ព័ត៌មានទាន់ហេតុការណ៍៖
'

ចិន ចេញមុខព្រមានកុំឱ្យយក «វេទិកាការពារជាតិអាស៊ាន» នៅហ្វីលីពីន ធ្វើជាឧបករណ៍បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu ឱ្យដឹងថា ប្រទេសចិនបានចេញមុខអំពាវនាវកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា កុំឱ្យមានការប្រើប្រាស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដែលរៀបចំឡើងនៅសប្តាហ៍នេះ ដើម្បីធ្វើជាឈ្នាន់បម្រើរបៀបវារៈ ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសណាមួយឡើយ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete ... Read More »

បង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាប្រុស-ស្រី ១៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ  និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី ... Read More »

បុរសម្នាក់ជិះម៉ូតូបុកម៉ូតូពីក្រោយបណ្តាលឱ្យបាក់ជេីងម្នាក់ហេីយព្យាយាមគេចខ្លួនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតរបួសបាក់ជេីងខ្លួនឯងវិញ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងជិះម៉ូតូម៉ាកPCX បុកម៉ូតូហុងដាមួយគ្រឿងពីក្រោយបណ្តាលឱ្យភាគីម៉ូតូហុងដារងរបួសបាក់ជេីង ហេីយបានលេីកម៉ូតូជិះគេចខ្លួនក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសបាក់ជេីងខ្លួនឯងវិញហេីយរថយន្តបានគេចខលួនបាត់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។ ហេតុការណ៍ នេះបានកេីតឡេីងកាលីវេលាម៉ោង១១និង៤៤នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កម្លាំងជំនាញកងរាជអាវុធហត្ថបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូទៅ​សាលាដំបូងខេត្តពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ÷តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្រ្តស្រុកសំរោងទង។   អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ... Read More »

គ្រូបង្វឹក Anthony Hudson រងការគំរាមសម្លាប់ពីអ្នកគាំទ្រថៃ ក្រោយចាញ់វៀតណាម និងឥណ្ឌូណេស៊ី

ខ្សែការពារ Nicholas Mickelson បានចេញមុខការពារជាសាធារណៈចំពោះលោក Anthony Hudson គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បន្ទាប់ពីអ្នកគាំទ្រជ្រុលនិយមមួយចំនួនបានប្រើពាក្យប្រមាថ និងគំរាមសម្លាប់លោក ក្រោយក្រុមថៃចាញ់គូប្រជែងក្នុងតំបន់ គឺវៀតណាម និងឥណ្ឌូណេស៊ី។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានរាយការណ៍ថា បានទទួលសារគំរាមកំហែងអស់រយៈពេលជាច្រើនខែមកហើយ។ ... Read More »

ឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ករណី បង្ហោះម៉ូតូនៅទីសាធារណ: នៅចំណុចតាមបណ្តោយផ្លូវទ្រង់មាន់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ករណី បង្ហោះម៉ូតូនៅទីសាធារណ: នៅចំណុចតាមបណ្តោយផ្លូវទ្រង់មាន (៣០ម៉ែត្រ) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៦ ... Read More »

អាស៊ានអាចត្រូវការពេលច្រើនឆ្នាំ ដើម្បីត្រៀមខ្លួនទប់ទល់នឹងវិបត្តិថាមពលធំម្តងទៀត៖ រដ្ឋមន្ត្រីថាមពលហ្វីលីពីន

កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ីអាគ្នេយ៍ក្នុងការត្រៀមខ្លួនទប់ទល់នឹងវិបត្តិថាមពលធំម្តងទៀត អាចត្រូវការពេលច្រើនឆ្នាំ ខណៈប្រទេសនានាកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនស្តុកប្រេងឥន្ធនៈបម្រុងសម្រាប់គ្រាអាសន្ន។ នេះបើតាមការលើកឡើងរបស់លោកស្រី Sharon Garin រដ្ឋមន្ត្រីថាមពលហ្វីលីពីន កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា។ ថ្លែងប្រាប់សារព័ត៌មាន CNA នៅក្រៅកិច្ចប្រជុំ Singapore ... Read More »

ភាគហ៊ុនក្រុមហ៊ុនមនុស្សយន្តចិន Unitree កើនជាង ៦០% ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ ទោះព្រមានពីហានិភ័យឧស្សាហកម្មក៏ដោយ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតមនុស្សយន្តចិន Unitree Robotics បានកើនឡើងជាង ៦០% ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ ដោយសារការរំពឹងទុកកាន់តែខ្លាំងលើទីផ្សារមនុស្សយន្តរូបរាងមនុស្ស។ ទោះយ៉ាងណា ក្រុមហ៊ុនបានព្រមានវិនិយោគិនអំពីហានិភ័យនៃឧស្សាហកម្មដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនេះ។ ភាគហ៊ុន Unitree ដែលចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃ បានកើនឡើង ៧,៧% កាលពីថ្ងៃចន្ទ ... Read More »

