កូរ៉េខាងត្បូងបានចេញការព្រមានអំពីរលកកម្ដៅបន្ទាន់លើកដំបូងរបស់ខ្លួនក្រោមប្រព័ន្ធថ្មីមួយ ដោយណែនាំប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ឱ្យផ្អាកសកម្មភាពក្រៅផ្ទះជាបណ្ដោះអាសន្ន និងការពារខ្លួនជាមុនពីការឡើងកម្ដៅខ្លាំង។ រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានប្រកាសនៅថ្ងៃទី១២ ខែកក្កដាថា ការព្រមាននេះត្រូវបានចេញនៅម៉ោង ១០ ព្រឹកសម្រាប់ទីក្រុង Gyeongsan និង Pohang ក្នុងខេត្ត Gyeongsang ... Read More »
អ្នកទេសចរចំនួន៥៥១នាក់ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារមានសុវត្ថិភាពទាំងអស់
ខេត្តកំពង់ស្ពឺ៖ រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាសហគមន៍ បានជួយសម្រួលនិងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាពនៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ... Read More »
សង្គ្រោះក្រុមអ្នកបោះតង់ ២៥នាក់ ជាប់គាំងដោយសារទឹកជំនន់ បានដោយសុវត្ថិភាព
ខេត្តព្រះសីហនុ៖ ក្រុមអ្នកបោះតង់១ក្រុមមានគ្នា២៥ នាក់ (ស្រី ៦ នាក់)និងម៉ូតូ ១៧ គ្រឿងដែលជាប់គាំងនៅចំណុចស្ទឹងអូរស្លារ (គីឡូ ១៥) ស្រុកកំពង់សីលា ដោយ សារទឹកជំនន់ហក់ឡើងលឿនពេក កាលពីយប់ថ្ងៃទី១២ ខែកក្កដា ... Read More »
សភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ៖ តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF) ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។ ថ្លែងបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ... Read More »
មេធំ FIFA បើកផ្លូវឲ្យ World Cup ពង្រីកដល់ 64 ក្រុម
ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ថា គម្រោងពង្រីក FIFA World Cup បុរសដល់ 64 ក្រុម នឹងត្រូវបានពិភាក្សា និងវាយតម្លៃបន្ទាប់ពីការប្រកួត ... Read More »
លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ ត្រូវផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន ទទួលបានការគាំទ្រជឿទុកចិត្តពេញចិត្តពីប្រជាពលរដ្ឋ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ បទបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ ត្រូវផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿន ទទួលបានការគាំទ្រជឿទុកចិត្តពេញចិត្តពីប្រជាពលរដ្ឋ។ លោក បានដាក់បទ បញ្ជាបែបនេះ នៅក្នុងអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ... Read More »
ការបាញ់ប្រហារនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាណាដាបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា មនុស្សពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការបាញ់ប្រហារមួយនៅទីក្រុង Toronto ប្រទេសកាណាដា កាលពីចុងសប្តាហ៍កន្លងមក ។ ប៉ូលីសបាននិយាយថា មន្ត្រីបានរកឃើញមនុស្សប្រាំនាក់រងរបួសដោយសារគ្រាប់កាំភ្លើង។ ជនរងគ្រោះពីរនាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅកន្លែងកើតហេតុ។ ស្ថានភាពរបស់ជនរងគ្រោះដែលនៅសល់មិនទាន់ត្រូវបានចេញផ្សាយភ្លាមៗនៅឡើយទេ។ ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងតំបន់ ... Read More »
ព្រះបិតានៃប្រទេសកាតា ដែលជាស្ថាបត្យករនៃប្រទេសកាតាសម័យទំនើប បានសោយទិវង្គតហើយ
យោងតាមរាជវង្សកាតា មេដឹកនាំកំពូលនៃប្រទេសកាតា គឺលោក Sheikh Hamad bin Khalifa Al Thani បានសោយទិវង្គតនៅព្រឹកថ្ងៃទី១២ ខែកក្កដា ក្នុងជន្មាយុ ៧៤ព្រះវស្សា។ សេចក្តីប្រកាសមួយពីការិយាល័យរាជវង្សកាតានៅថ្ងៃទី១២ ខែកក្កដា ... Read More »
ស្លាប់ និងរបួសជិត ១០០នាក់ ដោយការផ្ទុះឆេះនៅហាងបារ ក្នុងប្រទេសថៃ
ជនរងគ្រោះជាច្រើនត្រូវបានគេឃើញដេកមិនកម្រើកនៅលើឥដ្ឋនៅជិតបន្ទប់ទឹកនៃបារមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។ ផ្សែងបានលេបត្របាក់បារទាំងមូល ដែលធ្វើឱ្យអតិថិជនពិបាករត់គេចខ្លួន។ យោងតាម Reuters នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា មន្ត្រីថៃបានរាយការណ៍ថា អគ្គីភ័យ និងការផ្ទុះនៅបារ Rong Beer Na ... Read More »
រលកកម្តៅវាយប្រហារនៅអឺរ៉ុប បណ្ដាលឱ្យមានមនុស្ស ១០ ០០០នាក់ស្លាប់ នាចុងខែមិថុនាកន្លងទៅថ្មីៗនេះ!
