ព័ត៌មានទាន់ហេតុការណ៍៖
'

នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋក្រីក្រ ៦០គ្រួសារនៅសង្កាត់ក្បាលកោះ

ភ្នំពេញ ៖ ប្រតិភូអនុសាខា កាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ... Read More »

កម្មករធ្វើការតវ៉ាទាមទាររកដំណោះស្រាយរឿងដកសហជីពស៊ីខាវឌូបែរជាខាងរោងចក្រប្រើមនុស្សពាលឲ្យដេញវាយកម្មករ

ភ្នំពេញ៖ ក្រុមអ្នកតវ៉ាជាកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុនហ្វឹស ហ្គាវ័ន្តអឺភែរីល(ខេមបូឌា)ប្រមាណជា៣០០នាក់លើ៥០០នាក់ បាននាំគ្នាធ្វើការតវ៉ាទាមទារជុំវិញបញ្ហាដែលខាងក្រុមហ៊ុនបានដកសហជីពស៊ីខាវឌូចេញដោយគ្មានមូលហេតុ។ ការតវ៉ានេះ គឺក្រុមកម្មករទាមទារឲ្យមានការចូលរួមនិងដោះស្រាយឲ្យសមហេតុផលដល់ពួកគេ។ តែផ្ទុយទៅវិញខាងក្រុមហ៊ុនពុំបានធ្វើតាមការទាមទាររបស់ក្រុមអ្នកតវ៉ានោះទេបែរជា ជួលក្រុមអ្នកលេងប្រហែល៧នាក់ដេញវាយក្រុមកម្មករទៅវិញបង្កជាហឹង្សាបណ្តាលឲ្យកម្មការិនីម្នាក់រងរបួស។ ហេតុការណ៍ផ្ទុះហឹង្សារវាងកម្មករ និងក្រុមអ្នកលេងនោះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅអគារលេខ១៧៧១ ... Read More »

អាជីវករលក់មាសថា ចោរប្លន់យកគ្រឿងអលង្កាពេលត្រឡប់ពីផ្សារអស់ជិត៤០តម្លឹង សមត្ថកិច្ចថាបំប៉ោងតួលេខ

  ខេត្តកំពង់ស្ពឺ៖ អាជីវករលក់មាស២នាក់ប្តីប្រពន្ឋនៅផ្សារឩដុង្គ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបន្ទាប់ពីពួកគាត់តេចូលវិទ្យុមួយហើយអះអាងថា ចោរមួយក្រុមបានប្លន់មាសពីខ្លួនអស់ជិត៤០តម្លឹងពេលត្រឡប់ពីផ្សារមកដល់មុខផ្ទះធ្វើអោយសមត្ថកិច្ចចេញពួនស្ទាក់គ្រប់ច្រកល្ហក តែមិនប្រទះមុខសញ្ញាឡើយ ។ ករណីនេះ កើតឡើងកាលវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ... Read More »

ធនាគារអេសុីលីដារងការរិះគន់ករណីបន្លំបំបាត់ពន្ធរថយន្តកាតព្វកិច្ចបង់ពន្ធផ្លូវប្រចាំឆ្នាំ

ភ្នំពេញ៖ ធនាគារអេសុីលីដា ដែលត្រូវគេគ្រប់គ្នាទទួលស្គាល់ថាជាធនាគារលំដាប់អន្តរជាតិនិងជាទីទុកចិត្តផងដែរពីស្ថាប័នរដ្ឋាភិបាលក្នុងការបើកប្រាក់បៀរវត្សអោយបុគ្គលិកមន្ត្រីរាជការ និងបង់ពន្ធផ្សេងៗនោះ មួយរយះនេះហាក់រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរពីអតិថិជន ពិសេសមន្ត្រីរាជការ ខណះការបើកប្រាក់ម្តងៗមហាសែនយឺតយូរ ប៉ះពាល់រំខានខាតដល់ពេលវេលាពួកគាត់ ករណីខ្លះទូរATMអត់ទាំងមានលុយបើកទៀតផង។ រឿងរ៉ាវរអ៊ូរទាំមិនដាច់មាត់ផង ឥឡូវលេចចេញនូវបាតុភាពមិនប្រក្រតីបន្ថែមទៀតជុំវិញថាមានករណីលួចបន្លំបំបាត់ពន្ធរដ្ឋលើពន្ធថ្លៃកាតព្វកិច្ចបង់ពន្ធផ្លូវប្រចាំឆ្នាំពីរថយន្ត ហើយរឿងនេះត្រូវបានបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកបង្ហោះចែករំលែកតៗគ្នា ជាមួយនឹងការCommets រិះគន់មួយទំហឹងមកលើធនាគារមួយនេះ និងសូមអោយស្ថាប័នរដ្ឋពិនិត្យសើុបអោយឃើញពីបញ្ហានេះ ... Read More »

