ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយបរិយាបន្នដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល

ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងអង្គការសុខភាពពិភពលោក សូមឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល។ ការអំពាវនាវរបស់ ... Read More »

ចោរវ័យចំណាស់០៤នាក់ជិះម៉ូតូចូលលួចគ្រាប់ស្វាយចន្ទីរបស់ពលរដ្ឋនៅក្នុងចម្ការជិតភ្នំដំបង ម្ចាស់តាមទាន់ឃាត់ខ្លួនជូនសមត្ថកិច្ចក្រុង

   ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីម្ចាស់ចម្ការស្វាយចន្ទីបានឱ្យដឹងថា កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង១០និង៣០​នាទីមានករណីចោរលួចគ្រាប់ស្វាយចន្ទីរបស់ពលរដ្ឋនៅក្នុងចម្ការជិតភ្នំដំបង។ បន្ទាប់មកកម្លាំង​ផែននគរបាលយុត្តិធម៌នៃអធិការដ្ឋានក្រុងប៉ៃលិនបានទទួល​ការរាយការណ៍​ពី​ពលរដ្ឋភ្លាមៗថា មានករណីលួចគ្រាប់ស្វាយចន្ទី​ក្នុងចម្ការជនរងគ្រោះនៅចំណុចជិតភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ហើយត្រូវម្ចាស់ចម្ការឃាត់បានជនសង្ស័យនៅនឹងកន្លែងម្នាក់ឈ្មោះ​ ញ៉​ សារឿន​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ ... Read More »

អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចស្តីពី ការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ទាំង២៤រូប

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ សម្រេច ៖ ប្រការ ១..សេចក្តីសម្រេចនេះកំណត់អំពីការបែងចែក និងប្រគល់ភារកិច្ចជូនអគ្គស្នងការ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីធានាការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ប្រការ២..អគ្គស្នងការ ទទួលខុសត្រូវដឹកនាំការងាររួមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ... Read More »

លោក Zelensky បាននិយាយថា ប្រសិនបើលោក Biden មិនចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនទេ វានឹងជាការអបអរសាទរសម្រាប់រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើប្រធានាធិបតីអាមេរិកលោក Joe Biden ខកខានកិច្ចប្រជុំកំពូលសន្តិភាពដែលរៀបចំដោយ Kiev ក្នុងប្រទេសស្វីសនៅខែក្រោយនោះវានឹងដូចជា “ការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin” ។ នៅពេលនេះប្រធានាធិបតីអ៊ុយក្រែនលោក ... Read More »

តុលាការ​ខេត្តបាត់ដំបង សម្រេចចោទប្រកាន់ជនសង្ស័យ ៥នាក់ ពី​បទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្ត​បាត់ដំបង​៖​ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ជនសង្ស័យ ៥នាក់ ពី​បទល្មើសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​សេចក្តីប្រកាស​ព័ត៌មាន​របស់​អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤​ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បណ្តាញសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជាក្រោមម្លប់សន្តិភាព

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ លោក នេត្រ ... Read More »

លោកMacronប្រធានាធិបតីបារាំង ទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ កន្លងមក

អន្តរជាតិ ៖ ប្រធានាធិបតីបារាំងទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ កន្លងមក និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រវាងប្រទេសទាំងពីរ កាលពីម្សិមុិញ ។  នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled ... Read More »

រថយន្ត FORTUNER ពាក់ស្លាកលេខនគរបាល សង្ស័យខឹងគេស៉ីផ្លេសុំផ្លូវដកកាំភ្លើងបាញ់ទាំងកណ្តាលថ្ងៃរបួសម្នាក់នៅខណ្ឌកំបូល

ភ្នំពេញ ៖ រថយន្ត Fortuner ពាក់ស្លាកលេខនគរបាលមួយគ្រឿងបើកបរដោយបុរសម្នាក់ សង្ស័យខឹងរថយន្តPrius សុីផ្លេសុំផ្លូវ បានដកកាំភ្លើងបាញ់មួយគ្រាប់ទៅត្រូវចំដៃស្ត្រីជនជាតិចិនម្នាក់ជិះក្នុងរថយន្ត ហើយជនបង្កបើករថយន្តបត់ត្រឡប់ក្រោយគេចខ្លួនបាត់កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ក្នុងភូមិតាំងរនាម ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនបន្តទៀត ដោយសហការជាមួយនឹងជប៉ុន

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ មានប្រសាសន៍ថា កម្ពុជា នឹងពិនិត្យមើលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន។ ... Read More »

ជិះម៉ូតូទាក់ដៃឡំប្រឺតាដួលទៅលើថ្នល់ត្រូវរថយន្តកិនរបួសធ្ងន់

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូទាក់ដៃជាមួយឡំប្រឺតាដួលទៅលើថ្នល់ត្រូវរថយន្តក្រុងមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់កិនបណ្តាលឱ្យរបួសបាក់ដៃ​ជេីង​ ត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។      ហេតុការណ៍នេះបា​នកេីតឡេីងកាលពីវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ សារិន ... Read More »

អុីស្រាអែលបើកការវាយប្រហារលើក្រុង Rafah ទ្រង់ទ្រាយធំ សហគមន៍អន្តរជាតិថ្កោលទោស

កាលពីថ្ងៃទី 28 ខែឧសភា អុីស្រាអែលបានវាយប្រហារទីក្រុង Rafah ភាគខាងត្បូង Gaza Strip ជាមួយនឹងការវាយប្រហារតាមអាកាសនិងរថក្រោះ ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៦នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅរ៉ាហ្វា។ រថក្រោះអុីស្រាអែលដំណាលគ្នាបានរុលទៅតំបន់លំនៅឋាន។ ... Read More »

