ព័ត៌មានទាន់ហេតុការណ៍៖
'

ចៅក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង​ សម្រេច​ឃុំ​ខ្លួន​ជនជាតិវៀតណាមម្នាក់ ក្រោយឃាត់ខ្លួនរួមនិងគ្រឿងញៀនចំនួន ១៦ដុំ

ខេត្តស្វាយរៀង៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបញ្ជូនខ្លួនជនជាតិវៀតណាមម្នាក់ និងគ្រឿងញៀនចំនួន ១៦ដុំ ទៅសាលាដំបូងខេត្តស្វាយរៀង​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​។ ហេីយ​បច្ចុប្បន្ន​ត្រូវ​បានចៅក្រម​សាលាដំបូងខេត្ត​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន។  បេី​តាមការបញ្ជាក់ពី​មន្ត្រីជំនាញ​ខេត្តស្វាយរៀង​ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង ៧៨៦បណ្តឹង ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១,៩៩១នាក់​ គិតត្រឹមថ្ងៃទី១៥ ខែមីនាម្សិលមិញ

ភ្នំពេញ៖ បើយោងតាម​ការបញ្ជាក់​ពី​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ៧៨៦ករណី ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១,៩៩១នាក់ មាន១៦សញ្ជាតិ​ ,នេះបេី​គិតមកដល់ថ្ងៃទី១៥ ... Read More »

អគ្គិភ័យឆាបឆេះឃ្លាំងសាច់ជ្រូកមួយកន្លែងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ភ្នំពេញ៖ ឃ្លាំងផ្ទុកសាច់ជ្រូកមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ ទៅកម្លាំងសមត្ថកិច្ចយករថយន្តបង្ការពន្លត់អគ្គិភ័យជួយសង្គ្រោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង៤០ នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវបេតុងខាងក្រោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

ម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង បើកលឿន ជ្រុលទៅបុកនិងដើមឈើនៅក្បែរផ្លូវ បណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួស ០២នាក់

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូសណ្ដោងរ៉ឺម៉កជ្រុលទៅបុកនឹងដើមឈើនៅក្បែរផ្លូវ។ ម៉ូតូសណ្ដោងរ៉ឺម៉កខាងលើម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កួន ... Read More »

កូរ៉េខាងជើងបាញ់មីស៊ីលមុនកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុន

យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ១៦ ខែមីនាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រខាងកើតប៉ុន្មានម៉ោងមុនពេលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុងតូក្យូ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា កាំជ្រួចនេះត្រូវបានបាញ់បង្ហោះនៅម៉ោង ៧ៈ១០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ... Read More »

មន្ត្រីគយ និងរដ្ឋាករ ចាប់រថយន្តម៉ាក Luxes HS250h ១គ្រឿង ដែលសង្ស័យគ្មានពន្ធពាក់ផ្លាកលេខក្លែងបន្លំ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករ បានចាប់រថយន្តម៉ាក Luxes HS250h ចំនួន១គ្រឿង ដែលសង្ស័យគ្មានពន្ធពាក់ផ្លាកលេខក្លែងបន្លំ ដែលម្ចាស់មិន បានសហការនៅវេលាម៉ោង ៤ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ នៅភូមិក្បាលស្ពានមួយ ... Read More »

ការផ្លាស់ប្តូរទម្រង់ការប្រកួត World Cup របស់ FIFA អាចនឹងប៉ះពាល់ដល់ក្របខ័ណ្ឌកំពូលៗនៅអឺរ៉ុប

FIFA បានបង្ហាញពី “ការមិនយកចិត្តទុកដាក់ទាំងស្រុង” ចំពោះសារៈសំខាន់នៃការប្រកួតថ្នាក់ជាតិនេះ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះបានអនុម័តការប្រកួត Club World Cup ដែលមានក្រុមចំនួន៣២ក៏ដូចជាការប្រកួតបាល់ទាត់ពិភពលោកដែលបានពង្រីកជាមួយនឹងការប្រកួតចំនួន ១០៤ប្រកួត។ នៅមុនសមាជរបស់ខ្លួននៅទីក្រុង Kigali ប្រទេស Rwanda សហព័ន្ធបាល់ទាត់ពិភពលោក ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ត្រី រៀនវិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែលមើលខ្លួនឯងឱ្យបានល្អ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ

ភ្នំពេញ៖  លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យ មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា រៀន វិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែលមើល ខ្លួនឯងឲ្យ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងចុះអនុវត្ត ស.ជ.ណ ចំពោះបងប្អូនណាដែលបានចូលកាប់រានឈូសឆាយ ហ៊ុមព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់រដ្ឋ ស្ថិតក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក​ ម៉ែន​ វិបុល​ អភិបាលខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្តដែលធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលកាប់រាន.ឈូសឆាយ.ហ៊ុមព័ទ្ធរបង ... Read More »

ករណីស្រាវជ្រាវពាក់ព័ន្ធ​ការសំណូមពរ​ពលរដ្ឋ​ក្នុងផេក​ហ្វេសប៊ុក​សម្ដេចក្រឡា​ហោម​ ស​ ខេង​ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់បង្កការ​ អុកឡុក​ក្នុងភូមិសាស្រ្ដ​ស្រុក​សំរោង​ទង​

ខេត្ត​កំពង់ស្ពឺ​៖​ យុវជនម្នាក់​ ដែលជាមុខសញ្ញា​បង្កការ​អុកឡុក​ក្នុងភូមិសាស្រ្ដ​ស្រុក​សំរោង​ទង​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ការសំណូមពរ​ពលរដ្ឋ​ក្នុងផេក​ហ្វេសប៊ុក​សម្ដេចក្រឡា​ហោម​ ស​ ខេង​   ឧបកនាយរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។  តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ... Read More »

អុីរ៉ង់ចាប់ខ្លួនជនសង្ស័យ១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សរាប់ពាន់នាក់

ប៉ូលិសអុីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន១១០នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សស្រីរាប់ពាន់នាក់នៅសាលារៀនទូទាំងប្រទេសអុីរ៉ង់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប៉ូលិសអុ៏រ៉ង់កាលពីថ្ងៃទី១៥ ខែមីនា បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន ១១០ នាក់ ពាក់ព័ន្ធនឹងការបំពុលសិស្សានុសិស្សរាប់ពាន់នាក់។ សិស្សសាលាបានលើកឡើងថា ចាប់ពីខែវិច្ឆិកា ... Read More »

Real Madrid ទម្លាក់ Liverpool ៣រដូវកាលជាប់គ្នា ខណៈ​ Napoli ឡើងទៅកាន់វគ្គ៨ក្រុមនៅ Champions League ជាលើកដំបូង

ក្តីសង្ឃឹមនៃក្របខ័ណ្ឌ Champions League របស់ Liverpool បានបញ្ចប់ក្រោមថ្វីជើងរបស់ក្រុម Real Madrid សម្រាប់រដូវកាលទី ៣ជាប់ៗគ្នា ខណៈដែលពួកគេបានបរាជ័យក្នុងការយកឈ្នះលើទឹកដី Anfield ជើងទី១ និងបន្តបរាជ័យក្នុងជើងទី២។ ក្រុមហង្សក្រហមដែលបានចាញ់ក្នុងជើងទី១លទ្ធផល ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០១នាក់,​ អ្នក​ជាសះស្បើយ​ ​០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍​ទី១៦​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០១នាក់,​ ឣ្នកជាសះស្បើយ​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត ... Read More »

នគរបាល​ខេត្ត​កំពង់​ស្ពឺ​ប្រេីកណ្ដាប់ដៃ​ដែកបំបែកក្រុមក្មេងទំនេីង៣នាក់យកគ្រាប់ដែ​កគ្រាប់ថ្មចម្ពាមកៅស៊ូ​បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណេីរ​នៅស្រុកឱរ៉ាល់​បញ្ជូនទៅតុលា​កា​រ

ខេត្ត​កំពង់ស្ពឺ​៖​ យោងតាម​មន្ត្រី​សមត្ថកិច្ច​​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ថៃ្ង​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្ត​បានប្រេីកណ្ដាប់ដៃ​ដែកបំបែកក្រុមក្មេងទំនេីងដែលយកគ្រាប់ដែ​កគ្រាប់ថ្មចម្ពាមកៅស៊ូ​បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណេីរ​នៅស្រុកឱរ៉ាល់​ ៣នាក់បញ្ជូនទៅតុលា​កា​រខេត្ត​ដេីម្បីចាត់ការតាមច្បាប់​។  ​     មន្ត្រី​ដដែល​បន្តថា​ ដោយ​អនុវត្ត​តាម​បញ្ជា​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ ... Read More »

ឥទ្ធិពលរបស់ប្រធានាធិបតីចិនកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ ក្រោយផ្សះផ្សាទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីតជាមួយអ៉ីរ៉ង់

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីមួយរូបរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ធ្លាប់មកជួបថ្នាក់ដឹកនាំអារ៉ាប៊ីសាអ៊ូឌីតកាលពីឆ្នាំ២០២២ដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការដើរតួនាទីជា «ស្ពាន» ... Read More »

លោក ស៊ុម សុឃីម ស្នងការរងរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ខណៈរដូវប្រាំងនេះគ្រោះអគ្គិភ័យកើតឡើងញឹកញាប់

ភ្នំពេញ ៖ លោក ស៊ុម សុឃីម ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ មានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញកត្តាគ្រោះអគ្គិភ័យកើតឡើងភាគច្រើនដោយ សារ តែកត្តាឆ្លងចរន្ដអគ្គិសនី។ ចំពោះកត្តាឆ្លងចរន្ដអគ្គិសនី នេះ គឺកើតឡើងជាញឹកញាប់ ... Read More »

ត្មាតត្នោត​ ជាប្រភេទជិតផុតពូជបំផុត ( CR ) លើពិភពលោក ភាគច្រើនរស់នៅតាមតំបន់ ព្រៃក្បោះ និងព្រៃពាក់កណ្ដាលស្រោង

ភ្នំពេញ​៖​ ក្រសួងបរិស្ថា​ន​ នៅថ្ងៃព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​ត្មាតត្នោត Slender-billed Vulture មានឈ្មោះវិទ្យាសាស្ត្រ Gyps tenuirostris ជាប្រភេទជិតផុតពូជបំផុត ( CR ) ... Read More »

ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២១គ្រួសារនៅខណ្ឌមានជ័យទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ​ ៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣ បានចាត់ឱ្យមន្ត្រីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២១គ្រួសារ (ស្មើនឹង៧ខ្នងផ្ទះ​ ... Read More »

អ្នកចាំទី Zander Clark និង ​​Angus Gunn មានឈ្មោះក្នុងក្រុមស្កុតឡេនសម្រាប់គ្គជម្រុះ Euro 2024

អ្នកចាំទី Uncapped Zander Clark និង Angus Gunn ត្រូវបានបញ្ចូលក្នុងក្រុមរបស់ជម្រើសជាតិស្កុតឡេនសម្រាប់ការប្រកួតជម្រុះ Euro 2024 បើកឆាកខែនេះជាមួយសាយប្រ៊ូស (Cyprus) និងអេស្ប៉ាញ ។ អ្នកចាំទីជម្រើសដំបូង ... Read More »

ពលរដ្ឋជាង២០០គ្រួសារនាំគ្នាលុបរណ្ដៅដីដែលក្រុមហ៊ុនចម្ការចេកកាយផ្ដាច់បិទផ្លូវជាច្រើនខែមកនោះ

ខេត្តរតនគិរី៖ ក្រុមហ៊ុនចម្ការចេកវៀតណាមហ័ងអញយ៉ាឡាយដដែលបានកាយផ្ដាច់ផ្លូវអ្នកភូមិមិនឱ្យធ្វើដំណើរចេញចូលឆ្លងកាត់ជាយូរមកហើយនោះពេលនេះប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិស្រែឈូក ស្រុកលំផាត់ខេត្តរតនគិរីមានចប មានប៉ែលនិងគ្រឿងចក្រត្រាក់ទ័រចំនួនពីរគ្រឿងផងដែរបាននាំគ្នាទៅកាយដីលុបប្រឡាយនិងដាក់លូចំនួនពីរកន្លែងដើម្បីធ្វើដំណើរចេញចូលវិញហើយ។    សកម្មភាពប្រជាពលរដ្ឋប្រមូលផ្តុំគ្នាកាយដីលុបប្រឡាយនោះគឺនៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ត្រង់ចំណុចក្រុមហ៊ុនចម្ការចេកវៀតណាមហ័ងអញយ៉ាឡាយដែលបានកាយផ្ដាច់ផ្លូវរបស់ពួកគាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ចេញចូលភូមិតាំងពីអំឡុងខែវិច្ឆិកាឆ្នាំ២០២២មកម្ល៉េះទើបពេលនេះពួកគាត់នាំគ្នាទៅលុបបំពេញដើម្បីបានប្រើប្រាស់ផ្លូវឡើងវិញ។     លោកឌី ចាន់ មានវ័យជាង៨៣ឆ្នាំតំណាងឱ្យប្រជាពលរដ្ឋ២១៧គ្រួសារបានប្រាប់ថា  ក្រុមហ៊ុនចម្ការចេករបស់វៀតណាមហ័ងអញយ៉ាឡាយមានទីតាំងនៅជិតភូមិស្រែឈូក ស្រុកលំផាត់នោះបានកាយផ្ដាច់ផ្លូវចំនួនពីរកន្លែងឱ្យក្លាយទៅជារណ្ដៅជ្រៅៗមិនឱ្យពួកគាត់បានធ្វើដំណើរដូចមុនឡើយ។ លោកបន្ដថា ផ្លូវនោះពួកគាត់ធ្លាប់បានប្រើប្រាស់ចេញចូលទៅស្រែចម្ការតាំងពីឆ្នាំ១៩៧៩រៀងមក ... Read More »

សម្តេចតេជោសុំឱ្យបារមីព្រះអង្គចេក-ព្រះអង្គចម កាត់ សេចក្តីចំពោះជនណានិយាយខុសការពិតឱ្យដាក់ទោស កុំប្រណីចំពោះជននោះដែលបំភ្លៃអំពីការឆេះព្រះរាជដំណាក់តូចនៅខេត្តសៀមរាប

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការ ចូលរួមសម្ដែងការសោកស្ដាយចំពោះការឆេះព្រះរាជដំណាក់តូចនៅខេត្តសៀមរាប។ សម្តេចក៏បានអំពាវនាវសុំឲ្យមានការបកស្រាយត្រឹមតែកម្រិត នៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរម រាជវាំងបានហើយកុំទៅហួសពីហ្នឹង។  សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ សំរាមជាង១ លានតោនក្នុង១ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញដឹកយកទៅចាក់និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ

ភ្នំពេញ៖ សម្រាប់រយៈពេល១ឆ្នាំ២០២២រដ្ឋបាលរាជធានីភ្នំពេញបានដឹកសំរាមយកទៅចាក់និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ មានចំនួនជាង១លានតោន។ នេះបើតាមការបញ្ជាក់របស់លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញលើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣របស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើឡើងកន្លងមកក្នុងឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វាកាលពីថ្មីៗនេះ។ លោកសេង វណ្ណៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា៖ ... Read More »

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាល ទៅគឺជានិមិត្តរូបនៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា។  សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត ... Read More »

ឆេះរថយន្ត​​ មួយគ្រឿងនៅខណ្ឌសែនសុខ​ ផ្អេីលដល់សមត្ថកិច្ចជំនាញចេញអន្តរាគមន៍បាញ់ទឹកពន្លត់

​    ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះរថយន្ត​ម៉ាក​ ហុីយ៉ាន់ដាយ Santa Fe មួយគ្រឿង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចជំនាញចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង​ ៨និង៥០នាទីយប់​ ថ្ងៃពុធ ៩រោច​ ខែផល្គុន​ ... Read More »

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេ​​ង បានអនុញ្ញាតឱ្យ អតីតប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម

ភ្នំពេញ ៖ នៅថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣:០០ រសៀល ... Read More »

ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀននោះ​ គាត់បានទទួលមរណៈភាព​

ខេត្តកំពត ៖ ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀននោះ​ គាត់បានទទួលមរណជភាព​ ។ នេះបើយោងតាម Facebook មួយដែលមានឈ្មោះថា ៖ (Seyha Sem) ... Read More »

មើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល!

ភ្នំពេញ ៖ មើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល! ជាការលើកឡើង ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital។  ក) អ្វីទៅជាក្រពេញអ៊ីប៉ូហ្វី? ជាក្រពេញដែលមានទំហំពី ៧ទៅ១០មីលីម៉ែត្រនិងមានទំងន់ប្រហែល ០,៥ក្រាម ដែលវាស្ថិតនៅបាតខួរក្បាលរបស់យើងម្នាក់ៗ។ វាមានមុខងារបញ្ចេញនូងអ័កម៉ូនជាច្រើនដើម្បីគ្រប់គ្រងដំណើរការនិងការរីកលូតលាស់របស់មនុស្ស។ ខ) ... Read More »

មានជនខិលខូច បន្លំប្រេីប្រាស់រូបភាព​ និងឈ្មោះឯកឧត្តមបណ្ឌិត​ហ៊ុន ម៉ាណែត ដេីម្បីផ្ញេីសារ​ ក្នុងគោលដៅបោកប្រាស់​ ឬគោលបំណងផ្សេងៗ

ភ្នំពេញ ៖ មានជនខិលខូច បន្លំប្រេីប្រាស់រូបភាព​ និងឈ្មោះឯកឧត្តមបណ្ឌិត​ហ៊ុន ម៉ាណែត ដេីម្បីផ្ញេីសារ​ ក្នុងគោលដៅបោកប្រាស់​ ឬគោលបំណងផ្សេងៗ ។ នេះបើយោងតាមផេកផ្លូវការ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ... Read More »