ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចធិបតី ស្នើឱ្យបើកការស៊ើបអង្កេតឯករាជ្យរកការពិត និងអំពាវនាវភាគីបរទេសដែលមានជំនាញចូលរួម ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋខ្មែរស្លាប់ និងរបួសព្រោះថៃបាញ់ប្រហារ

ខេត្តបន្ទាយមានជ័យ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានស្នើឱ្យបើកការស៊ើបអង្កេតឯករាជ្យរកការពិត និងអំពាវនាវភាគីបរទេសដែលមានជំនាញចូលរួម ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនពលរដ្ឋខ្មែរស្លាប់ និងរបួសព្រោះថៃបាញ់ប្រហារ។ ការស្នើដូច្នេះរបស់សម្ដេចធិបតី បន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ ... Read More »

យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ចំនួន២លើក និងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជា មកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយ

ភ្នំពេញ ៖ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ចំនួន២លើក និងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជា មកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ... Read More »

BREAKING៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា មានពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរបួស៣នាក់ ដោយសារតែទាហានថៃបាញ់ប្រហារ

ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ជ្រាបថា៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ... Read More »

ឯកអគ្គរាជទូតដាណឺម៉ាក សម្តែងការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានកំណើន ១១% ក្នុងឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ២០២៤

ភ្នំពេញ៖ លោក នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាជាមួយលោក Danny Annan ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ... Read More »

Update វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប ក្រសួងការពារជាតិកម្ពុជាប្រកាសថ្កោលទោស ! 

ខេត្តបន្ទាយមានជ័យ ៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូបនេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី ... Read More »

ករណីសត្វក្រពើចេញពីអាងចិញ្ចឹម ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ 

ខេត្តសៀមរាប÷តាមការផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១២ខែ វិច្ឆិកាឆ្នាំ២០២៥នេះបានឲ្យដឹងថា មានករណីសត្វក្រពើចេញពីអាងចិញ្ចឹមរបស់លោក ឈឿង សុីម៉ាក ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ តាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ... Read More »

វៀតណាម ប្រកាសអនុញ្ញាតឱ្យចាក់ថ្នាំព្យាបាលជំងឺមហារីកជាង ១០ប្រភេទនៅប្រទេសខ្លួនជាផ្លូវការហើយ

វៀតណាម៖ យោងតាមការផ្សាយរបស់ VN Express នៅថ្ងៃពុធទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននិយាយថា ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់រុស្ស៊ីឈ្មោះ Pembroria បានទទួលអាជ្ញាប័ណ្ណ សម្រាប់ការព្យាបាលនៅប្រទេសរបស់ខ្លួនហើយ។ ជាក់ស្ដែងយោងតាម VN Express ... Read More »

សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានសម្រេចលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់

ខេត្តមណ្ឌលគិរី ៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន(FBID) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ... Read More »

កម្លាំងជលផលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសនេសាទ និង ដោះលែងកូនត្រី

ខេត្តត្បូងឃ្មុំ៖ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថាកម្លាំងរដ្ឋបាលជលផលខណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធាភូមិភាគ២ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ស្រុកត្បូងឃ្មុំ លទ្ធផលបានរឹបអុសនិងបំផ្លាញឧបករណ៍ខុសច្បាប់មួយចំនួនធំ នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ... Read More »

ប្រជាពលរដ្ឋរាយការណ៍ភ្លាមនគរបាលស្រុកគងពិសីចុះបង្ក្រាបករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនបានភ្លែត

ខេត្តកំពង់ស្ពឺ៖​ ដោយបានការបញ្ជាដឹកនាំលោ​ក​ឧត្ដម សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​  ស្តីពីការជម្រុញឱ្យជំនាញ​-អធិការនគរ​បាលក្រុង​ ស្រុក​ ធ្វេីការស្រាវជ្រាវនិងឈានទៅធ្វេីកា​របង្រ្កាបលុបបំបាត់កាត់បន្ថយសកម្មភាពចែកចាយជួ​ញដូរនូវ​សារធាតុញៀននៅក្នុងមូលដ្ឋាន​ ពិសេសប​ណ្ដាញជាជង្រុកនៃការផ្ដល់ទីតាំងនិងសម្រួលដល់ការប្រេីប្រាស់ឱ្យបាត់ពីមូលដ្ឋាន​ ។ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឲ្យដឹងថា ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​៖​ ពុំមានអាជ្ញាធរ​ ឬស្ថាប័នប្រកួតប្រជែងណា ដែលអាចសម្រេចបានជោគជ័យបាន ដោយពុំមានកិច្ចសហការរវាងគ្នានឹងគ្នាឡើយ