សម្តេច សាយ ឈុំ អញ្ជើញសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកនៅមន្ទីរពេទ្យបង្អែកមានជ័យ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខអ្នកជម្ងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមានជ័យ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាម ... Read More »

ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្រុស ស្រី ត្រូវបានកម្លាំងល្បាតនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ សហការនិងកម្លាំងការិយាព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រអគី្គសនី ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

ចោរឆក់កាបូបជនជាតិចិនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពដញឃាត់ខ្លួនបានភ្លាមៗ ខណៈដែលពួកគេទើបតែចេញមកពីកោះពេជ្រ ហូបអាហាររួចក៏ត្រលប់មកវិញបែកគំនិតឆក់កាបូបជនជាតិចិនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។ ករណីឃាត់ខ្លួនចោរឆក់កាបូបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦តាមបណ្តោយផ្លូវ១៥៨កែងផ្លូវ៦៣នៅចំណុចក្រោយរបងសាលារៀនវត្តកោះ ស្ថិតនៅក្នុងភូមិ១០សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ ... Read More »

ឆក់ទូរស័ព្ទជនបរទេសបានសម្រេច រត់មិនរួចប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ ចំណែកម្នាក់ទៀត គេចខ្លួនបាត់ ខណៈពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិបរទេសបានសម្រេច។ ក្នុងករណីឆក់ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣០២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ជនសង្ស័យទី១ ឈ្មោះ ប៉ែន ... Read More »

ស៊ុន ស្រីពេជ្រ ផ្តាច់ពាក្យព្រោះមានជនទីបី

ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យបានមួយឆ្នាំ តារាចម្រៀងប្រចាំនៅក្រសួងទេសចរណ៍កញ្ញាសុ៊ន ស្រីពេជ្រ បានបែកបាក់គូដណ្តឹងហើយ ។ ការទម្លាយពីក្នុងចង្កោមអ្នកសិល្បៈលើកឡើងថា នាងគឺជាអ្នកសុំភាគីខាងប្រុសផ្តាច់ពាក្យ ព្រោះតែបុរសជាគូដណ្តឹងមិនទាន់ដាច់ស្រេចជាមួយអតីតសង្សារ ។ ដំណឹងនៃការផ្តាច់ពាក្យរបស់តារាចម្រៀងចម្រៀង ស៊ុន ស្រីពេជ្រ បានសុះសាយឡើងក្រោយពីតារាចម្រៀងរូបនេះ បានទម្លាយចេញនូវសារធ្វើឲ្យគេសង្ស័យមួយចំនួនថា ... Read More »

ប្រធានាធិបតី ពូទីន ទស្សនកិច្ចនៅ ប្រទេសជប៉ុនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី អាមេរិកថ្កោលទោសមិនលក់អាវុធឲ្យ ចិនត្រៀមផ្តល់អាវុធប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅហ្វុីលីពីន

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចាប់ ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងរយៈពេល២ថ្ងៃ ដើម្បីពង្រឹងទំនាក់ ទំនងប្រទេសទាំង២ឲ្យកាន់តែប្រសើរឡើង។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោក ពូទីន បានចាប់ផ្តើមទស្សនកិច្ចនៅប្រទេសជប៉ុន ហើយប្រធានបទដែលមេដឹកនាំទាំង២ត្រូវលើកមកពិភាក្សានោះគឺស្វែងរក ដំណោះស្រាយបញ្ចប់វិវាទដែនអធិបតេយ្យ។ បើទោះបីដឹងថា ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Norwich, Rangers, Berlin, Dortmund, Paços សម្លឹងរក៣ពិន្ទុពីគូ ប្រកួត

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Norwich, Rangers, Berlin, Dortmund, Paços មានសង្ឃឹមជាងគូប្រកួត រំពឹងរកបាន៣ពិន្ទុសម្រាប់សប្តាហ៍ទី១៥។ អង់គ្លេស Championship Norwich(8) Vs Huddersfield(4) Norwich ៥ប្រកួតចុងក្រោយគឺ ... Read More »

អាមេរិកថ្កោលទោសមិនលក់អាវុធឲ្យ ចិនត្រៀមផ្តល់អាវុធប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅហ្វុីលីពីន

