ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងនគរបាលក្រុហប៉ោយប៉ែតបញ្ជូនជនសង្ស័យគ្រឿងញៀនទៅស្នងការខេត្តដើម្បីចាត់ការបន្ត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនបុរសជនសង្ស័យម្នាក់រួមជាមួយវត្ថ​តាងគ្រឿងញៀន នៅរសៀលថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៣នេះ។  ប្រភពសមត្ថកិច្ចប្រាប់ថា ដោយ អនុវត្តន៍តាមបទបញ្ជា យ៉ាងមុឹងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការ​ណែនាំ ... Read More »

ផ្ទះឈើដំបូលប្រក់ស័ង្កសី១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

ខេត្តពោធិ៍សាត់ ៖ បងប្អូនប្រជាពលរដ្ឋជាពិសេសប្រជាកសិកររស់នៅតំបន់ចុងកាត់មាត់ញក សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈរដូវនេះជារដូវប្រាំងមានការហួតហែងខ្លាំង ហើយមានភ្លើងឆេះព្រៃស្ទើរគ្រប់ទីកន្លែង ជាក់ស្ដែងផ្ទះ១ខ្នងដូចក្នុងរូបភាពនេះ ត្រូវបានភ្លើងឆេះព្រៃរាលដាលឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំមានអ្នករងរបួសនោះទេ ។ អាជ្ញាធរមូលដ្ឋាននៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យ ៧កើត ខែផល្គុន ឆ្នាំខាល ... Read More »

លោកឃួង ស្រេង ៖ សូមអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគជាថវិកា គ្រឿងឧបភោគបរិភោគនិងសម្ភារផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឱ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់សូមចូលរួមបរិច្ចាគជាថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៦​ ខែកុម្ភៈ​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០១នាក់,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ឈប់ម៉ូតូលើផ្លូវនិយាយទូរស័ព្ទត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ស្រាល២នាក់ផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីឈប់ម៉ូតូហើយនិយាយទូរស័ព្ទលើគន្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុកពីក្រោយស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រលេខ១៤០និង១៤១លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះសរ ... Read More »

លោក ឃួង ស្រេង ៖ ពួកជនអគតិមួយចំនួនបានចោទប្រកាន់ថា សញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែល មិនអាចទទួលយកបាន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ពួកជនអគតិមួយចំនួនបានចោទប្រកាន់ថា សញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែល មិនអាចទទួលយកបាន ។ មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិឲ្យ រីកចំរើន និងមានឱកាសគ្រប់គ្រាន់ក្នុងក្រេបជញ្ជក់យកចំណេះដឹង ... Read More »

ឮសំឡេងឆ្កែព្រុសដេីរទៅមេីលក៏ប្រទះឃេីញបុរសម្នាក់ចងកស្លាប់នៅលេីដេីមអម្ពិលទឹកដោយមិនដឹងមូលហេតុ

   ភ្នំពេញ​៖​ បុរសម្នាក់ពេលឮសំឡេងឆ្កែព្រុសក្នុងដីឡូត៍ក៏ដេីរទៅមេីល ស្រាប់តែប្រទះឃេីញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលេីដេីមអម្ពិលទឹក​ បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​២១និង៤០នាទី​ ថ្ងៃ​ទី​២៥ខែកុម្ភៈ​ឆ្នាំ​២០២៣​ នៅក្នុងដីឡូត៍មួយកន្លែង​ ក្នុងក្រុមទី៣ ភូមិ​ថ្មគោល​២​ ​សង្កាត់​ចោមចៅ​ទី២​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។  ​ជនរងគ្រោះ​ឈ្មោះ​ ឡេង​ សារឿន​ ភេទ​ប្រុស ... Read More »

លួចកាច់សោម៉ូតូគេញយដងហើយគេមិនទាន់ តែលួចគេម្ដងនេះត្រូវសន្តិសុខផ្សារចាប់ប្រគល់ឱ្យកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ដែលសកម្មខាងលួចកាច់សោ.កម៉ូតូគេនៅផ្សាររាត្រីទឹកពុះកាស៊ីណូក្រុងប៉ោយប៉ែតនោះត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានប្រគល់ឱ្យកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ យោងតាមប្រភពពីប្រជាពលរដ្ធ នៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសម្នាក់ខាងលេីគឺធ្លាប់លួចកាច់កម៉ូតូគេនៅចំណុចផ្សាររាត្រីទឹកពុះប៉ោយប៉ែតជាច្រេីនលេីកច្រេីនសាមកហេីយ ទេីបតែមកដល់ពេលនេះអស់លក្ខណ៍ ត្រូវបានសន្តិសុខនៅផ្សារទឹកពុះចាប់ខ្លួនបានតែម្ដង។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋបានឃេីញបុរសម្នាក់ខាងលេីធ្វេីសកម្មភាពកាច់កម៉ូតូម៉ាកហុងដា ... Read More »

ឆេះរោងចក្រផលិតនំប៉័ង​មួយកន្លែងយ៉ាងសន្ធោសន្ធៅក្នុងខណ្ឌពោធិ៍សែនជ័យ​​ទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតនំប៉័ងមួយកន្លែងយ៉ាងសន្ធោសន្ធៅ​ និងខ្ទេចអស់ស្ទើរតែទាំងស្រុង​ ព្រមទាំងបណ្តាលឱ្យមានមនុស្សម្នាក់រងរបួសត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ផងដែរ​ ។ គ្រោះអគ្គិភ័យនេះបានបង្កឡេីងកាលពីវេលាម៉ោង ១២និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ​ ទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ស្ថិតនៅចំណុចផ្លូវលំ​ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ... Read More »

Update ៖ ឆេះអគារខុនដូ ECC-EASTVIEW យ៉ាងសន្ធោសន្ធៅ​ក្បែរអគារព្រីនស៍ផ្លាហ្សា​ បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋជាខ្លាំង

ភ្នំពេញ​ ៖​ នាវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣​ មានករណីអគ្គិភ័យមួយបានឆាបឆេះអគារខុនដូ ECC-EASTVIEW មួយន្លែង​យ៉ាងសន្ធោសន្ធៅ​ ដែលស្ថិតនៅក្បែរមជ្ឈមណ្ឌល​ ព្រីនស៍ផ្លាហ្សា​ ជាប់មហាវិថីផ្លូវព្រះនរោត្តម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ... Read More »

វគ្គបណ្តុះបណ្តាលបន្តស្តីពីអេកូអង់ដូស្កុពី និងការព្យាបាលដុំសាច់បំពង់អាហារផ្នែកខាងលើ (បំពង់អាហារ និងក្រពះ)!

ភ្នំពេញ ៖ ខាងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់អោយដឹងថា, នាថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ តូ្រវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរពេទ្យកាល់ម៉ែត រួមជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស ឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ... Read More »

នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ នាវាទេសចរណ៍ចំនួន ០១គ្រឿង បានចូលសំចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់អោយដឹងពី អង្គភាព កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។  គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន គឺមានកត្តាអាទិភាពចំនួន ៣ ចំណុច

 ភ្នំពេញ ៖ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន គឺមានកត្តាអាទិភាពចំនួន ៣ ចំណុច ។ លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល និង ... Read More »

ឆ្នាំ២០២៣ សេដ្ឋកិច្ចចិននឹងល្អប្រសើរឡើងវិញទាំងស្រុង

នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៤ខែកុម្ភៈ ធនាគារប្រជាជនចិន បានប្រកាសថា នឹងផ្តោតសំខាន់ទៅលើការផ្តល់ជំនួយនៅក្នុងប្រទេសដើម្បីធានាដល់កំណើនសេដ្ឋកិច្ច ស្ថិរភាព ទាំងតម្លៃនិងការប្រកួតប្រជែង។ ធនាគារប្រជាជនចិន (ធនាគារជាតិ) នៅថ្ងៃទី២៤ខែកុម្ភៈ បានបញ្ជាក់ថា សេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនោះចិននឹងអនុវត្តគោលនយោបាយរូបិយវត្ថុចិនកាន់តែរឹងមាំនៅលើទីផ្សារ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អាមេរិកនឹងចាប់ផ្តើមពិភាក្សាឡើងវិញអំពីបញ្ហាសេដ្ឋកិច្ចជាមួយចិនក្នុងពេលសមស្របណាមួយ។ ... Read More »

ចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ​២០២៣នេះទៅ រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​នូវស្ពានអាកាសឬស្សីកែវ​

ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានប្រសាសន៍ឱ្យដឹងថា, រដ្ឋបាលរាជធានីភ្នំពេញ​ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ ... Read More »