របាំងសាច់អួនក្រឡាញឹកជាង ១,២០០ ម៉ែត្រ ព្រមទាំងឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត ត្រូវបានកងកម្លាំងចម្រុះខេត្តកំពង់ធំ បំផ្លាញចោលនៅនឹងកន្លែង

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ... Read More »

ថៃ ព្រមានធ្ងន់ៗទៅ មីយ៉ាន់ម៉ា៖ បើហ៊ានបាញ់គ្រាប់ផ្លោងចូលដីថៃទៀត នឹងរៀបចំវិធានការតបតវិញភ្លាមៗ!

ឆ្លើយតបនឹងសភាពការណ៍ប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវនៅតាមបណ្តោយព្រំដែន អាជ្ញាធរថៃបានប្រកាសពង្រឹងកម្លាំងការពារសន្តិសុខឱ្យកាន់តែរឹងមាំ និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត។ ក្រៅពីការបន្ថែមទ័ពទៅកាន់តំបន់ព្រំដែន ទីក្រុងបាងកកក៏បានផ្ញើសារព្រមានចំៗទៅកាន់អាជ្ញាធរមីយ៉ាន់ម៉ា ផងដែរ បន្ទាប់ពីមានគ្រាប់បាញ់ផ្លោងជាច្រើនបានធ្លាក់ចូលក្នុងដែនដីថៃជាបន្តបន្ទាប់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin TV កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងពិសេស ... Read More »

កូរ៉េខាងជើងរៀបចំពិព័រណ៍ពាណិជ្ជកម្មរដូវស្លឹកឈើជ្រុះអន្តរជាតិ

យោងតាម KCNA អាជីវកម្មជាង 130 មកពីកូរ៉េខាងជើង ចិន ម៉ុងហ្គោលី បង់ក្លាដែស បានចូលរួម ដោយបង្ហាញផលិតផលជាង 10,000 មុខនៅទូទាំងវិស័យផ្សេងៗ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅអាស៊ីឦសាន កូរ៉េខាងជើងបានរៀបចំពិព័រណ៍ពាណិជ្ជកម្មរដូវស្លឹកឈើជ្រុះអន្តរជាតិនៅទីក្រុងព្យុងយ៉ាង ក្រោមទណ្ឌកម្មអន្តរជាតិជាបន្តបន្ទាប់។ ... Read More »

ព្យុះ Arnab មានល្បឿនខ្យល់១៤០ គីឡូម៉ែត្រក្នុង១ម៉ោង នឹងចូលដល់ដីគោកឥណ្ឌានៅថ្ងៃ២៨ខែតុលា

ប្រទេសឥណ្ឌាជម្លៀសប្រជាជនជាបន្ទាន់មុនពេលមានការគំរាមកំហែងនៃការមកដល់នៃព្យុះស៊ីក្លូនអាណាប។ នៅថ្ងៃទី 27 ខែតុលា អាជ្ញាធរនៅក្នុងរដ្ឋឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសឥណ្ឌា គឺរដ្ឋអាន់ដ្រាប្រាដេស និងរដ្ឋអូឌីសា បានអនុវត្តវិធានការជាបន្ទាន់ដើម្បីឆ្លើយតបទៅនឹងព្យុះស៊ីក្លូនអាណាប រួមទាំងផែនការជម្លៀសមនុស្សរាប់រយរាប់ពាន់នាក់ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ខណៈដែលព្យុះនេះបានខិតជិតឆ្នេរសមុទ្រ ហើយត្រូវបានគេរំពឹងថានឹងមកដល់នៃព្យុះនៅព្រឹកថ្ងៃទី 28 ខែតុលា ជាមួយនឹងខ្យល់បក់បោករហូតដល់ 140 ... Read More »

ប្រទេសចិននឹងដាក់វិន័យមន្ត្រីចំនួន ៧៣ រូបនៅកម្រិតរដ្ឋមន្ត្រី និងខ្ពស់ជាងនេះក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៦

សម័យប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការកណ្តាលទី ២០ នៃបក្សកុម្មុយនិស្តចិនកំពុងដំណើរការនៅទីក្រុងប៉េកាំង។ តួលេខផ្លូវការដែលចេញផ្សាយនៅថ្ងៃនេះ (ថ្ងៃទី ២៧ ខែតុលា) បង្ហាញថា ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំនេះ ប្រទេសនេះបានដាក់វិន័យមន្ត្រីចំនួន ៧៣ រូបនៅកម្រិតខេត្ត ... Read More »