សកម្មភាពរវាងចិននឹងអាមេរិកផ្ទុយគ្នាស្រឡះ ដោយអាមេរិកបានថ្កោលទោស ទៅលើរដ្ឋាភិបាល របស់ប្រធានាធិបតីឌុយទែរតេដែលបានសម្លាប់មនុស្សជិត ៦ពាន់ នាក់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ទាំងនោះហើយអាមេរិកបានសម្រេច លុបចោលគម្រោងលក់កាំភ្លើងទៅឲ្យហ្វុី លីពីន។ ចំណែកសត្រូវរបស់អាមេរិកគឺ ចិនបែរជាត្រៀមខ្លួនផ្តល់អាវុធដល់ប្រទេស ហ្វុីលីពីនដើម្បីជួយលោក Duterte ប្រធានាធិបតីថ្មីហ្វុីលីពីននៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងទល់នឹងអំពើឧក្រិដ្ឋកម្មទៅវិញ។ ... Read More »

អ្នកកាសែត៣៤៨នាក់ត្រូវចាប់ឃុំខ្លួនក្នុងឆ្នាំ២០១៦នៅជុំវិញពិភពលោក

តាមរបាយការណ៍ទួរគីជាប្រទេសដែល បានចាប់អ្នកកាសែតដាក់គុកច្រើនជាងគេក្នុងឆ្នាំ២០១៦ ពិសេសតាំងពីក្រោយរដ្ឋ ប្រហារយោធាមិនបានសម្រេចក្នុងខែកក្កដា។ ក្រៅពីប្រទេសទួរគី ចិន អុីរ៉ង់ និងអេហ្ស៊ីបបូកបញ្ចូលគ្នាបានស្រូបយក២ភាគ៣នៃ ចំនួនអ្នកកាសែតសរុបទាំង៣៤៨នាក់ក្នុងលោកដែលកំពុងជាប់ក្នុងពន្ធនាគារ។ នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះបានជាអង្គការអ្នកយកការណ៍គ្មាន ព្រំដែនបានឆ្លៀត ឱកាសទាមទារឲ្យបង្កើតប្រេសិតពិសេសមួយនៅអង្គការសហប្រជាជាតិដើម្បីការពារសន្តិសុខ និងសុវត្ថិភាពអ្នកកាសែត។ នៅថ្ងៃអង្គារ ទី១៣ ... Read More »

Heerenveen, VVV, Norwich, Volendam មានរំពឹងឈ្នះនៅហុល្លង់ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅហុល្លង់ ថ្ងៃនេះក្រុម Heerenveen, VVV, Norwich, Volendam ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតនិងមានរំពឹងឈ្នះទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ ហុល្លង់ Eredivisie Willem II(13) Vs ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ក្រុមអ៊ិស្លាមបង្កើតរដ្ឋធ្វើឲ្យពិភពលោកកាន់តែព្រួយបារម្ភក្រោយដណ្តើមបានអាវុធជាច្រើន

ក្រុមភេរវកម្មISដណ្តើមបានការគ្រប់ គ្រងអាវុធជាច្រើនក្រោយពេលវាយលុយចូលទីក្រុងបុរាណ Palmyra នៅក្នុង ប្រទេសស៊ីរី។ អាវុធទាំងនោះបានក្លាយទៅជាការគំរាមកំហែងដល់អាមេរិក និង សម្ពន្ធមិត្ត។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងឃ្លីបវីដេអូមេទ័ព Stephen Townsend បានឲ្យដឹងថា ចំនួនអាវុធដែលក្រុម ... Read More »

បាល់ទាត់នៅបារាំងថ្ងៃនេះ Angers, Brest, Clermont, Sochaux មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម Angers, Brest, Clermont, Sochaux មានប្រវត្តិល្អ និងប្រៀបជាងគូ ប្រកួតក្នុងទឹកដីរបស់ខ្លួន ។ បារាំង Ligue 1 Angers (12) ... Read More »

កម្ពុជា-ហ្វីលីពីន ព្រមព្រៀងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្មដើម្បីទប់ស្កាត់ប្រឆាំងបទល្មើសនានា

ភ្នំពេញ ៖ កម្ពុជា-ហ្វីលីពីនបានព្រម ព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការផ្លាស់ប្តូរព័ត៌មានចារកម្មនានា ដើម្បីទប់ស្កាត់ប្រឆាំងបទល្មើស ជាពិសេស បទល្មើសឧក្រិដ្ឋ និងបទល្មើសគ្រឿងញៀន នៅក្នុងជំនួបពិភាក្សានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោក នេត សាវឿន អគ្គស្នងការ ... Read More »

អ្នកម៉ៅការផ្សារកំពង់ពពិលបង្ហូរទឹកសម្អុយចូលដីលំនៅឋានប្រជាពលរដ្ឋ

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារកំពង់ពពិលដែលស្ថិតក្នុងភូមិកំពង់ ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្ត ព្រៃវែងបានប្រតិកម្មចំពោះអ្នកម៉ៅការ ភាស៊ីផ្សារ និងអាជ្ញាធរ ដែលមិនរកដំណោះ ស្រាយរឿងបង្ហូរទឹកស្អុយចូលដីរបស់ពួកគាត់ ។ ប្រជាពលរដ្ឋអះអាងថា ផ្សារកំពង់ ... Read More »

ពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅចំណុចអូរអំបិលស្រុកអន្លងវែងថាការសន្យារបស់អាជ្ញាធរដូចសន្យាខ្យល់

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ៣៥០គ្រួសារនៅចំណុចអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានជម្លោះដីធ្លីអូសបន្លាយជិត១០ឆ្នាំមកនេះនៅតែប្រឈមនឹងបញ្ហាអត់ដីសង់លំនៅ ឋាននិងដី ស្រែចម្ការបង្កបង្កើនផលចិញ្ចើមជីវិត ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅចំណុច អូរអំបិលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ថា ពួកគាត់បាត់បង់ទំនុកចិត្តទៅលើអាជ្ញាធរទាំងស្រុងដែលបានសន្យាថារៀបចំដីសង់លំនៅឋានជូនពួកគាត់ដែលការសន្យារបស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋថា ... Read More »

កងរាជអាវុធហត្ថក្រុងបាត់ដំបងឃាត់រថយន្តយោធា១គ្រឿងដឹកឈើធ្នង់៩៨ដុំប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ

ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងបាត់ដំបងសហការជាមួយមន្ត្រីខណ្ឌ រដ្ឋបាលព្រៃឈើចុះបង្ក្រាបរថយន្តយោធា ដឹកជញ្ជូនឈើខុសច្បាប់១គ្រឿង ដោយ បានឃាត់ខ្លួនមនុស្ស២នាក់ និងដកហូត បានឈើធ្នង់ចំនួន៩៨ដុំ ។ ករណីបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់ខាងលើនេះបានធ្វើឡើងកាល ពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

អាជីវកម្មដុតមាសមួយបង្ហុយផ្សែងប៉ះពាល់សុខភាពអ្នកជិតខាង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសាររស់នៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លា កែត ក្រុងបាត់ដំបង បានសំណូមពរអាជ្ញាធរក្រុងនិងខេត្តបាត់ដំបង ជួយចុះត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មដុតមាសមួយកន្លែង ដែលសព្វថ្ងៃកំពុងបង្កផលប៉ះពាល់ និង រំខានការរស់នៅរបស់ពួកគាត់ ។ លោក ផាន់ ... Read More »

រកឃើញជាតិពុលខ្ពស់នៅទីតាំងលក់ស្រា៣កន្លែងបណ្តាលឲ្យស្លាប់១៥នាក់

ខេត្តកំពង់ឆ្នាំង៖ មជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាលបានរកឃើញជាតិមេតាណុលក្នុងស្រាសលើសពី០,១៥ភាគរយដែលបណ្ដាល ឲ្យអ្នកផឹកពុលស្លាប់ចំនួន១៥នាក់ និងឈឺ ធ្ងន់៧៧នាក់នៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ មន្ត្រីសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺភាគច្រើនបានជាសះស្បើយ ប៉ុន្តែ ស្ថាប័នសុខាភិបាល និងតុលាការនៅបន្ត នីតិវិធីជុំវិញរឿងនេះ ។ របាយការណ៍លទ្ធផលវិភាគសំណាកស្រាសចំនួន៨សំណាកត្រូវបានមជ្ឈមណ្ឌល ... Read More »

បងប្អូនបង្កើតផឹកសុីពេលស្រវឹងទាស់សំដីគ្នារឿងចែកកេរអាករក្លាយជាហិង្សាបងដេកគុកប្អូនដេកពេទ្យ

ខេត្តពោធិ៍សាត់៖ ២នាក់បងប្អូនបង្កើតមានគ្រួសាររៀងខ្លួនម្នាក់កូន១០ម្នាក់ទៀតកូន៧។ បងក្លាយជាអ្នកទោស រីឯប្អូនរបួស ធ្ងន់ធ្ងរ ខណៈដែលផឹកស្រវឹងទាស់សម្តីគ្នាដណ្ដើមកេរមរតកក្លាយជាហិង្សាបងវាយប្អូនដោយបងដេកគុក រីឯប្អូនប្រុសដេក ពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់លើ ឃុំ ក្បាលត្រាច ... Read More »

