ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកីឡាបាល់ទាត់សេនាយុត្តិធម៌ ប្រកួតមិត្តភាពជាមួយក្រុមកីឡាករសាលាដំបូងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ ដោយបានការឧបត្ថម្ភនិងការគាំទ្រពីលោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃ ទី២ ខែមីនា ឆ្នាំ២០១៩ នេះ នៅខេត្តរតនគិរីក្រុមបាល់ទាត់សេនាយុត្តិធម៌ បានចូលរួមប្រកួតជាលក្ខណៈមិត្តភាព ជាមួយក្រុមកីឡាករបាល់ទាត់សាលាដំបូងខេត្តរតនគិរី ។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌និងជាសមាជិកក្រុមសេនាយុត្តិធម៌ ថ្លែងប្រាប់ថា “ការប្រកួតនារសៀលថ្ងៃនេះ គឺក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមសេនាយុត្តិធម៌ នឹងមន្ត្រីរាជការនៃសាលាដំបូងខេត្តរតនគិរី”។

ក្រុមបាល់ទាត់សេនាយុត្តិធម៌ជាក្រុមកីឡាករក្នុងវិស័យយុត្តិធម៌រួមមាន សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និង មេធាវីផងដែរ ។

គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជាជាច្រើនដងរួចហើយផងដែរ៕ ចេស្តា


ចែករំលែក៖