ព័ត៌មានទាន់ហេតុការណ៍៖

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េតប្រកាសផ្តល់រង្វាន់ម៉ូតូ៥គ្រឿងដល់សិស្សជាប់បាក់ឌុបនិទ្ទេសA

ចែករំលែក៖

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់ គេសង្កេតឃើញថា សិស្សថ្នាក់បាក់ឌុបទាំងឡាយក្នុងឆ្នាំនេះ បាននឹងកំពុងនាំគ្នាសិក្សាបំប៉នចំណេះដឹង និងបន្តការសិក្សាថ្នាក់ឧត្តម ។ ស្របគ្នានេះព្រះគ្រូនី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ ក៏បានប្រកាសលើកទឹកចិត្ត ដល់សិស្សប្រឡងបាក់ឌុបឆ្នាំនេះនូវម៉ូតូចំនួន៥គ្រឿង ដល់សិស្សដែលរៀនតាមវិទ្យាល័យនានាក្នុងស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។

នេះជាលើកទី២ហើយដែលព្រះអង្គនី សុវណ្ណមុនីរ៉េតបានសន្យា និងចែកនូវរង្វាន់លើកទឹកចិត្តដល់ប្អូនៗសិស្សរៀនថ្នាក់បាក់ឌុប ។ ដោយកាលពីឆ្នាំទៅ២០១៦ ព្រះអង្គបានចុះចែករង្វាន់លេបថបជាច្រើនគ្រឿងដល់អ្នកជាប់បាក់ឌុបបានពិន្ទុខ្ពស់ជាងគេនាស្រុកស្វាយជ្រុំខេត្តស្វាយរៀងជាទីកំណើតរបស់ព្រះអង្គ ។ ប្លែកពីឆ្នាំកន្លងទៅព្រះអង្គផ្ទាល់បានប្រកាសជូនរង្វាន់សារជាថ្មីជូនសិក្សានុសិស្សប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំនេះ នូវម៉ូតូចំនួនប្រាំគ្រឿងសម្រាប់ប្អូនៗជាប់និទ្ទេសAហើយរៀនតាមវិទ្យាល័យនានាក្នុងស្រុកស្វាយជ្រុំតែប៉ុណ្ណោះ ។ ក្នុងបណ្តាញសង្គមរបស់ព្រះអង្គផ្ទាល់ ក៏បានប្រកាសជាផ្លូវការប្រគេន និងប្រគល់រង្វាន់ជូនជាម៉ូតូ៥គ្រឿងពិតប្រាកដដោយរង្វាន់រង់ចាំម្ចាស់ជ័យលាភីមកទទួលសំដៅលើកទឹកចិត្តយុវជនខ្មែរសម័យថ្មីនេះខិតខំរៀនជាធនធានមនុស្សថ្មី ។ តាមការមានសង្ឃដិការផ្ទាល់ពីព្រះគ្រូនី សុវណ្ណមុនីរ៉េតបានលើកឡើងថា ការចែករង្វាន់ម៉ូតូ៥គ្រឿង និងរៀបចំធ្វើពិធីនៅទីតាំងកុដិលេខ២៤ នៃវត្តនាគវ័នរាជធានីភ្នំពេញផ្ទាល់តែម្តង ។

ការលើកយករង្វាន់ជូនសិស្សជាប់និទ្ទេសអេក្នុងស្រុកស្វាយជ្រុំដើម្បីបន្តលើកកម្ពស់ដល់ប្អូនរលកក្រោយទៀតខិតខំដើម្បីភូមិស្រុកនោះដែលជាទឹកដីកំណើតរបស់ព្រះអង្គដែរ ។ រង្វាន់នៅតែចែកជូនដល់សិស្សានុសិស្សនៅឆ្នាំក្រោយៗទៀតសំដៅយកអ្នកចេះគឺជាប់អ្នកជាប់ត្រូវតែផ្តល់ការលើកទឹកចិត្តដោយមិនអាចមើលរំលងបាន ។ ការប្រឡងបាក់ឌុបឆ្នាំនេះ២០១៦ និង២០១៧ប្រព្រឹត្តទៅថ្ងៃទី២១ និង២២ សីហា ឆ្នាំ២០១៧ដោយមានមណ្ឌលជាច្រើនតាមខេត្តក្រុងបានរៀបចំរួចជាស្រេចដើម្បីដំណើរប្រឡងដ៏សំខាន់នេះឪ៕ វឌ្ឍនា


ចែករំលែក៖