ព័ត៌មានទាន់ហេតុការណ៍៖
'

បើករថយន្ដក្រឡុកស៊ីម៉ងត៍ខ្វះការប្រុងប្រយ័ត្នបុករះរថយន្តពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍ក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅកៀរថយន្តសាំយ៉ុងមួយគ្រឿង រួចបន្តទៅបុករថយន្តMGមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់គោកឃ្លាង  ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកMG ពណ៌ក្រហម ... Read More »

រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណដល់បងប្អូនរ៉ឺម៉ក ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការដឹកជញ្ជូនស្បៀង និងចែកអំណោយក្នុងតំបន់បិទខ្ទប់

ខេត្តសៀមរាប ៖ តាមរយៈការបិទខ្ទប់ជាតំបន់លឿងទុំ និងតំបន់ក្រហមក្នុងភូមិសាស្ត្រក្រុងសៀមរាប រយៈពេល២សប្តាហ៍ នៃខែកញ្ញា ឆ្នាំ២០២១ ក្នុងក្រុងសៀមរាបកន្លងមកនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានាការផ្គត់ផ្គង់ស្បៀងជូនបងប្អូនប្រជាពលរដ្ឋ ដូចជា៖ ការចែកស្បៀងជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតជាក់ស្តែង ការរៀបចំផ្សារលក់តាមអនឡាញ ការរៀបចំការដឹកជញ្ជូនដោយឥតគិតថ្លៃដែលរដ្ឋបាលខេត្តដោះស្រាយថ្លៃដឹកជញ្ជូនជាដើម។ ... Read More »

មនុស្ស២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ២គ្រឿង

ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២នាក់បានបាត់បង់ជីវិត និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តកាមារី០១គ្រឿងបុកជាមួយម៉ូតូ០២គ្រឿង នៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ ផ្លូវជាតិលេខ២៥៦៣  ខាងលិចសាលាឃុំគោករមៀត ប្រហែល ៧០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក  ។ ... Read More »

តួលេខករណីឆ្លងវីរ៉ុសកូវីដ-១៩ បានធ្លាក់យ៉ាងគំហុកក្រោយការអនុវត្តយកសំណាកតែតាមម៉ាស៉ីន PCR

ភ្នំពេញ៖ សូមបញ្ជាក់ថា,សញ្ញាវិជ្ជមាននៃការត្រៀមបើកប្រទេសដើម្បីសេដ្ឋកិច្ចសង្គមក៏ហាក់បីដូចជាខិតកៀកមកដល់។ ស្ថានភាពប្រជាជនកម្ពុជាដែរជួបការលំបាករងគ្រោះដ៏ធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ក៏អាចនឹងមានសញ្ញាល្អសម្រាប់ការស្តារស្ថានភាពសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសសម្រាប់អ្នកដែលជាប់ជំពាក់បំណុលធនាគារ ឬបំណុលបង់រំលោះនានា។ ប្រជាពលរដ្ឋគ្រប់គ្នា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់អាជីវកម្មជាច្រើនប្រភេទ រួមទាំងបុគ្គលិក សិល្បៈករ សិល្បការិនីប្រហែលជាមានភាពអំណរសាទរដោយបានឃើញតួលេខនៃករណីវិជ្ជមានកូវីដ-១៩ថមថយបែបនេះ។ បើទោះបើជាយ៉ាងណា សូមបងប្អូនកុំភ្លេចឱ្យសោះអនុសាសន៍ពេជ្រសម្តេចតេជោ ហ៊ុន ... Read More »

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយលោក ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្តកិច្ច ការពារបូរណភាពទឹកដី

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុនី ត្រូវបានលោកជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ... Read More »

ខឹងកូនខ្លូនឯងមិនដឹងធ្វើអ្វីកើតក៏ទិញសាំងដុតសម្លាប់ខ្លួនឯង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានចុះអន្តរាគមន៍ពន្លត់ អគ្គិភយ័ឆេះផ្ទះពលរដ្ឋមួយកន្លែង ដែលតាមសមត្ថកិច្ចបានឱ្យដឹងថាជាករណីចាក់សាំងដុតសម្លាប់ខ្លួនឯងក្នុងផ្ទះ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៧យប់ថ្ងៃទី៣០កញ្ញា២០២១ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអគ្គិភយ័នេះ។ សមត្ថកិច្ចឲ្យដឹងបន្ថែមថា ស្ត្រីរងគ្រោះឈ្មោះ កែវ ពៅ អាយុ៦៩ឆ្នាំ ... Read More »

អាមេរិក និងរុស្ស៉ី៖​ ដើម្បីគូសបញ្ជាក់ពីភាពច្បាស់លាស់ក្នុងការគ្រប់គ្រងអាវុធ​ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​៖​ សហរដ្ឋអាមេរិក និងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយថា ប្រទេសទាំងពីរ បានបើកកិច្ចពិភាក្សាប្រកបដោយភាពច្បាស់លាស់ និងល្អិតល្អន់នៅក្នុងកិច្ចប្រជុំលើកទី ... Read More »

អំណោយរបស់រាជរដ្ឋាភិបាល ត្រូវបន្តយកមកចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន៤០៣គ្រួសារ នៅក្នុងស្រុក បុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង៖ ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ ក្នុងបរិបទកូវីដ-១៩ នៅថ្ងៃ ០១ ខែ តុលា ឆ្នាំ២០២១ នេះលោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ ... Read More »

លោក ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting ... Read More »

ក្រសួង​សុខាភិបាល​ថៃ៖ អ្នកជំងឺកូវីដ​-១៩​នៅតែបន្តស្លាប់ជាង១០០នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នកឆ្លងថ្មីមានចំនួន​ជាង​មួយ​ម៉ឺន​នាក់ដដែល

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ការចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះថា៖​ អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៧៥៤ករណីបន្ថែមទៀត, ខណៈ​ដែលអ្នកជំងឺចំនួន ... Read More »

ក្រសួងសាធារណការ លើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក.!

ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ទៅកាន់បណ្តារដ្ឋសមាជិកអាស៊ានថា ភាពចាំបាច់ដែលអាស៊ានត្រូវបន្តគឺពង្រឹងស្មារតី សាមគ្គីភាពរឹងមាំ និងការជួយគ្នាទៅវិញទៅមក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ទៅកាន់បណ្តារដ្ឋសមាជិកអាស៊ានថា ភាពចាំបាច់ដែលអាស៊ានត្រូវបន្តនោះគឺត្រូវពង្រឹងស្មារតី សាមគ្គីភាពរឹងមាំ និងការជួយគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងទាំងបញ្ហាជំងឺកូវីដ-១៩ និងរួមគ្នាដោះស្រាយបញ្ហាជាច្រើនទៀតក្នុងក្របខ័ណ្ឌនៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសមិនប្រពៃណីដែលកំពុងមានការកើនឡើងឥតឈប់ឈរ និងបង្កការគំរាមកំហែងដល់សន្តិសុខផ្ទៃក្នុងប្រទេស និងតំបន់ ។ ... Read More »

ជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

ភ្នំពេញ​ ៖​ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ​ដង្កោបានធ្វេីការបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួច(ទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តពោធិញាណ ផ្លូវលេខ៣៧១ ស្ថិតក្នុភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។    សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ ... Read More »

សុន្ទរកថារបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកពី : សុន្ទរកថារបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនថា,  លោក ... Read More »

អំពើហិង្សារបស់អ្នកគាំទ្រក្រុម Marseille ធ្វើឲ្យការប្រកួតត្រូវផ្អាកលេងជិត១០នាទី

អំពើហិង្សារបស់អ្នកគាំទ្របានរំខានដល់ការប្រកួតក្របខ័ណ្ឌ Europa League របស់ក្រុម Marseille ជាមួយ Galatasaray កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ដោយការលេងបានផ្អាកការប្រកួតប្រហែលជាង៨នាទីនៅកីឡដ្ឋាន Stade Velodrome ។ អណ្តាតភ្លើង និងវត្ថុផ្សេងៗត្រូវបានអ្នកគាំទ្រគូប្រជែងបោះចោលក្នុងទីលានរហូតដល់ចប់តង់ទី១ ... Read More »

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពជា : «ជយោ! ខួបទី ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ និងជ្រាលជ្រៅបំផុត ជូនលោក សុី ជិនពីន ... Read More »

ប្រជាពលរដ្ឋរស់នៅក្រុង-ស្រុក៩ របស់ខេត្តបន្ទាយមានជ័យកំពុងរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ

ខេត្តបន្ទាយមានជ័យ  ៖  រដ្ឋបាលខេត្តបន្ទាយមានជ័យបានផ្តល់របាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋដែលប៉ះពាល់រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ គិតពីថ្ងៃទី ២០ ដល់ត្រឹមល្ងាច ថ្ងៃទី ៣០ ខែកញ្ញានេះ មានស្រុក ក្រុង ៩ ទូទាំងខេត្តបន្ទាយមានជ័យបានរងផលប៉ះពាល់ ... Read More »

