ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លងចរន្តអគ្គិសនី កើតជាអណ្តាតភ្លើងឆាបឆេះ ប្រអប់ភ្លើង នៅលើបង្គោល យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីកើតជាអណ្តាតភ្លើងឆាបឆេះប្រអប់ភ្លើងនៅលើបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយអន្តរគមន៍ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបង្គោលប្រអប់ច្រកចូលបុរីពិភពថ្មី នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅទីក្រុងប៉េកាំង ប្រទសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ ... Read More »

រថយន្តនិងម៉ូតូ​បុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាល ខណៈដែលបុរសរូបនោះបើកបរម៉ូតូ ស៊េរី ០៨ ពណ៌ខ្មៅក្នុងសភាពស្រវឹងស្រាជោក បើកយ៉ាងល្បឿនលឿនរេង្កូតទៅបុករថយន្តកាមរី ស៊េរី ៩៣ ពណ៌សំបកឪឡឹក បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់នៅ និងកន្លែងតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ... Read More »

កាច់សោ ក ម៉ូតូបានសម្រេច រត់មិនរួច ពីសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ ក្រោយពីធ្វើសកម្មភាពកាច់សោក ម៉ូតូប្រជាពលរដ្ឋបានសម្រេចហើយ ជិះគេចមិនរួច ពលរដ្ឋ ម្ចាស់ម៉ូតូក្រឡេកឃើញស្រែកឆោឡោ ចំពេលកម្លាំងល្បាតទៅដល់ល្មម ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ... Read More »

អគ្គិភ័យឆាបឆេះបន្ទប់ដាក់គ្រឿងសំអាងផ្ទះសំអាងការ​ អប្សរាភ្នំពេញ​គិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ

ភ្នំពេញ៖​ ផ្ទះសំអាងការយីហោ​ អប្សរាភ្នំពេញ​ ត្រូវអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ដាក់សំអាងការដោយមូលហេតុ​ ឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ជិត៤រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ១០៧សេ «ផ្ទះសំអាងការ អប្សរាភ្នំពេញ» ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីនផុតអណត្តិ

ភ្នំពេញ៖ នៅព្រឹកមិញថ្ងៃទី ២៤ មេសា ២០១៩ ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តទៀតជាមួយ លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

នគរបាលអន្តោប្រវេសន៍ដេញចាប់ឃាត់ខ្លួនជនជាតិ ជនជាតិចិនម្នាក់ លួចម៉ូតូម៉ាក ZOOMER X អ្នកក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ការិយាល័យស៊ើបអង្កេត-អនុវត្ត នីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការដេញចាប់ជនជាតិចិន១នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូអ្នកក្រុងប៉ោយប៉ែត ហើយបើកគេចដល់ស្រុកស្វាយចេក ក៏ត្រូវបានចាប់ឃាត់ខ្លួនក្រោយជនជាតិរូបនោះធ្វើសកម្មភាពលួចម៉ូតូអ្នកក្រុងប៉ោយប៉ែតបានសម្រេចហើយនោះ ។ ការចាប់ឃាត់ខ្លួនកម្លាំងនគរបាលអន្តោប្រវេសន៍ ធ្វើឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ... Read More »

ប្រទះឃើញសាកសពក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ក្នុងទឹកស្រះរបស់អ្នកភូមិបង្កការភ្ញាក់ផ្អើល អស់អ្នកស្រុក និងសមត្ថកិច្ច ។ ហេតុការណ៍ប្រទះឃើញសាកសពខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៩ និង៣០នាទី យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងទឹកស្រះរបស់ឈ្មោះ ... Read More »

ឡើងលើដំបូលផ្ទះបង្វិលអង្គតែនទូរទស្សន៍គាំងប៉ះដូងស្លាប់

ភ្នំពេញ​៖​ បុរសម្នាក់ឡើងទៅលើដំបូលផ្ទះដើម្បីបង្វិលអង្គតែនទូរទស្សន៍ ព្រោះមើលមិនច្បាស់ ស្រាប់តែមិនឃើញចុះមកវិញកូនចៅឡើងទៅមើល ប្រទះឃើញស្លាប់បាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៤៥នាទី យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់វ័យក្មេង៣នាក់ទៅតុលាការ ២ករណីផ្សេងគ្នា

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ៥រោច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានបញ្ជូនក្រុមចោរឆក់វ័យក្មេង ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់ ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាក្រុមចោរវ័យក្មេងទាំង៣នាក់នេះ ស្ថិតក្នុង២ក្រុមផ្សេងគ្នាដោយ២នាក់ ... Read More »

ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទយីហោ Apple Gold ត្រូវចោរឆក់កាបូបអស់លុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ៖ យោងតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក របស់ម្ចាស់ហាងលក់ទូរស័ព្ទយីហោ Apple Gold បានបង្ហាញភិនភាគក្រុមចោរ ដែលធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បណ្ដាលឲ្យគាត់ដួលរងរបួស ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ឆក់ខាងលើនេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរសៀលថ្ងៃអង្គារ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីម្នាក់នៅគ្រាដែលឪពុកម្ដាយរវល់ការងារ ។ ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកុមារីរងជនគ្រោះ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក ... Read More »

មេទ័ពជាន់ខ្ពស់ អ៊ីរ៉ង់ មួយរូបរត់ចោលជួរ ភៀសខ្លួនទៅកាន់ប្រទេសជិតខាង

មេទ័ព អ៊ីរ៉ង់លោក Ali Nasiri ជាមម្ត្រីក្នុងជួរកងទ័ពប្រតិកម្មរហ័ស នៃកងទ័ពបដិវត្តន៍ប្រជាជនអ៊ីរ៉ង់ បានភៀសខ្លួនចេញពីប្រទេស សុំភៀសខ្លួននយោបាយនៅស្ថានទូតអាមេរិក ប្រចាំប្រទេស មួយក្នុងតមបន់ឈូងសមុទ្រ (តែមិនបញ្ជាក់ថាប្រទេសណាឡើយ) ប្រភពព័ត៌មានបានផ្សាយថា មន្ត្រីដែល រត់ចេញពីប្រទេស អ៊ីរ៉ង់ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់២នាក់ នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ ប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូ២គ្រឿង បុកគ្នាក្នុងទិសដៅស្របគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៤០នាទីព្រឹក នៅលើផ្លូវជាតិលេខ១ ... Read More »

អាមេរិកបរាជ័យ ក្នុងការរារាំងសម្ពន្ធមិត្តអឺរ៉ុប ឈប់ប្រើប្រាស់ 5G របស់ Huawei

ក្រុមហ៊ុនHuaweiបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ជាក្រុមហ៊ុនឯកជន ផ្តាល់នៅបច្ចេកវិទ្យា ទូរគមនាគមន៍ ធំបំផុត របស់ចិន ។ ក្រុមហ៊ុននេះ មានឯកទេស ផ្គត់ផ្គង់សម្ភារ 5G ដ៏សំខាន់នៅលើ ទីផ្សារបណ្តាប្រទេសលោកខាងលិច ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះនៅចំណុចផ្ទះគ្មានលេខ នៅខណ្ឌមានជ័យរថយន្តពន្លត់អគ្គិភ័យ ០២គ្រឿង ចេញអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះនៅចំណុចផ្ទះគ្មានលេខ ផ្លូវ ៨៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោង ១១និង៣០ថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ ... Read More »

ខឹងរឿងជះទឹកក្បែរកន្លែងដេក ទំនាស់ពាក្យសម្តីគ្នា ក្លាយជាហិង្សាម្នាក់ធ្លាយពោះ ម្នាក់ជាប់គុក

ភ្នំពេញ៖ បុរសម្នាក់ បានរបួសធ្ងន់ធ្លាយពោះចេញឈាមស្រោចពេញខ្លួន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ខណៈដែលទាស់ពាក្យសម្តីគ្នាជាមួយយុវជនម្នាក់គ្រាន់តែរឿងជះទឹកក្បែរកន្លែងចងអង្រឹងដេក ធ្វើឲ្យយុវជននោះខឹងប្រើកូនកាំបិតចុងស្រួចចាក់ទាំងកម្រោល ។ ករណីហិង្សាខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ... Read More »

លោក Joe Biden សង្ឃឹមថា នឹងយកឈ្នះលោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០

នេះជាលើកទី៣ហើយដែល លោក Joe Biden ប្រកាសប្រកួតប្រជែងតំណែងប្រធានាធិបតី ប៉ុន្តែ ការចូលរួមលើកនេះ ខុសពីពីរលើកមុនៗ ដោយសារតែលោកមានបទពិសោធន៍ខ្ពស់ ក្នុងការដឹកនាំប្រទេស ក្រោយចូលរួមជាមួយរដ្ឋាភិបាលរបស់អតីត ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ ... Read More »

 ផឹកស្រាស្រវឹង ឈ្លោះជាមួយប្អូនថ្លៃ ព្រឹកឡើងចងកសម្លាប់ខ្លួន

ខេត្តកណ្ដាល៖ យុវជនម្នាក់ផឹកស្រាស្រវឹង តែងរករឿងសាច់ញាតិ និងប្រពន្ធខ្លួនឯងជាញឹកញាប់ លុះក្រោយមកឈានដល់វាយតប់គ្នាជាមួយប្អូនថ្លៃ ស្អែកឡើង ក៏ស្រាប់តែចងកសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់នៅខាងលើផ្ទះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកម៉ោង៦ និង១៥នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ... Read More »

កម្លាំងទាហានជើងទឹកចិន រីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ចាប់តំាងពីឆ្នាំ១៩៩០ មកដល់ពេលនេះ ចិនបានអភិវឌ្ឍន៍ កម្លាំងទាហានជើងទឹក កាន់តែខ្លាំង ដោយបំពាក់អាវុធទំនើបៗ នាវាចម្បាំង បំបាំងកាយបំពាក់មីស៊ីល ។ អាចនិយាយបានថា បច្ចុប្បន្នចិនមានកម្លាំងទាហានជើងទឹកខ្លាំង លំដាប់ទីពីរ បន្ទាប់ពីអាមេរិក ។ ចិនមានកម្លាំងទាហានការពារដែនសមុទ្រ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីក្លែងលេខបើកយកប្រាក់ នៅចំណុចក្នុងក្រុមហ៊ុនឆ្នោត ម៉ូឌែនឡូធឺរី

ភ្នំពេញ៖ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ករណីឆបោក (ក្លែងលេខបើកយកប្រាក់) នៅចំណុចក្នុងក្រុមហ៊ុនឆ្នោត ម៉ូឌែនឡូធឺរី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែមេសា ... Read More »

លោក គាតហ៊ុល អភិបាល នៃគណៈអភិបាលក្រុង ប៉ោយប៉ែត ចុះពិនិត្យ និងដឹកនាំក្រុមការងារអាជ្ញាធរចាក់បេតុងជូនប្រជាពលរដ្ឋ

ប៉ោយប៉ែត៖ ព្រឹកថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ២០១៩ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានចាត់តាំង លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការJICA ប្រជុំពិភាក្សា លើគម្រោង សាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ដែលមានទឹកប្រាក់ប្រមាណ២៥លានដុល្លារ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA នា​ព្រឹក​ថ្ងៃ​ពុធ ០៥រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមេសា ... Read More »

វិធានការក្ដៅ! អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ធំចុះចាប់ក្រុមល្មើសលួចឈូសឆាយដីព្រៃលិចទឹក ដោយឃាត់ខ្លួនមនុស្ស៩នាក់ និងត្រាក់ទ័រ១៤គ្រឿង

ខេត្តកំពង់ធំ៖ ពលរដ្នសារទរ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចាត់វិធានការក្ដៅ ចុះចាប់ក្រុមល្មើសលួចឈូសឆាយដីព្រៃលិចទឹកនៅតំបន់ហាមឃាត់ តំបន់៣ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះឃាត់់នេះ បានសហការជាមួយស្នងការខេត្ត និងព្រះរាជអាជ្ញា ខេត្តកំពង់ធំ ឃាត់់ខ្លួនមនុស្សចំនួន៩នាក់ និងគ្រឿងចក្រ១៧គ្រឿង ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទទួលជួបសំណេះសំណាលសម្ដែងការគួរសមរបស់គណៈប្រតិភូបញ្ជាការដ្ឋានទ័ពពិសេសនៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ វេលាម៉ោង៨:៣០នាទី ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន ... Read More »

ឥឡូវ​នេះ​ កាន់តែ​ល្បី​រន្ទឺ​ខ្លាំង​ហើយ​ រឿង​រ៉ាវ​ក្រុមហ៊ុន​ 7NG Group Co,Ltd លក់​ដី​ តែ​គ្មាន​ដី​ឲ្យ​អតិថិជន

ភ្នំពេញ​៖ ឥឡូវ​នេះ​កាន់តែ​ល្បី​រន្ទឺ​ខ្លាំង​ហើយ​ រឿង​រ៉ាវ​នៃ​ក្រុមហ៊ុន​ 7NG Group Co,Ltd របស់​ឧកញ៉ា​ស្រី​ ចន្ធូ​ ដោយសារតែ​ក្រុមហ៊ុន​លក់​ដី​តែ​គ្មាន​ដី​ឲ្យ​អតិថិជន​ ដោយ​អតិថិជន​​ខ្លះ​បង់​រំលស់​ដី​រហូត​ដល់​១០ឆ្នាំ​ ។ ប៉ុន្ដែ​ទីបំផុត​ មិន​ដឹង​ជា​ដី​នៅ​កន្លៀត​ណា​ ។ បន្ទាប់ពី​ ... Read More »

ស្នងការខេត្តកំពង់ចាម សម្រេចបញ្ឈរជើង អធិការស្រុកកំពង់សៀម ដោយសារប្រើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ”

ខេត្តកំពង់ចាម ៖ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សម្រេចបញ្ឈរជើងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម តាមរយៈលិខិតបង្គាប់ការចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសារប្រើអំពើហិង្សាលើពលរដ្ឋ “វៃសន្លប់រួចចាក់ទឹកដូចសត្វធាតុ” ... Read More »

ជនជាតិចិនវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលអន្តោរប្រវេសន៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន ខណៈកំពុងតែដើរគ្មានទិសដៅ ទើបសមត្ថកិច្ចឆែកឆេរ ដោយគ្មានឯកសារគ្មានលិខិតឆ្លងដែន។ ករណីឃាត់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ... Read More »

មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាព រុករាន ដីព្រៃខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី៖ មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពរុករាន្តដីព្រៃខុសច្បាប់ ហេតុការខាងលើកើតឡើង នៅវេលាម៉ោង ១៦និង០៧នាទីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ០៤នាក់ ដែលធ្វើសកម្មភាពចូលមកកាប់ឆ្ការព្រៃខុសច្បាប់ ... Read More »