ព័ត៌មានទាន់ហេតុការណ៍៖
'

Rashford ស៊ុត​បញ្ចូល​ទី១គ្រាប់ជើងទី២ជួយ Man Utd ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ Europa League

ខ្សែប្រយុទ្ធ Marcus Rashford បានក្លាយជាអ្នករកគ្រាប់បាល់ម្តងទៀតនៅពេលដែល Manchester United បានធ្វើដំណើរទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ជាមួយនឹងជ័យជម្នះលើក្រុម Real Betis ក្នុងជើងទី២កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ១ទល់០ ... Read More »

វេទិកាផ្សព្វផ្សាយអំពីផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០»

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតី ក្នុង «វេទិកាផ្សព្វផ្សាយអំពីផែនការមេអភិវឌ្ឍន៍ថាមពល ២០២២-២០៤០ និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០» ... Read More »

ព័ត៌មានបឋម! ខណៈនេះអគ្គិភ័យកំពុងតែឆាបឆេះឃ្លាំងប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីភូមិ បាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ព័ត៌មានបឋម! ខណៈនេះអគ្គិភ័យកំពុងតែឆាបឆេះឃ្លាំងប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធីភូមិ បាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ៖ហើយក៏មានកម្លាំងអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខកំពុងតែដុតដៃដុតជើងនិងបញ្ជូនរថយន្តពន្លត់អគ្គីចេញអន្តរាគមន៍ផងដែរ។ គេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនះនៅឡើងទេ៕ IMG_7617 IMG_7616 ដោយ៖ ចន្ទ លីហ្សា Read More »

សូមមកទស្សនាកោះទន្សាយ ជាដែនកោះស្រស់ស្អាត​ ស្ថិត​ក្នុង​ខេត្ត​កែប!

ខេត្តកែប៖ យោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថានបានឲ្យដឹងថាកោះទន្សាយជាដែនកោះដែរមាន៧គ្រួសាររស់នៅ​ អ្នកទេសចរណ៍អាចទស្សនាទិដ្ឋភាពស្រស់ស្អាតពី ឧទ្យានជាតិកែប និងទីក្រុងកែបនៅពេលយប់ ទីនេះមានលក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ស្អាត ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន  ស្ទូចត្រីនៅជុំវិញកោះ មើលផ្កាថ្ម និងបរិភាគគ្រឿងសមុទ្រស្រស់ ដោយប្រាប់សហគមន៍ជាមុន។ ទីនេះហាក់នៅមិនឆ្ងាយពី ... Read More »

ក្មេងស្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កដួលត្រូវរថយន្តកុងតឺន័រកិនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កធ្វេីដំណេីរស្របគ្នាបណ្តាលឲ្យដួលទៅនឹងថ្នល់ត្រូវរថយន្តកុងតឺន័រកិនហេីយបេីកគេចខ្លួនបាត់​ បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​ ផ្លូវបេតុង​ ភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីម្នាក់ជិះម៉ូតូធូដេ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ1CR 3328 ... Read More »

ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានត្រឡប់មកវិញ

ភ្នំពេញ៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ... Read More »

កងទ័ពជើងទឹកថៃព្យាយាមការពារហានិភ័យនៃការលេចធ្លាយប្រេងនៅឈូងសមុទ្រថៃ

កងទ័ពជើងទឹកថៃនឹងផ្តោតលើការជួយនាវិកនៃនាវា FSO Bechamas 2 បិទការលេចធ្លាយប្រេងដែលនាំឱ្យប៉ះពាល់ដល់ទឹកសមុទ្រ។ នៅពេលនេះកម្លាំងទាហានជើងទឹកថៃចាត់វិធានការដើម្បីការពារហានិភ័យនៃការលេចធ្លាយប្រេង។ រដ្ឋាភិបាលថៃបានបញ្ជាឱ្យកងទ័ពជើងទឹកកម្ពុជាចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនាវាដឹកប្រេង FSO Bechamas 2 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Chevron Group ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា (សហរដ្ឋអាមេរិក) ... Read More »

ចិនយល់ឃើញយ៉ាងណាចំពោះជំនួបរបស់មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទី២និងទី៣នៅតំបន់អាស៊ីជួបគ្នា

បើតាមតួលេខនៅលើពិភពលោកស្តីពីមហាអំណាចសេដ្ឋកិច្ច ជប៉ុនឈរលំដាប់ទី៣ បន្ទាប់ពីចិន ហើយកូរ៉េខាងត្បូង ឈរលំដាប់ទី១០នៅលើពិភពលោក។ ប៉ុន្តែបើគិតនៅក្នុងតំបន់អាស៊ីវិញ ចិនលេខមួយ ជប៉ុនលេខពីរ និងកូរ៉េខាងត្បូងលេខ៣។ នៅពេលនេះចិនសង្ឈឹមថា ការបើកទំព័រថ្មីនៃទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ ដែលមិនបង្កអស្ថិរភាពក្នុងតំបន់ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនប្រឆាំងនឹងប្លុកផ្តាច់មុខនៃប្រទេសនីមួយៗ ហើយសង្ឃឹមថាទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅដែលអំណោយផលដល់សន្តិភាព ... Read More »

ជនជាតិថៃចំនួន៤នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​បានបញ្ជូនជនសង្ស័យជនជាតិថៃទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៦​ ខែមីនា​​ ឆ្នាំ​២០២៣​នេះដើម្បីចាត់ការតាមផ្លូវច្បាប់។   សមត្ថកិច្ចបានប្រាប់ថា នៅរសៀលម៉ោង១៣និង៣៩នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ... Read More »

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​នឹងជំរុញក្រុមការងារ GMS លើវិស័យកសិកម្មឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​បញ្ជាក់ថា​៖​ ... Read More »

សមត្ថកិច្ចខ្ទប់ចាប់មនុស្ស២នាក់ក្នុងបន្ទប់ផ្ទះសំណាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំនិងបញ្ជាផ្ទាល់មន្ត្រីក្រោមឱវាទចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដើម្បីឆែកឆេរបន្ទប់ផ្ទះសំណាក់មួយកន្លែង ដែលជាលទ្ធផលឃាត់ខ្លួនមុខសញ្ញាសង្ស័យពីរនាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។     ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១និង០៥នាទី ... Read More »

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់​ចង.ក​លេីដេីមឈេីមានការភ្ញាក់ផ្អេីលជាខ្លាំង​

​     ភ្នំពេញ ៖​ សាកសពបុរសម្នាក់​បានចង.ក​លេីដេីមឈេី​ ខណៈដែលប្រជាពលរដ្ឋបានដេីរចូលទៅក្នុងដីឡូត៍ដើម្បីបត់ជើងក៏ប្រទះឃេីញនិងមានការភ្ញាក់ផ្អេីលជាខ្លាំង​ រួចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យចុះមកពិនិត្យដល់កន្លែងកេីតហេតុ​ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ... Read More »

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA ប្រមាណជាង២០នាក់​បានធ្វើការតវ៉ាបិទផ្លូវមិនឱ្យរថយន្តចេញ​ ដោយទាមទារលក្ខខណ្ឌ០៤ចំណុច

ភ្នំពេញ​ ៖​ មានការតវ៉ាមួយរវាងក្រុមកម្មករប្រមូលសំរាមប្រមាណ២០នាក់​ ទៅលេីក្រុមហ៊ុនMIZUDA​ ដោយបានប្រមូលផ្ដុំគ្នាធ្វើការបិទផ្លូវមិនឱ្យរថយន្តចេញប្រមូលសំរាមតាមគោលដៅនៅក្នុងរាជធានីភ្នំពេញ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន​ កាលវេលាម៉ោង៧និង១៥នាទីព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខក្រុមហ៊ុន MIZUDA ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

លោករដ្ឋមន្ត្រី ឌិត ទីណា ៖ ត្រូវពង្រឹង និងជំរុញការងារចុះបញ្ជីឱ្យមានប្រសិទ្ធភាព ដោះស្រាយនិងទទួលខុសត្រូវរួមគ្នា ជាពិសេសទប់ស្កាត់ការទន្ទ្រានដីរដ្ឋ

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បា​នថ្លែងថា៖​ ត្រូវពង្រឹង និងជំរុញការងារចុះបញ្ជីឱ្យមានប្រសិទ្ធភាព ដោះស្រាយនិងទទួលខុសត្រូវរួមគ្នា ជាពិសេសទប់ស្កាត់ការទន្ទ្រានដីរដ្ឋ​។ ការថ្លែងបែបនេះ​របស់​លោក​រដ្ឋមន្រ្តី​ បានធ្វេីឡេីង​នាព្រឹកថ្ងៃទី១៦ ... Read More »

ព្រះមហាក្សត្រនិងសម្តេចម៉ែយាងនិវត្តន៍ពីការព្យាបាលព្រះរោគនៅក្រុងប៉េកាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដង្ហែថ្វាយព្រះរាជដំណើរ បានយាង និងអញ្ជើញនិវត្តន៍ពីរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋ ... Read More »

