ព័ត៌មានទាន់ហេតុការណ៍៖

កាសស្តាប់ Windows Mixed Reality របស់ Asus នឹងមានតម្លៃ 449 អ៊ឺរ៉ូ

ចែករំលែក៖

ក្រុមហ៊ុន Asus នឹងចាប់ផ្តើមដាក់បង្ហាញជាផ្លូវការនូវកាស Windows Mixed Reality របស់ខ្លួននៅ IFA នៅសប្តាហ៍នេះ។ វាមើលទៅដូចជាការរចនាម៉ូតកាសដែលមានតែមួយគត់ដែលយើងបានឃើញឆ្ងាយពីកាស Mixed Reality ជាច្រើនទៀត ដែលក្រុមហ៊ុនផលិត Windows laptop ត្រូវបានគេបង្ហាញនៅក្នុងប៉ុន្មានខែចុងក្រោយនេះ។ ក្រុមហ៊ុន Asus បានបន្ថែមបន្ទះគម្រប 3D ពហុកោណនៅផ្នែកខាងមុខ និង គាំទ្រប្រាំមួយដឺក្រេនៃការតាមដានសេរីភាពដោយគ្មានឧបករណ៍ចាប់សញ្ញា។

បទពិសោធកាស VR ជាច្រើនដែលមាននៅលើ Oculus Rift ឬកាស Vive របស់ HTC ក៏នឹងដំណើរការលើ Windows Reality Mixed របស់ Microsoft ផងដែរ និង Microsoft កំពុងគាំទ្រមាតិកា SteamVR ។ កាសរបស់ Asus មានទម្ងន់តិចជាងមួយផោន ដែលធ្វើឱ្យវាស្ថិតក្នុងចំណោមកាសដែលស្រាលជាងមុនហើយវាមាន resolution 3K ។

ក្រុមហ៊ុន Asus មានគម្រោងផលិតកាស Windows Mixed Reality នៅចុងឆ្នាំនេះ ដែលមានតម្លៃ 449 អឺរ៉ូ។ ដែលប្តូរទៅជាដុល្លារគឺមានតម្លៃ 535 ដុល្លារនិងថ្លៃច្រើនជាងកាស 349,99 ដុល្លាររបស់ក្រុមហ៊ុន Dell ។ ក្រុមហ៊ុន Dell ក៏កំពុងចាប់ផ្តើមដាក់បង្ហាញកាសរបស់ខ្លួនជាមួយឧបករណ៍បញ្ជាចលនាពីរសម្រាប់តម្លៃ 449,99 ដុល្លារ ប៉ុន្តែវាមិនច្បាស់ថាតើក្រុមហ៊ុន Asus ផ្តល់ជូននូវឧបករណ៍បញ្ជារបស់ខ្លួនដោយរបៀបណា។ ក្នុងអំឡុងពេលដំបូងក្នុងការបង្ហាញខ្លួនសំរាប់កាស Windows Mixed Reality ហើយឧបករណ៍បញ្ជាចលនាហាក់ដូចជាជាការបន្ថែមដែលចាំបាច់ ដើម្បីទទួលបានហ្គេមអនឡាញ VR ថ្មីៗបំផុត៕ ហេង លក្ខិណា


ចែករំលែក៖