ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាណាចក្របៃតង និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារឆ្លងផុតវគ្គជម្រុះក្នុងពូលAនិងB

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាណាចក្របៃតង និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារបានឆ្លងផុតវគ្គជម្រុះក្នុងពូលA និងពូលB ឡើងទៅរងចាំនៅជុំទី២ វគ្គ១៦ ក្រុមបន្ត ក្រោយពីក្រុមអាណាចក្របៃតងឈ្នះក្រុមយុវជន “ក” ១២ក្នុងលទ្ធផល២ទល់១នៅទីលានពហុកីឡដ្ឋានជាតិ ខណៈដែលក្រុម យុវជនកម្ពុជា ស្រុកកំចាយមារឈ្នះក្រុមបាសាក់ក្នុងលទ្ធផល៣ទល់២នៅទីលានបាល់ទាត់វើសស្ទើនកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។

សម្រាប់លទ្ធផលប្រកួតដែលនាំឲ្យក្រុមអាណាចក្របៃតងរកបាន២គ្រាប់នោះ កីឡាករពេជ្រ ស៊ីណា ធ្វើបានសម្រេចក្នុងនៅនាទី៤៩ និងកីឡាករ លីម ចាន់លាភ នៅនាទី៦៦។ ចំណែកឯ១គ្រាប់របស់ក្រុមយុវជនក១២ រកបានដោយកីឡាករ គាត លីមទី នៅនាទី១៥ ។

លោក ភាសុភ័ក្គត្រា គ្រូបង្វឹកក្រុមបាល់ទាត់អាណាចក្របៃតងបានប្រាប់ឲ្យដឹងថា ជ័យជំនះប្រកួតចុងក្រោយវគ្គជម្រុះក្នុងពូលAនេះ ក្រុមអាណាចក្របៃតងរបស់មិនមែនប្រកួត ឈ្នះយុវជន ក១២ ដែលជាក្រុមខ្លាំងដោយចៃដន្យនោះទេ អ្វីទាំងនេះបានពីការខិតខំរួមគ្នា និងមានការរៀប គម្រោងទុកមុន ដើម្បីតម្រូវទៅនឹងកម្លាំងរបស់កីឡាករ ទើបទទួលបានលទ្ធផលជោគជ័យបែបនេះ។

ដោយឡែកក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារពូល B ប្រកួតឈ្នះក្រុមបាសាក់ក្នុងលទ្ធផល៣ទល់២នៅទីលានបាល់ទាត់វេស្ទើន។ ចំពោះការប្រកួតបង្គ្រប់កិច្ចនៅក្នុងពូលAវិញ តម្រូវលើក្រុមសាធារណការ និងដឹកជញ្ជូន ប្រកួត ឈ្នះ ក្រុមយុវជន ៧មករាក្នុងលទ្ធផល៤ ទល់៣ និងក្រុមយុវជនជ្រោយមេត្រីពូលB បានប្រកួតយកឈ្នះលើ ឌ្រឹមហោសហ៍ក្នុងលទ្ធ ២ទល់០ ៕ សារីម

aeew-2 aeew aeew-1


ចែករំលែក៖