ព័ត៌មានទាន់ហេតុការណ៍៖
'

យកឆ្កែទៅធ្វើម្ហូមក្លែមស្រា ពេលស្រវឹងសំងំក្នុងបន្ទប់ប៉ុនប៉ងរំលោភក្មេងស្រីអាយុ១៥ឆ្នាំមិនបាន សម្រេច

ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈក្មេងស្រីអនិតិជនតែមិនបានសម្រេច ខណៈទៅពួនសម្ងំក្នុងបន្ទប់ក្មេងស្រីដល់ជាងពាក់កណ្តាលអធ្រាត្រ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១ និង២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិល្វា ឃុំ- ស្រុក ... Read More »

មន្រ្តីចូលនិវត្តន៍ម្នាក់! ទៅសួរសុខទុក្ខឪពុកក្មេកឈឺ ដូចទៅឲ្យស្លាប់ដោយសារតែដើមឈើ ១ដើមធំរលំសង្កត់

ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុង រាយការណ៍ថា មន្រ្តីនគរបាលនិវត្តន៍ជនម្នាក់បានស្លាប់យ៉ាងអាណោចអាធម័ ដោយសារតែការកាប់ដើមឈើ ១ដើមធំនៅក្បែរផ្ទះក៏ដួលរលំសង្កត់ ខណៈជនរងគ្រោះទៅសួរសុខទុក្ខឪពុកក្មេកឈឺ ហើយឪពុកក្មេកបានប្រើឲ្យកាប់ដើមឈើ ១ដើមធំនៅក្បែរផ្ទះខាងលើនោះ។ ប្រភពពីនគរបាលប៉ុស្តិ៍ខាងលើបន្តថា ហេតុការណ៍នេះ បានភ្ញាក់ផ្អើលវេលាម៉ោង២និង ៣០នាទី រសៀល ថ្ងៃអាទិត្យ ... Read More »

ឈ្មួញឈ្មោះប៉ោង ប្រើទូកបំពាក់ម៉ាស៊ីនខុសច្បាប់អូសយកលៀសមួយថ្ងៃមិនតិចជាង១០តោន សមត្ថកិច្ចអត់ដឹង

ខេត្តកំពង់ឆ្នាំង ៖ ធនធានចម្រុះមួយចំនួននៅក្រោមទន្លេ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងចាស់ដៃ ដែលឈ្មួញបានប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ ដើម្បីចាប់យកទៅលក់ ដោយមិនខ្វល់ពីការបាត់បង់នោះឡើយ ។ ប្រភពបានឲ្យដឹងថា ឈ្មួញម្នាក់ដែលមានឈ្មោះ ប៉ោង បានដាក់ទូកធំៗប្រមាណជា២ ទៅ៣គ្រឿង បំពាក់ដោយម៉ាស៊ីននៅលើទូកធំ របស់ខ្លួន ... Read More »

លោកថៅកែរកស៊ីដឹកឈើដុះស្នឹម ឈ្មោះ ឆាយ និងលោក រិទ្ធ ដឹកឈើខុសច្បាប់ជ្រកក្រោមស្លាក យកឈើធ្វើផ្ទះ ជួនអតីតយុទ្ធជន នៅកងពលតូចលេខ4 នៅខេត្តឧត្តរមានជ័យ

ខេត្តសៀមរាប៖ បើយើងនិយាយអំពីរឿង លោក រិទ្ធ ដែលរស់នៅក្នុងភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន្ទ ខេត្តសៀមរាប ដែលរកស៊ីដឹកឈើខុសច្បាប់តាំងពីជាង២០ឆ្នាំមុននោះ យើងគួរតែនិយាយអំពីមនុស្សម្នាក់ ដែលមានអំណាច ក្តាប់សិទ្ធិកងទព័ណែនដៃ អំណាចខ្ពស់ដូចមេឃ អាចនិយាយបានថា កំពូលអ្នកធំនៅទិសខាងលិចនៃប្រទេស ... Read More »

បើករថយន្តបុកឃឿនស្ពានថ្មក្រឡាប់ច្រើនត្រឡប់ បន្តបុករបងប៉ុស្តិ៍នគរបាល និងដាច់ដងទង់ជាតិដូចថតរឿងហូលីវូដ

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំបានអះអាង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត ១គ្រឿងម៉ាក FRONTEA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV 8684 បានបុកឃឿនស្ពានថ្មក្រឡាប់ច្រើនត្រឡប់ បន្តបុករះរបងប៉ុស្តិ៍នគរបាលត្នោតជុំ និងដាច់ដងទង់ជាតិដូចគេកាត់ស្មានថាគេថតរឿងហូលីវូដ ។ ... Read More »

ចោរជនជាតិវៀតណាមម្នាក់ បន្លំលួចកាបូបលុយអាជីវករក្នុងផ្សារធំថ្មី បានសម្រេច តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ កម្លាំងនគរបាលប្រចាំការក្នុងផ្សារធំថ្មី បានក្របួចចាប់ចោរជនជាតិវៀតណាមម្នាក់ ភ្លាមៗខណៈចូលទៅបន្លំលួចកាបូបលុយរបស់អាជីវករអ្នកលក់ដូរខោរអាវ បានសម្រេចហើយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ។ ករណីចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ... Read More »

ជល់​មាន់​ចាញ់​ហើយខឹង​គេតាមទារលុយ ហៅកូន និងបក្ខពួកយក​កាំបិត​កាប់

ខេត្តកំពង់ស្ពឺ៖ ករណី​ហិង្សា​ដោយ​ចេតនា​រវាង​អ្នក​លេងល្បែង​ជល់​មាន់​ភ្នាល់គ្នា​រហូត ​ឈានដល់​ថ្នាក់​យក​កាំបិត​មក​កាប់​ បណ្តាលឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ នៅ​ភូមិ​ព្រៃ​ពង្ររ​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង៥ និង១០នាទី​ល្ងាច​ ថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ។ មន្ត្រីនគរបាល​ ស្រុក​គងពិសី​បានឲ្យដឹងថា ... Read More »

ក្មេង១ក្រុមដើររកបាចត្រី ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់

ខេត្តកំពង់ស្ពឺ៖ ក្មេងៗ១ក្រុម ដើររកបាចត្រីតាមវាលស្រែក្បែរភូមិ ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ដេកស្លាប់ ក៏ប្រញាប់រត់មករាយការណ៍ប្រាប់អ្នកភូមិ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងលិចភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ... Read More »

លោកពូទីន ប្រកាសពីគ្រាប់បែកបរមាណូ មានកម្លាំង អាចបំផ្លាញទីក្រុងមួយទាំងមូល

ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌឺមៀពូទីន បានប្រកាសថា រុស្ស៊ីបានបញ្ចប់ ការផលិតបរមាណូ ដែលមានកម្លាំងខ្លាំងបំផុត ដោយអាច កម្ទេចទីក្រុង មួយទាំងមូលឲ្យទៅជាផេះ ដោយមិនមាន អ្វីអាចរារាំងបានឡើយ ។ បរមាណូ នឹងហោះសម្តៅទីក្រុង ក្នុងល្បឿនលឿនជាងសម្លេងដល់ទៅ ... Read More »

ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងអភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករនៅស្រុកបវេល

ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ លោក ចាន់ យុត្ថា ... Read More »

ឥណ្ឌូនេស៊ីឈប់ស្វែងរកជនរងគ្រោះ ដោយធ្លាក់យន្តហោះ នៅសមុទ្រ

រដ្ឋាភិបាលទីក្រុងចាការតា បានប្រកាស ពីការសម្រេច បញ្ចប់សកម្មភាពស្វែងរក ជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ JT610 របស់ក្រុមហ៊ុនអាកាសចរណ៍Lion Air ។ រយៈពេល២សប្តាហ៍កន្លងមក ចាប់តាំងពីគ្រោះថ្នាក់ធ្លាក់យន្តហោះ Boeing 737 MAX ... Read More »

យន្តហោះដឹកអ្នកដំណើរ ២៨០នាក់ចុះចតជាបន្ទាន់ដោយសារផ្សែងចូលក្នុងបន្ទប់អ្នកដំណើរ

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air France ដឹកអ្នកដំណើរ ២៨០នាក់ បានចុះចតជាបន្ទាន់នៅក្នុងប្រទេសរស្ស៊ី ក្រោយពេលមានផ្សែង ចូលក្នុងបន្ទប់ អ្នកដំណើរ ។ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថា នឹងបន្តដំណើរទៅកាន់គោលដៅគឺប្រទេសចិន ក្រោយត្រួតពិនិត្យរួចរាល់។ សារព័ត៌មាន Sputnik ... Read More »

នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បញ្ជូនជនសង្ស័យមុខសញ្ញាឆក់២នាក់ទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាឆក់ យ៉ាងសកម្មត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១២ខែវិច្ឆិកា​ឆ្នាំ​២០១៨​ ក្រោយពីកម្លាំងនគរបាលបង្ក្រាបបាននាថ្ងៃទី៩ វិច្ឆិការ ២០១៨ នៅក្បែរវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ។ ជនសង្ស័យទាំង២នាក់ខាងលើទី១មានឈ្មោះ តំ វិសាល ហៅអាតុង ... Read More »

ម៉ូតូធំយោធាវរៈសេនាតូចស៊ើបការណ៍ បុកជាមួយម៉ូតូតូច លោកតាអាចារ្យវត្ត រងរបួសធ្ងន់ទាំងពីរ

ខេត្តស្ទឹងត្រែង៖ ម៉ូតូធំបើកបរដោយមន្ត្រីយោធាម្នាក់ បានបុកគ្នាជាមួយម៉ូតូលោកតាអាចារ្យ ខណៈបើកបរបញ្ច្រាសទិសគ្នាធ្វើឲ្យរងបួសធ្ងុនទាំងពីរនាក់ ចំណែកម៉ូតូលោកតាអាចារ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឋិតនៅលើកំណាត់ផ្លូវជាតិលេខ៩ នឹងលេខ៧ ចំណុចផ្លូវបំបែក អស្សតេ(T) ស្ថិតក្នុងភូមិរាជានុកោល ... Read More »

ជនជាតិស្បែកខ្មៅម្នាក់សង្ស័យបែកថ្នាំ ចុះពីរថយន្ត ស្រាតខោតែម្តង

ភ្នំពេញ៖ បុរសជាជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបែកថ្នាំ បានចុះពីលើរថយន្តហើយបានមកស្រាតខោចេញអង្គុយលើដងផ្លូវ បង្កភ្ញាក់ផ្អើលតាំងពីម៉ោង៦ព្រឹក ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវ១០១៩ កែងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនជាតិស្បែរកខ្មៅខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចយកម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនពាក់ព័ន្ធករណីលយួចយកម៉ូតូ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង០០នាទី នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ប្រើល្បិចខ្ចីម៉ូតូថាទៅយកលុយមួយភ្លែត បែរជាស៊ីដាច់ មានអី ម្ចាស់តាមរកឃើញចាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រើល្បិចខ្ចីម៉ូតូថា ទៅយកលុយមួយភ្លែត បែរជាស៊ីដាច់មានអីម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍៍ភ្នំពេញថ្មី ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង២០នាទី នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ... Read More »

ឆេះផ្ទះអស់៣ខ្នង់ទាំងព្រឹក នៅច្បារអំពៅ

​​ភ្នំពេញ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៣ខ្នង ដែលជាជម្រកត្រជាក់ត្រជុំរបស់ក្រុមគ្រួសារ រួមទាំងទ្រព្យសម្បត្តិមួយចំនួន បានបាត់បង់អស់ហើយ ដោយសារឆ្លងចរន្តអគ្គិសនី ក្លាយជាព្រះអគ្គិឆេះឆាបទាំងព្រឹក ម៉ោង៧និង០៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ... Read More »

រថយន្តកុងតឺន័រខូចប្រព័ន្ធភ្លើងឈប់ ផ្លូវជាតិលេខ១ម៉ូតូចាប់ហ្វ្រាំងមិនទាន់បុក រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមជោកខ្លួនដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈដែលរថយន្ដកុងតឺន័រខូចប្រព័ន្ធភ្លើង ហើយឈប់ចតលើផ្លូវបែរមុខមកលិច ក៏ត្រូវម៉ូតូបុកពេញទំហឹងលាន់សូដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ ... Read More »

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យម្នាក់ស្លាប់ និង២នាក់ទៀត របួសធ្ងន់នៅស្រុកល្វាឯម

ខេត្តកណ្ដាលៈ ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ មួយគ្រឿង បើកបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ខ្ទាតចូលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស៊េរីឆ្នាំ២០១៥ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នកបើកបរម៉ូតូស៊េរីឆ្នាំ២០១៧២នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ត្រូវនគរបាលស្រុកអង្គស្នួលបង្រ្កាប

ខេត្តកណ្ដាលៈ ក្រុមចោរប្លន់ប្រដាប់អាវុធ និងជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម២នាក់ ក្នុងចំនោមបក្ខពួក៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្រ្កាប កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ... Read More »

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ គ្រី លីដូ ដួលសន្លប់បន្តបន្ទាប់ជាង៤០នាក់

ភ្នំពេញ៖ រថយន្តសង្គ្រោះជាច្រើនគ្រឿងបានចេញជួយអន្តរាគមន៍ ខណៈកម្មករកាត់ដេរសម្លៀកបំពាក់ គ្រូ ដូ ដួលសន្លប់បន្តបន្ទាប់ជាង៤០នាក់ ស្ថិតនៅ ភូមិដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រោងចក្រយីហោ គ្រី លីដូ កាត់ដេរសម្លៀកបំពាក់ កាលពីព្រឹកថ្ងៃទី១២ ... Read More »

សុំប្រពន្ធរួមរ័ក្សមិនបានយកពូថៅកាប់ប្រពន្ធ រួចចង.កសម្លាប់ខ្លួន

ខេត្តឧ​ត្ត​រ​មានជ័យ៖ លោកប្តីចិត្តខ្លាំង កម្លាំងហួសមាឌ សុំប្រពន្ធរួមរ័ក្សពេលវេលាជិតភ្លឺមិនបានសម្រេច ដោយសារប្រពន្ធមិនស្រួលខ្លួន ខឹងស្ទុះវឹងទាញបានពូថៅ មកកាប់ក្បាលប្រពន្ធបណ្តាលឲ្យរងរបួសហើយ យកខ្សែភ្លើងមកឆក់ប៉ុនប៉ងសម្លាប់ទៀត តែមិនស្លាប់ បែរជាភ័យខ្លួនឯង សម្រេចចិត្តរត់ទៅចងកសម្លាប់ខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ... Read More »

មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ផ្តើមបុណ្យអង្គកឋិនទានប្រមូលបច្ច័យបានចំនួន«១៤០០០ដុល្លារអាមេរិក» និងប្រាក់«១២ ០០០ ០០០រៀល»

ភ្នំពេញ៖ លោកស្រី កែកុល សោភា អគ្គនាយិកា អង្គភាព មជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត» និងស្វាមី បុត្រី ចៅស្រី រួមជាមួយញាតិមិត្តឆ្ងាយ បងប្អូន បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យអង្គកឋិនទាន ដោយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រមូលបច្ច័យបានចំនួន«១៤០០០ដុល្លារអាមេរិក» ... Read More »

បន្តប៉ះទង្គិចគ្នាដោយហិង្សារវាងអុីស្រាអែលនឹងប៉ាឡេស្ទីនស្លាប់៦នាក់

នៅថ្ងៃទី១២ ខែវិច្ឆិកា កម្លាំងទាហានអុីស្រាអែលបានប្រកាសថា មានការប៉ះទង្គិចគ្នាដោយអាវុធជាមួយពលរដ្ឋប៉ាឡេស្ទីន។ ការប៉ះអង្គិចគ្នាកើតឡើងចំពេលដែលអុីស្រាអែលបើកការវាយប្រហារទៅលើទីតាំក្រុមឧទ្ទាមនៅហ្គាហ្សា។ ភាគីប៉ាឡេស្ទីនបានបញ្ជាក់ថា មានមនុស្ស៦នាក់ស្លាប់ ក្នុងនោះមានមន្ត្រីប៉ូលិសក្នុងតំបន់ម្នាក់មកពីក្រុមហាម៉ាស។ តាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ការប៉ះទង្គិចគ្នាកើតឡើងនៅភាគខាងកើតទីក្រុង Khan Yunis ភាគខាងត្បូងហ្គាហ្សា។ អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្គាហ្សា លោក ... Read More »

ក្រុម Femen ៖ អាមេរិកជាអ្នកបង្កើតសន្តិភាពក្លែងក្លាយ

ដំណើរទស្សនកិច្ចទៅកាន់បារាំងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីចូលរួមអបអរសាទរខួប១០០ឆ្នាំថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី១ ទទួលរងការធ្វើបាតុកម្មប្រឆាំងពីពលរដ្ឋនៅក្នុងប្រទេសបារាំង ពិសេសគឺក្រុមការពារសិទ្ធិស្ត្រីFemen ដែលជាក្រុមមានភាពល្បីល្បាញនៅជុំវិញពិភពលោក ដោយសកម្មភាពធ្វើបាតុកម្មអាក្រាតល្វែងលើ នៅចំពោះមុខមេដឹកនាំជាច្រើនជុំវិញពិភពលោក។ ស្ត្រីម្នាក់ប្រលែងល្វែងលើអាចជាសមាជិក ក្រុមសិទ្ធិស្ត្រី Femen បានប្រថុយនឹងគ្រោះថ្នាក់សម្រុកចូលទៅគៀករថយន្តដឹកប្រធានាធិបតី ដូណាល់ ត្រាំ ... Read More »

ក្រុមហ៊ុនគ្រីសអេនើជីផ្ដល់កិច្ចសន្យាសម្រាប់គម្រោងប្រេងនៅកម្ពុជា

សិង្ហបុរ ៖ ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា “គ្រីសអេនើជី” ឬ “ក្រុមហ៊ុន”) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យ សូមប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ SJ Production ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកសួស សុផានិត​ចាប់ឈើ​យកលុយ​បានស្រួលៗ

តាំងពីលោកសួស សុផានិត ឡើងមកកាន់តំណែងជានាយផ្នែករដ្ឋបាលព្រៃឈើ​ភ្នំក្រវាញមក គេសង្កេតឃើញថា ក្នុងតួនាទីជាមេព្រៃ លោកសួស សុផានិត មិនបានបង្ក្រាបបទល្មើសព្រៃឈើនោះទេ គឺចាំយកលុយតែពីឈ្មួញអ្នករកស៊ីដឹក​ឈើតាមរថយន្ត ឬគោយន្តកែច្នៃតែប៉ុណ្ណោះ ។ ប្រភពឲ្យដឹងថា គោយន្តកែច្នៃ១គ្រឿង ប្រសិនបើលួចចរាចរណ៍ដោយមិនប្រាប់លោកមុននោះ ហើយបើលោកចាប់បាន ... Read More »

បងប្អូនកូរ៉េ ចាប់ផ្តើមរុះរើប៉ុស្តិ៍​យាមល្បាតនៅតាមព្រំដែន ​តាមកិច្ចព្រមព្រៀង

កូរ៉េទាំងពីរ បានចាប់ផ្តើមរុះរើ​ប៉ុស្តិ៍យាមល្បាតរបស់កម្លាំងទាហាន​នៅតាមបន្ទាត់ព្រំដែនចំនួន២០ទីកន្លែង កាលពីថ្ងៃអាទិត្យ តាមកិច្ចព្រមព្រៀង ដើម្បីកាត់បន្ថយស្ថានភាពតានតឹងដាក់គ្នា ។ ក្រោមកិច្ចព្រមព្រៀង កាលពីចុងខែតុលា ឆ្នាំ២០១៨ កូរ៉េខាងជើង និងខាងត្បូង បានឯកភាពគ្នា រុះរើប៉ុស្តិ៍យាមរបស់ទាហានចំនួនម្នាក់ ១០ទីតាំង​ ដោយរក្សាទុកតែម្នាក់មួយប៉ុស្តិ៍​ប៉ុណ្ណោះ ... Read More »

រថយន្តកូរ៉េបើកកៀរម៉ូតូស្កុបពីរងរបួសធ្ងន់ម្នាក់ បោកក្បាលវង្វេងបាត់ស្មារតី

ភ្នំពេញ ៖ បុរសម្នាក់រងរបួសដៃ ជើង និងបោកក្បាលវង្វេង បាត់ស្មារតី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងជិះម៉ូតូ ត្រូវបានរថយន្តកូរ៉េបើកកៀរ ដួលបោកនឹងថ្នល់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣ ... Read More »