ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចតេជោ ហ៊ុន សែន ៖ «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់នយោបាយឈ្នះឈ្នះ»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានស្នើឱ្យមានការកែតម្រូវការចាប់ផ្ដើមនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ដែលសម្ដេចថាការផ្សព្វផ្សាយមួយចំនួនដែលថានយោបាយឈ្នះឈ្នះដាក់អនុវត្តន៍ក្នុងឆ្នាំ១៩៩៨ គឺខុសពីការពិត ដែលនាំឱ្យមានការភ័ន្តច្រឡំ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាដំណើរការនយោបាយឈ្នះឈ្នះមិនមែនដាក់អនុវត្តន៍ក្នុងឆ្នាំ១៩៩៨ នោះទេ ... Read More »

នគរបាលស្រុកសាលាក្រៅឃាត់ខ្លួនជនដៃដល់ម្នាក់វាយអ្នករត់តាកស៉ីបង្ករបួសស្នាមដោយសារដណ្ដើមម៉ូយគ្នា

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា ដោយសារអ្នករត់តាក់ស៉ីដណ្ដើមវេនម៉ូយគ្នា បានឈ្លោះប្រកែកគ្នាខឹងវាយទៅលើបុរសម្នាក់រងរបួស,ស្ថិតនៅចំណុចមុខកាសុីណូម្កុដពេជ្រ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបាន ឲ្យដឹងថា÷ ... Read More »

ប្រធានាធិបតីបារាំងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីពិភាក្សាអំពីផែនការសន្តិភាពអ៊ុយក្រែន

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាខែមេសាខាងមុខដើម្បីពិភាក្សាអំពីផែនការ ១២ ចំណុច ដែលទីក្រុងប៉េកាំងទើបតែបានស្នើសុំបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ប្រទេសចិនបានចេញផ្សាយរបាយការណ៍ចំហចំនួន១២ចំណុច នៅថ្ងៃទី២៤ខែកុម្ភៈ ដែលអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់និង “ដំណោះស្រាយនយោបាយ” ដើម្បីបញ្ចប់ជម្លោះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល នឹងផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសដល់សិស្សមានជីវភាពក្រីក្រចំនួន១,៥លាននាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាល នឹងផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសដល់សិស្សមានជីវភាពក្រីក្រចំនួន១,៥លាននាក់ ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ ៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ សុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ និងមានអ្នកវិនិយោគ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, គ្មាននរណាទៅវិនិយោគនៅប្រទេសដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ ហើយសុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ និងមានអ្នកវិនិយោគ។  សូមបញ្ជាក់ថា, ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា ... Read More »

បិសាចក្រហម Man Utd ឈ្នះ EFL Cup ដើម្បីបញ្ចប់ការរង់ចាំពានរង្វាន់រយៈពេល៦ឆ្នាំ

ក្រុមបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ ជាមួយនឹងជ័យជម្នះលើក្រុម Newcastle United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFP ឬ League Cup នៅកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាប្រធានរដ្ឋសភា រីឯសម្តេចតេជោ ជានាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្តេច បានផ្តួចផ្តើមបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកាលនោះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ... Read More »

កម្លាំងកងរាជអាវុធហត្ថក្រុងកំពតបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់

  ខេត្តកំពត៖ ក្រុមជនសង្ស័យ០៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពតបានស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។នេះបើយោងតាមរបាយការណ៍ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣នេះរបស់កងរាជអាវុធហត្ថខេត្តកំពត។ ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថាដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ... Read More »

ប្តីនិងកូនអាយុ២ខួប និង៣ខែ ត្រូវស្ត្រីជាម្តាយរត់ចោល ទុកឱ្យប្តីទាំងជីវភាពទ័លក្រ

ខេត្តក្រចេះ ៖ ជីវិតមនុស្ស កើតលើភពផែនដីនេះ ពិតជាមិនដូចគ្នាមែន អាចតាមអនុភាពកម្មផល តែទោះជាយ៉ាងណា មេត្តាមានចិត្តជាអ្នកបុណ្យ រស់នៅជាមួយ សុភមង្គល នៃជីវិត យោគយល់គ្នា ឱ្យតម្លៃគ្នា ស្គាល់ទុក្ខលំបាក រួមសុខរួមទុក្ខជាមួយគ្នា ... Read More »

