ព័ត៌មានទាន់ហេតុការណ៍៖
'

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់មីស៊ីល ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី២២ ខែឧសភា យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាសថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន និងសហរដ្ឋអាមេរិកកំពុងវិភាគព័ត៌មានលម្អិត។ យោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង កាំជ្រួចត្រូវបានបាញ់នៅម៉ោងប្រហែល ៩៖០០ព្រឹក ម៉ោងក្នុងតំបន់ ពីតំបន់ Sondok ខេត្ត ... Read More »

ទ្រព្យសម្បត្តិរបស់លោកស្រីយីងឡាក់ត្រូវបានលាតត្រដាងក្រោយពីតុលាការចេញបញ្ជាឲ្យសងប្រាក់ 305 លានដុល្លារ

អន្តរជាតិ៖ តុលាការរដ្ឋបាលកំពូលបានសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី 22 ខែឧសភា ឆ្នាំ 2025 ថា លោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីត្រូវសងសំណងចំនួន 10.03 ពាន់លានបាត(305លានដុល្លារអាមេរិក)សម្រាប់ការអនុញ្ញាតឲ្យមានអំពើពុករលួយក្នុងគម្រោងសន្យាទិញស្រូវ និងការធ្វេសប្រហែសក្នុងការការពារការខូចខាតជាលទ្ធផលដល់រដ្ឋាភិបាល។ សំណងនេះត្រូវបានកាត់បន្ថយយ៉ាងច្រើនតាមបទបញ្ជារបស់ក្រសួងហិរញ្ញវត្ថុដែលដើមឡើយសំណងត្រូវបានទាមទាររហូតដល់ចំនួន ... Read More »

លោក ប៉ែន បូណា៖ ការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាលគួរត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ... Read More »

សេចក្តីថ្លែងការណ៍ របស់ក្រសួងព័ត៌មាន លើករណីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវ បានជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួនបានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវ បានជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំង ... Read More »

បុគ្គលិកស្ថានទូតអុីស្រាអែល២នាក់ ដែលគ្រោងភ្ជាប់ពាក្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅរដ្ឋធានីវ៉ាសុីនតោន

អន្តរជាតិ ៖ បុគ្គលិកស្ថានទូតអ៉ីស្រាអែល២នាក់ ដែលគ្រោងភ្ជាប់ពាក្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅរដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក ព្រោះតែខឹងអ៊ីស្រាអែល វាយប្រហារ និងសម្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាស្សា។ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ៖ កាលពីយប់ថ្ងៃពុធ ទី២១ ខែឧសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន ឃើញរូបថត១សន្លឹកក្នុងសម័យតំណែងជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី) ធ្វើឲ្យនឹកស្រណោះគ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្រ្គាមផង !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឃើញរូបថត១សន្លឹកក្នុងសម័យតំណែងជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី) ធ្វើឲ្យនឹកស្រណោះគ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្រ្គាមផង ! សម្តេចតេជោថ្លែងបែបនេះក្នុង Comment បន្ទាប់ពីលោក ខៀវ កាញារីទ្ធ ... Read More »

សមត្ថកិច្ចខណ្ឌកំបូលចុះរៀបចំសណ្តាប់ធ្នាប់ណែនាំអាជីវករដែលយកចំណីផ្លូវប្រកបអាជីវកម្មផ្ទាល់ខ្លួន

ភ្នំពេញ៖ ដេីម្បីសម្រួលចរាចរណ៍លេីដងផ្លូវ លោកអធិការខណ្ឌកំបូលបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលអាជីវករយកចំណីផ្លូវជួសជុលម៉ូតូធ្វេីឲ្យស្ទះចរាចរណ៍ស្ទេីររៀងរាល់ថ្ងៃ។ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង ... Read More »

អ្នកនាំពាក្យ ចាត់ទុកវត្តមានក្រុមហ៊ុនជាង២០០ទៀតនៅព្រះសីហនុ ជាមនុញ្ញផលនៃសន្តិភាព និងភាពកក់ក្ដៅនៃសន្តិសុខសណ្ដាប់ធ្នាប់!

ភ្នំពេញ ៖ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ ... Read More »

ធនាគារ Norinchukin របស់ប្រទេសជប៉ុនបង្ហាញការខាតបង់ប្រចាំឆ្នាំចំនួន 12.63 ពាន់លានដុល្លារ

អន្តរជាតិ៖ ធនាគារ Norinchukin របស់ប្រទេសជប៉ុនបានខាតបង់ប្រាក់សុទ្ធចំនួន 1.81 ទ្រីលានយ៉េន (12.63 ពាន់លានដុល្លារ) សម្រាប់ត្រីមាសខែមករាដល់ខែមីនា ខណៈដែលពួកគេបានលក់ចេញនូវផលប័ត្រភាគហ៊ុនរដ្ឋាភិបាលបរទេសរបស់ខ្លួន។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ Norinchukin ត្រូវបានបង្ខំឱ្យដឹងពីការខាតបង់លើផលប័ត្រដ៏ធំសម្បើមរបស់ខ្លួននៃមូលបត្របំណុលអធិបតេយ្យភាពបរទេស។ មូលបត្របំណុលទាំងនេះបានធ្លាក់ចុះក្នុងតម្លៃនៅពេលដែលអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុបចាប់ផ្តើមកើនឡើងចាប់ពីឆ្នាំ ... Read More »

ភ្លៀងមួយមេធំបង្កជាជំនន់ទឹកភ្លៀងបណ្ដាលឱ្យជន់លិចនិងខូចខាតផ្លូវលំ ក្នុងឃុំចំនួន ២ ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

ខេត្តក្រចេះ៖ ក្នុងភូមិសាស្ត្រខេត្តក្រចេះបានទទួលរងឥទ្ធិពលខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀងជនលិច បង្ករឱ្យខូចខាតផ្លូវមួយចំនួនក្នុងឃុំចំនួន២ឃុំ ស្ថិតក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង ... Read More »

Update ៖ លោកស្នងការនគរបាលរាជធានីភ្នំពេញអំពាវនាវកុំចែកចាយព័ត៌មានផ្ទុយពីការពិតករណីឃាតកម្មសម្លាប់យុវតីម្នាក់នៅខណ្ឌព្រែកព្នៅ ដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍ និងកិត្តិយសគ្រួសារសព, ជនល្មើសមានតែ៣នាក់ មិនមែន៨នាក់ ដូចការផ្សព្វផ្សាយឡើយ

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវមហាជន និងអ្នកសារព័ត៌មាន សូមកុំចែកចាយព័ត៌មានមិនពិត ករណីឃាតកម្មសម្លាប់យុវតីម្នាក់ នៅខណ្ឌព្រែកព្នៅ ... Read More »

អបអរសាទរកិច្ចប្រជុំលើកទី 46 នៃគណៈកម្មាធិការអាស៊ានសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) និងកិច្ចប្រជុំពាក់ព័ន្ធនិងក្នុងស្មារតីនៃសាមគ្គីភាព និងភាពជាដៃគូ នៃវឌ្ឍនភាពអាស៊ាន

ខេត្តសៀមរាប៖ លោក ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ្ដឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទ នៃកិច្ចប្រជុំគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធនាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ... Read More »

ក្ដៅស្លឹកត្រចៀក! ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ សូមប្អូន TP News បកស្រាយឡើងវិញជាបន្ទាន់ ខណៈផ្សាយព័ត៌មានមិនពិត ត្រូវរក្សាក្រមសីលធម៌វិជ្ជាជីវៈផង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានសរសេរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក យ៉ាងដូច្នេះថា៖ សូមជូនព័ត៌មាន ដល់មហាជនមេត្តាជ្រាបថា ករណីឃាតកម្ម ក្នុងខណ្ឌព្រែកព្នៅ ... Read More »

អគ្គីភ័យបានឆាបឆេះរោងដាក់ចំបើង០២ខ្នង គិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារនៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ រោងដាក់ចំបើង០២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ជួយបាញ់ពន្លត់នៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុមទី ១០ ស្ថិតក្នុងភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ករណីអគ្គីភ័យនេះដែរបណ្ដាលឲ្យឆេះរោងដាក់ចំបើងចំនួន ០២ខ្នង ... Read More »

អភិបាលខេត្តកំពង់ចាម៖ យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព ខណៈទទួល បានព្រះវិហារថ្មី កម្ពស់២ជាន់ ក្នុងតម្លៃជាង៩៨ម៉ឺនដុល្លារ

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នាដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាងសង់ព្រះវិហារ កម្ពស់២ជាន់ បណ្តោយ៤៤ម៉ែត្រ ទទឹង១៨ម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់សរុបចំនួន ... Read More »

