ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ចូលរួមកាន់បិណ្ឌជាមួយប្រជាពុទ្ធបរិស័ទនៅវត្ត ចំនួន៣ក្នុងថ្ងៃតែ១

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា លោក ស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់សំរោង ខណ្ឌព្រែកព្នៅ និងភរិយា ព្រមទាំងក្រុមគ្រួសារ រួមនឹងសមាជិសមាជិកា ក្រុមការងារ១ចំនួនទៀត បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី៨ នៅវត្តចំនួន៣ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅសង្កាត់សំរោង គឺវត្តជេដ្ឋាឧត្តមហៅវត្តគ្រួស វត្តសំរោងត្បូង និងវត្តសំរោងកណ្ដាល ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះក្រុមការងារ បាននាំយកនូវ ទៀនធូប ផ្កា ភ្ញីថ្វាយដល់ព្រះសម្មាសម្ពុទ្ធព្រមទាំង នំ នែក ផ្លែឈើ ចង្ហាន់បិណ្ឌបាត្រ និង គ្រឿងបរិក្ខាជាច្រើន ទៀតវេរ ប្រគេនដល់ព្រះសង្ឃដើម្បី ឧទ្ទិសមហាកុសលជូនដល់បុព្វការីជន ញាតិកា សាច់សារលោហិត ដែល បាន ចែកឋាន ទៅកាន់ ទី មិនគួគប្បី សូមឲ្យ បានរួចរំដោះទៅកាន់ សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ។ទយ្យ វត្ថុនិងគ្រឿងឧបភោគបរិភោគដែលបានប្រគេនវត្តទាំង៣ ក្នុង១វត្តៗ មាន អង្ករ៥០គីឡូក្រាម ទឹកក្រូច១កេះ ទឹកសុទ្ធ១កេះ មី១កេះ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ សាដក់១ និង បច្ច័យ ១៥០ដុល្លារ ។ដោយឡែក វត្ត ជេត្ថាឧត្តម ៥០ដុល្លារ និងបច្ច័យកសាង ចំនួន២០០ដុល្លា។

នាឱកាសបុណ្យកាន់បិណ្ឌ នៅឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ ក្រុមការងារចុះជួយសង្កាត់សំរោង ក៏ដូចជាគណៈពង្រឹងមូលដ្ឋានខណ្ឌព្រែកព្នៅ តែង បានចូលរួមកាន់បិណ្ឌជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនេះជាការផ្សាភ្ជាប់ មនោសញ្ចេតនា ជាមួយបងប្អូន និង ជាការបង្ហាញពីការ រួមសាមគ្គីគ្នាក្នុងការទ្រទ្រង់ ដល់វិសយ័ព្រះពុទ្ធ សាសនា និងជួយថែរក្សាប្រពៃណី ទំនៀមទំលាប់ កេរដំណែលរបស់ ដូនតា យើងឲ្យ បានស្ថិតស្ថេរគង់វង់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស៊ូ ស៊ីវុត្ថា និងក្រុមការងារ បានអញ្ជើញទៅពិនិត្យមើល ការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែគ្មានឆ្អឹងដែកប្រវែង១៤២ម៉ែត្រ និងទទឹង៦ដែលកំពុងកសាងបានប្រមាណ៥០% ។

លោកយិន អ៊ីម ប្រធានគណៈកម្មាធិការបក្សសង្កាត់សំរោង ឲ្យដឹងថា ផ្លូវនេះ ផ្ដើមកសាងឡើងដោយព្រះចៅ អធិការវត្តគ្រួស ដោយមានការចូលរួម ពីសប្បុរសជននានា ក្នុងនោះលោកស៊ូស៊ីវុត្ថា ឧបត្ថម្ភ ស៊ីម៉ង់១តោន ចៅសង្កាត់សំរោង ស៊ីម៉ង់៥តោនកន្លះ លោកខុន វាសនា សមាជិកក្រុមការងារ ស៊ីម៉ង់១តោន ព្រមទាំងសប្បុរសជន១ចំនួនទៀត ។

បន្ទាប់មក លោកអនុប្រធានក្រុមការងារសង្កាត់សំរោង បានអញ្ជើញទៅពិនិត្យមើលការដាក់ប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវ ក្នុងភូមិសំរោងកណ្ដាលដែលកំពុងខ្វះខាតលូក្នុងការស្ថាបនា ដោយលោកប្រកាស ឧបត្ថម្ភ លូចំនួន៣០កង់ ។

លោកយិន អ៊ីមបានបញ្ជាក់ថា នេះ ផ្លូវនេះត្រូវស្ថាបនាដោយក្រាលគ្រួសក្រហម ដែលជាការ ឧបត្ថម្ភ ពីលោក ឃួង ស្រេង ប្រធានក្រុមការចុះជួយខណ្ឌព្រែកព្នៅ ៕ ព្រែកជ័យ

9 0 1 2 3 4 5 6 7 8

 


ចែករំលែក៖