ព័ត៌មានទាន់ហេតុការណ៍៖

កាស Windows Mixed Reality របស់ក្រុមហ៊ុន Acer និង HP បន្តទទួលការកម្មង់ទុកមុន

ចែករំលែក៖

ផែនការរបស់ក្រុមហ៊ុន Microsoft បាននាំយកនូវការបង្កើននូវបទពិសោធន៍ដែលមានភាពអស្ចារ្យទៅមនុស្សគ្រប់គ្នា ដែលនឹងទទួលបានការជម្រុញលើកទឹកចិត្តដ៏កក់ក្ដៅ នោះគឺ ផលិតផលវៃឆ្លាត និង មានលក្ខណៈអស្ចារ្យពីក្រុមហ៊ុន Acer និង HP ។ នៅឯសន្និសិទរបស់ខ្លួន ក្រុមហ៊ុននេះបានប្រកាសថា កាស Windows Mixed Reality របស់ក្រុមហ៊ុន Acer និង HP បន្តទទួលការកម្មង់ទុកមុនពីថ្ងៃនេះនៅឯ សហរដ្ឋអាមេរិក និង ប្រទេសកាណាដា។ Devices ដែលត្រូវបានឆ្ពោះទៅកាន់អ្នកអភិវឌ្ឍន៍ត្រូវគេរំពឹងថានឹងចេញលក់ និង ដឹកជញ្ជូននៅរដូវក្តៅនេះ ពី Microsoft Store ចាប់ផ្ដើមពីតំលៃ $ 299 សំរាប់ កាស Acer រីឯ កាស HP តំលៃ $ 329 ។

ក្រុមហ៊ុន Acer នឹងមានជាឈុត $ 399 ដែលរួមបញ្ចូលទាំង Oculus Touch-esque motion controller ថ្មី របស់ក្រុមហ៊ុន Microsoft ប៉ុន្តែនៅមិនទាន់មានលក់នៅក្នុងរដូវការឈប់សំរាកនេះទេ។ ក្រុមហ៊ុន Microsoft បាននិយាយថាវាត្រូវបានគេធ្វើការរួចទៅហើយជាមួយអ្នកអភិវឌ្ឍន៍ដើម្បីនាំយកបទពិសោធន៍ថ្មីដោយប្រើ Windows Mixed Reality software kit ដែលនឹងជួយឱ្យពួកគេបង្កើត universal apps សម្រាប់ប្រព័ន្ធអេកូ AR / VR ទាំងមូលរបស់ខ្លួន។ ជាការពិតណាស់ ដែលរួមបញ្ចូលទាំង HoloLens កាស mixed reality របស់ក្រុមហ៊ុននេះមាន flagship តំលៃ $ 3,000 ៕ ហេង លក្ខិណា


ចែករំលែក៖