ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប​នៅអង់គ្លេសចង់​ឲ្យ​ទីផ្សារ​ដោះដូរ​កីឡាករបិទ​មុន​ពេល​រដូវ​កាល​ចាប់​ផ្ដើមសម្រាប់រដូវ​កាល​ក្រោយ​

ចែករំលែក៖

ក្លិប​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌអង់គ្លេស ​Premier League កំពុង​រៀបចំ​ស្នើ​អនុវត្ត​​​ផែនការ​​ថ្មី​នៃ​​កាលបរិច្ឆេទ​ការ​ដោះដូរ​កីឡាករ​របស់​ខ្លួន​នៅ​រដូកាល​ក្រោយ ដោយ​ចង់​ឲ្យ​ទីផ្សារ​មួយ​នេះ​បិទ​​មុន​រដូវ​កាល​ចាប់​ផ្ដើម។ ​

សំណើ​នេះ​នឹង​ដាក់​ចូល​ក្នុង​​របៀបវារៈ​​ក្នុង​​ការ​ប្រជុំ​របស់​ប្រធាន​ក្លិប​ទាំង​អស់​នៅ​ខែ​ក្រោយដើម្បី​បោះឆ្នោត​ ស្រប​ពេល​​​អ្នក​ចាត់​ការ​ក្លិប​ភាគ​ច្រើន​កំពុង​គាំទ្រ​គំនិត​នេះ។

លោក Paul Clement ​អ្នក​ចាត់ការ​ក្លិប Swansea City បាន​និយាយ​ថា ប្រសិន​ជា​ទីផ្សារ​បិទ​មុន​រដូវ​កាល​ចាប់​ផ្ដើម​ ពួក​យើង​​អាច​រៀបចំ​​ក្រុម​​បាន​ល្អ។ ភាគ​ច្រើន​នៃ​ក្លឹប​ទាំង​អស់​ពេញ​ចិត្ត​គំនិត​នេះ។ វា​អាច​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ។

បច្ចុប្បន្ន​​​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​ក៏​ដូច​លីគ​ធំ​ៗ​ដទៃ​​ដែរ​ ពោល​គឺ​​បិទ​នៅ​ថ្ងៃ​ទី ៣១​ ខែសីហា។ យ៉ាងណាក្ដី ប្រសិន​ជា​គោលការណ៍​ថ្មី​នេះ​​បោះឆ្នោត​ទទួល​ស្គាល់​ ក្លិប​​នៅ​បណ្ដា​លីគ​ផ្សេង​ៗ​ដូច​ជា​នៅ​អេស្ប៉ាញ​ និង​អ៊ីតាលី​នៅ​តែ​អាច​​ទិញ​កីឡាករ​នៅ ​Premier League រហូត​ដល់​ថ្ងៃ​​ទីផ្សារ​ដោះដូរ​របស់​ពួក​គេ​បិទ។

សូមបញ្ជាក់ថា ក្លិបនៅក្របខ័ណ្ឌអង់គ្លេស ​Premier League សម្រាប់រដូវកាល២០១៧-២០១៨ មាន៖

Home Away All
Pos Team Pld W D L F A Pts Pld W D L F A Pts Pld W D L F A +/- Pts
1 Man Utd 1 1 0 0 4 0 3 0 0 0 0 0 0 0 1 1 0 0 4 0 4 3
2 Huddersfield 0 0 0 0 0 0 0 1 1 0 0 3 0 3 1 1 0 0 3 0 3 3
3 Man City 0 0 0 0 0 0 0 1 1 0 0 2 0 3 1 1 0 0 2 0 2 3
4 Tottenham 0 0 0 0 0 0 0 1 1 0 0 2 0 3 1 1 0 0 2 0 2 3
5 Arsenal 1 1 0 0 4 3 3 0 0 0 0 0 0 0 1 1 0 0 4 3 1 3
6 Burnley 0 0 0 0 0 0 0 1 1 0 0 3 2 3 1 1 0 0 3 2 1 3
7 Everton 1 1 0 0 1 0 3 0 0 0 0 0 0 0 1 1 0 0 1 0 1 3
8 West Brom 1 1 0 0 1 0 3 0 0 0 0 0 0 0 1 1 0 0 1 0 1 3
9 Liverpool 0 0 0 0 0 0 0 1 0 1 0 3 3 1 1 0 1 0 3 3 0 1
10 Watford 1 0 1 0 3 3 1 0 0 0 0 0 0 0 1 0 1 0 3 3 0 1
11 Southampton 1 0 1 0 0 0 1 0 0 0 0 0 0 0 1 0 1 0 0 0 0 1
12 Swansea 0 0 0 0 0 0 0 1 0 1 0 0 0 1 1 0 1 0 0 0 0 1
13 Leicester 0 0 0 0 0 0 0 1 0 0 1 3 4 0 1 0 0 1 3 4 -1 0
14 Chelsea 1 0 0 1 2 3 0 0 0 0 0 0 0 0 1 0 0 1 2 3 -1 0
15 Bournemouth 0 0 0 0 0 0 0 1 0 0 1 0 1 0 1 0 0 1 0 1 -1 0
16 Stoke 0 0 0 0 0 0 0 1 0 0 1 0 1 0 1 0 0 1 0 1 -1 0
17 Brighton 1 0 0 1 0 2 0 0 0 0 0 0 0 0 1 0 0 1 0 2 -2 0
18 Newcastle 1 0 0 1 0 2 0 0 0 0 0 0 0 0 1 0 0 1 0 2 -2 0
19 Crystal Palace 1 0 0 1 0 3 0 0 0 0 0 0 0 0 1 0 0 1 0 3 -3 0
20 West Ham 0 0 0 0 0 0 0 1 0 0 1 0 4 0 1 0 0 1 0 4 -4 0

 


ចែករំលែក៖