🔴ឃាតកជាអាណិកជនខ្មែរ-អាមេរិកដែលយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ករណីអាណិកជនខ្មែរ-អាមេរិក វ័យ៦៨ឆ្នាំ ដែលបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ  នៅព្រំដែនកម្ពុជា-ថៃ។  ... Read More »

កូនអ្នកខេត្តបន្ទាយមានជ័យ ប្អូនស្រីម្ចាស់ផេក (Chhom Srey Pach) មានទេពកោសល្យ ពហុជំនាញ ខាងធ្វើម្ហូប របៀបស្រុកស្រែ ធម្មជាតិពិតៗ ល្បីពេញ facebook

ខេត្តបន្ទាយមានជ័យ ៖ ប្អូនស្រីម្នាក់ អាចជាអ្នកស្រុកកំណើតខេត្តបន្ទាយមានជ័យ មានទេពកោសល្យខ្ពស់ ក្នុងការទាញឱ្យមានការចាប់អារម្មណ៍ ពីអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមដានពីសកម្មភាពរបស់ប្អូន គ្រប់ទង្វើ ដែលបង្កើត ជាវីដេអូ ក្នុងចន្លោះពី៥នាទី ទៅជិត ១០នាទី លើផេករបស់ខ្លួនដែលមានឈ្មោះថា, ... Read More »

សម្តេចតេជោផ្តាំទៅបុគ្គល ស៊ន ដារ៉ាថា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជន ក៏មិនបានផង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅក្នុងគ្រុបតេឡេ ក្រាម នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរសារមួយដោយថា ស៊ន ដារ៉ា បានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះសម្តេចដែលសម្តេចថា សម្តេចក៏សូមអរគុណចំពោះប្អូនប្រុសប្អូនស្រីដែលជាឪពុកម្តាយស៊ន ... Read More »

បេឡារូស គាំទ្រយុទ្ធសាស្ត្រ១២ចំណុចរបស់ចិនស្តីពីសង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបេឡារូសអំពីទំនាក់ទំនងទ្វេភាគី និងវិបត្តិអ៊ុយក្រែន ដែលក្នុងនោះបេឡារូស “គាំទ្រយ៉ាងពេញទំហឹង” គោលជំហរ១២ចំណុចរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ។ ក្នុងពេលនេះដែរ ប្រធានាធិបតីបេឡារូស លោក ... Read More »

លោកតាអាយុ៨៣ឆ្នាំបើករថយន្តស៊េរីទំនើបចូលក្នុងអាហារដ្ឋានមួយកន្លែង បណ្តាលឱ្យរងរបួស២នាក់ទាំងព្រឹក

ខេត្តកំពង់ស្ពឺ៖ មនុស្សចាស់ក្មេង២នាក់បានរងរបួសត្រូវបានដឹកយកទៅព្យាបាលភ្លាមៗខណៈដែលកំពុងអង្គុយ ហូបអាហារ ត្រូវបានលោកតាម្នាក់អាយុ៨៣ឆ្នាំ បើកបររថយន្តស៊េរីទំនើបបុកចូលហាងដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៣នៅចំណុចអារហារដ្ឋានយីហោស្រី មុំ នៅបណ្ដោយផ្លូវជាតិលេខ៣ក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍បាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រ ... Read More »

ជនមិនស្គាល់មុខលួចដុតរថយន្តលោកនាយករងម្នាក់ នៃវិទ្យាល័យកំរៀង បណ្ដាលឲ្យឆេះខ្ទេចសង្ស័យអាចផ្ដើមចេញពីរឿងគំនុំ

ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ឆ្នំា២០២៣ នេះ ស្រមោលមនុស្សម្នាក់ក្នុងសម្លៀកបំពាក់អាវដៃវែង ខោជើងវែង រុំមុខយ៉ាងជិតផង ដែលបង្ហាញរាងយ៉ាងច្បាស់នៅក្នុងកាមេរ៉ាសុវត្ថិភាព ជាមួយនឹងសកម្មភាពដៃកាន់គប់ភ្លើងឆេះសន្ធោរសន្ធៅ រុញចូលទៅដុតកំទេចរថយន្តលោកនាយករងម្នាកនៃវិទ្យាល័យកំរៀងបណ្ដាល ឲ្យឆេះអស់គ្មានសល់ ស្ថិតនៅក្នុងភូមិអូរដា ឃុំអូរដា ... Read More »

កញ្ចប់អាហារពីសប្បុរសជនកម្ពុជា បានទៅដល់ដៃជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសតួកគីហេីយ

ប្រទេសតួកគី ៖ «កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី»។ ពេលនេះកញ្ចប់អាហារពីសប្បុរសជនកម្ពុជា បានទៅដល់ដៃជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសតួកគីហេីយ ។ សូមបញ្ជាក់ថា, កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។  ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា,  ... Read More »

បន្តការជីករុករកមនុស្ស៤៧នាក់ដែលបាត់ខ្លួនក្នុងការបាក់អណ្តូងរ៉ែនៅចិន

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា ក្រុមជួយសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សចំនួន ៤៧ នាក់ដែលបាត់ខ្លួនបន្ទាប់ពីការបាក់អណ្តូងរ៉ែនៅភាគខាងជើងប្រទេសចិន។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ៦នាក់រងរបួសត្រូវបានជួយសង្គ្រោះនៅឯអណ្តូងរ៉ែក្នុងប្រទេសម៉ុងហ្គោលី។ ជាមួយនឹងតំបន់បាក់ស្រុតធំ ការជីកកកាយដោយប្រើគ្រឿងចក្រនិងគ្រឿងចក្រឈូសឆាយអាចបង្កហានិភ័យខ្ពស់នៃការដួលរលំ។ របាយការណ៍បាននិយាយថា ក្រុមជួយសង្គ្រោះកំពុងជីកកកាយជាស្រទាប់ៗ ... Read More »

ស្ត្រីសម្រាលកូនរួច និងស្រ្តីមានផ្ទៃពោះ នៅតាមខ្នងផ្ទះ ចំនួន ៥គ្រួសារ នៅក្នុងស្រុកកោះញែក បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តមណ្ឌលគិរី៖ នារសៀលសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ... Read More »

អុីរ៉ង់បានផលិតកាំជ្រួចមីស៊ីលអន្តរទ្វីបដោយជោគជ័យ បាញ់បានរយៈចម្ងាយ ១៦៥០ គីឡូម៉ែត្រ

កាំជ្រួចមីស៊ីលដែលមានរយៈចម្ងាយ 1.650km ត្រូវបានបញ្ចូលទៅក្នុងឃ្លាំងមីស៊ីលនៃសាធារណរដ្ឋអ៊ិស្លាមអុីរ៉ង់ ហើយស្ថានីយទូរទស្សន៍ក្នុងស្រុកក៏បានបង្ហោះរូបភាពដំបូងនៃកាំជ្រួច Paveh ថ្មីនេះផងដែរ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ (IRGC) មេបញ្ជាការកងទ័ពអាកាសអុីរ៉ង់ លោក Amir Ali Hajizadeh បាននិយាយនៅថ្ងៃទី២៥ ខែកុម្ភៈថា ... Read More »

Update ៖ ត្រៀមបញ្ជូនខ្លួន​ក្រុមអ្នកលេងអាប៉ោងភ្នាល់ដាក់លុយ​ ទៅតុលាការ​ខេត្ត​កំពង់ចាម​

ខេត្ត​កំពង់​ចាម​៖​ ​ក្រុមអ្នកលេងអាប៉ោងភ្នាល់ដាក់លុយ​ចំនួន​ ០៣នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​ បង្រ្កាប​និងឃាត់ខ្លួន​យកមកសាកសួរ​​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​កំពង់ចាម​ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។  ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានឱ្យដឹងទៀតថា​ កាលពីល្ងាចថ្ងៃទី​២៣​ ខែ​កុម្ភះ​ ... Read More »

ទេសរដ្ឋមន្ត្រី គន់ គីម ​៖​ ប្រសិនបើសមាជិក សមាជិកាស្លាប់សូមឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ប្រញាប់រៀបចំឯកសារដាក់ជូនពួកគាត់​ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់សមាគម ៤លានរៀល និងសាររំលែកទុក្ខទៅជូនគាត់បានភ្លាមៗ

ខេត្តកំពង់ចាម៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខេត្តកកំពង់ចាម​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក ហេង វុទ្ធី ជាប្រធាន និងលោក ... Read More »

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សេចក្តីបកស្រាយ និងបដិសេធទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន CEN

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានសេចក្តីបកស្រាយ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយ ដែលមានខ្លឹមសារថា “ នៅវេលា ១២ ... Read More »