ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ... Read More »
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលបានបង្រ្កាបជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលបានបង្រ្កាបជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ។ សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១២ ខែមិថុនា ... Read More »
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាប់ពីដើមខែមិថុនា រហូតមកដល់ពេលនេះ សារព័ត៌មានជាតិ-អន្តរជាតិបានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងព័ត៌មានដែលជាប្រភពផ្លូវការ
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ជារួមការផ្សព្វផ្សាយអំពីប្រធានបទព្រំដែនកម្ពុជា-ថៃ ក្នុងរយៈពេលចាប់តាំងពីដើមខែមិថុនា រហូតមកទល់ពេលនេះគឺសារព័ត៌មានជាតិ និងអន្តរជាតិបានទទួលព័ត៌មានប្រភពច្បាស់លាស់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងក្រសួងព័ត៌មាន ដោយប្រភពទាំងនេះ ... Read More »
De Bruyne មកចូលរួមជាមួយជើងឯកអ៊ីតាលី Napoli ក្រោយចាកចេញពី Man City
អន្តរជាតិ៖ កីឡាករKevin de Bruyne បានសម្រេចជោគជ័យក្នុងការផ្លាស់ទៅ ក្លឹបNapoliដែលជាម្ចាស់ជើងឯកអ៊ីតាលីSerie A បន្ទាប់ពីខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកចាកចេញពីក្រុម Manchester City នៅអង់គ្លេស Premier League ។ De ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ខ្មែររួមសាមគ្គី ខ្មែរខ្លាំង! យើងមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមកប្រមាថជាតិខ្មែរបានឡើយ!
ភ្នំពេញ ៖ មួយជំហានៗ ច្បាស់លាស់ ប្រុងប្រយ័ត្ន គ្រប់ជ្រុងជ្រោយ និងខ្លាំងពោរពេញដោយប្រសិទ្ធភាព! សូមបងប្អូនជឿជាក់លើសម្តេចតេជោ សម្តេចធិបតី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈម។ នេះជារបស់ ... Read More »
ការស្ទង់មតិរបស់បណ្តាញCGTN ៖ពីក្រុងហ្សឺណែវដល់ក្រុងឡុងដ៍ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកទន្ទឹងរង់ចាំអាមេរិក ” ដើរស្របតាមទិសដៅរួម” ជាមួយចិន
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖កិច្ចសន្ទនា រវាងភាគីទាំង ពីរ ... Read More »
សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ
ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ សម្តេចតេជោ ហ៊ុន សែន ... Read More »
នារីម្នាក់ជិះម៉ូតូបុករ៉ឺម៉កអេតចាយពីក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់
ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូZOOMER X ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងម៉ូតូរ៉ឺម៉កអេតចាយពីក្រោយបណ្តាលឲ្យដួលរងរបួសបែកក្បាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥ ទល់មុខKTV ឌីយ៉ាម៉ង់ធាល ដែលស្ថិតតាមបណ្ដោយផ្លូវ១៧៣សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ... Read More »
ជិះម៉ូតូឌុបគ្នាទៅធើ្វការជ្រុលទៅបុករថយន្តបត់ឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់ រីឯម្នាក់ទៀតរងរបួស
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតបានរងរបួសបន្ទាប់ពីជិះឌុបគ្នាទៅកន្លែងធើ្វការក្នុងល្បឿនលឿន ជ្រុលបុករថយន្តបត់ទទឹងផ្លូវកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ... Read More »
ក្រសួងវប្បធម៌ ៖ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមរោងភាពយន្តរបស់ខ្លួន
ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ ៖ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល ... Read More »
Breaking News ៖ សម្តេចតេជោ ប្រធានបក្សកាន់អំណាច ៖ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ ករណី ៦ ចំណុច
ភ្នំពេញ ៖ ប្រធានបក្សកាន់អំណាចរបស់កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ ... Read More »