រុស្ស៊ីរឹតបន្តឹងសន្តិសុខ និងត្រៀមខ្លួនស្វាគមន៍ប្រទេសអាហ្វ្រិកចំនួន ៥០ ប្រទេស

ទីក្រុងមូស្គូបានរឹតបន្តឹងសន្តិសុខមុនកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកលើកទីបី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែតុលា ដោយមានតំណាងមកពីប្រទេសអាហ្វ្រិកប្រហែល ៥០ ដោយមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ រុស្ស៊ីកំពុងបញ្ចប់ការរៀបចំ និងពង្រឹងវិធានការសន្តិសុខ។ សេចក្តីប្រកាសរបស់វិមានក្រឹមឡាំងនៅថ្ងៃទី ២៦ ខែតុលា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ដែលដឹកនាំដោយប្រធានាធិបតីរុស្ស៊ី ... Read More »

អាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំក្នុងរយៈពេល 96 ម៉ោង ដោយរង់ចាំការសម្រេចចិត្តរបស់ប្រធានាធិបតី Trump

យោធាសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមប្រតិបត្តិការយោធាដ៏សំខាន់មួយប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេល 96 ម៉ោងបន្ទាប់ពីទទួលបានបញ្ជាពីប្រធានាធិបតី Donald Trump។ យោងតាម CNN នៅថ្ងៃទី 26 ខែតុលា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបបានបញ្ចាក់ថា សហរដ្ឋអាមេរិកឥឡូវនេះបានដាក់ពង្រាយកងកម្លាំងគ្រប់គ្រាន់នៅមជ្ឈិមបូព៌ាដើម្បីធ្វើការវាយប្រហារថ្មីប្រឆាំងនឹងអ៊ីរ៉ង់។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា នេះនឹងជា “ប្រតិបត្តិការទ្រង់ទ្រាយធំ” ... Read More »

ឃាត់ខ្លួនស្ត្រីចិន និងវៀតណាមចំនួន៥នាក់ពាក់ព័ន្ធករណីសុំកូននិងពពោះជំនួស

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនារសៀលថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១២:៤៥នាទី ថ្ងៃទី២៤ ... Read More »

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលមានអត្ថន័យដូចខាងក្រោម៖

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បដិសេធយ៉ាងដាច់អហង្ការចំពោះអំណះអំណាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដូចដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod ដោយបានអះអាងថា៖ ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវនឹងទទួលបានកាដូពីរាជរដ្ឋាភិបាល គម្រោងរំដោះទឹកជំនន់, ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងគម្រោងបិទបើកទ្វារទឹកជាច្រើនកន្លែងទៀត 

ភ្នំពេញ៖  លោក ឯក ឃុនដឿន បានបញ្ជាក់ថា អ្នករស់នៅខណ្ឌឬស្សីកែវ មានសំណាងទទួលបានកាដូពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កាដូសម្រាប់ខណ្ឌឬស្សីកែវនូវគម្រោងរំដោះទឹកជំនន់, ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩, គម្រោងធ្វើទ្វារទឹកបិទបើកនិងមានគម្រោងជាច្រើនកន្លែងទៀត ក្នុងនោះក៏នៅមានគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនកន្លែង ... Read More »

អង្គការ APOPO បន្តគាំទ្រអង្គភាពស៉ីម៉ាក់ ក្នុងការពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្តាខេត្តជាប់ព្រំដែន

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC លោក ហេង រតនា និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- អ៊ុំ ... Read More »

លោក ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបានដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ

ខេត្តពោធិ៍សាត់  ៖ «សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយដែលកំពុងធ្វើឱ្យពិភពលោកមានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភដូចសព្វថ្ងៃ បានធ្វើឱ្យមនុស្សជាតិនិងមេដឹកនាំពិភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាពសង្គម។ នៅកម្ពុជា សន្តិភាពនិងស្ថិរភាពសង្គមដែលបានមកដោយលំបាក ត្រូវបានថែរក្សាយ៉ាងល្អក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងបានផ្តល់ផលប្រយោជន៍ធំធេងមិនធ្លាប់មានដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ... Read More »

UN ចោទប្រកាន់ចំៗ៖ រុស្ស៊ីប្រើ «ភាពត្រជាក់ និងភាពងងឹត» ជាអាវុធសង្គ្រាមប្រឆាំងជនស៊ីវិលអ៊ុយក្រែន

អន្តរជាតិ ៖ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា គណៈកម្មាធិការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ (UN) បានអះអាងថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ តាមរយៈការចេតនាតម្រង់ការវាយប្រហារលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមរបាយការណ៍ដែលត្រូវដាក់ជូនមហាសន្និបាត UN ... Read More »

កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ!រុស្ស៊ីបង្កើនការផលិត និងនាំចេញប្រេងម៉ាស៊ូតសន្ធឹកសន្ធាប់ក្រោយចាប់ដៃគ្នាជាមួយលោក ត្រាំ

អន្តរជាតិ៖ ទោះបីជាត្រូវប្រឈមមុខនឹងការគំរាមកំហែងពីការវាយប្រហាររបស់អ៊ុយក្រែនក៏ដោយ ក៏ប្រទេសរុស្ស៊ីបានសម្រេចចិត្តបង្កើនទិន្នផលផលិតប្រេងម៉ាស៊ូតយ៉ាងគំហុកសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីមានកិច្ចព្រមព្រៀងគ្នាមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ... Read More »

CMAC និងអង្គការAPOPO សហការគ្នាបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្តោយព្រំដែន

យោងតាមការបង្ហោះផ្សាយរបស់ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា និងលោក Michael Raine ប្រធានអង្គការAPOPO ... Read More »

លោក ប៉ាវ ហមផាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ នៅខេត្តរតនគិរី

ខេត្តរតនគិរី  ៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត នៅរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៧ ... Read More »

ម៉ាកយីហោចិនពីរបញ្ឈប់កិច្ចសហការជាមួយ Mbappé ក្រោយវីដេអូនិយាយលេងអំពីអតីតមេដឹកនាំចិន

កីឡាករបាល់ទាត់បារាំង Kylian Mbappé ត្រូវបានក្រុមហ៊ុនធំៗពីររបស់ចិន គឺ Dongpeng និង Mengniu បញ្ឈប់កិច្ចសហការនៅថ្ងៃអង្គារ បន្ទាប់ពីវីដេអូមួយដែលបង្ហាញថា រូបគេបាននិយាយលេងអំពីអតីតមេដឹកនាំចិន លោក Mao Zedong ត្រូវបានចែកចាយយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត។ ... Read More »

អាសន្នភ័យរន្ធត់! អាមេរិកដាក់ចេញយុទ្ធសាស្ត្រ «FORTRESS» ត្រៀមខ្លួនសម្រាប់សង្គ្រាមទំហំធំ

ចំពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលកំពុងតានតឹងឡើងៗ សហរដ្ឋអាមេរិកបានចាប់ផ្តើមវិធានការការពារខ្លួនយ៉ាងតឹងរឹង ដោយសារបារម្ភពីការផ្ទុះឡើងនៃជម្លោះទ្រង់ទ្រាយធំ។ នេះបើយោងតាមការទម្លាយពីបណ្តាញទូរទស្សន៍ Fox News។ កាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងសង្គ្រាមអាមេរិក បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រការពារជាតិថ្មីក្រោមឈ្មោះ «FORTRESS» ដែលមានគោលដៅធានាឱ្យមូលដ្ឋានយោធាធំៗទាំងអស់អាចឈរជើង និងដំណើរការដោយឯករាជ្យបានយ៉ាងពេញលេញរយៈពេលយ៉ាងតិច ... Read More »

ល្បិចថ្មីប្រើ AI បោកប្រាស់! ជនល្មើស ៧នាក់ត្រូវបានចាប់ខ្លួន ក្រោយបោកប្រាក់ពលរដ្ឋវៀតណាមជាង ៤ម៉ឺននាក់អស់ជិត ១៦លានដុល្លារ

អាជ្ញាធរមានសមត្ថកិច្ចប្រទេសវៀតណាម បានបើកប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងធំមួយ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ក្លែងក្លាយ ដើម្បីបោកបញ្ឆោតយកប្រាក់អស់រាប់លានដុល្លារពីប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍ប៉ូលិស ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Tuoi Tre បានឱ្យដឹងថា ក្រុម Scammer ... Read More »

បង្ក្រាបក្មេងទំនើងនាំគ្នាជិះម៉ូតូប្រដាប់ដោយកាំបិតនិងដាវ បម្រុងកាប់អ្នកដំណើរតាមដងផ្លូវដើម្បីកាត់សាញត្រូវប៉ូលិសវាយខ្នោះបាន២នាក់ចំណែកបក្ខពួក១០នាក់ទៀតកំពុងរត់គេខ្លួន

ភ្នំពេញ៖ ការបង្ក្រាបជាក់ស្តែង ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតកែច្នៃដងដែកប្រវែង ១១៥ សង់ទីម៉ែត្រ) កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០២និង៣០នាទី ត្រង់ចំណុចផ្លូវកោង ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

៩ខែមកនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេសល្មើសច្បាប់ចេញពីកម្ពុជា ជាង៥ម៉ឺននាក់

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបជនបរទេសដែលប្រព្រឹត្តល្មើសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានឃាត់ខ្លួន និងរៀបចំតាមនីតិវិធីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៣.១០៤លើក មនុស្សចំនួន ៥២.០៣៩នាក់ មកពី ៨៧សញ្ជាតិ។ ... Read More »