លោកស្រីប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ​៖​ លោកស្រី​ Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ផ្ញើសារលិខិតអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ។  សម្តេចតេជោ ជាទីគោរព!​  តាងនាមព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកអ្នកថ្មើរជើងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលទៅបុកយុវជនម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង១៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ពិនិត្យ​ និងព្យាបាលជំងឺទូទៅ​-សម្ភព មន្ទីរពេទ្យបានបន្ថែមលេីសេវា​ -វាស់ឈាមរហ័ស​ -ផ្នែកអេកូសាស្ត្រ​ ​ -សេវាពិគ្រោះ ព្យាបាលផ្នែកមាត់-ធ្មេញ​ -ផ្នែកវះកាត់តូច​ និងផ្នែកមន្ទីរពិសោធន៍

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃ២៩ខែឧសភាឆ្នាំ២០២៤នេះថា,ដេីម្បីកាត់បន្ថយអត្រាអ្នកជំងឺពីមន្ទីរពេទ្យរដ្ឋធំៗ​ និងដេីម្បីបង្ករលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ​ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បច្ចុប្បន្នមន្ទីរពេទ្យបង្អែកបាន​ នឹងកំពុងដេីរតួនាទីយ៉ាងសកម្មក្នុងការបំរេីសេវាសុខភាពជូនប្រជាពលរដ្ឋ​ ក្រៅពីពិនិត្យ​ និងព្យាបាលជំងឺទូទៅ​-សម្ភព មន្ទីរពេទ្យបានបន្ថែមលេីសេវា​ -វាស់ឈាមរហ័ស​ -ផ្នែកអេកូសាស្ត្រ​ ​ -សេវាពិគ្រោះ ព្យាបាលផ្នែកមាត់-ធ្មេញ​ -ផ្នែកវះកាត់តូច​ និងផ្នែកមន្ទីរពិសោធន៍ ... Read More »

មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! មនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ២៣នាក់

ភ្នំពេញ ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤នេះ បណ្តាលឱ្យមនុស្សស្លាប់ ... Read More »

រដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី

 ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០២៤លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្តីជូនដំណឹងស្តីពីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ខណៈ​តាមបណ្ដារាជធានី​ ខេត្ត​ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​។  ក្រសួង​ បានបញ្ជាក់ថា​ ... Read More »

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ដែលសម្បូរទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹង​ទេសភាព​​ល្អ​ប្រណិត​ អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល

ខេត្ត​កំពង់​ស្ពឺ​៖​ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលមានឈ្មោះល្បីល្បាញថា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា ។  ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃការ យោគយល់គ្នាជាមួយសាកលវិទ្យាល័យដៃគូចំនួន ១៧

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន ... Read More »

អ្នកសារព័ត៌មាន៣០ស្ថាប័នចុះទស្សនៈកិច្ចនៅលើភ្នំបូកគោដែលសំបូរទៅដោយតំបន់ទេសចរណ៍លាក់ខ្លួន

ខេត្តកំពត៖ ពេញមួយថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤  ដែលជាថ្ងៃទី១ របស់ប្រតិភូអ្នកសារព័ត៌មានជាតិនិងអន្តរជាត់មកពី៣០ស្ថាប័ន  ក្នុងបេសកកម្មពត៍មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ  ក្រុមអ្នកសារពត៍មានបានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែងដែលមាននៅលើភ្នំបូកគោល ។       បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅលើភ្នំបូលគោអោយកាន់តែមានភាពល្បីល្បាញសម្រាប់អោយភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តនេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹងនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា  និងមានការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់  ... Read More »

គ្មានលុយទិញថ្នាំញៀនស្លៀកស្បង់ចីពរបន្លំជាជាព្រះសង្ឃដើរបិណ្ឌបាត្រត្រូវនគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយរកលុយទិញថ្នាំញៀនមិនបាន បែកគំនិតស្លៀកស្បង់ចីពរបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី នៅចំណុចផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ... Read More »

លោក វង្សី វិស្សុត ចាត់ទុកការប្រតិបត្តិល្អក្នុងការរៀបចំនិងការអនុវត្តបទប្បញ្ញត្តិ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី, ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន ... Read More »

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon ... Read More »

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ... Read More »

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតីលើកទឹកចិត្ត ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បញ្ចូលនូវកម្មវិធី សិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជា ប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបាននូវ ... Read More »

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤,០០០ គីឡូម៉ែត្រនៅកម្ពុជា ។

ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន ប្រសិទ្ធ នាមជា «មហាវិថីស៊ីជីនពីង»។ ពិធីបើកផ្ទាំង «មហាវិថីស៊ីជីនពីង» ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ... Read More »

ប្រធានរដ្ឋសភា៖ ឯកឧត្តម Wang Wentian ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំ កម្ពុជា-ចិន

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀនជាង ២៥៤គីឡូក្រាម

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ ... Read More »

ចាប់ខ្លួនបានជនសង្ស័យ០២នាក់ និង០២នាក់ទៀតគេចខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស 

កណ្តាល ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងនគរបាលស្រុកកៀនស្វាយ ធ្វេីការឃាត់ខ្លួននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ ។ ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ... Read More »

សម្ដេចធិបតីលើកទឹកចិត្ត ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព។ ... Read More »