ភ្នំពេញ៖ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា Çគ.ប.ក.È និងលោក Samuel Chan ប្រធានគណៈកម្មាធិការប្រកួតប្រជែងនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKCC) នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាង ... Read More »

កម្លាំងជំនាញព្រហ្មទណ្ឌបង្ក្រាបករណីហិង្សា ប៉ុនប៉ងកាប់គ្នាទៅវិញទៅមក ពាក់ព​ន្ធ័រឿងជំពាក់លុយ

ខេត្តព្រះសីហនុ ៖ តាមរយៈផេកផ្លូវការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០២៥ បានឲ្យដឹងអំពីកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្តព្រះសីហនុបង្ក្រាបករណីប៉ុនប៉ងកាប់គ្នាទៅវិញទៅមកពាក់ព័ន្ធរឿងជំពាក់លុយ។ មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៦និង៣០នាទី មានករណីហិង្សារវាងក្រុមយុវជនពីរក្រុម ដោយម្ខាងកាន់កាំបិតផ្គាក់ និងម្ខាងទៀតកាន់កាំបិតបុ័ងតោ ស្រែកប្រកែកគ្នានៅលើផ្លូវ។ ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលរៀបចំនៅឃុំ អូរម្រះ ស្រុកសៀមបូក ... Read More »

ឃាត់ខ្លួនជនបរទេស និងខ្មែរចំចំនួន៣៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងកាស៊ីណូម៉ារីណាន នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួនចំនួន៣៧នាក់ ក្នុងនោះមានស្រ្តី០៨នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ÷ សកម្មភាពជួសជុល និងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) PK141+300 ដែលរងប៉ះពាល់ដោយទឹកភ្លៀង សម្រេចបានប្រមាណ៩០%ហើយ

ខេត្តពោធិ៍សាត់,÷ ក្រុមមការងារបច្ចេកទេស និងការដ្ឋាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បន្តសកម្មភាពជួសជុល ស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) PK141+300 ដែលរងប៉ះពាល់ដោយទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។ ... Read More »

អគ្គនាយកដ្ឋាន ក.ប.ប. អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. នៅពេលជួបប្រទះនូវបទល្មើសពាក់ព័ន្ធនឹងការបំពានសិទ្ធិអ្នកប្រើប្រាស់

ខេត្តសៀមរាប៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ក្រោមគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ជូនដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» ជូនដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប  ដឹកនាំដោយ ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែ​វិច្ឆិកា​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១១ ... Read More »

សមាជិកក្រុមប្រឹក្សា៖ ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ខណៈក្នុងខែតុលាកន្លងមកគ្រោះថ្នាក់អគ្គិភ័យ មានការកើនឡើង

ភ្នំពេញ៖  សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ជួប ខុន បានស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ មានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ខណៈក្នុងខែតុលាកន្លងមកគ្រោះថ្នាក់អគ្គិភ័យ មានការកើនឡើង ។ លោក ជួប ខុន ... Read More »

រយៈពេល១០ខែឆ្នាំ២០២៥នេះ! កម្ពុជា រកចំណូលបានជាង៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង​១១លានតោន

ភ្នំពេញ៖ ​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានបង្ហាញថា​ កម្ពុជា​ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ​បាននាំចេញកសិផលជាង ១១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ កើនឡើង ចំនួន ២៨,៥៧% ... Read More »

អ្នកនាំពាក្យក្រសួង​ការងារ អំពាវនាវកុំឱ្យពលរដ្ឋកម្ពុជា​ឆ្លង​ដែន​ខុសច្បាប់ទៅប្រទេសថៃ

ភ្នំពេញ​៖​ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ គួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន។ លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ... Read More »

ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងជំនាញស្នងការខេត្ត ឃាត់ខ្លួនជាបន្តបន្ទាប់ ជាមួយថ្នាំញៀនចំនួន៣១កញ្ចប់

កំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់ស្នងការខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ស្រី២នាក់ ត្រូវបានកម្លាំងជំនាញស្នងការខេត្ត បង្ក្រាបចាប់ខ្លួនជាបន្តបន្ទាប់ និងថ្នាំញៀនសរុបចំនួន៣១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ... Read More »

ម៉ូតូមួួយគ្រឿងម៉ាកHONDA DREAM បានទៅបុករថយន្ត មួយគ្រឿងម៉ាក HIGHLANDER បណ្ដោយអោយមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ បុរសពីរនាក់រងរបួសធ្ងន់ស្រាល ខណ:ជិះម៉ូតូមួួយគ្រឿងម៉ាកHONDA DREAM  បានទៅបុករថយន្ត មួយគ្រឿងម៉ាក HIGHLANDER  និងបន្តទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវខ្ទាត់ចេញពីជួរចំនួន៣ផ្ទាំង ចំណែកឯរថយន្ដនិងម៉តូរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២៨ ... Read More »

លោក សុខ ឥសាន បតិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅថ្ងទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បតិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ដូចខាងក្រោម ៖ ១- រដ្ឋាភិបាលចិនបានលេងធម៌ក្តៅចំពោះជនប្រព្រឹត្តឧក្រឹដ្ឋកម្មឆបោកឆ្លងដែន ដោយបានកាត់ទោសប្រហារជីវិតចំនួន១៤នាក់ ... Read More »

ប្រទេសចិន​ ត្រូវបានគាត់សំគាល់ថា​ មិនមានការប្រែប្រួល ឬធ្លាក់ចុះនៃការបញ្ចេញឧស្ម័ន CO₂ អស់រយៈពេល ១៨ ខែមកហើយ

ចិន៖​ ប្រទេសចិនត្រូវបានគាត់សំគាល់ថាមិនមានការប្រែប្រួល ឬធ្លាក់ចុះនៃការបញ្ចេញឧស្ម័ន CO₂ អស់រយៈពេល ១៨ ខែមកហើយ។ ការណ៍នេះបានបញ្ជាក់ថា  ចិនជាប្រទេសដែលបញ្ចេញឧស្ម័នច្រើនជាងគេបំផុតរបស់ពិភពលោក អាចនឹងឈានដល់កម្រិតកំពូលនៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មុនការគ្រោងទុក។  ការពង្រីកយ៉ាងឆាប់រហ័ស នៃថាមពលកកើតឡើងវិញ ដោយទាញយកថាមពលព្រះអាទិត្យកើនឡើង ៤៦% និងបន្តកើនឡើង ... Read More »

គិតត្រឹមព្រឹកនេះស្ថានភាពកុមារីអាយុ៤ឆ្នាំ ដែលត្រូវហ្វូងឆ្កែព្រួតខាំ ជាង១០០ចង្កូមចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ

ភ្នំពេញ៖ ស្ថានភាពកុមារី ឈ្មោះ ឌី ដានីន អាយុ ៤ឆ្នាំ មកពីភូមិកោះស្រឡៅ ឃុំកោះកាលិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរងរបួសច្រើនកន្លែង ... Read More »

ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយដោយស្ថាប័ន Great Place to Work®

ភ្នំពេញ៖ នៅណាហ្គាវើលដ៍ សេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្តរបស់បុគ្គលិករាប់ចាប់ពីបុគ្គលិកផ្នែកការិយាល័យជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលគាំទ្រដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន។ វប្បធម៌នេះមិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែប្រសើរនោះទេប៉ុន្តែថែមទាំងផ្តល់និយមន័យអំពីកន្លែងធ្វើការផងដែរដែលធ្វើឱ្យណាហ្គាវើលដ៍ទទួលបានការបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification™) ជាមួយពិន្ទុ ... Read More »

កម្ពុជា-អង់គ្លេស ប្តេជ្ញាពង្រឹងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ​៖​ ក្នុងជំនួបពិភាក្សារវាងលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥។  ... Read More »

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

ធានីរីយ៉ាដ  ៖ កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះបន្ថែមទៀត នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ... Read More »

បុរសម្នាក់បន្លំខ្លួនជាសាច់ញាតិអ្នកជំងឺ ចូលលួចទ្រព្យសម្បត្តិ​ក្នុង​មន្ទីរពេទ្យ​ជប៉ុន ត្រូវអស់លក្ខណ៍

ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​សកម្ម​ ដែល​តាម​ប្រភព​ព័​ត៍​មាន​ថា​តែងតែ​បន្លំ​ខ្លួន​ធ្វើជាគ្រួសារ​​សាច់ញាតិ​​​អ្នកជំងឺ​ រួច​ចូល​លួច​សម្ភារ​: ​លុយ ​ទូរស័ព្ទ​ និង​របស់​ណា​មាន​តំលៃ​ គឺ​លួច​គ្មាន​សល់​ ខណៈជនរង គ្រោះ​ខ្លះ​ជា​អ្នកជំងឺ​មក​ពី​ខេត្ត​​បាត់​លុយ​ ដោយសារ​តែ​ជនសង្ស័យលួច​​ ។ ​ពេល​នេះត្រូវបាន​​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឱ្យសមត្ថ​កិច្ចចាត់ការ​តាម​ច្បាប់​ ។ ... Read More »

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង បើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលសុខភាពលំដាប់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រកាសសម្ពោធជាផ្លូវការនូវ Royal Group Wellness Center ដែលជាមជ្ឈមណ្ឌលសុខុមាលភាពអន្តរជាតិលំដាប់ខ្ពស់ឈានមុខគេរបស់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត ... Read More »