ប្តីប្រពន្ធគេមិនឈ្លោះគ្នាផង វិទ្យុabcទូរស័ព្ទប្រាប់នគរបាលឲ្យជួយស្ទាក់ឃាត់ហើយថា ប្តីវាយប្រពន្ធ

ភ្នំពេញ ៖ នគរបាលស្ទើមួយខណ្ឌពោធិ៍សែនជ័យចាំស្ទាក់ និងដេញឃាត់ប្តីប្រពន្ធមួយគូបន្ទាប់ពីវិទ្យុabcផ្សាយ ពត៌មានទាន់ហេតុការណ៍ ថាបុរសជាប្តី វាយ ចាប់ប្រពន្ធដឹកតាមម៉ូតូ បង្កការភ្ញាក់ផ្អើលតាំងពីមុខវត្តកំបូល ផ្លូវជាតិលេខ៤ សង្កាត់កំបូល ហើយទូរស័ព្ទប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ ជួយឃាត់សួរនាំ ធ្វើឲ្យសមត្ថកិច្ចជាច្រើនអ្នករួមទាំងអ្នកសាព័ត៌មានផង ដេញតាមស្វែងរក ... Read More »

អូនបានទូរស័ព្ទថ្មីលេងហ្វេសប៊ុកទាក់ទងប្រុស រត់ចោលប្តី កូនគ្មានស្រណោះ

ភ្នំពេញ៖ បុរសម្នាក់កាន់រូបថតភរិយាដ៏ស្រស់ស្អាតទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ឲ្យជួយរកប្រពន្ធ បន្ទាប់ពីខ្លួនបានទិញទូរស័ព្ទស្មាតហ្វូងឲ្យនាងលេងហ្វេសប៊ុកឆាតចុះ ឆាតឡើងជាមួយប្រុស ស្រាប់តែរត់ចោលប្តី ចោលកូនបាត់៣ថ្ងៃហើយ ទើបប្តីទៅដាក់ពាក្យបណ្តឹងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ។ បុរសដែលភរិយារត់ចោលឈ្មោះ ញាន ប៊ុនឌី ... Read More »

នរណាទម្លាយវីដេអូឃ្លីបករណីហិង្សាលើកុមារខ្មែរ?

ភ្នំពេញ៖ បើទោះបីជាវីដេអូឃ្លីបស្តីអំពីករណីហិង្សាលើកុមារខ្មែរ បង្កឡើងដោយជនជាតិវៀតណាមធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែររហូតធ្លាយដល់បរទេសបែបណាក៏ដោយ ក៏គេមិនដឹងថា តើនរណាជាអ្នកទម្លាយវីដេអូឃ្លីបនោះដែរ ។ ម្ចាស់ខ្លួនដែលជាអ្នកបង្កហិង្សា ជាអ្នកទម្លាយវីដេអូនេះឬ? ឬបុរសជនជាតិហុល្លង់ សញ្ជាតិខ្មែរជាអ្នកទម្លាយ? លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរីដែលបានទៅដល់ប្រទេសវៀតណាមដើម្បីតាមដានសំណុំរឿងនេះ បានឲ្យដឹងថា ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ចោរកាច់កម៉ូតូនៅអគ្គនាយកដ្ឋានពន្ធដារម្នាក់ទៀត

ភ្នំពេញៈកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៦ កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៃអធិការដ្ឋាននគរ បានខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ក្រុមទី២៤ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីដឹងថាជាមុខសញ្ញាលួច ម៉ូតូ២គ្រឿង ... Read More »

សមត្ថកិច្ចខ័ណ្ឌរដ្ឋបាលព្រៃឈើប្រដេញចាប់បានឡានដឹកសត្វពស់ និងអណ្តើក

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចខណ្ឌររដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាមាញ់និងនេសាទខេត្ត បានស្ទាក់ចាប់ឃាត់រថយន្តដឹកសត្វពស់ និង សត្វអណ្តើកមួយគ្រឿង ដែលបានចរាចរណ៍ដឹកសត្វតាមផ្លូវជាតិទៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ... Read More »

ប្តីស៊ីដាច់ម៉ូតូមិត្តភក្តិឃាត់ស្រ្តីជាប្រពន្ទចូលប៉ុស្តិ៍ចោមចៅ

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ដោយសារខ្ចីម៉ូតូពីអ្នកស្គាល់គ្នាឲ្យទៅប្តីជិះទៅរកទិញម្ហូប បែរជាយកបង្ហួសទៅបាត់ស្រមោល អស់មួយយប់មួយថ្ងៃមិនវិលវិញ ទូរស័ព្ទលែងចូល ត្រូវបានម្ចាស់មូ៉តូប្តឹងនគរបាល កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »