២ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃចន្ទ។ នេះគឺជាផ្នែកមួយនៃ ... Read More »

ស្ត្រី​ម្នាក់សម្រាល​បានកូន​ភ្លោះ៣​នាក់ប្រុសម្នាក់ ស្រី២​នាក់ កំពុង​សម្រាក​នៅ​មន្ទីរ​​ពេ​ទ្យ​បង្អែក​ខេត្តស្ទឹងត្រែង

ខេត្តស្ទឹង​ត្រែង​ ៖ ស្ត្រី​ម្នាក់សម្រាល​បានកូន​ភ្លោះ៣​នាក់ ប្រុសម្នាក់ ស្រី២​នាក់ កំពុង​សម្រាក​នៅ​មន្ទីរ​​ពេ​ទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ។ តាម​ការ​ឱ្យ​ដឹង​ពីលោក ស៊ុ​យ សុភាព ប្រធាន​មន្ទីរ​ពេទ្យបង្អែក​ខេត្តស្ទឹង​ត្រែងបានឱ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​សម្រាលកូនភ្លោះ​ដោយ​វះកាត់មក​សម្រាក​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​​រង់ចាំរយៈពេល១ខែ ដើម្បី​ថែទាំ​សុខភាព ហើយ​រហូត​ដល់​ថ្ងៃ​ទី២៧ ខែឧសភា២០២៤ វេលា​ម៉ោង​១រសៀល ... Read More »

ជិះម៉ូតូគេចពីរថយន្តខាងមុខជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរបួស២នាក់

ភ្នំពេញ៖​ យុវជន២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នគេចពីរថយន្តមួយគ្រឿងនៅខាងមុខជ្រុលទៅបុករថយន្តឡិចស៉ីសបេីកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង២និង៤០នាទីរសៀល​ ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៤​ នៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញយុវជន២នាក់ជិះម៉ូតូឃ្លីក​ មួយគ្រឿងឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏គេចពីរថយន្តមួយគ្រឿងនៅខាងមុខស្រាប់តែជ្រុលទៅបុករថុន្តឡិចស៉ីស​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ពាក់ព័ន្ធករណីហិង្សានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ពាក់ព័ន្ធករណីហិង្សាបណ្ដាលអោយបុរសម្នាក់រងរបួស ប្រព្រឹត្តនៅក្រុងបាវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អេង ពិសិដ្ឋ  អាយុ៣០ឆ្នាំ ... Read More »

សេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖ អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំលេខ ៩២៥៤ អពដ ចុះថ្ងៃទី៣០ ... Read More »

លោកយាយ ខឹម សារឿ ន អាយុ ៨៥ ឆ្នាំ ចាស់ជរា តស៊ូដើរបេះបន្លែ កំពីងពួយ ស្លឹកបាស់ ស្លឹកដំឡូងឈើ ត្រាវ និង ម្អម យកមកលក់នៅផ្សារ ក្រមួន ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកយាយ ខឹម សារឿ ន អាយុ ៨៥ ឆ្នាំ ចាស់ជរា រស់នៅ ភូមិ ចំបក់ ពាម សង្កាត់ ... Read More »

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនដៃដល់ក្នុងករណីឃាតកម្ម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំនួន២នាក់

ខេត្តត្បូងឃ្មុំ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ... Read More »

សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការរៀបចំ សមាគមសិល្បករកម្ពុជា ចាប់ពីការបោះឆ្នោតជ្រើសរើសលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានថ្មី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងកោតសរសើរចំពោះការរៀបចំ សមាគមសិល្បករកម្ពុជា ចាប់ពីការបោះឆ្នោតជ្រើសរើសលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានថ្មី។ នៅព្រឹកថ្ងៃអង្គារ ... Read More »

បទវិភាគអន្តរជាតិ ៖កិច្ចសហប្រតិបត្តិការចិន ជប៉ុននិងកូរ៉េខាងត្បូងកំពុងចាប់ដៃគ្នាចេញដំណើរថ្មីបន្ទាប់ពីឆ្លងកាត់អស់រយៈពេល ២៥ ឆ្នាំ

អន្តរជាតិ ៖ កាលពី ២៥ ឆ្នាំមុន គឺឆ្នាំ ១៩៩៩ មេដឹកនាំនៃប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបានអញ្ជើញចូលរួមពិធីស្រស់ស្រូបអាហារពេលព្រឹកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននិងចិន ជប៉ុននិងកូរ៉េខាងត្បូង(១០បូក៣)ដោយបានចាប់ដំណើរការនូវដំណើរសហប្រតិបតិ្តការចិន-ជប៉ុន-កូរ៉េខាងត្បូង ។ គោលបំណងនៅពេលនោះ គឺដើម្បីដឹកនាំការគ្រោងផែនការអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចំទាំងបីនិងរួមគ្នាឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុអាស៊ី ។ ក្នុងរយៈពេល ... Read More »

អនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្ដបន្ទាយមានជ័យ ណែនាំឱ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើង

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដបន្ទាយមានជ័យ បានដាក់ចេញ៤ចំណុចដើម្បីពង្រឹងអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខេត្ត ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ។ យោងតាមលិខិតណែនាំរដ្ឋបាលខេត្ដបន្ទាយមានជ័យចុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ... Read More »

ឃាត់ខ្លួនយុវជន ០៤នាក់ ក្រោយប្រទះឃើញមានដែកឆាបចុងស្រួចចំនួន ០២ដេីម សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះថា៖ យុវជន ០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនក្រោយធ្វើការឆែកឆេរប្រទះឃើញមានដែកឆាបចុងស្រួចចំនួន ០២ដេីម សង្កាត់លេខ៤ ... Read More »

ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ប្រព្រឹត្តទៅកាន់តែរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានថ្លែងថា  ៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ប្រព្រឹត្តទៅកាន់តែរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌។ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិ ... Read More »

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩.៣៤៩ប័ណ្ណ​ នៅស្រុករមាសហែក​

ខេត្តស្វាយរៀង៖ លោក សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​,លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក​ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រសួងការងារ បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៣ ៧៥៣នាក់

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីចំនួន ៣ ៧៥៣នាក់។  អនុវត្តតាមបទបញ្ជាលេខ០១ ប.ប. ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ... Read More »

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ បន្តចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការគ្នាឲ្យបានម៉ឺងម៉ាត់ដើម្បីបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធខ្ពស់។​ ខណៈដែលក្នុងរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈហាក់បីដូចជាកម្រើកឡើងវិញ បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ... Read More »

Chelsea កំពុងពិភាក្សាជាមួយគ្រូបង្វឹក Leicester លោក Maresca

ក្លិបតោខៀវ Chelsea កំពុងពិភាក្សាដើម្បីតែងតាំងអ្នកចាត់ការទូទៅ Leicester City បច្ចុប្បន្នលោក Enzo Maresca ជាអ្នកជំនួសលោក Mauricio Pochettino ដែលត្រូវក្លិបបញ្ចប់កុងត្រា។ បុរសជនជាតិអ៊ីតាលីវ័យ៤៤ឆ្នាំរូបនេះបានចូលដឹកនាំក្រុម Leicester ក្នុងខែមិថុនា ... Read More »

អ្នកនាំពាក្យ៖​ ក្មេងទំនើង៤៥នាក់ ត្រូវបានឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ ចាត់ការ​តាម​ច្បាប់​ ក្នុងរយៈពេល៤ថ្ងៃ

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ ក្នុងរយៈពេល០៤ថ្ងៃ​មកនេះ​ កម្លាំងនគរបាលក្នុង​រាជធានី​ភ្នំពេញ​ បានធ្វើការបង្ក្រាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ហើយ​ក៏បាន​បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។ ... Read More »

យន្តហោះអាមេរិកដឹកមនុស្សជាង១៥០នាក់បានឆេះម៉ាស៊ីនពេលហោះចេញ

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរ បន្ទាប់ពីយន្តហោះរបស់ខ្លួនបានឆេះម៉ាស៊ីនភ្លាមៗ បន្ទាប់ពីហោះឡើង។ យោងតាមសារព័ត៌មាន Fox News កាលពីថ្ងៃទី 27 ឧសភា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ... Read More »

តុលាការ​ខេត្តសៀមរាប សម្រេចឃុំខ្លួន​លើ​ជនត្រូវចោទ​ចំនួន៣នាក់​ ក្នុងចំណោម​បក្ខពួក​ ៩នាក់​ ពី​បទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

ខេត្តសៀមរាប​៖​ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួន​បណ្តោះអាសន្ន​​លើ​ជនត្រូវចោទ​ចំនួន៣នាក់ ឈ្មោះ ស៊ឹង ម៉េងលី ឈ្មោះ ភន់ ចិត្ត្រា និងឈ្មោះ សឿន ប៊ុនធី ពីបទល្មើស​​ខាងលើ តាមមាត្រា២១៨ និងមាត្រា៤១១ ... Read More »