ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ម្នាក់ដែលជាអតីតប្តី ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនបានបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ក្រោយពីខឹងអតីតប្រពន្ធមិនព្រមត្រូវរ៉ូវវិញ ជនដៃដល់ក៏យកសាំងចាក់ស្រោចដុតបណ្តាលឲ្យរលាករងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ការបញ្ជូនជនដៃដល់ចាក់សាំងដុតអតីតប្រពន្ធទាំងរស់(ជាបុរសញៀនថ្នាំ) ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ... Read More »
ឃ្លាំងកាំជ្រួច «ផ្ទុះដូចគ្រាប់បែក» រញ្ជួយប្រទេសកោះអឺរ៉ុប
អន្ដរជាតិ៖ ការផ្ទុះដ៏ធំមួយបានឆាបឆេះរោងចក្រកាំជ្រួច Ta’Lourdes នៅលើផ្លូវ Triq tal Qaghdi ក្រុង Maghtab ប្រទេសម៉ាល់តា នៅម៉ោងប្រហែល 6:30 ព្រឹក ថ្ងៃទី 1 ... Read More »
អ៊ីស្រាអែល និងហេសបូឡា យល់ព្រមបញ្ឈប់ការវាយប្រយុទ្ធគ្នា
អន្តរជាតិ៖ សារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាអ៉ីស្រាអែល និងក្រុមហេសបូឡាបានយល់ព្រមបញ្ឈប់ ការវាយប្រយុទ្ធគ្នា ហើយថាកិច្ចចរចាជាមួយអ៉ីរ៉ង់នៅតែបន្តធ្វើឡើង។ ... Read More »
ពលរដ្ឋជប៉ុនរាប់ម៉ឺននាក់រងផលប៉ះពាល់ដោយសារ ព្យុះត្រូពិក Jangmi
អន្ដរជាតិ៖ សារព័ត៌មាន AFP ព្យុះត្រូពិកដ៏ខ្លាំងក្លាមួយឈ្មោះ Jangmi បានវាយប្រហារលើភាគនិរតីប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យប្រជាជនរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ ជើងហោះហើររាប់រយត្រូវបានលុបចោល និងមនុស្ស៩នាក់បានរងរបួស។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានពីរលកសមុទ្រមានកម្ពស់ខ្ពស់ ... Read More »
រុស្ស៊ីចាប់ផ្តើមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនកំណត់ត្រាលើអ៊ុយក្រែន
អន្ដរជាតិ៖ រុស្ស៊ីកំពុងបង្កើនសម្ពាធលើអ៊ុយក្រែនជាមួយនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ខណៈដែលការចរចារវាងភាគីទាំងពីរនៅតែជាប់គាំង។ យោងតាម AFP រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកវាយប្រហារចម្ងាយឆ្ងាយចំនួន 8,150 គ្រឿងក្នុងខែឧសភា ដោយផ្អែកលើរបាយការណ៍ប្រចាំថ្ងៃពីកងទ័ពអាកាសអ៊ុយក្រែន។ នេះតំណាងឱ្យការកើនឡើង 24% ពីខែមេសា និងជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីអរិភាពបានចាប់ផ្តើមជាងបួនឆ្នាំមុន។ ទីក្រុងគៀវបានបង្កើតបណ្តាញការពារដែនអាកាសដ៏ក្រាស់ក្រែលនៅទូទាំងប្រទេស ដែលមានសមត្ថភាពស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់សត្រូវភាគច្រើន ... Read More »
ជម្លោះនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់ប្រកាសផ្អាកការចរចាជាមួយសហរដ្ឋអាមេរិក
អន្តរជាតិ៖ នៅថ្ងៃទី 1 ខែមិថុនា យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានផ្សាយថា សាធារណរដ្ឋអ៊ីស្លាមបានផ្អាកការផ្លាស់ប្តូរទាំងអស់ជាមួយសហរដ្ឋអាមេរិកតាមរយៈអន្តរការី ដោយសារតែភាគីទាំងពីរបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ យោងតាម Tasnim អ៊ីរ៉ង់នឹងមិនចូលរួមក្នុងការសន្ទនាទេ រហូតដល់ការទាមទាររបស់ខ្លួនសម្រាប់ “ការបញ្ឈប់ជាបន្ទាន់” ... Read More »
រដ្ឋមន្ត្រីព័ត៌មាន៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដែលទាមទារការកំណត់វិធានការឆ្លើយតប
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីបញ្ហាបប្រឈមនៃព័ត៌មានក្លែងក្លាយ ក្លែងបន្លំ ព័ត៌មានបំភាន់ មាតិកាដែល បង្កការយល់ច្រលំ ព័ត៌មានអនឡាញ ដែលបង្កគ្រោះថ្នាក់ និងអាចរីករាលដាលឆ្លងដែន នៅក្នុងតំបន់ ... Read More »
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បើកកិច្ចប្រជុំជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយកម្ពុជាជូនដំណឹងផ្លូវការទៅភាគីថៃ និង UN ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ... Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »
ប្រឡាយមេរំដោះទឹកជំនន់ប្រវែង១៦០០ម៉ែត្រស្ថិតនៅតំបន់សែនសុខ ត្រូវបានអាជ្ញាធរខណ្ឌរួតរះស្ដារឱ្យទាន់រដូវវស្សា
ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានរួតរះស្តារប្រឡាយមេប្រវែង១៦០០ម៉ែត្រ ដើម្បីរំដោះទឹកលិចលង់ ពីតំបន់ភូមិអន្លង់ក្ងាន ភូមិសំរោង ភូមិត្រពាំងរាំងចាស់ និងតំបន់ភូមិសែនសុខទាំង៧ ហូរទៅកាន់ប្រឡាយមេទួលសំពៅ ទំលាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ នៅមហាវិថីឈ្នះឈ្នះ។ ... Read More »
សិង្ហបុរីឈរលេខមួយលើពិភពលោកដែលមានហេដ្ឋារចនាសម្ព័ន្ធល្អដាច់គេ
អន្តរជាតិ៖ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតរបស់ពិភពលោកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក & របាយការណ៍ប្រទេសល្អបំផុតពិភពលោក ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ប្រព័ន្ធដឹកជញ្ជូន ការរៀបចំផែនការទីក្រុង និងសេវាកម្មសាធារណៈ។ ចំណាត់ថ្នាក់គឺជាផ្នែកមួយនៃការសិក្សាប្រទេសល្អបំផុតឆ្នាំ 2026 នៃការបោះពុម្ភផ្សាយដែលបានវាយតម្លៃសេដ្ឋកិច្ចចំនួន 100 ដោយប្រើវិធីសាស្រ្តដែលជំរុញដោយទិន្នន័យដែលគ្របដណ្តប់លើផ្នែកដូចជា អភិបាលកិច្ច សុខភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច ... Read More »
គួរយល់ដឹងអំពី៖ ការអនុវត្ត UNCLOS និងយន្តការផ្សះផ្សាដោយចាប់បង្ខំ
ក្នុងបរិបទដែលបញ្ហាព្រំដែនគោក និងការកំណត់ដែនសមុទ្រនៅតែជាប្រធានបទរសើបសម្រាប់រដ្ឋជាច្រើន ការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ “Compulsory Conciliation” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជាមួយប្រទេសថៃ មិន មែនគ្រាន់តែជាជំហានផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសនយោបាយ និងការទូតដ៏ច្បាស់លាស់ផងដែរ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋជិតខាងទាំងពីរ។ ... Read More »
ហេតុអ្វីបានជាកម្ពុជាជ្រើសរើសយន្ដការ UNCLOS ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតគ្នាជាមួយថៃ?
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងម៉ត់ចត់បំផុត នៅជម្រើសផ្លូវច្បាប់ និងសន្ដិវិធីដែលមាន និងអាចអនុវត្ដទៅបាន។ យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ... Read More »
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើមិនធ្វើកំណែទម្រង់ទេ ប្រហែលប្រាក់ពន្ធរបស់កម្ពុជា នៅតែដដែលស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីបញ្ហាទាក់ទិននឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយរាប់បញ្ចូលទាំងការកែទម្រង់ពន្ធដារ មិនមែនជាបញ្ហាតូចតាចទេ វាធំណាស់ ស្ទើរដូចអូសឫស្សីបញ្ច្រាសចុងអញ្ជឹង។ សម្តេចបានបន្តថា រឿងអ្នកជាប់ពន្ធ វាជារឿងមួយហើយ ប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺជារឿងមួយទៀត។ ជាក់ស្ដែងនៅក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច ... Read More »
ក្មេងទំនើងចូលច្រៀង KTV អស់លុយ ចេញមកវិញប្លន់ ប៉ះចំម៉ូតូប៉ូលីស ចាប់ជាប់ខ្នោះនៅស្រុកបរសេដ្ឋ
ខេត្តកំពង់ស្ពឺ÷ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ២.០០នាទីរំលងអាធាត្រ ចំណុចផ្លូវ១៤៥ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីពាន់ប្រដាប់អាមួយកើតឡើង។ មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យ២នាក់ ជិះម៉ូតូ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ច នៅពិនិត្យមើលអគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិក ... Read More »
ក្នុងវង្វង់ប្រតិបត្ដិការធ្វើរដ្ឋបាលខណ្ឌទាំង១៤ព្រមគ្នារកឃើញជនបរទេស៩៤៨នាក់ គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ប៉ុន្តែជនបរទេសស្នាក់នៅគ្មានលិខិត ស្នាមត្រឹមត្រូវ និងហួសទិដ្ឋាការ៦៣នាក់
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានចុះព្រគ្នា បំពេញការងារ ដោយប្ដេជ្ញាថា លុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ... Read More »
សមត្ថកិច្ចស្រុកអង្គរបូរី អនុវត្តដីកាចាប់បានឃាតករ០១ នាក់ ដែលសម្លាប់មនុស្សតាំងពី១៣ឆ្នាំមុននិងម្នាក់ ទៀតពីបទល្មើសលួច
ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០២៦ នេះថា បុរសម្នាក់ដែលជាប់ចោទករណីអំពើឃាតកម្មកាលឆ្នាំ២០១៣ ត្រូវបានកម្លាំងនគរបាលស្រុកអង្គរបុរីអនុវត្តដីការ បន្ទាប់ពីរត់គេចខ្លួនរយៈពេល ១៣ ឆ្នាំ។ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ... Read More »
សមត្ថកិច្ចខ្លួនជនសង្ស័យ៤នាក់ដែលសម្លាប់នារីជាភេទទី៣នឹងអ្នករត់តាស៊ី យកសពកប់ ក្នុងដីឡូហ៍មួយកន្លែងជ្រោយចង្វា
ភ្នំពេញ ៖ សម្លាប់មនុស្សហើយរុំជិតហៅតាក់ស៊ី ដឹកចេញពីច្បារអំពៅ យកទៅដល់ផ្លូវជាតិលេខ៦ ស្ពានលេខ៤ បន្ទាប់មកសម្លាប់អ្នករត់តាក់ស៊ីម្នាក់ទៀត យកសពកប់ ក្នុងដីឡូហ៍មួយកន្លែង ហើយបើកទ្បានយកទៅប្លុងចោលនៅកៀនស្វាយ ជិត១០ថ្ងៃ។ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ បក្សពួកប៉ុន្មាននាក់ទៀត កំពុងរត់គេចខ្លួន ខណះពេលនេះកម្លាំងសមត្ថកិច្ចនិងជំនាញកំពុងកាយសាកសពចេញពីក្នុងដី ... Read More »
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ឆ្មក់បង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនបរទេស២៧នាក់ ស្ថិតនៅផ្ទះវីឡារបស់ឧត្តមសេនីយ៍ម្នាក់
ខេត្តបាត់ដំបង៖ គណៈបញ្ជាការរឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាលេខ ៣៣៦ ក្រុមទី៥ ភូមិ រំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនបរទេសជិត៣០នាក់ ជាប់ពាក់ព័ន្ធបទល្មើស Online ... Read More »
បង្កហិង្សានៅភ្នំពេញរត់ទៅលាក់ខ្លួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យបានមួយសប្តាហ៍ត្រូវសមត្ថកិច្ចក្របួចទាំងពីរនាក់
ខេត្តឧត្តរមានជ័យ÷ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩និង១០នាទី កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចតាមផ្លូវក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ... Read More »
ប្រទះឃើញសាកសពមនុស្សសល់តែគ្រោងឆ្អឹង មានការភ្ញាក់ផ្អេីលជាខ្លាំង
ភ្នំពេញ៖ មានភ្ញាក់ផ្អើលយ៉ាងខ្លាំងខណះមានប្រជាពលរដ្ឋបានប្រទះឃើញសាកសព ដែលគេយកមកកប់ចោលរំនិងថង់ខ្មៅទាំសភាពនៅសល់តែគ្រោងឆ្អឹង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុង ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានៅភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុដោយមានប្រជាពលរដ្ឋគាត់បានទៅកាប់ដីនៅក្បែរឃ្លាំងស្រាប់តែធំក្លិនស្អុយខ្លាំង ... Read More »
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ មិនមានការឃាត់ខ្លួនមន្រ្តីផ្កាយ២នោះទេ គ្រាន់តែអញ្ជើញប្រពន្ធរបស់លោកមកសួរនាំ ក្រោយអាជ្ញាធររកឃើញសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធ Online Scams នៅបុរីកំពុងសាងសង់ ដែលគាត់ជាម្ចាស់
ភ្នំពេញ៖ បន្ទាប់ពីមានការចែកចាយព័ត៌មានកាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា មានកម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្រ្តីនគរបាលពាក់ផ្តាយ២ម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធផ្តល់ទីតាំងដល់ក្រុមជនល្មើសចង់ប្រព្រឹត្តបទល្មើស Online Scams ក្នុងបុរីកំពុងសាងសង់មួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីម្សិលមិញ។ ជាក់ស្ដែងបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ... Read More »
នគរបាលខេត្តត្បូងឃ្មុំ ចុះធ្វើរដ្ឋបាលចំហនៅចំណុចឃុំជប់ ស្រុកត្បូងឃ្មុំ ឃាត់ខ្លួនមុខសញ្ញារក្សាទុក និងជួញ ដូរនូវសារធាតុញៀនខុសច្បាប់ សរុប៨នាក់រួមនិងវត្ថុតាងមួយចំនួន
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ... Read More »
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
ជប៉ុន៖ ជើងហោះហើរ និងនាវាចម្លងនៅក្នុងខេត្ត Okinawa របស់ប្រទេសជប៉ុន ត្រូវបានលុបចោល ខណៈព្យុះត្រូពិកដ៏ខ្លាំងក្លាមួយកំពុងខិតជិតទៅដល់នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦នេះ។ ដោយដាក់ឈ្មោះថាព្យុះ Jangmi ព្យុះនេះត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ទៅកាន់ភាគនិរតីប្រទេសជប៉ុន ដោយទីភ្នាក់ងារឧតុនិយមជប៉ុនព្យាករថា ... Read More »
កីឡាករ Milner ចូលនិវត្តន៍បន្ទាប់ពីលេងបាល់ទាត់អាជីព 24 ឆ្នាំ
អតីតកីឡាករជម្រើសជាតិអង់គ្លេស James Milner បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីលេងបាល់ទាត់អាជីពនៅ Premier League អស់រយៈពេល 24 ឆ្នាំ។ កីឡាករវ័យ 40 ឆ្នាំរូបនេះបានផុតកុងត្រាបន្ទាប់ពីចំណាយពេល 3 រដូវកាលជាមួយ ... Read More »
សមត្ថកិច្ចស្រុកមុខកំពូល ឃាត់ខ្លួន ក្រុមយុវជនជាក្មេងទំនើង៤នាក់ប្រើហិង្សាបណ្តាលឲ្យស្លាប់ម្នាក់
ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកមុខកំពូល បានស្រាវ ជ្រាវចាប់បានជនសង្ស័យ ក្រុមក្មេងទំនើងចំនួន០៤នាក់ ជាសិស្សសាលា ០៣នាក់ និងម្នាក់ជាកម្មករសំណង់ដែលបានកាប់សម្លាប់គូរបដិបក្ខ ជាសិស្សសាលាដូចគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរត់ខ្លួន។ ករណីកាប់គ្នានេះកើតឡើងកាលពីវេលាម៉ោង ២៣:២០ នាទីអាធ្រាត ថ្ងៃទី២៩ ... Read More »
លោក ទេព អស្នារិទ្ធ៖ «វិធីសាស្រ្ត ៣កុំ ១ការពារ»ជាអាវុធឌីជីថលរបស់យុវវ័យ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញឱ្យយុវវ័យអនុវត្តវិធីសាស្រ្ត«៣កុំ១ការពារ»ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់នឹងព័ត៌មានក្លែងក្លាយក្នុងសម័យបច្ចេកវិទ្យាឌីជីថល។ ការជំរុញបែបនេះធ្វើឡើងនៅចំពោះមុខលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួនប្រមាណ២ ៣០០នាក់ក្នុងឱកាស លោកអញ្ជើញចូលរួមជាអធីបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ ... Read More »
ទីក្រុងមូស្គូហាមនាំចេញប្រេងឥន្ធនៈអាកាសចរណ៍ ខណៈដែលអ៊ុយក្រែនបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង
អន្តរជាតិ៖ ប្រទេសរុស្ស៊ីបានហាមឃាត់ការនាំចេញប្រេងឥន្ធនៈអាកាសចរណ៍រហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ចំពេលមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ឧស្សាហកម្មចម្រាញ់ប្រេងរបស់ខ្លួន និងសម្ពាធកាន់តែខ្លាំងឡើងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុក។ Bloomberg (សហរដ្ឋអាមេរិក) បានរាយការណ៍នៅថ្ងៃទី1 ខែមិថុនាថា រដ្ឋាភិបាលរុស្ស៊ីបានប្រកាសផ្អាកការនាំចេញប្រេងឥន្ធនៈអាកាសចរណ៍រយៈពេលប្រាំខែ ដើម្បីធ្វើឱ្យទីផ្សារប្រេងឥន្ធនៈក្នុងស្រុកមានស្ថេរភាព។ ការដឹកជញ្ជូនក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនឹងត្រូវបានលើកលែងពីការរឹតបន្តឹងនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ... Read More »
អាមេរិកនិងអ៊ីរ៉ង់ នៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ការវាយប្រហារនៅតែបន្ត
អន្តរជាតិ៖ សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងយោធារបស់អ៉ីរ៉ង់ ហើយនៅថ្ងៃចន្ទនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច