ព័ត៌មានទាន់ហេតុការណ៍៖
'

ព្យាយាមសម្លាប់ខ្លួនឯងច្រើនលើកច្រើនសារ មិនដឹងមូលហេតុ តែមិនស្លាប់

ភ្នំពេញ​៖​ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពី បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​បែក​ថ្នាំ​បាន​យក​កាំបិត​មុខ​ពីរ​សម្រាប់​ចិតបន្លែ​មក​អា​រ.ក​ ខ្លួនឯង​ហូរ​ឈាម​ស្រោច​ខ្លួន​ ប៉ង​បញ្ចប់​ជីវិត កាល​ពី​វេលា​ ម៉ោង​ ១១​និង​៤០​នាទី​យប់​ថ្ងៃទី​១៨​ ខែកក្ដដា ឆ្នាំ​២០១៧​ នៅ​ចំណុច​ផ្ទះ​ជួល​ប្រទះ​ឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ខណ្ឌពោធិ​សែន​ជ័យ​ តែ​សំណាង​ល្អ​ត្រូវ​បាន​គេ​ជួយ​ទាន់​ពេល​វេលា​។​​ ... Read More »

អភិបាលខណ្ឌដូនពេញ បានដាក់ផែនការជាក់ស្តែង និង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក និងប្រព័ន្ធលូថ្មីនៅភូមិ៦ សង្កាត់ស្រះចក

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការសន្យាកាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៧កន្លងមក លើបញ្ហាទឹកលិច ក្រោយភ្លៀងធ្លាក់នៅតំបន់បឹងកក់ ជាពិសេសក្នុងភូមិ៦ សង្កាត់ស្រះចក ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១១និង០០នាទី លោក ... Read More »

លោក អ៊ី ឈាន និង លោកស្រី បាន ស្រីមុំ នាំយកទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ទៅវេរប្រគេនដល់ ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន៣ ក្នុងក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ជាតិចុះជួយខេត្ត និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បាននាំយកទៀនព្រះវស្សា ... Read More »

សាំយ៉ុងដឹកត្រីជាប់ផុងប្រឹងរើរហូតដល់ឆេះខ្ទេចគ្មានរថយន្តពន្លត់អគ្គីភ័យជួយ

ខេត្តកំពង់ឆ្នាំង ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកត្រី និង ខ្យង បានឆេះនៅកណ្តាលផ្លូវទាំង ព្រឹក បន្ទាប់ពីរថយន្តសាំយ៉ុងមួយនេះជាប់ផុងខំប្រឹងរោម៉ាស៊ីន រហូតដល់ឆ្លងភ្លើងឆេះអស់តែម្តង ដោយពុំមានវត្តមានរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកទៅជួយនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងសារធាតុញៀន៣កញ្ចប់តូច

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ជនសង្ស័យត្រួវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានសហការអាវុធហត្ថក្រុង ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប្រាក់ សុធាអនុប្រធានមន្ទីរយុត្តិធម៌ និងសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ៃលិនបង្ក្រាបចាប់ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ ។ ករណីនេះមានការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។ ហេតុការណ៍ចុះបង្ក្រាបករណីខាងលើបានធ្វើឡើងនេះ កាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៨ ... Read More »

ឃាត់ខ្លួនបុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់រឹបអូសថ្នាំញៀន៤កញ្ចប់និងឧបករណ៍ជក់មួយចំនួន

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ សហការជាមួយនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនចំនួន៤កញ្ចប់ ព្រមទាំងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន គ្រាដែលបុរសរូបនេះកំពុងដោះដូរគ្រឿងញៀនឲ្យអ្នកដទៃ ។ ការឃាត់ខ្លួនបុរសនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិខ២ សង្កាត់ច្រាំងចំរេះ2 ខណ្ឌឬស្សីកែវ ... Read More »

ពលរដ្ឋរស់នៅក្រុងបាវិតព្រួយបារម្ភ ខណសត្វគោក្របី១៣ក្បាលងាប់ និងមានជំងឺ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅក្រុងបាវិត កំពុងមានការព្រួយបាម្ភយ៉ាងខ្លាំង និងសុំអន្តរាគមន៍ពីមន្ត្រីជំនាញ ខណៈសត្វគោក្របីរបស់គាត់បានងាប់ និងកំពុងមានជំងឺជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃមកហើយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។ យោងតាមលោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ ខេត្តស្វាយរៀងបានអោយដឹងថា ... Read More »

ង្វៀង យ៉ាំងអ៊ុកជិះកង់ពីភ្នំពេញទៅតាខ្មៅគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសជនជាតិវៀតណាមម្នាក់ជិះកង់ចេញពីខណ្ឌច្បារអំពៅរាជធានីភ្នំពេញឆ្ពោះមក​ក្រុងតាខ្មៅ​ ក្នុងគោលបំណងលួចគាស់ផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ តែមិនបាន​សម្រេចត្រូវបានសមត្ថកិច្ចនករបាលប៉ុស្តិ៍រដ្ឋបាលតាក្តុលបង្រ្កាបចាប់ខ្លួន គ្រាដែលសមត្ថកិច្ច​ចេញល្បាតប្រទះឃើញជនសង្ស័យជិះកង់ម្នាក់ឯងឆែកឆេររកឃើញវត្ថុតាងពាក់ព័ន្ធ កាលពី​វេលាម៉ោង៤ និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិត​ក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

ម៉ូតូបើកបុកអ្នកថ្មើរជើងបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់នៅលើផ្លូវជាតិលេខ៣

ខេត្តកណ្តាលៈ មនុស្ស២នាក់ទទួលរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុក​អ្នកថ្មើរជើងនៅលើផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិកំពង់ទួល ឃុំ​អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ... Read More »

ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ​ ៖ ក្រុមញៀនថ្នាំប្រុសស្រីចំនួន៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោករកាចាប់ឃាត់ខ្លួន​ពីបទជួញដូរ និងប្រើប្រាសថ្នាំញៀនខុសច្បាប់នៅសង្កាត់ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ ក្នុងកិច្ចប្រតិបត្តិការណ៍បង្ក្រាបជនសង្ស័យទាំ៤នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង ៣៥នាទី​ទៀបភ្លឺ ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំ ២០១៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកុមារឆ្លាត ហ៊ឺ ទៀងគីមហុង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួប ចៅប្រុស ហ៊ឺ ទៀង គីមហុង ... Read More »

បាញ់អាប៉ោងប៉ូលីសចាប់ខ្លួនបាន២នាក់ មួយចំនួនទៀតរត់រួច នៅចំណុចមុខបន្ទប់ផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា

ភ្នំពេញ៖ ក្រុមអ្នកញៀនលេងល្បែងស៊ីសងបាញ់អាប៉ោងប្រុសស្រី ចំនួន២នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ទឹកថ្លាចាប់ខ្លួនជាក់ស្តែង ពេលដែលពួកគេកំពុងជួបជុំគ្នាបាញ់អាប៉ោងភ្នាល់ដាក់លុយដោយខុសច្បាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា។ ទីតាំងលេងល្បែងស៊ីសងខាងលើត្រូវបានសមត្ថកិច្ចធ្លាប់បង្ក្រាបច្រើនដងហើយប៉ុន្តែពួកគេមិនរាងចាលសោះ ដែលបញ្ហានេះត្រូវបានមហាជនរិះគន់ថា តុលាការប៉ូលិសចាប់ទៅតុលាការដោះលែងយកតែលុយ ទើបធ្វើអោយអ្នកញៀនល្បែងទាំងនោះមិនសូវខ្លាចច្បាប់ ។ ... Read More »

ស្ថានីយ៍ប្រេង PTT មួយកន្លែងក្នុងមូលដ្ឋានខណ្ឌទួលគោក ត្រូវអាជ្ញាធររាជធានីភ្នំពេញ ចុះផ្អាកការសាងសង់ ក្រោយទទួលបណ្ដឹងពីប្រជាពលរដ្ឋ

ភ្នំពេញ៖ អភិបាលរងសាលារាជធានីភ្នំពេញ លោក អៀង អូននី ដឹកនាំកម្លាំងចុះទៅផ្អាកការសាងសងស្ថានីយ៍ប្រេងមួយកន្លែងយីហោ PTT ជាបណ្ដោះអាសន្ន ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ លើបញ្ហាប្រឈមគ្រោះថ្នាក់នៅហាននិភ័យណាមួយដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្នុងមូលដ្ឋាន សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ លោក ... Read More »

ប្រទេសបារាំងគាំទ្រគម្រោងថែទាំសុខភាពកម្មការិនីនិងកុមារនៅតាមរោងចក្រកាត់ដេរ

ស្ថានទូតបារាំងប្រកាសព័ត៌មាន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ប្រទេសបារាំងគាំទ្រគម្រោងថែទាំសុខភាពកម្មការិនីនិងកុមារនៅតាមរោងចក្រកាត់ដេរ ប្រទេសបារាំងពង្រឹងសកម្មភាពរបស់ខ្លួន សម្រាប់កម្មការិនីបម្រើការក្នុងវិស័យវាយនភណ្ឌនៅ កម្ពុជា តាមរយ:ការបង្កើតសេវាសុខភាព និងការថែទាំកុមារតូចៗនៅតាមរោងចក្រកាត់ដេរ ដោយសហការជាមួយអង្គការ Planète Enfants et Développement ... Read More »

អាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួន មនុស្សប្រុស ស្រី៣នាក់ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ធំ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនមនុស្សប្រុសស្រី​ ចំនួន​៣នាក់ ពីបទលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពី វេលាម៉ោង១៤ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ... Read More »

សមត្ថកិច្ចស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោស និងប្លន់ដោយប្រើកាំបិត បង្ក្រាបបានទាំងស្រុង

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក កម្លាំងការិយាណ្តាលនគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ ស្រ៊ុន រ៉ានីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ មេផ្ទះ ... Read More »

អតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូប ប្រព្រឹត្តអំពើពុករលួយ ត្រូវតុលាការកាត់ទោសតម្រឹមដោះលែងឲ្យមានសេរីភាពវិញ

ភ្នំពេញ៖ អតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូប ជាប់ចោទបទ”វិតិក្រម”ពោលគឺជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគលើសច្បាប់កំណត់ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំនិងពិន័យជាប្រាក់ចំនួន៤លានរៀល ។ លោកចៅក្រម ថ្លែងក្នុងសវនាការ ថា ... Read More »

បុរសកំណាច! បើកឡានបុកក្បាលនាគចែកទ្រូងផ្លូវ ពេលអ្នកកាសែតថតយករូបភាព បែរជាកញ្ឆក់យកទូរស័ព្ទបោកកម្ទេច

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តព្រូសពីកើតទៅលិច ជ្រុលបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ ក៏ត្រូវបានអ្នកសារព័ត៌មានទៅថតយករូបភាព ស្រាប់តែអ្នកបើករថយន្តបង្កឆក់ទូរស័ព្ទដៃ ម៉ាកIPHONE 6Plus មួយគ្រឿងពីអ្នកកាសែតយកមកបោក ហើយដាក់ចូលក្នុងហោប៉ៅទៀត។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅសួនច្បារក្តាន់២ ... Read More »

លិខិតមិត្តអ្នកអាន៖ ចោរហារយអុកឡុកខេត្តត្បូងឃ្មុំ

យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅក្រុងសួង ខេត្តត្បូងឃ្មុំកំពុងប្រឈមបញ្ហាចម្បង គឺករណីចោរលួចស្ទើររាល់យប់ ។ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនបានយកចិត្តទុកដាក់អំពីបញ្ហាទាំងនេះទេ មិនតែប៉ុណ្ណោះ បញ្ហាគ្រឿងញៀនក៏កំពុងរីករាលដាលយ៉ាងខ្លាំងសម្បើមដែរ ។ យើងខ្ញុំជាប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេចក្តីភ័យខ្លាចអំពីបញ្ហាអសន្តិសុខ ។ មិនមែនតែលំនៅឋានរបស់យើងខ្ញុំជាពលរដ្ឋសាមញ្ញធម្មតាប៉ុណ្ណោះទេ ដែលត្រូវប្រឈមនឹងការលួចមិនលស់ថ្ងៃនោះ សូម្បីតែផ្ទះអ្នកកាសែតក៏ត្រូវចោរលួចឥវ៉ែឥវ៉ាន់មិនប្រណីដៃដែរ ។ បញ្ហាចោរលួច ... Read More »

ឃាត់ខ្លួនបុគ្គលិកម្នាក់បោកប្រាស់លុយ២១៣៦៦ដុល្លាររបស់ក្រុមហ៊ុន Fa maxima

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុមហ៊ុន Fa maxima ផ្ទះលេខ១៥ ផ្លូវលេខ២៦៥ ក្រុមទី៣៦ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ... Read More »

រន្ធត់ចិត្តគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុព្រឹកមិញនេះ

  ខេត្តព្រះសីហនុ៖ រថយន្តតាកូម៉ា មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ជិះគ្នា២នាក់ មួយគ្រឿងបើកក្នុងល្បឿនលឿនលើផ្លូវកោង បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ កៀបស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍បង្កឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯងនេះ បានកើតមានឡើងនៅប្រមាណ៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

លោក Conte សម្រេចចិត្តបន្តកុងត្រាជាមួយតោខៀវ២ឆ្នាំទៀត

អ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Chelsea លោក Antonio Conte បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីចំនួន២ឆ្នាំទៀតនៅទឹកដី Stamford Bridge រហូតដល់ឆ្នាំ២០១៩។ អតីតគ្រូបង្វឹក Juventus និងក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបានជួយឲ្យ Chelsea ឈ្នះពានអង់គ្លេស Premier ... Read More »

សភាស៊ើបសួរសាលាឧទ្ធរណ៍ កំពុងដំណើរការក្តីរឿងជនត្រូវចោទ ឈន ផ្លុំ ជាឧត្តមសេនីយ៍ទោពាក់ព័ន្ធដីធ្លីនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ កំពុងដំណើរការនីតិវិធីរឿងក្ដីរបស់ជនត្រូវចោទ ឈន ផ្លុំ ជាឧត្ដមសេនីយ៍ទោ ពាក់ព័ន្ធបទល្មើសរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត នៅខេត្តព្រះសីហនុ ។ នីតិវិធីរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ធ្វើឡើងបន្ទាប់ពីជនត្រូវចោទ ឈន ផ្លុំ នៅថ្ងៃទី០៤ ខែកក្កដា ... Read More »

នគរបាលខេត្តឃាត់ខ្លួនជនសង្ស័យ៣នាក់តាមដីកាផ្សេងគ្នាក្នុងថ្ងៃតែមួយ

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសហការគ្នាសមត្ថកិច្ចនគរបាលស្រុក ចុះស្រាវជ្រាវរុករកមុខសញ្ញាចាប់ខ្លួន តាមដីការ 
 
រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ តាំងពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោងម៉ោង១៥និង០០នាទី
 ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅ ទីតាំង៣ផ្សេងគ្នា ទី១ ... Read More »

ផឹកស្រាមួយកន្លែងមិនឆ្អែត ជិះម៉ូតូទៅផឹកកន្លែងផ្សេងទៀតដួលប្រកាច់ស្លាប់នៅកន្លែង

ភ្នំពេញ៖ បុរសម្នាក់បានដួលម៉ូតូប្រកាច់ស្លាប់យ៉ាងអណោចអធ័មមួយរំពេច ខណៈ ទើបនឹងចេញពីផឹកស្រវឹង ជិះម៉ូតូទៅរកកន្លែងផឹកបន្តទៀតធ្វើឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ... Read More »

ប្រទេសកូរ៉េខាងត្បូងបានជំរុញឲ្យមានជំនួបពិភាក្សាមន្ត្រីការបរទេសត្រីភាគីជាមួយចិននិងជប៉ុន

សារព័ត៌មានយុនហាប់ របស់កូរ៉េខាង ត្បូងបានផ្សាយថា នៅថ្ងៃទី១៨ ខែកក្កដា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kyung Wha Kang បានជំរុញឲ្យមាន​កិច្ចពិភាក្សា ជាមួយមន្ត្រីការបរទេស ចិន និងជប៉ុន បន្ទាប់ពីកិច្ចប្រជុំ ... Read More »

ក្រសួងអប់រំគាំទ្រសកម្មភាពអំណានតាមបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ អង្កការស៊ីប៉ាប្រកាសជាផ្លូវការ ពីការពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន ស្មាតអាស៊ីតា ដើម្បីគាំទ្រសកម្មភាពអំណានតាមរយៈបច្ចេកវិទ្យាព័តមាន នៃទូរគមនាគមន៍(ICT)នៅតាមសហគមន៍ ។ ពិធីប្រកាសជាដៃគូនេះ បានប្រព្រឹតិ្តទៅនៅបណ្ណាល័យជាតិ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ... Read More »

សហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលីសាកល្បងមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង៨ដង

កាំជ្រួចមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ដល់ទៅ ៨ដងត្រូវបានបាញ់ សាកល្បង ចេញពីទីតាំងស្ថិតនៅស្រុក Woomera ភាគខាងត្បូងអូស្ត្រាលី។ មីស៊ីលដែលបានបាញ់សាកល្បង ខាង លើ មាន ឈ្មោះ Hyshot 5 ឬ ... Read More »

ឆ្មក់បង្ក្រាបហ្គេមបាញ់ត្រីឃាត់ខ្លួន៤នាក់ រកឃើារធាតុញៀននិងឧបករណ៍មួយចំនួន

ខេត្តរតនគិរីៈ កំលាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកំលាំងបុស្ត្តិ៍នគរបាលឡាបានសៀក ដឹកនាំដោយលោកហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បានឆ្មក់ចូលផ្ទះបើកហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅផ្លូវលេខ០២៥ ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីឃាត់ខ្លួនជនង្ស័យ៤នាក់។ ... Read More »

មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង

ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកដល់សព្វថ្ងៃនេះ គឺបានបង្ហាញអោយប្រជាពលរដ្ឋបានឃើញច្បាស់នូវការរីកចម្រើនពិតរបស់កម្ពុជា។ សន្តិភាព បានផ្តល់ឱកាសអោយយើងកសាងប្រទេសជាតិបានលឿនឆ្ពោះទៅមុខ។ សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថេរភាពនយោបាយ និងសន្តិសុខសង្គម មិនដូចការបំពុលនិងបំផ្លើសព័ត៍មានអាក្រក់ពីក្រុមខិលខូចមួយចំនួនឡើយ។ ... Read More »