ឃាត់មុខសញ្ញាជួញដូរនិងសេពគ្រឿងញៀន ចំនួន ៣នាក់នៅស្រុកបរកែវ បញ្ជូនទៅសាលាដំបូង

ខេត្តរតនគិរី៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ឯកជួប វណ្ណារក្សអធិការនគរបាលស្រុកបរកែវ  និងសម្របសម្រួលដឹកនាំនិតិវិធី ដោយលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥ វេលាម៉ោង២និង២៥នាទី កំណត់បានមុខ សញ្ញាចំនួនពីរនាក់ក្នុងនោះមួយមុខសញ្ញា (មានដីការបង្គាប់ឲ្យចាប់ខ្លួន) រួមទាំងគ្រឿងញៀនចំនួន29កញ្ចប់ ... Read More »

អ្នក ផលិតក្រមា នៅឃុំស្វាយយាស្រុកស្វាយជ្រំ ត្អូញត្អែតម្លៃក្រមា ចុះថោក និងមិនសូវមានអ្នកគាំទ្រ ងាកទៅរកការងារនៅតាមរោងចក្រវិញ

ខេត្តស្វាយរៀង ៖ អ្នក ផលិតក្រមា នៅឃុំស្វាយយាស្រុកស្វាយជ្រំ ត្អូញត្អែតម្លៃក្រមា ចុះថោក និងមិនសូវមានអ្នកគាំទ្រ ធ្វើឲ្យអ្នកផលិតក្រមាមួយចំនួនធំត្រូវបោះបង់កីឈប់ត្បាញទៅរកការងារនៅតាមរោងចក្រវិញ។ យោងតាមអ្នក ផលិតក្រមា ក្នុងស្រុកស្វាយជ្រំបានលើកឡើងថា ក្រមាគឺជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ... Read More »

មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ​ បន្តរកឃើញ និងដកហូតទំនិញខូចគុណភាពចំនួន ៣.៧គីឡូក្រាម

ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅទីតាំងហាងលក់ទំនិញ និងផ្សារបោះដុំដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ ចំនួន ០៣ទីតាំង កាលពីថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ ស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌ៧មករា និងខណ្ឌចំការមន។  ... Read More »

រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់

ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ... Read More »

ស៊ុតមាន់១៨០០០គ្រាប់ នាំចូលពីប្រទេសវៀតណាម ត្រូវបាន​មន្រ្តីជំនាញ​ធ្វើការឃាត់ និង​ដកហូត

ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វ បានស្រាវជ្រាវស៊ើបអង្កេតរហូតកំណត់ ភិនភាគអត្តសញ្ញាណ រថយន្តមួយគ្រឿង បាន​ដឹក​ស៊ុត​មាន់​ចេញ​ពី​ប្រទេស​វៀតណាម ត្រូវបានឃាត់ និងដកហូតស៊ុតមាន់ចំនួន ៦០ដុំ ស្មើ​នឹង​១៨០០០​គ្រាប់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង២៣ និង ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីវាយបង្ករបួសស្នាមបណ្តាលឱ្យជនរងគ្រោះស្លាប់នៅភូមិក្បាលឈើពុក ឃុំស្យា

ខេត្ត​ពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា បង្ក្រាបករណីវាយបង្ករបួសស្នាមបណ្តាលអោយជនរងគ្រោះស្លាប់ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៨និង០០នាទី​ នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ដោយជនសង្ស័យបានផឹកស៊ីស្រវឹងយកដំបងឬស្សីវាយទៅលើជនរងគ្រោះ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យជនបរទេស ៣នាក់ ពាក់ព័ន្ធករណីដឹកសាកសពបុរសម្នាក់យកកប់នៅក្នុងព្រៃ

ខេត្តបន្ទាយមានជ័យ៖ នគរបាលបានឃាត់ខ្លួនជន សង្ស័យ៣នាក់ ជាជនជាតិបរទេស និងរថយន្តស៊េរីទំនើប២គ្រឿងពាក់ព័ន្ធដឹកសាកសពយកកប់ចោលក្នុងព្រៃកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានមួយកន្លែងស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន៖ ១.ឈ្មោះ អា ហួរ ... Read More »

ខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់

ខេត្តព្រះសីហនុ ៖ ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់។ នេះបើតាមការថ្លែងការរបស់លោក ... Read More »

