ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវ Chelsea ដាក់តម្លៃលក់ខ្សែប្រយុទ្ធ Diego Costa ៥៥លានផោន

ចែករំលែក៖

ខ្សែប្រយុទ្ធ Diego Costa ត្រូវបានគ្រូបង្វឹកតោខៀវ Chelsea សម្រេចចិត្តដាក់លក់ក្រោយ ពេលរូបគេមិនចង់បន្តលេងឲ្យក្រុមជើងឯកអង់គ្លេស Premier League (2016-2017) នៅរដូវកាលថ្មីនេះទេ។ ខ្សែប្រយុទ្ធ Costa មានដើមកំណើតប្រេស៊ីល តែចូលសញ្ជាតិអេស្បាញវ័យ២៨ឆ្នាំរូបនេះ បានប្រាប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Conte ថា រូបគេនឹងមិនស្ថិតនៅក្នុងគម្រោងប្រើប្រាស់របស់លោកសម្រាប់រដូវកាលថ្មីនេះទេ ដូច្នេះគេចង់ចាកចេញទៅរកក្លិបថ្មី។

អតីតក្រុមចាស់របស់ខ្លួនគឺ At.Madrid បានផ្តល់សំណើជាទឹកប្រាក់ប្រមាណ២៦លានផោន ដើម្បីនាំយក Costa ត្រលប់ទៅវិញ ប៉ុន្តែក្រុម Chelsea បានទាមទារទឹកប្រាក់ចំនួន ៥៥លានផោនឯណោះ ប្រសិនបើចង់បានអតីតកីឡាកររូបនេះត្រឡប់ទៅវិញ។

ប្រសិនបើកិច្ចព្រមព្រៀងឈានទៅដល់ជោគជ័យក្នុងការនាំយកអតីត ខ្សែប្រយុទ្ធ Costa ត្រលប់ទៅវិញ ក្លិប At.Madrid និងត្រូវរង់ចាំដល់ខែមករា ឆ្នាំ២០១៨ នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាផ្លូវការ លើកទី២ ពីព្រោះក្រុមក្រោម ដឹកនាំ របស់លោក Diego Simone ត្រូវបានFIFAពិន័យ មិនអោយទិញកីឡាកររហូតដល់ពេលនោះ ដែលជាហេតុធ្វើអោយក្លឹបផ្សេងមានសិទ្ធិខ្ចីជើង រូបគេទៅលេងបានមានដូចជាក្រុម AC Milan ក៏បាន បង្ហាញ ចំណាប់អារម្មណ៍ចង់បានផងដែរ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Costa បានផ្ទេរពីក្រុម At.Madrid របស់អេស្ប៉ាញមកក្រុម Chelsea កាលពីឆ្នាំ២០១៤ក្នុងតម្លៃ៣២លានផោនកាលពីរដូវកាល(2016-2017)។ កីឡាកររូបនេះ រកគ្រាប់បាល់ស៊ុតបញ្ជូលទីបាន២៧គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត(Assist )បាន៧ និងជួយក្រុមតោខៀវលើកពានអង់គ្លេស Premier League ចំនួន២ដង និងអង់គ្លេស League Cup មួយដងផងដែរ ៕ ដេវីត


ចែករំលែក៖