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធករណីដុតបំផ្លាញរថយន្ត​អ្នកដ​ទៃនៅស្រុកកំរៀង​

ខេត្តបាត់ដំបង​៖​ យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែលទើប​ទទួល​នៅថ្ងៃអាទិត្យទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ថា៖​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបងមាន​កិត្តិយសសូមជម្រាបជូនសា​ធា​រ​ណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រា​ស់បណ្តាញសង្គមជ្រាបថា​ កាលពីយប់ថ្ងៃ​សុក្រថ្ងៃទី​២៤ខែកុម្ភៈឆ្នាំ២០២៣​ វេលា​ម៉ោង​០១​និង ០៨នាទីរំល​ងអធ្រាត្រឈានចូលថ្ងៃទី​២៥​ ខែកុម្ភៈ​ឆ្នាំ២០២៣ មាន​ករណីធ្វើឱ្យខូចខាត​ដោយចេតនា​(​លួចដុតរថយន្ត)​មួយកេីតឡេីងបង្កដោយជនសង្ស័យមិនស្គាល់​ អត្តសញ្ញាណបានធ្វេីសកម្ម​ភាពលួចដុតបំផ្លាញថយន្តមួយគ្រឿងម៉ាក TOYOTA  បាឡែនពណ៌ទឹកមាស​ស៊េរីឆ្នាំ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​១៧៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​២៦​ កុម្ភៈ​នេះ!

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ៨៧​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១៨៣​គ្រឿង​ ម៉ូតូ​ចំនួន​ ១២៣​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត ក្នុង​បន្ទប់​ ជាន់​ទី​២​ផ្លូវ​ រំដួល​បុរី​អ័រគីដេ​២​ ក្នុងសង្កាត់អូរបែកក្អម

ភ្នំពេញ ៖ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត នៅថ្ងៃ​ទី​២៦ខែកុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅត្រង់ចំណុច​ ផ្ទះ​លេខ​ TR.9.31 ក្នុង​បន្ទប់​ ជាន់​ទី​២​ផ្លូវ​ រំដួល​បុរី​អ័រគីដេ​២​ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា, សពជនរងគ្រោះ​មានឈ្មោះ​ ... Read More »

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ចំនួន​១៥​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​៣០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ រួម​មាន​៖​ ជួញដូរ​ ៥​ករណី​ ឃាត់​មនុស្ស​ ... Read More »

បង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់​)​ ឃាត់ខ្លួន​មនុស្ស​ ១៦នាក់​ និង​វត្ថុ​តាង​ជាក់ស្ដែង​

ខេត្ត​កំពង់ចាម​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កំពង់ចាម​ បានឱ្យដឹងនៅប្រលប់ថ្ងៃអាទិត្យទី​២​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ ក្រុម​អ្នកញៀនល្បែងស៉ីសង​បញ្ជល់មាន់​ខុសច្បាប់​ចំនួន​ ១៦នាក់​ និង​ដកហូត​បានមាន់ជល់ជាក់​ស្ដែង​ រួចនាំយកមកសាកសួរ​នៅអធិការដ្ឋាននគរបាលស្រុក​ស្រីសន្ធ​ ដេីម្បីចាត់ការតាមច្បាប់​។  ប្រភព​ដដែល​បន្តថា​ ករណី​ខាងលើ​នេះ​ បានកេីតឡេីង​កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ​ ... Read More »

ទួរគីចាប់ខ្លួនមនុស្ស១៨៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន

រដ្ឋាភិបាលទួរគីបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតមនុស្សជាង 6០០នាក់ ពាក់ព័ន្ធនឹងការដួលរលំអគារបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី 6 ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង 50.000 នាក់។ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Bekir ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស។ ... Read More »

លោក គង់ មេត្តា ផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន ៦គ្រួសារ នៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ

ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែកុម្ភ: ឆ្នាំ ២០២៣ លោក គង់ មេត្តា អភិបាលស្រុកសំបូរ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួសុខទុក្ខនាំយកសម្ភារ: គ្រឿងបរិភោគ និងថវិកា ... Read More »

លោក រ័ត្ន ស្រ៊ាង ចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស!

ភ្នំពេញ ៖ នាព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ... Read More »

ធ្លាក់យន្តហោះសង្គ្រោះបន្ទាន់នៅអាមេរិក ស្លាប់៥នាក់

មានករណីធ្លាក់យន្តហោះ នៅក្នុងស្រុកលីយុង ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក បណ្តាលឱ្យបុគ្គលិកពេទ្យនៅលើយន្តហោះ រួមនឹងអ្នកជំងឺនិងសាច់ញាតិបានស្លាប់ទាំងអស់។ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា សេវាសង្រ្គោះបន្ទាន់នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា ... Read More »

លោក ហ៊ុន ម៉ានី ៖ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ នយោបាយ គឺពិបាក នយោបាយត្រូវការគិតគូរពិចារណាយល់ឲ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយព្រោះថានយោបាយតម្រូវឲ្យមានការសម្រេចចិត្ត ហើយការសម្រេចចិត្តនេះអាចជះឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។ ទោះបីជាយ៉ាងនេះក្ដី ក៏ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយ ត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស

ភ្នំពេញ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ។ នេះជាប្រសាសន៍ របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ ... Read More »

នាយក CIA បញ្ជាក់ពីលទ្ធភាពដែលចិនផ្គត់ផ្គង់អាវុធដ៏សាហាវដល់រុស្ស៊ី

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CBS News នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Bill Burns បានបញ្ជាក់ពីលទ្ធភាពដែលចិនអាចបញ្ជូនជំនួយដ៍សាហាវដល់រុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន។ លោក Burns បានប្រាប់ពិធីករ CBS ថា “យើងជឿថាភាគីចិនកំពុងពិចារណាផ្តល់អាវុធដ៍សាហាវ” ... Read More »

អង់គ្លេស និងអៀរឡង់ប្រកាសបញ្ជីជ្រើសរើសកីឡដ្ឋានសម្រាប់ការដេញថ្លៃម្ចាស់ផ្ទះយូរ៉ូឆ្នាំ២០២៨

សមាគមកីឡាបាល់ទាត់របស់ប្រទេសទាំង២បានប្រកាសថា កីឡដ្ឋាន Everton ដែលមិនទាន់សាងសង់ត្រូវបានបញ្ចូលក្នុងបញ្ជីសម្រាំងសម្រាប់ការដេញថ្លៃរបស់ចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអឺរ៉ុប (យូរ៉ូ) ឆ្នាំ២០២៨។ កីឡដ្ឋាន Wembley ដែលធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Euro 2020 កាលពីឆ្នាំមុន គឺជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានទាំង៣របស់ទីក្រុងឡុងដែលរួមបញ្ចូលនៅកីឡដ្ឋាន London ... Read More »

បង្ហាញមុខ​យុវជនចំនួន​០៣នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូនៅស្រុកកំរៀង​ ខេត្ត​បាត់ដំបង

ខេត្តបាត់ដំបង​៖​ យុវជនចំនួន​០៣នាក់​ ពាក់ព័ន្ធ​ករណីលួចម៉ូតូនៅស្រុកកំរៀង​ ខេត្ត​បាត់ដំបង​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ស្រុកចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងបង្ហាញ​មុខជា​សាធារណៈ​ដើម្បី​ត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ចាត់​ការ​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។  របាយការណ៍​ដដែល​បន្តថា​ លោកវរសេនី​យ៍ទោ ​វេ​ ... Read More »

កូរ៉េខាងជើងកៀរគរកម្មករវ័យក្មេងរាប់ពាន់នាក់ដើម្បីសង់ផ្ទះថ្មីចំនួន ៥០.០០០ ខ្នង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកៀរគរកម្មករវ័យក្មេងរាប់ពាន់នាក់ដើម្បីចូលរួមក្នុងគម្រោងសាងសង់ផ្ទះថ្មីចំនួន៥មុឺនខ្នងនៅរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា លោក គីម បានចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់នៅសង្កាត់ Sopo នៃទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ២៥ ... Read More »

មនុស្ស​ស្លាប់​និង​របួស​ចំនួន​៣៤​នាក់​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​៩​លើក​នាថ្ងៃ​ទី​២៦​ កុម្ភៈនេះ​!

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យ​មនុស្ស​របួសធ្ងន់​ចំនួន​៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ១០​នាក់​(​ស្រី​៤​នាក់​)​ របួសស្រាល​ចំនួន​ ១៩​នាក់​(​ស្រី​៨​នាក់​)​ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៦​ ខែកុម្ភៈនេះ។ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ... Read More »

ស្ត្រីម្នាក់បើកបរម៉ូតូឌុបកូន៣នាក់ដល់ផ្លូវកោងបានរេចង្កូតជ្រុលចូលប្រឡាយដួលរងរបួសធ្ងន់ស្រាល៤នាក់

ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានប៉ុស្ថិ៍ស្ទឹងត្រង់បានឱ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយស្ត្រីម្នាក់បើកម៉ូតូឌុបកូន៣នាក់ ហើយពេលទៅដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ដួលម៉ូតូធ្លាក់ចូលប្រឡាយ ស្ថិតនៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។      សមត្តកិច្ចមូលដ្ឋានបានបន្តថា ករណីនេះបណ្តាលឱ្យរបួសមនុស្ស ចំនួន០៤នាក់ ... Read More »

មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានប្រគល់គ្រឿងចក្រចំនួន២គ្រឿងដែលបង្ក្រាបបានឱ្យស្នាក់ការដែនជម្រកសត្វព្រៃ-ព្រៃឡង់

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកងរាជអាវុធហត្ថស្រុកសំបូរចំនួន៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ នាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបន្តប្រគល់វត្ថុតាងគ្រឿងចក្រចំនួន២គ្រឿងបន្ថែមទៀតឱ្យស្នាក់ការដែនជម្រកសត្វព្រៃ-ព្រៃឡង់។ គ្រឿងចក្រទាំងពីរគ្រឿងនោះកម្លាំកងរាជអាវុធហត្ថបានប្រគល់ឱ្យដែនជម្រកសត្វព្រៃ-ព្រៃឡង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានប្រភេទអេស្កាវ៉ាទ័រ ពណ៌បៃតងខ្ចី ម៉ាកកូបែលកូ ( ... Read More »

Chelsea ប៉ះ Spurs រាត្រីនេះគឺជាឱកាសដែលអាចនឹងពិចារណាលើគ្រូបង្វឹក Graham Potter

ពេលវេលាជិតអស់ហើយសម្រាប់ក្រុមតោខៀវ Chelsea ក្នុងការសង្គ្រោះអ្វីមួយពីរដូវកាលរបស់ពួកគេ ខណៈដែលពួកគេត្រៀមទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះមាន់ខ្នាយ Tottenham Hotspur នៅថ្ងៃអាទិត្យ ប៉ុន្តែកំណត់ត្រារបស់ក្រុមតោខៀវប្រឆាំងនឹងគូប្រជែងនៅទីក្រុងឡុងដូចគ្នានេះនឹងផ្តល់ឱ្យគ្រូបង្វឹកលោក Graham Potter ក្នុងការបង្ហាញពីការដឹកនាំដែលក្លិបអាចនឹងពិចារណាលើកៅអីរបស់គាត់។ ទោះបីជាការចំណាយលើទីផ្សារដោះដូរកីឡាករខែមករារបស់ក្លិប Chelsea មានចំនួនប្រហែល៣០០លានផោន (៣៦១.០៨លានដុល្លារ) ... Read More »

កម្លាំងនគរបាលក្រុហប៉ោយប៉ែតបញ្ជូនជនសង្ស័យគ្រឿងញៀនទៅស្នងការខេត្តដើម្បីចាត់ការបន្ត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនបុរសជនសង្ស័យម្នាក់រួមជាមួយវត្ថ​តាងគ្រឿងញៀន នៅរសៀលថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៣នេះ។  ប្រភពសមត្ថកិច្ចប្រាប់ថា ដោយ អនុវត្តន៍តាមបទបញ្ជា យ៉ាងមុឹងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការ​ណែនាំ ... Read More »