ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ សុខ ចាន់មាន និងប្រតិភូ មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ សុខ ចាន់មាន ម្ចាស់មេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក លើកទី៤៧ និងប្រតិភូបានត្រឡប់មកដល់មាតុប្រទេស ប្រកបដោយភាពជោគជ័យត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់កិត្តិយសយ៉ាងធំធេរចំពោះកីឡាករសុខ ចាន់មាន ដោយរៀបចំការដង្ហែក្បូនម៉ូតូសអមរថយន្តចំនួន១២គ្រឿងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សំដៅមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយឆ្លងកាត់មហាវិថីសំខាន់ៗក្នុងរាជាធានីភ្នំពេញ នាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។

ពិធីទទួលស្វាគមន៍ម្ចាស់ជើងឯកកីឡាប៉េតង់ពិភពលោកនេះ ពីសំណាក់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា លោក វ៉ាត់ ចំរើន និងមន្ត្រី ក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអ្នកគាំទ្រកីឡាប៉េតង់យ៉ាងច្រើនកុះក។

ពិធីដង្ហែក្បូនតូម៉ូសនេះបើកផ្លូវ បានធ្វើឲ្យពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវបរទេស សម្តែងនូវការភ្ញាក់ផ្អើលសារជាថ្មី ដោយសារតែ ស្នាដៃរបស់កីឡាករ កម្ពុជាយើងនាំមកនូវកិត្តិយស មកជូនជាតិមាតុភូមិយ៉ាងធំធេ ជាបន្តបន្ទាប់ ។ តួយ៉ាដូចជាកីឡាការិនី ស៊ន សៀវ ម៉ី កីឡាការិនី កែ ឡេ កីឡាករ ទិត ភាព ហៅ សែនរ៉ាឌី សុទ្ធតែត្រូវបានប្រមុខរាជារដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូននូវកិត្តិយសទទួជូបនិងសម្តែងការគូសម នៅវិមានសន្តិភាព ចំពោះស្នាដៃអត្តពលិក ដែលដណ្តើមបានមេដាយពីលើកឆាកអន្តរជាតិធំៗ។

គួររំលឹកថា កីឡាករសុខ ចាន់មាន ប្រកួតឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុគឺឈ្នះកីឡាករបារាំងនៅ វគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល៣៦ទល់២៩ ។ ជាមួយនិងជ័យជម្នះខាងលើនេះដែរ កម្ពុជាបានបញ្ជូនកីឡាករ ៤នាក់ទៅចូលរួម ប្រកួត ក្នុងនោះមានកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករញ៉ែម បូរ៉ា កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ ព្រមទាំងលោក អ៊ឹម ផាត ជាគ្រូបង្វឹក និងលោក សូម៉ៃ សុខគាអគ្គលេខាធិការរងជាប្រធានប្រតិភូ។

លោក ថោង ខុន មានប្រសាសន៍ថា សម្តេតេជោ និងទទួលជុបកីឡាករ សុខ ចាន់មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៤រសៀល នៅវិមានសន្តិភាព ៕ សារីម

3 4 2 1


ចែករំលែក៖