ព័ត៌មានទាន់ហេតុការណ៍៖

ចិនម្នាក់បើកឡានល្មើសច្បាប់បុកម៉ូតូពីក្រោយរបួស៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង៧យប់ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ២១១ លេខ២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក លុចសុីស ៣០០ពាក់ស្លាកលេខ ភ្នំពេញ២AR ១៦៤០ ពណ៌ទឹកមាស ទិសដៅពីភ្នំពេញទៅ ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះសុង ប៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្ដោះអាសន្នភូមិ/ឃុំរាម មកដល់ចំនុចខាងលើបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ១D ០១០៥ បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ចំនួន០៣នាក់:

១ ឈ្មោះសោម ឃឿន ភេទប្រុស អាយុ៦០ឆ្នាំ រងរបួសធ្ងន់

២ ឈ្មោះឃួន លុន ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសធ្ងន់

៣ ឈ្មោះ ឃឿន ចាន់លាភ ភេទប្រុសអាយុ៥ឆ្នាំ ត្រូវជាចៅ រងរបួសធ្ងន់ អ្នកទាំងបីមានទីលំនៅចំនុណុចខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅពេទ្យ៨៨៨ខេត្តព្រះសីហនុ ។ រីឯអ្នកបើកបររថយន្តត្រូវបានសមត្តកិច្ច ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ។

វត្ថុតាងរក្សាទុកនគរបាលប៉ុស្តិ៍បិតត្រាំង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