អគ្គនាយកដ្ឋានពន្ធដារជម្រាបជូន លោក HSU YUN TA អភិបាលក្រុមហ៊ុន សាន់ វើលដ៍ ហ្គាមេន (SUN WORLD GARMENT CO., LTD.) ចូលខ្លួនមកទូទាត់បំណុលពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអភិបាលក្រុមហ៊ុន សាន់ វើលដ៍ ហ្គាមេន (SUN WORLD GARMENT CO., LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ រួមគ្នាអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន

ខេត្ត​ត្បូងឃ្មុំ​៖​ យើងទាំងអស់គ្នាត្រូវរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ។  បន្ថែមពីលើភារកិច្ចដែលមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំអនុវត្តប្រចាំថ្ងៃ ... Read More »

«ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី»

ភ្នំពេញ ៖ នាឱកាសចូលជួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ចាស្ទីន ... Read More »

លោក លន់ សុផាត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការពារទប់ទល់នឹងសភាពការណ៍ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ លោក ឧត្ដមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

Ibrahimovic ត្រឡប់មកជម្រើសជាតិស៊ុយអែតវិញ ក្រោយអវត្តមាន១ឆ្នាំ

ខ្សែប្រយុទ្ធវ័យជ្រេរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovicត្រឡប់មកក្រុមជម្រើសជាតិស៊ុយអែតវិញហើយ បន្ទាប់ពីអវត្តមានរយៈពេលមួយឆ្នាំសម្រាប់ការប្រកួតជម្រុះពានរង្វាន់អឺរ៉ុបរបស់ពួកគេនៅចុងខែនេះ។ នេះបើតាមការប្រកាសរបស់គ្រូបង្វឹកស៊ុយអែតលោក JanneAndersson បានប្រកាសកាលពីថ្ងៃទី១៦ មីនា។ ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះនឹងផ្តួលអ្នកចាំទីអ៊ីតាលី Dino Zoff វគ្គជម្រុះ ... Read More »

មេបញ្ជាការ អាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយក្រុមការងារ រដ្ឋបាលខណ្ឌបឹងកេងកង អញ្ជើញចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយ ក្រុមការងារតំណាង លោក សុខ សម្បត្តិ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :  ១- ... Read More »

បើកគោយន្តបត់ឆ្វេងមិនប្រយ័ត្នអ្នកជិះពីក្រោយធ្លាក់ពីលើគោយន្ត ត្រូវរថយន្តធំសណ្ដោងរ៉ឺម៉កកិនពីក្រោយស្លាប់ម្នាក់ទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់និងម្នាក់ទៀតមិនមានរងរបួសខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយបើកគោយន្តបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យអ្នកជិះពីក្រោយធ្លាក់ពីលើហើយត្រូវរថយន្តធំសណ្ដោងរ៉ឺម៉ក មកពីក្រោយកិនស្លាប់គួរឱ្យសង្វេគ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២៣លើផ្លូវជាតិលេខ ៣១៤D ចន្លោះគីឡូម៉ែត្រលេខ២និង៣ស្ថិតនៅភូមិ ទួលត្របែក ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីលើកដងបាញ់ចំណីសត្វមិនប្រយ័ត្នប៉ះជាមួយខែ្សភ្លើង

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជាលើកដងបាញ់ចំណីសត្វមិនប្រយ័ត្នប៉ះជាមួយខ្សែភ្លើងបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច​ក្បែរ​ស្ពានអូរក្រាំងអំបិល តាមបណ្តោយផ្លូវជាតិ​លេខ​៤​ ត្រង់ចន្លោះបង្គោលគីឡូ​ម៉ែត្រលេ​ខ​ ៣៨-៣៩​ស្ថិតក្នុងភូមិស្លា​ ឃុំវល្លិ.ស​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ កាលពីព្រឹកម៉ោង​ ១០៖១២នាទី​ថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣។      លោកវរសេនីយ៍ឯក ឃុត ... Read More »

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងចាត់មន្ត្រីក្រុមការងារមន្ទីរ ចុះដោះស្រាយបន្ទាន់ បន្ទាប់ពីផ្ទុះរឿងនាយកវិទ្យាល័យហ៊ុនសែនប្រសូតិ រៃអង្គាសប្រាក់សិស្សម្នាក់១០ដុល្លារដើម្បីធ្វើសួនច្បារ

ខេត្តស្វាយរៀង៖ ផ្ទុះការតវ៉ាយ៉ាងខ្លាំងពីសំណាក់លោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សសុំឱ្យក្រសួងអប់រំយុវជននិងកីឡាដកលោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុន សែន ប្រសូតិចេញពីមុខតំណែង ក្រោយ ផ្ទុះរឿងអាស្រូវនៅវិទ្យាល័យហ៊ុនសែនប្រសូតិ ចោទប្រកាន់លោកចាន់ គឹមសែន នាយកវិទ្យាល័យរៃអង្គាសប្រាក់សិស្សម្នាក់១០ដុល្លារដើម្បីធ្វើសួនច្បារ ធ្វើឱ្យមានប្រតិកម្មពីអាណាព្យាបាលសិស្សនិងលោកគ្រូ អ្នកគ្រូស្នើឱ្យអាជ្ញាធរនិងក្រសួងអប់រំជួយធ្វើអន្តរាគមន៍ដកហូតមុខតំណែងលោកនាយកវិទ្យាល័យហ៊ុនសែនប្រសូតិ។     ... Read More »

នូវែលហ្សេឡង់ ៖ គ្រូបង្រៀន ប្រមាណ៥ម៉ឺននាក់ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែដោយសារតែការចំណាយប្រចាំឆ្នាំកើនឡើង

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា គ្រូបង្រៀនប្រហែល៥០,០០០នាក់ បាននាំគ្នាធ្វើកូដកម្មនៅក្នុងប្រទេសនូវែលហ្សេឡង់ ក្រោយកិច្ចពិភាក្សារបស់សហជីពជាមួយក្រសួងអប់រំដែលមានគោលដៅទាមទារឱ្យប្រាក់ខែនិងលក្ខខណ្ឌការងាររបស់គ្រូបង្រៀនទទួលបានភាពប្រសើរឡើងនោះ ស្ថិតក្នុងសភាពជាប់គាំង។ ការធ្វើកូដកម្មដើរចេញពីថ្នាក់រៀនរយៈពេលមួយថ្ងៃខាងលើនេះបានបង្ខំឱ្យសាលាមត្តេយ្យ ក៏ដូចជាសាលារៀនកម្រិតបឋមសិក្សានិងវិទ្យាល័យត្រូវបិទទ្វារនៅទូទាំងនូវែលហ្សេឡង់។ ក្រុមសហជីពគ្រូបង្រៀនបានលើកឡើងថា សំណើចុងក្រោយបំផុតរបស់រដ្ឋាភិបាលស្តីពីប្រាក់ខែនិងលក្ខខណ្ឌការងារគឺមិនសមស្របជាមួយនឹងស្ថានភាពនៃអតិផរណាបច្ចុប្បន្នឡើយ និងថាវិស័យអប់រំនាពេលនេះកំពុងស្ថិតនៅចំណុចវិបត្តិមួយ ... Read More »

កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ និងត្រួតពិនិត្យ​អ្នកបើកបរ​​រក​សារធាតុ​ញៀន​

ខេត្តព្រះសីហនុ៖ ដេីម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ​ជាយថាហេតុ​ កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ អ្នកបើកបរ​​យានយន្ត​ប្រភេទធុនធំរក​សារធាតុ​ញៀន​ និងជាតិស្រវឹង។  ជាក់ស្ដែង​ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ... Read More »

បុរស៣នាក់ជិះម៉ូតូទាក់ខ្សែភ្លើងបណ្តាលឱ្យរបួសធ្ងន់ស្រាលផ្អើលដល់អ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ បុរស៣នាក់ជិះម៉ូតូ តាមផ្លូវទាក់ខ្សែភ្លើងបណ្ដាលឱ្យដួលច្រងាប់ច្រងិលរងរបួសធ្ងន់និងស្រាល ផ្អើលដល់អ្នកភូមិទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចបង្កោលភ្លើងP៧៥និងF២៦៦M ផ្លូវលំក្រាលក្រួសក្រហមស្ថិតនៅក្នុងភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។     ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖​ មន្ទីរពេទ្យកុមារជាតិ បានកាត់បន្ថយនូវអត្រាមរណភាពកុមារឱ្យធ្លាក់ចុះ រហូតដល់កម្ពុជា ទទួលពានរង្វាន់ពីអង្គការសុខភាពពិភពលោក

ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ​ បានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ប្រទេសកម្ពុជា បានទទួលពានរង្វាន់កិត្តិយសពីអង្គការសុខភាពពិភពលោក (World Health Organization) លើការងារនេះថែមទៀត។​ នេះបេីយោង​តាម​ការបញ្ជាក់​ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសបើក​សន្និបាតបូកសរុបការងារឆ្នាំ ២០២២ ... Read More »

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅនិងអន្តេវាសិកដ្ឋាន សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង ទី ២ ស្ពានអាកាសចោមចៅ ... Read More »