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា​៖ នាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកផែកម្ពុជា ក្រោយកំពង់ផែបានកែលំអ

 ខេត្ត​ព្រះសីហនុ៖ ថ្លែង​ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះថា៖ នាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកផែកម្ពុជា ក្រោយកំពង់ផែបានកែលំអ ខណៈពីមុននាវានេះចូលចតនៅប្រទេសដទៃ។ សម្ដេចធិបតី​ ... Read More »

ទទួលយកប្រាជ្ញាចិន បន្តដើរស្របជាប់ជានិច្ចជាមួយចរន្តសហគមន៍អន្តរជាតិ

អន្តរជាតិ ៖ «ចាត់ទុកសេដ្ឋកិច្ចពិភពលោកជាឧបករណ៍ធ្វើនយោបាយនិងសព្វាវុធ គឺបំផ្លាញផលប្រយោជន៍អ្នកផ្សេង និងខ្លួនឯង ហើយបណ្តាលឱ្យប្រជាជនពិភពលោករងគ្រោះទៀតផង» ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបាននាំពិភពលោករួមសាមគ្គីគ្នានិងធ្វើកិច្ចសហការនិងការសម្របសម្រួលគ្នាដើម្បី គាំពារ សន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំង ជំរុញ ... Read More »

រថយន្ត​ដឹកកម្មករ​ក្រឡាប់​ទាំងយ​ប់​នៅស្រុក​គងពិសី​ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ស្រា​ល​ចំនួន​ ៥នាក់​

ខេត្តកំពង់ស្ពឺ​៖​ កាលពីវេលាម៉ោង​ ២០និង១៥​នា​ទីយប់​ ថ្ងៃទី២១ ខែឧស​ភា ឆ្នាំ២០២៥​ មានករណី​រថយ​ន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរ​ណ៍​​ ក្រឡាប់នៅចំណុ​ច​ផ្លូវលំ ភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មកររងរបួស​ធ្ងន់ស្រាល​ ៥នាក់​ ។  ... Read More »

កងទ័ពរំដោះប្រជាជនចិនរួមចំណែកលើកកម្ពស់គុណភាពសិក្សានៅជនបទ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តំណាងកងទ័ពរំដោះប្រជាជនចិនដែលបានចូលរួមក្នុងលំហាត់នាគមាសឆ្នាំ២០២៥ បានផ្តួចផ្តើមអនុវត្តសកម្មភាពមនុស្សធម៌ ដោយប្រគល់សម្ភារសិក្សាជាច្រើនប្រភេទដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការប្រគល់នូវសម្ភារសិក្សារួមមានកាតាប សៀវភៅផាត់ពណ៌ ខ្មៅដៃ សម្ភារៈសិក្សាជាច្រើន ... Read More »

ម៉ូតូបុករ៉ឺម៉កឆ្លងផ្លូវរបួសធ្ងន់ម្នាក់ហេីយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុករ៉ឺម៉កបេីកឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ដឹកយកទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទី​ព្រឹក​ថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៥​ នៅផ្លូវជាតិលេខ៤​ ភូមិអង្គ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ ហង្ស​ ចំរេីន​ ភេទប្រុសអាយុ៣៦ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ... Read More »

អាមេរិក៖ ការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បុគ្គលិកស្ថានទូតអុីស្រាអ៊ែល២នាក់ស្លាប់

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថានៅព្រឹកថ្ងៃទី 22 ឧសភាថា បុគ្គលិកស្ថានទូតអុីស្រាអែលពីរនាក់ត្រូវបានសម្លាប់ដែលម្នាក់ត្រូវបានគេជឿថាជាអ្នកការទូតនៅក្នុងការបាញ់ប្រហារនៅខាងក្រៅសារមន្ទីរជនជាតិជ្វីហ្វនៅកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក Kristi Noem បានបញ្ជាក់ព័ត៌មាននេះ។ ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅខាងក្រៅព្រឹត្តិការណ៍មួយនៅឯសារមន្ទីរ Jewish ... Read More »

«ធនាគារពិភពលោក បន្តជួយគាំទ្រ និងជំរុញការលើកកម្ពស់សេវាសុខាភិបាលកកម្ពុជាឱ្យកាន់តែប្រសើរឡើង»

ទីក្រុង​ហ្សឺណែវ សហព័ន្ធស្វីស៖ ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២១ ខែឧសភា ... Read More »