មន្ត្រី​ជាន់ខ្ពស់​ចិន​ស្នើឱ្យភាគីឥណ្ឌា គួររក្សាជំហរកណ្ដាល កុំចូលសម្ពន្ធភាពណាមួយ​ដើម្បីប្រឆាំងចិន

អន្តរជាតិ​៖​ លោក Sun Weidong ឯកអគ្គរដ្ឋទូតចិនប្រចាំរដ្ឋធានីញូវដែលី​ កាលពីថ្ងៃទី២៩ ខែកញ្ញាថ្មីៗនេះ​ នៅ​ក្នុងកិច្ចប្រជុំអនឡាញនៅថ្ងៃទី២៩ ខែកញ្ញា ជាមួយតំណាងជាង១០០នាក់នៃសហគមន៍អាជីវកម្ម វប្បធម៌ និងអប់រំនៅឥណ្ឌា បានស្នើឱ្យភាគី​ឥណ្ឌារក្សាជំហរយុទ្ធសាស្ត្រស្វ័យភាពជាជាងចូលរួមជាមួយសម្ពន្ធភាពណាមួយប្រឆាំងនឹង​ប្រទេស​ជិតខាងរបស់ខ្លួន ព្រោះមិនអាចជោគជ័យឡើយ។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ ... Read More »

អាជ្ញាធរខេត្តសៀមរាប អរគុណដល់មន្ត្រីគ្រប់ស្ថាប័ន ក្នុងកិច្ចការពារសុខភាពប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សសយក យុវជនកាកបាទក្រហម​ និងប្រជាការពារក្នុងកិច្ចការពារសុខភាពប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ដើម្បីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ រដ្ឋបាលខេត្តលើកឡើងថា, បន្ទាប់ពីរដ្ឋបាលខេត្តកំណត់តំបន់លឿងទុំ និងតំបន់ក្រហមក្នុងភូមិស្ត្រក្រុងសៀមរាប រយៈពេល២សប្តាហ៍ នៃខែកញ្ញា ... Read More »

រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីDelta បុគ្គលិក ០១នាក់ នៃធនាគារ សិនហាន់ Shinhan Bank

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានបញ្ជាក់ឲ្យដឹងថា,  រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីDelta បុគ្គលិក ០១នាក់ នៃធនាគារ សិនហាន់ Shinhan Bank  ស្ថិតនៅផ្លូវព្រះមុន្នីវង្ស ... Read More »

ក្រុមញញួរធំ West Ham បន្តឈ្នះម្តងទៀត នៅ Europa League ខណៈLeicester និង Napoli បរាជ័យដូចគ្នា

ក្រុមញញួរធំ West Ham United បានទទួលជ័យជម្នះ២លើកក្នុងចំណោមការប្រកួត២ក្នុងក្របខ័ណ្ឌ Europa League បន្ទាប់ពីគ្រាប់បាល់បញ្ចូលទី២គ្រាប់ដោយកីឡាករ Declan Rice និងកីឡាករ Said Benrahma បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-០ ... Read More »

របាយការណ៍ស្ដីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២១

ភ្នំពេញ ៖ លទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ... Read More »

ឃាត់ខ្លួននារី២នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល ៖ នារីជាជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ព្រែកហូរឃាត់ខ្លួនខណៈនាំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១៖១៥នាទីនៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។    ជនសង្ស័យទាំង២នាក់ខាងលើមាន ៖ ១-ឈ្មោះ សំអឿន វណ្ណី ... Read More »

របួសរបស់ Bale នឹងខកខានការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិវែល

ប្រធានក្រុមជម្រើសជាតិវែល Gareth Bale នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយសាធារណរដ្ឋឆេក និងអេស្តូនីនៅខែតុលានេះខណៈដែលខ្សែប្រយុទ្ធរូបនេះនៅតែមិនទាន់ជាសះស្បើយពីរបួសសរសៃពួរ។ Bale ដែលជាឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្រុម Real Madrid និងបានចំណាយពេលរដូវកាលចុងក្រោយខ្ចីជើងនៅអតីតក្រុម Tottenham Hotspur ... Read More »

អកុសលម្ល៉េះ!! រថយន្តធ្លាក់ទូកុងតឺន័រសង្កត់អ្នកបើកបរបណ្ដាលឲ្យស្លាប់នៅសង្កាត់ព្រែកឯង

     ភ្នំពេញ​ ៖​ បុរសម្នាក់ជាអ្នកបើករថយន្តកុងតឺន័របានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើករថយន្តយ៉ាងលឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវហើយក៏រេចង្កូតបន្តទៅបុកដើមពុទ្រានិងដើមត្នោតបណ្ដាលឱ្យធ្លាក់ទូកុងតឺន័រសង្កត់លើអ្នកបើកពេលអ្នកបើកលោតចុះពីក្នុងកាប៊ីនរថយន្តកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចភូមិចុងថ្នល់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​   ជនរងគ្រោះដែលស្លាប់មានឈ្មោះ ... Read More »

ក្រសួង​សុខាភិបាល​កម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៣២នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៥៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៧នាក់​

​​   ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃសុក្រទី​០១ ខែតុលា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៣២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៥៦នាក់ និងករណីស្លាប់​ ១៧នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​៣០ ... Read More »

ក្រុមឈ្នះពានរង្វាន់យូរ៉ូ២០២០នឹងត្រូវជួបជាមួយម្ចាស់ជើងឯក Copa America ក្នុងការប្រកួតអន្តរទ្វីប

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបក្រុមជម្រើសជាតិអុីតាលីនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដែលឈ្នះពានរង្វាន់ Copa America នៅខែមិថុនាខាងមុខនេះ។ សហព័ន្ធបាល់ទាត់អឺរ៉ុបបានឲ្យដឹងថា កិច្ចព្រមព្រៀងបានឈានដល់ការប្រកួតចំនួន៣លើកនៃការប្រកួតអន្តរទ្វីប។ កាលបរិច្ឆេទ និងទីកន្លែងពិតប្រាកដសម្រាប់ការប្រកួតមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយ ប៉ុន្តែទីក្រុង Naples ត្រូវបានគេរាយការណ៍ថាជាគូប្រជែងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនេះ។ ការប្រកួតរវាងក្រុមជើងឯកទ្វីបនេះគឺជាជំហានចុងក្រោយក្នុងការសហការគ្នាកាន់តែជិតស្និទ្ធិរវាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប និងទ្វីបអាមេរិកខាងត្បូង។ កិច្ចសហការបន្តរវាងសហព័ន្ធទាំងពីរកើតឡើងដោយប្រឆាំងនឹងសំណើរបស់ FIFA ... Read More »

កាន់ដាវស្រែកគំរាមថា«អញនឹងសម្លាប់អ្ហែង!»ដោយពុំដឹងមូលហេតុត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ពុំដឹងជាមានរឿងហេតុអ្វីទេបានកាន់ដាវមកឈរមុខផ្ទះសំណាក់រួចស្រែកគំរាមកំហែងរកសម្លាប់បុរសជាម្ចាស់ផ្ទះសំណាក់នោះដែលកំពុងអង្គុយផឹកតែ ធ្វើឲ្យបុរសរងគ្រោះភ័យខ្លាចក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដង។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១​ វេលាម៉ោង០៩និង៣០នាទី​នៅចំណុចភូមិ​ សៀមរាប​ ឃុំ​សៀមរាប​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។     មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ ... Read More »

រដ្ឋបាលខណ្ឌសែនសុខ៖ ថ្ងៃទី០៣ តុលា នឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ហើយ!

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមជម្រាបលោកពូ អ្នកមីងអាណាព្យាបាលដែលរស់ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មេត្តាជ្រាបថា: ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ក្នុងមូលដ្ឋានខណ្ឌសែនសុខ នឹងបិទបញ្ចប់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ ដូច្នេះ សូមពូមីងអាណាព្យាបាលទាំងអស់ដែលមិនទាន់ជូនកូនមកទទួលចាក់វ៉ាក់សាំង ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរា គឺប្រៀបដូចជាការជួយខ្លួនឯង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា,  អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរា គឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃដែលបានធ្វើចំពោះមនុស្សជំនាន់មុនគឺពិតជាបាន បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រនិងត្រងត្រាប់តាមដែលយើងនឹងបានទទួលនូវភាពកក់ក្ត ពោរពេញដោយក្តីសង្ឃឹមនិងជឿជាក់ថា កូនចៅជំនាន់ក្រោយនឹងជួយទំនុកបម្រុងបានល្អដូចដែលយើងបាន ទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ។ សម្តេចបានថ្លែងបែបនេះ ក្នុងសារលិខិត ... Read More »