🔥អគ្គិភ័យនៅខណ្ឌពោធិ៍សែនជ័យបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ៤នាក់ មានទាំងកូនតូចអាយុ៩ខែ
ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យដែលកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមិថុនា ២០២៥នេះ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យសមាជិកគ្រួសារចំនួន៤នាក់ មានម្ដាយ ឪពុក និងកូន២នាក់បានបាត់បង់ជីវិតក្នុងអណ្ដាតភ្លើងគួរឲ្យអាណោចអាធ័ម។ នេះបើតាមរបាយការណ៍របស់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០។ តាមរបាយការណ៍ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៥និង០៥នាទីព្រឹកថ្ងៃសុក្រ ទី១៣ ... Read More »
កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង
ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ... Read More »
ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ថាចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន
ភ្នំពេញ ៖ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ... Read More »
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ៖ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះសារលើ Facebook ផ្លូវការរបស់លោកថា ៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ... Read More »
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា តាមបណ្តាខេត្តអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%
ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា តាមបណ្តាខេត្តអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០% ។ ... Read More »
ក្រសួងសាធារណការនិងដឹកជញ្ជូន ៖ អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនផ្ទុកលើសទម្ងន់ ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោស
ភ្នំពេញ ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនជម្រាបជូនសាធារណជនអ្នកប្រើប្រាស់រថយន្តដឹកទំនិញធុនធ្ងន់ជាសាធារណៈឱ្យដឹងថា យោងតាមច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា៧៥ បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ... Read More »
សម្ដេចតេជោ ហ៊ុន សែន ជូនយោបល់ទៅរដ្ឋាភិបាល ឲ្យបិទការផ្សាយភាពយន្តថៃ និងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា
ភ្នំពេញ ៖ បើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ ... Read More »
កម្លាំងពលកម្មក្នុងវិស័យកសិកម្ម នៅសាធារណរដ្ឋកូរ៉េ ត្រូវការច្រើនពីកម្ពុជា
ភ្នំពេញ៖ កំលាំងពលកម្មក្នុងវិស័យកសិកម្ម នៅសាធារណរដ្ឋកូរ៉េ ត្រូវការច្រើនពីកម្ពុជា ខណៈខេត្ដចូឡាណាំដូ នៃសាធារណៈរដ្ឋកូរ៉េ កំពុងអំពាវនាវស្វែងរក កម្លាំងពលកម្ម ក្នុងវិស័យនេះ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក គីម យ៉ុងរុក Kim ... Read More »
Update ៖ ស្លាប់បាត់បង់ជីវិត ២៤២នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌា Boeing 787-8 Dreamliner
អន្តរជាតិ ៖ យ៉ាងហោចណាស់ក៏មាន អ្នកស្លាប់បាត់បង់ជីវិត ២៤២នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌា Boeing 787-8 Dreamliner ជើងហោះហើរ Air India 171 មានគោលដៅហោះឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ដែលផ្ទុកមនុស្ស ២៤២នាក់។ តាមរយៈព័ត៌មានបានឱ្យដឹងថា ... Read More »
សភាវៀតណាម អនុម័ត បង្រួមខេត្ត ក្រុង ពី ៦៣ នៅសល់៣៤ ខេត្តក្រុង
សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា រដ្ឋសភាវៀតណាម បានអនុម័តផែនការបង្រួមចំនួនខេត្តនិងក្រុង ដោយកាត់បន្ថយការងាររដ្ឋសរុបជិត៨០ ០០០កន្លែង ខណៈវាជាផ្នែកមួយនៃការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ចំពោះរចនាសម្ព័ន្ធរដ្ឋបាលរបស់ប្រទេសកុម្មុយនិស្តមួយនេះ។ក្រុមសមាជិករដ្ឋសភានៃប្រទេសវៀតណាម បានបោះឆ្នោតអនុម័តការបង្រួមចំនួនខេត្តនិងក្រុងសរុប៦៣ មកនៅត្រឹម៣៤ ស្របពេលរដ្ឋាភិបាលព្យាយាមកាត់បន្ថយការចំណាយរបស់រដ្ឋ។ ... Read More »
គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងជួរមុខការពារព្រំដែន នៅកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »
Lewandowskiគឺជាអ្នកឈ្នះក្នុងជម្លោះជាមួយគ្រូបង្វឹកជម្រើសជាតិប៉ូឡូញ
លោកMichal Probierz បានលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិប៉ូឡូញ បន្ទាប់ពីខ្សែប្រយុទ្ធ Robert Lewandowski និយាយថាគាត់នឹងមិនលេងឱ្យប្រទេសក្រោមការដឹកនាំរបស់គាត់ទេ។ Lewandowski ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ប៉ូឡូញជាមួយនឹង 85 គ្រាប់ក្នុងការបង្ហាញខ្លួន 158 ប្រកួតបានលាឈប់ពីក្រុមជម្រើសជាតិរបស់គាត់កាលពីថ្ងៃអាទិត្យបន្ទាប់ពីលោក Probierz ដកតំណែងប្រធានក្រុមជំនួសមកវិញដោយកីឡាករ ... Read More »
លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) -ចំនួន ៣១ករណី ... Read More »
🔥ក្មេងតូចៗដុតសំរាមលេង បង្កជាអគ្គិភ័យឆាបឆេះប៉ារ៉ែតរាប់ពាន់ដុល្លារ និងសម្ភារៈពលរដ្ឋមួយចំនួននៅស្រុកអង្គស្នួល
ខេត្តកណ្ដាល៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង១៥នាទីព្រឹក អគ្គិភ័យមួយបានឆាបឆេះប៉ារ៉ែត (សម្រាប់ទ្រទំនិញ) រាប់ពាន់ដុល្លារ និងរាលដាលដល់សម្ភារៈមួយចំនួនទៀតរបស់ប្រជាពលរដ្ឋ នៅចំណុចដីឡូភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល។ ហេតុការណ៍នេះបង្កឡើងដោយក្មេងប្រុសស្រី ២នាក់ ... Read More »
យន្តហោះឥណ្ឌាដឹកអ្នកដំណើរ ២៤២ នាក់ជួបគ្រោះធ្លាក់ពេលចាប់ផ្តើមហោះហើរ
ជើងហោះហើរ Air India ទៅកាន់ទីក្រុងឡុងដ៍ បានធ្លាក់ខណៈពេលកំពុងហោះឡើងនៅជិតអាកាសយានដ្ឋាន Ahmedabad ក្នុងប្រទេសឥណ្ឌា។ យន្តហោះនេះដឹកមនុស្ស២៤២នាក់។ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាបាននិយាយថា “មនុស្សជាច្រើនបានស្លាប់” ក្នុងការធ្លាក់យន្តហោះនោះ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដមិនត្រូវបានបញ្ចេញទេ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ យោងតាមទិន្នន័យរបស់ ... Read More »
ក្រុមហ៊ុនអកាសចរណ៍Jetstar Asia នឹងបិទទ្វារក្រោយរកស៉ី២០ឆ្នាំប៉ះពាល់ការងារ៥០០កន្លែង
ការបិទរបស់ក្រុមហ៊ុន Jetstar Asia នៅថ្ងៃទី 31 ខែកក្កដា នឹងប៉ះពាល់ដល់ជើងហោះហើរជាច្រើនរវាងគោលដៅអាស៊ី ប៉ុន្តែអតិថិជនដែលរងផលប៉ះពាល់មានសិទ្ធិទទួលបានសំណង ឬការផ្លាស់ប្តូរសេវាកម្ម។ ការបិទក្រុមហ៊ុនអាកាសចរណ៍ដែលមានអាយុ 20 ឆ្នាំនឹងបណ្តាលឱ្យបាត់បង់ការងារ 500កន្លែង ហើយទំនងជាប៉ះពាល់ដល់អតិថិជនមួយចំនួនធំដែលបានកក់ជើងហោះហើររបស់ពួកគេរួចហើយ។ នេះជាអ្វីដែលអ្នកត្រូវដឹងអំពីការបិទ ... Read More »
ភ្ញៀវទេសចរបរទេសជាង៦០០នាក់ចូលមកទស្សនកិច្ចកម្ពុជាតាមច្រកកំពង់ផែសមុទ្រ
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ Regatta បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង៦០០នាក់ ស្មើនឹង ២៧សញ្ជាតិ បានចូលសុំចតធ្វើនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយ:ពេលមួយថ្ងៃ ក្នុងព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសថៃ។ មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ... Read More »
កូនប្រុសវាយបំផ្លាញផ្ទះឪពុកអាយុ ៨៧ឆ្នាំ ប៉ូលិសឃាត់ខ្លួនតាមសំណូមពរឪពុកឲ្យអប់រំ ៤៨ម៉ោង
ខេត្តកណ្ដាល៖ កូនប្រុសម្នាក់ឈ្មោះ ឆិល សុភ័ស្ភ អាយុ ៥០ឆ្នាំ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង១០នាទីល្ងាច នៅផ្ទះឪពុកបង្កើតខ្លួនឯងឈ្មោះ ... Read More »
មេដឹកនាំ គីម ជុងអ៊ុន បញ្ជាក់ជាថ្មីប្រាប់លោក ពូទីន ថា កូរ៉េខាងជើងនឹងឈរនៅជាមួយរុស្ស៉ីជានិច្ច
សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងសារមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច