ព័ត៌មានទាន់ហេតុការណ៍៖
'

រកឃើញយានយន្តល្មើសចំនួន ៦៧គ្រឿង ត្រូវបានផាកពិន័យ​ ខណៈ​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៦នាក់នៅថ្ងៃទី២៨ មេសាម្សិលមិញ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៧គ្រឿង ម៉ូតូ ៦៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៧គ្រឿង មានម៉ូតូចំនួន ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៨ មេសា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ​។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

លោក ឃួង ស្រេង ទទួលនិងប្រគល់ព្រះអគ្គិជ័យកីឡា បន្តដង្ហែឆ្ពោះទៅខេត្តជុំវិញបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៩មេសានេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលនិងប្រគល់ ព្រះអគ្គិជ័យកីឡា នៅព្រឹកថ្ងៃទី២៩មេសា ២០២៣នេះ បានដង្ហែចេញពីវត្តលង្កាព្រះកុសុមារាម ដើម្បីបន្តឆ្ពោះទៅខេត្តជុំវិញបឹងទន្លេសាប។     ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ... Read More »

បុរសម្នាក់បើករថយន្ដទៅបុករថយន្ដចតចោលរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្ដមួយគ្រឿងមិនប្រយ័ត្ន​បានរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតដែលចតចោលនៅខាងស្ដាំដៃពេញទំហឹង​បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​   ប្រភពព័ត៌មាន​ពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាក Toyota Matrax ... Read More »

បុរសម្នាក់ជិះម៉ូតូធុនធំលឿនពេកទៅបុក ខឿនថ្មុពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សបោកក្បាលនឹងបង្គោលប៉ាណូ​ ស្លាប់ភ្លាមៗ​

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូHONDA CBRលឿនពេកទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវបណ្តាលឱ្យដួលខ្ទាតមនុស្សទៅបោកក្បាលនឹងបង្គោលផ្លាកប៉ាណូយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិជ្រៃកោង តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។  ​    ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានកាតវ៉ាក់សាំងមួយសន្លឹកជាប់នៅនឹងខ្លួនដែលមានឈ្មោះ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣!

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគេ្នយ៍ លើកទី៣២ និង ... Read More »

រថយន្តគ្មានពន្ធចំនួន ១៦គ្រឿងថែមទៀត ត្រូវមន្រ្តីគយ ចុះបង្រ្កាប​បាន​ជាបន្ដបន្ទាប់​

ភ្នំពេញ៖ រថយន្តគ្មានពន្ធ ចំនួន១៦គ្រឿង​  ក្នុងនោះរថយន្តចង្កូតឆ្វេង១៥គ្រឿង និងចង្កូតស្តាំ១គ្រឿង​ ត្រូវ​បានមន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ សហការ​ជាមួយកម្លាំង​សមត្ថកិច្ច​ចម្រុះ​ បន្តចុះបង្រ្កាប​បាន​ជាបន្ដបន្ទាប់​នៅទូទាំងប្រទេសគិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។  ក្នុងប្រតិបត្តិការចុះបង្ក្រាប​រថយន្តទាំង១៦គ្រឿងនោះរួមមាន​ ដូចខាងក្រោម​៖ ១- ... Read More »

🔴សមត្ថកិច្ចនគរបាលបន្តបង្ក្រាបឧក្រិដ្ឋជនបានម្នាក់ទៀត ដែលពាក់ព័ន្ធចាប់ជម្រិតចិនដូចគ្នាជាង១០លានដុល្លារអាមេរិក ១សប្តាហ៍មុន !

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលបានប្រឹងប្រែង បន្តស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់បន្តបង្ក្រាបឧក្រិដ្ឋជនបានម្នាក់ទៀត ដែលពាក់ព័ន្ធចាប់ជម្រិតចិនដូចគ្នាទារប្រាក់ជាង១០លានដុល្លារអាមេរិក ១សប្តាហ៍មុន ! នៅវេលាម៉ោង៦និង៣០ នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទីតាំង #17, ... Read More »

ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបានចូលមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧ យប់ថ្ងៃទី២៨ មេសា ជាមួុយនិងមន្ត្រីរាជការ និងពលរដ្ឋខ្មែររាប់ពាន់នាក់រង់ចាំទទួលស្វាគមន៍

ភ្នំពេញ៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា បានមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧យប់ថ្ងៃទី២៨ មេសាឆ្នាំ២០២៣នេះ ជាមួយនឹងការទទួលសាទរ ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោក ឃួង ស្រេង បាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានចាំទទួលនិងបន្តដង្ហែព្រះអគ្គិជ័យកីឡានេះពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានប្រជាពលរដ្ឋចូលរួមឈរអមតាមមហាវិថីប្រមាណរាប់ពាន់នាក់ ហើយនៅពេលព្រះអគ្គិជ័យកីឡាដង្ហែទៅដល់វត្តលង្កាព្រះកុសុមារាម ... Read More »

ក្រោយថ្ងៃឈប់សម្រាកចូលឆ្នាំ ថៃ បារម្ភពីការកើនឡើងករណីឆ្លងកូវីដ-១៩

សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ អ្នកនាំពាក្យរដ្ឋាភិបាលស្តីទី លោក អានូចា បួរ៉ាផាឆៃស្រ៉ី (Anucha Burapachaisri) និយាយថា នាយករដ្ឋមន្ត្រីថៃ លោក ... Read More »

លោក ហ៊ុន ម៉ានី ៖​ យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា

ភ្នំពេញ​៖​ យោងតាម​រយៈ​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៨​ ខែមេសា​នេះដែរថា៖​ យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា។  លោកប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់បន្ថែមថា​៖ យើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ដោយប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត ... Read More »

រុស្ស៊ីប្រតិកម្មក្រោយមានព័ត៌មានផ្សាយថា អ៊ុយក្រែនប៉ុនប៉ងធ្វើឃាតលោកពូទីនដោយដ្រូនអត្តឃាត

វិមានក្រឹមឡាំង បានលើកឡើងក្រោយពីមានព័ត៌មានស្តីពីការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ពូទីន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ផ្សាយពីយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រាប់រំសេវ ១៧ គីឡូក្រាមបង្ហាញវត្តមាននៅក្នុងប្រទេសរុស្ស៊ី។ សារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍អំពីកងកម្លាំងសម្ងាត់របស់អ៊ុយក្រែនដែលប្រើដ្រូន អត្តឃាតមួយក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំរុស្ស៊ី។ ការប៉ុនប៉ងសម្លាប់លោក វ្ល៉ាឌីមៀរ ពូទីន នេះត្រូវបានកាសែតរាយការណ៍ថា បានធ្វើកាលពីថ្ងៃអាទិត្យទី២៣មេសាកន្លងមកនេះ ប៉ុន្តែ ... Read More »

សម្តេចតេជោ ហ៊ុន សែន ស្នើដល់ជនរួមជាតិត្រូវបង្កើតនូវការគោរព ស្រឡាញ់កីឡាករគ្រប់ជាតិសាសន៍ មិនរើសអើងឬស្អប់ខ្ពើមចំពោះពួកគាត់ឡើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគុណធម៌បំផុត ឈានដល់ស្នើអោយបងប្អូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់សីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ដោយសម្តេចតេជោ មានប្រសាសន៍តាមប្រព័ន្ធTelegram ផ្លូវការរបស់សម្តេចនៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ថា កូនប្រុស ភាសាប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ ... Read More »

ប្រទេសអេស្ប៉ាញ ជួបការខ្វះខាតទឹកប្រើប្រាស់ ខណៈសីតុណ្ហភាពកើនឡើងខ្ពស់

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រុមអ្នកឧតុនិយម ព្យាករថាសីតុណ្ហភាពនៅតំបន់មួយចំនួននៃប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍នេះនឹងឡើងដល់ជិត ៤០អង្សាសេ ខណៈអ្នកស្រុកនៃទីក្រុងតូចមួយដែលស្ថិតនៅភាគខាងត្បូង បានប្រមូលផ្តុំគ្នាមកយកទឹកសម្រាប់ប្រើប្រាស់ ដោយសារតែអាកាសធាតុក្តៅខ្លាំងខុសពីរដូវកាលធ្វើឲ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ។ រដ្ឋបាលក្នុងតំបន់អាន់ដាលូសៀ (Andalusia) ... Read More »

ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ឆ្នាំ២០២៣

ខេត្តសៀមរាប៖ កម្ពុជានឹងមានផ្លូវល្បឿនលឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនរបស់កម្ពុជាទី៣ ភ្នំពេញ-សៀមរាប នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងសន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ទេសរដ្ឋមន្ត្រី លោក ស៊ុន ... Read More »

សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីប្រកាស និងប្រគល់គោរមងារកិត្តិយសជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នឹងមានរៀបចំពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ... Read More »

នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ។នេះជាប្រសាសន៍ របស់ នាយឧត្តមសេនីយ៍ បណ្ឌិត  ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសមោ្ពធសមិទ្ធផលនានា ... Read More »

🔴ខ្លាំងប៉ុណ្ណាលោកផ្កាយ២ បាន ប្រាក់ ល្បីខាងរំលោភដីប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ តាំងពីចូលធ្វើទាហានដំបូង ?

ខេត្តកណ្តាល ៖ តាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាតពី ឈ្មោះ បាន ប្រាក់ ឋានៈឧត្តមសេនីយ៍ទោ យោធា ល្បីខាងរំលោភយកដីប្រជាពលរដ្ឋ និងយកឈ្មោះថ្នាក់លើ មកប្រើ ថែមទៀត តើសម័យនេះហើយ ... Read More »

ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែល​ហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​ ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួនបានម្នាក់ហើយ ដល់ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ ចំណោម ២នាក់ ដែលហែកកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​ ខណ្ឌ​ឬ​ស្សី​កែវ រត់គេច​ខ្លួន​ .. ពេល​នេះ​ ប៉ូលិសចាប់បាន ​មក​វិញ​ហើយ នៅ​ខេត្ត​ឧត្ត​រមាន​ជ័យ ។ ... Read More »

លិខិតមិត្តអ្នកអាន ៖ ហេតុអ្វីមិនទាន់បង្ហាញបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សភ្លើងទៀន?

ភ្នំពេញ ៖ ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ មជ្ឈដ្ឋានទូទៅ រួមទាំងសមាជិក និងសកម្មជនរបស់ខ្លួន កំពុងតែតាមដានមើលចំពោះសកម្មភាពរបស់គណបក្សភ្លើងទៀន ដែលត្រូវបានគេដឹងគ្រប់គ្នាថា ជាគណបក្សរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ហើយគេចង់ដឹងថា តើអ្នកណាគឺជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ខាងមុខនេះ។ មានមតិមួយចំនួន ... Read More »

លោក ផៃ សុីផាន ៖ គណៈរដ្ឋមន្ត្រីសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន»

ភ្នំពេញ៖  បើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះថា, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន»។ សេចក្ដីព្រាងច្បាប់នេះបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបើកស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមាននិវេសនដ្ឋាននៅទីក្រុងប្រាស៊ីលីយ៉ា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្តេចចេញអនុក្រឹត្យ ស្តីពីការបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។ រាជរដ្ឋាភិបាលសម្រេច :  មាត្រា ១ : ត្រូវបានបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល ... Read More »

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Tik Tok ប្រចាំប្រទេសកម្ពុជា ឡាវ និង ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ កញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈ ប្រចាំប្រទេសកម្ពុជា ឡាវ ... Read More »

ប្រធានក្រុម Reus របស់ Dortmund បន្តកិច្ចសន្យាជាមួយក្លិបដល់ឆ្នាំ២០២៤

ប្រធានក្រុម Borussia Dortmund កីឡាករ Marco Reus បានចុះកិច្ចសន្យាបន្តរយៈពេល១ឆ្នាំបន្ថែមរហូតដល់ឆ្នាំ២០២៤។ នេះបើតាមក្លិបនៅBundesliga បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ៣៣ឆ្នាំដែលជាកីឡាករយុវជនរបស់ Dortmund ដែលបានចូលរួមជាមួយក្រុមឈុតធំកាលពីឆ្នាំ២០១២ ពីក្លិប BorussiaMoenchengladbach រូបនេះបានក្លាយជាអ្នកដឹកនាំដ៏ឆ្នើមរបស់ពួកគេ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ “ព្រះអគ្គិជ័យកីឡា” ដង្ហែរមកដល់រាជធានីភ្នំពេញ”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះលើផេក ផ្លូវការថា, “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ... Read More »

លោក ផុស សុវណ្ណ ៖​ តួរលេខបឋម ចំនួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានសរុបប្រមាណជាជាង២ពាន់នាក់,គិតត្រឹមថ្ងៃទី២៨ ខែមេសានេះ!

ភ្នំពេញ​៖​ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (CAMSOC-CAMAPGOC) បានថ្លែង​ឱ្យ​ដឹងថា​៖​ គិតត្រឹមថ្ងៃទី២៨ ... Read More »

អីយ៉ា…​ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម សរសើរកម្ពុជាដែលជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣នេះ​ បានរៀបចំម្ហូបអាហារមានជីវជាតិ​ និងទាក់ទាញ

ភ្នំពេញ​៖​ យោងតាម​សារព័ត៌មានដ៏ល្បីរបស់វៀតណាម ZING បានចុះផ្សាយដោយសរសើរដល់កម្ពុជា ដែលជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣នេះ បានការរៀបចំម្ហូបអាហារដែលមានជីវជាតិ និងទាក់ទាញ ដើម្បីធានាថាអត្តពលិកដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ មានសុខភាពល្អបរិបូរណ៍ដើម្បីលេងឱ្យអស់ពីសមត្ថភាព។  សារព័ត៌មាន Zing បានរាយការណ៍កាលពីថ្ងៃទី២៧ ខែមេសា ម្សិលមិញ​នេះ​ថា៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ ... Read More »

ជនសង្ស័យ​២នាក់​ត្រូវអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ នៅព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​៕   សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ​ ករណីលួចម៉ូតូដែលប្រព្រឹត្តកាលពីវេលាម៉ោង០២និង៥០នាទី រំលងអធ្រាត្រ ថ្ងៃទី២៣ ... Read More »

ក្រុមយុវជន អង្គការ សមាគមចំនួន២២ ចេញសេចក្តីថ្លែងការណ៍រួមគ្នាបើកបង្ហាញពីវប្បធម៌នយោបាយអាក្រក់ចំនួន៦ចំណុច លោក សម រង្ស៊ី ដែលវប្បធម៌នយោបាយទាំងនេះនឹងធ្វើឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់

ភ្នំពេញ ៖ ក្រុមយុវជន អង្គការ សមាគម ចំនួន២២ ចេញសេចក្តីថ្លែងការណ៍រួមគ្នាបើកបង្ហាញពីវប្បធម៌នយោបាយអាក្រក់ចំនួន៦ចំណុច ដែលត្រូវបានបណ្តុះ និងកំពុងបណ្តុះក្នុងសង្គមកម្ពុជា តាមរយៈអ្នកនយោបាយជ្រុលនិយម លោក សម រង្ស៊ី ដែលវប្បធម៌នយោបាយទាំងនេះនឹងធ្វើឱ្យសង្គមខ្មែរឈានទៅរកការបែកបាក់។  យើងខ្ញុំទាំងអស់គ្នាជា ... Read More »

ឧទ្ធម្ភាគចក្រយោធា២គ្រឿងបុកគ្នានៅកណ្តាលរដ្ឋ Alaska របស់អាមេរិក ពីឡុត៣នាក់ស្លាប់

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្រ្តីយោធាអាមេរិកបានបញ្ជាក់ថា ពីឡុតសរុប៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ២គ្រឿងបានបុកគ្នានៅកណ្តាលរដ្ឋ Alaska ពេលត្រឡប់មកពីបំពេញបេសកកម្មហ្វឹកហ្វឺនមួយ។ ឧទ្ធម្ភាគចក្រ ... Read More »