ព័ត៌មានទាន់ហេតុការណ៍៖
'

ដំណឹងល្អ! អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍ ម.ក អាចទៅទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ មហាវិថីព្រះមុនីវង្ស !

ភ្នំពេញ : ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក ... Read More »

អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ” សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រព្រឹត្តទៅនៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិតក្រុងបាវិត

ខេត្តស្វាយរៀង៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ... Read More »

អារ៉ាប៊ីសាអូឌីតនិយាយថាការអត់ធ្មត់ជាមួយអ៊ីរ៉ង់មានដែនកំណត់

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថាការអត់ធ្មត់របស់ប្រទេសនេះមានដែនកំណត់ ហើយបានព្រមានអ៊ីរ៉ង់ឱ្យពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការវាយប្រហារប្រទេសជិតខាង។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានប្រកាសនៅថ្ងៃទី 19 ខែមីនាថា “សម្ពាធពីអ៊ីរ៉ង់នឹងតបតវិញ ហើយយើងពិតជារក្សាសិទ្ធិក្នុងការចាត់វិធានការយោធាប្រសិនបើចាំបាច់”។ សេចក្តីថ្លែងការណ៍របស់លោក ... Read More »

បារាំងអំពាវនាវឱ្យសម្ព័ន្ធមិត្តបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលនៅមជ្ឈិមបូព៌ា

នៅថ្ងៃទី១៩ ខែមីនា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយសម្រាប់ការផ្អាកការវាយប្រហារតាមអាកាសដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់លើផលប្រយោជន៍រួមរបស់សម្ព័ន្ធមិត្តក្នុងការអនុវត្តការផ្អាកការវាយប្រហារភ្លាមៗលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសបរិក្ខារថាមពល និងទឹក។ ម៉ាក្រុង ... Read More »

ស្នងការនគរបាលខេត្តកំពង់ស្ពឺ៖ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦នេះ! 

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ ... Read More »

យកគ្រាប់បែកចង្កោមមកបោកលេងបណ្ដាលឱ្យផ្ទុះស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី 19 ខែ មីនានេះថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែយកគ្រាប់បែកចង្កោមមកបោកលេង។ ប្រភពខាងលើនេះបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១ៈ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម១ករណីនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ... Read More »

ប្រធានអង្គភាព ACU រាយការណ៍ប្រាប់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិរបស់លោក ចេនហ្ស៊ី

ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិចុងក្រោយរបស់អតីតអ្នកឧកញ៉ា និងជាទីប្រឹក្សារដ្ឋាភិបាល លោក ចេនហ្ស៊ី ដែលលោក ឱម យ៉ិនទៀង បានបញ្ជាក់ថាការមិនបានប្រកាសទ្រព្យរបស់លោក Chen ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦

ភ្នំពេញ៖ ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីលោក ឃួង ... Read More »

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ការងារក្នុងប្រព័ន្ធគាំពារសង្គម ក្នុងនោះមានថវិកា និងអត្ថប្រយោជន៍នានា ត្រូវបញ្ជូនទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការ ពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត ! 

  ភ្នំពេញ ៖ ការលើកឡើងនេះ ក្នុងបទឧទ្ទេសនាមច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ ក្នុងន័យនេះ លោកទេសរដ្ឋមន្រ្តី បានទទូចឲ្យក្រសួង ... Read More »

ថ្នាក់ដឹកនាំ CDC ប្រជុំស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគអំណោយផលបន្ថែមទៀតដល់វិនិយោគិន និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យកាន់តែមានភាពប្រសើរឡើង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក.អ.ក. ដោយមានការអញ្ជើញចូលរួមពី លោក ... Read More »

កម្ពុជា-ប្រេស៊ីល បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជំនួបសម្តែងការគួរសមរបស់ លោកស្រី Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសប្រេស៊ីល ... Read More »

ជប៉ុន ផ្តល់ជំនួយបន្ថែមប្រមាណ ២៣លានដុល្លារ លើគម្រោង«ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ... Read More »

កន្លះខែមីនា ករណីក្មេងទំនើង ថយចុះ១៦ករណី ស្មើមនុស្ស៣៧នាក់ ធៀបខែកុម្ភៈ!

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ពោលគឺរយៈពេលកន្លះខែនេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើងសរុប៣៧ករណី និងឃាត់ខ្លួនជនបង្ក១៦៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ករណីក្មេងទំនើងដែលបានកើតឡើងនោះ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ បានថយចុះ១៦ករណី និងជនបង្កបានថយចុះ៣៧នាក់។នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ... Read More »

សម្តេច ម៉ែន សំអន ៖ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ បានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ ... Read More »

លោកទេសរដ្ឋមន្រ្តី លី ធុជ ៖ កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ... Read More »

អាជ្ញាធររាជធានីភ្នំពេញនឹងដាក់ទោសទណ្ឌផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ប្រសិនបើម្ចាស់ទីតាំងផ្ទះជួលនានា ព្រងើយកន្តើយ

ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា៖ ម្ចាស់ទីតាំងផ្ទះជួលនានា បើព្រងើយកន្តើយមិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅផ្ទះរបស់ខ្លួននោះទេនឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ ។    លោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានី បានបញ្ជាក់បែបនេះ ខណៈដែលលោកអញ្ជើញជាតំណាងលោក ... Read More »

ឃាតក ដែលកាប់សម្លាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ប្តីបានស្លាប់ ប្រពន្ធរងរបួស ត្រូវតុលាការកាត់ទោស ដាក់​ពន្ធនាគារ​ចំនួន​៨ឆ្នាំ

ភ្នំពេញ៖ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៦​ បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លេីជន​ជាប់​ចោទ​ឈ្មោះ​ ឃុត ខេន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ... Read More »

ការស្ទង់មតិ របស់ CGTN ៖ រទេះភ្លើងចិន-អឺរ៉ុប រួមចំណែកសំខាន់ ចំពោះ ការជំរុញ សេដ្ឋកិច្ច ពិភពលោក បែបបើកទូលាយ

អន្តរជាតិ ៖ រទេះភ្លើងចំនួន ៣៥០១ ជើង និង ដឹកជញ្ជូន កុងតឺន័រ ចំនួន៣សែន៥ ម៉ឺន២ពាន់ TEU ដែល កើនឡើង៣២ភាគរយនិង២៥ភាគរយ ដោយឡែកពីគ្នា បើប្រៀបធៀប ... Read More »

អ្នកយល់ការងារច្បាស់ ជាមួយនឹងសារព័ត៌មានអាជីព បានលើកឡើងថា ៖ ទំនិញចេញ-ចូលប្រទេស មិនមែនអភិបាលខេត្តអ្នកកំណត់នោះទេ!

ភ្នំពេញ ៖ អ្នកលេងតាមបណ្តាញសង្គម និងជាអ្នកសារព័ត៌មានអាជីព នឹងដឹងពី សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ៖ ខ្ញុំឃើញមានប្រតិកម្មច្រើនលើសម្តីលោកអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ពាក់ព័ន្ធទំនិញពីថៃ ... Read More »

កម្ពុជា-ចិន ដាក់ឱ្យដំណើរសេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍ ជំនួសដោយការទូទាត់សាច់ប្រាក់

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីដាក់ឲ្យដំណើរការ «សេវាកម្មទូទាត់ប្រាក់ឆ្លងដែន និងកាតឥណពន្ធទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំឡើងដោយធនាគារ Bank of China ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ាក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ

ភ្នំពេញ​៖​ ថ្លែង​នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

រដ្ឋកាតារ បណ្ដេញមន្ត្រីស្ថានទូតអុីរ៉ង់ចេញពីប្រទេស បន្ទាប់ពីអុីរ៉ង់វាយប្រហារប្រទេសខ្លួនម្តងហើយម្តងទៀត

អន្តរជាតិ​៖​ ប្រទេសកាតារបានប្រកាសថា អនុព័ន្ធសន្តិសុខនិងអនុព័ន្ធយោធានៅក្នុងស្ថានទូតរបស់អ៊ុីរ៉ង់ គឺជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដោយតម្រូវឱ្យពួកគេចាកចេញពីប្រទេសកាតារ ក្នុងរយៈពេលយ៉ាងយូរ២៤ម៉ោង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកាតារ កាលពីថ្ងៃពុធ (១៨ មីនា) នៅក្នុងកំណើនភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអ្វីដែលកាតារពិពណ៌នាថា ជាការកំណត់គោលដៅនិងការឈ្លានពានដដែលៗម្ដងហើយម្ដងទៀត ដែលបានរំលោភលើអធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន ... Read More »

ខ្សែការពារអង់គ្លេស Trent Alexander-Arnold របស់ Real Madrid ផ្តាច់ចំណងស្នេហ៍18ខែពីមិត្តស្រីតារាម៉ូដែល Estelle

តារាបាល់ទាត់របស់ក្លឹបReal Madrid សញ្ជាតិអង់គ្លេស Trent Alexander-Arnold និងមិត្តស្រីម៉ូដែល Estelle Behnke បានសម្រេចចិត្តចែកផ្លូវគ្នាហើយ។ គូស្នេហ៍ដែលបានរួមរស់ជាមួយគ្នាកាលពីក្នុងខែតុលា ឆ្នាំ 2024 ត្រូវបានគេនិយាយថាបានបែកបាក់គ្នា ហើយនៅតែរាប់អានជាមិត្តនឹងគ្នា។ ប្រភពមួយបានប្រាប់សារព័ត៌មាន ... Read More »

បង្ក្រាបនិងឃាត់ខ្លួនមួយសំបុកធំសំងំជួញដូរប្រើប្រាស់គ្រឿងញៀនក្ន្ងុងផ្ទះសំណាក់ មនុស្សប្រុសស្រី១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកក១៧កញ្ចប់

ខេត្តកណ្តាល ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា មូលដ្ធានកងរាជអាវុធ ហត្ថស្រុកស្អាងបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីមួយសំបុកធំដែលសំងំជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួន១៦នាក់ ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ (ហ្គោលអន) កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រែកតាឡៃ ... Read More »

សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបទីតាំង SCAM ONLINE លួចលាក់នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១៤និង៣០នាទី  លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ  សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសំរោងទង ... Read More »

មន្ត្រីជំនាញផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សិស្សានុសិស្សនៅអនុវិទ្យាល័យរំដួល ក្នុងស្រុកព្រះនេត្រព្រះ

   ខេត្តបន្ទាយមានជ័យ៖ មន្ទីរអធិការកិច្ចខេត្តបានផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សនៅអនុវិទ្យាល័យរំដួល ក្រោមវត្តមានលោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្ត និងក្រុមការងារ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៣០០នាក់។ ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះធ្វើឡើងនៅបរិវេណអនុវិទ្យាល័យរំដួល ស្ថិតនៅក្នុងភូមិរំដួល ... Read More »

ប្រធាន​បាល់ទាត់​អ៊ីរ៉ង់​ថាបន្ត​ការ​ត្រៀម​ខ្លួនសម្រាប់ World Cup ប៉ុន្តែ​នឹង​មិន​លេង​នៅ​អាមេរិក​ទេ

ប្រធានបាល់ទាត់ជាតិអ៊ីរ៉ង់(FFIRI) លោក Mehdi Taj បាននិយាយកាលពីថ្ងៃពុធថា ក្រុមជម្រើសជាតិអ៊ីរ៉ង់កំពុងបន្តរៀបចំខ្លួនសម្រាប់ការប្រកួត World Cup ហើយមិនមានចេតនាដកខ្លួនចេញពីការប្រកួតនោះទេ ប៉ុន្តែពួកគេនឹងមិនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកឡើយ។ អ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលមានកៅអីសម្រាប់វគ្គ48ក្រុមចុងក្រោយ ប៉ុន្តែការចូលរួមរបស់ពួកគេបានស្ថិតក្នុងភាពស្រពិចស្រពិលចាប់តាំងពីជម្លោះរវាងសាធារណរដ្ឋអ៊ីស្លាម និងសហរដ្ឋអាមេរិកបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី 11 ... Read More »

នគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់

ខេត្តស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចុះពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការថែទាំ កែលម្អ ជួសជុលសំណង់ប្រវត្តិសាស្ត្រ​​ «ផ្ទះសសរ១០០»​ ក្នុងខេត្តក្រចេះ

ខេត្ត​ក្រចេះ​៖​ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានចុះពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការថែទាំ កែលម្អ ជួសជុលសំណង់ប្រវត្តិសាស្ត្រ​​ «ផ្ទះសសរ១០០»​ ក្នុងខេត្តក្រចេះ។  អនុសាសន៍ត្រូវបានធ្វើឡើងក្នុងឱកាស ដែល​លោករដ្ឋមន្ត្រី​ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ ... Read More »