អឺរ៉ុប៖ បើយោងតាមទិន្នន័យចេញផ្សាយដោយបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក (EuroMOMO) បានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបមានមនុស្សស្លាប់លើសពី ១០ ០០០នាក់ អំឡុងពេលរលកកម្តៅដ៏ខ្លាំងបំផុតបានវាយប្រហារភាគខាងលិចនៃទ្វីបអឺរ៉ុបនៅចុងខែមិថុនា ក្នុងនោះជាង ៩ ០០០នាក់នៃអ្នកស្លាប់ ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុ ៦៥ឆ្នាំឡើង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ... Read More »
ថៃ៖ «ករណីឆេះបារ Beer Bar » មួយកន្លែងស្ថិតក្នុងតំបន់ ឡាតផ្រាវ ទីក្រុងបាងកក សម្លាប់មនុស្ស ២៧នាក់
ទីក្រុងបាងកក៖ បើយោងតាមការចេញផ្សាយរបស់កាសែត The Nation បាននិយាយថា លោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ភ្លាមៗ ក្រោយទទួលបានការរាយការណ៍អំពីគ្រោះអគ្គីភ័យដ៏សាហាវនៅហាងបារផឹកស៊ី និងផលិតស្រាបៀរមួយកន្លែង ... Read More »
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ... Read More »
បារាំង នឹងជំរុញឱ្យមានវត្តមានវិនិយោគិនបារាំងកាន់តែច្រើនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានបញ្ជាក់ថា ប្រទេសបារាំង នឹងបន្តជំរុញឱ្យវិនិយោគិនបារាំងមកនៅកម្ពុជាបន្ថែមទៀត ខណៈ បច្ចុប្បន្នក្រុមហ៊ុនបារាំងប្រមាណ ២០០ ... Read More »
សម្តេចប្រមុខរាជរដ្ឋាភិបាល៖ ការរៀបចំគោលនយោបាយប្រជាជន ត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងសារលិខិត នាទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦នេះថា ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេលវេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើប្រជាជនវ័យក្មេង ត្រូវចាប់ផ្តើមចាប់ពីពេលនេះទ
ភ្នំពេញ៖ ថ្លែងតាមរយៈសារលិខិតទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូន ថយចុះក្នុងល្បឿនមធ្យម បង្ហាញថាប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ... Read More »
សម្តេចធិបតី ណែនាំឱ្យររៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុក ទៅជាកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់
ភ្នំពេញ៖ យោងតាមសារលិខិតនាទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ក៏ប៉ុន្តែយើងត្រូវបុរេសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជនវ័យចាស់ ទៅជាភាគលាភប្រជាសាស្ត្រទីពីរ ... Read More »
(បឋម)÷នៅលើផ្លូវជាតិលេខ២រថយន្តធុនធំករណីបុករះ បណ្តាលឲ្យស្លាប់ ៣នាក់ ខណៈតៃកុងឡានធំរត់បាត់
ខេត្តតាកែវ÷ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្តោងធុនធំ ០១ គ្រឿង បុករះម៉ូតូច្រ់ើនគ្រឿង បណ្តាលឱ្យស្លាប់ ០៣នាក់ និងរបួសម្នាក់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាយឹង ... Read More »
សមត្ថកិច្ចស្រុកគងពិសី បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា០៣នាក់
ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ខែកក្កដានេះថា ដោយទទួលបានការបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា ០៣នាក់។ ប្រភពបានបន្តថា នៅថ្ងៃទី១១ ... Read More »
ពន្លឺជីវិតថ្មីនៅ ភូមិរង់ចាំ ពលរដ្ឋភៀសសឹកជាង ៣,០០០គ្រួសារ ទទួលបានផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដើម្បីកសាងអនាគត
បន្ទាយមានជ័យ៖ ក្តីសង្ឃឹមនិងស្នាមញញឹមបាន វិលត្រឡប់មកលើផ្ទៃមុខរបស់ប្រជាពលរដ្ឋភៀសសឹកដោយសារជម្លោះព្រំដែនជាថ្មីម្តងទៀត ខណៈអាជ្ញាធរ ខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តជម្រុញការបែងចែកលំនៅដ្ឋាន និងរៀបចំប្រព័ន្ធសេវាសាធារណៈយ៉ាងពេញ លេញនៅក្នុង ភូមិរង់ចាំ ដើម្បីធានាថាពួកគាត់អាចកសាងជីវភាពថ្មីមួយប្រកបដោយស្ថិរភាព និងសេចក្តីថ្លៃថ្នូរ។ លោក ... Read More »
ក្រុមដែលមានចំណាត់ថ្នាក់កំពូលទាំងបួនឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រWorld Cup
ក្រុមខ្លាំងៗទាំងបួនដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលនៃតារាងចំណាត់ថ្នាក់ពិភពលោករបស់សហព័ន្ធ FIFA បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ពិភពលោក World Cup ព្រមៗគ្នាជាលើកដំបូងបំផុត។ ការឈានទៅមុខរបស់អេស្ប៉ាញ (ចំណាត់ថ្នាក់លេខ ១) អាហ្សង់ទីន (ចំណាត់ថ្នាក់លេខ ២) បារាំង (ចំណាត់ថ្នាក់លេខ ៣) ... Read More »
ក្មេងស្រីអាយុ ១៤ឆ្នាំស្ទើរក្លាយជាចំណីជនបែកថ្នាំកណ្ដាលព្រៃនាងរើបម្រាស់រួចខ្លួន ជនសង្ស័យត្រូវបានឃាត់ខ្លួន
ខេត្តកំពង់ឆ្នាំង÷មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែកក្កដានេះថា ក្រោយពីមានករណីបង្ហោះក្នុងបណ្ដាញសង្គម facebook ដែលមានម្ចាស់អាខោនឈ្មោះ srey nouch បានសរសេរ រៀបរាប់ថា សូមបងប្អូននៅខេត្តកំពង់ឆ្នាំងទាំងអស់គ្នាបងប្អូនប្រុងប្រយ័ត្នកូនក្មេងដែលមានអាយុ ១៧-១៨ ឆ្នាំសូមបងប្អូនប្រុសប្រយ័ត្នមានករណីអា.កកូនក្មេងនៅខេត្តកំពង់ឆ្នាំងម្នាក់ហើយ។ ក្រោយឃើញព័ត៌មានក្នុងបណ្ដាញសង្គមបែបនេះ អ្នក ... Read More »
មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តកំពង់ស្ពឺ÷កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា ... Read More »
កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនចោរ ៣នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន
ខេត្តបន្ទាយមានជ័យ ÷កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ក្នុង ២ករណីដោយ ឡែកពីគ្នា មាន២នាក់ធ្វើសកម្មភាពលួចម៉ូតូ និង១នាក់ទៀតលួចទ្រព្យសម្បត្តិអ្នកស្រុកយ៉ាងសកម្ម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ។ ជនសង្ស័យ០៣នាក់ មាន: ១.ឈ្មោះ ... Read More »
ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ, ករណីឃាតកម្មរំលោភសម្លាប់គ្រូពេទ្យជនជាតិចិនម្នាក់នៅខណ្ឌដង្កោ
ភ្នំពេញ÷ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មរំលោភសម្លាប់ទៅលើគ្រូពេទ្យជនជាតិចិនម្នាក់ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់បន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »
មេដឹកនាំកំពូលអ៊ីរ៉ង់ សន្យាសងសឹកជូនលោកឪពុករបស់ខ្លួនដែលត្រូវបានគេសម្លាប់
អ៊ីរ៉ង់៖ លោក Ayatollah Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា ការសងសឹកជូនលោកឪពុករបស់ខ្លួន គឺជាតម្រូវការជាតិ ហើយត្រូវតែធ្វើឡើងពិតប្រាកដ ។ នេះបើយោងតាមសារដែលបានបញ្ចេញដោយទូរទស្សន៍រដ្ឋ ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានចេញសារនេះនៅក្នុងឱកាសពិធីបុណ្យសពឪពុករបស់លោកគឺលោក ... Read More »
ក្រសួងការពារជាតិអារ៉ាប់រួម អះអាងថា ៖ ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឆ្លើយតបនឹងការគំរាមកំហែងមីស៊ីល
អន្តរជាតិ៖ ក្រសួងការពារជាតិអារ៉ាប់រួម នៅថ្ងៃអាទិត្យទី១២ កក្កដានេះ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានឆ្លើយចំពោះការគំរាមកំហែងមីស៊ីល ក្រោយរដ្ឋមួយចំនួនក្នុងតំបន់ឈូងសមុទ្រ រងការវាយប្រហារ ។ អារ៉ាប់រួមនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានចូលរួមបាញ់ស្កាត់មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង ហើយប្រទេសកាតា បាននិយាយផងដែរថា ... Read More »
យុវតីម្នាក់ ត្រូវទឹកហូរគួចធ្លាក់ទៅទើរលើមែកឈើ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជីវិតទាំងប្រថុយប្រថាន
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រី អាយុ១៩ឆ្នាំម្នាក់ បានរួចផុតជីវិត ដោយសមត្ថកិច្ចក្រោយពីការជួយអន្តរាគមន៍ និងសង្គ្រោះ ខណៈដែលនាងបានឆ្លងកាត់ទំនប់បង្ហៀរ ពេលមេឃធ្លាក់ភ្លៀងខ្លាំង ហើយទឹកហូរគួច ។ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយសារតែស្ថានភាពជំនន់នៃទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់បានធ្វើឱ្យទឹកជន់លិចខ្លាំងនៅទំនប់ពាមពូល ស្ថិតនៅក្នុងភូមិបេង ... Read More »
ស្រុកស្រែអំបិលខេត្តកោះកុងនិងស្រុកកំពង់សិលាខេត្តព្រះសីហនុជូនដំណឹងអំពីស្ថានភាពជំនន់ទឹកភ្លៀងដែលអាចឲ្យមានគ្រោះអាសន្ន
ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្រែអំបិលបានជូន ដំណឹងអំពីការទទួលភ្ញៀវទេសចរមកកម្សាន្តក្នុងមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។ យោងតាមសេចក្តីជូនដំណឹង របស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ បានជម្រាបជូនដល់ភ្ញៀវទេសចរណ៍ ដែលមានបំណងមកកម្សាន្តក្នុងមូលដ្ឋានឃុំដងពែង ... Read More »
ភ្លៀងធ្លាក់នៅកោះកុង ធ្វើឱ្យព្រែកជីផាតហក់ឡើងខ្ពស់
ខេត្តកោះកុង ៖ សូមបងប្អូនមានការប្រុងប្រយ័ត្ន រាល់ដំណើរកម្សាន្ត នារដូវជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ ខណៈគិតត្រឹមល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ភ្លៀងធ្លាក់មិនទាន់រាំងបណ្តាលឱ្យសន្ទុះទឹកភ្នំហក់ឡើងយ៉ាងខ្លាំង នៅព្រែកជីផាត ខេត្តកោះកុង។ ដូច្នេះពលរដ្ឋ ក៏ដូចភ្ញៀវទេសចរដែលចង់ឆ្លងទៅវិញ សូមរង់ចាំដល់មេឃរាំងភ្លៀង ... Read More »
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១៩និង០៣នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលសេចក្ដីរាយការណ៍បន្ទាន់របស់ឈ្មោះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច