ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេព រិទ្ធីវុទ្ធ ៖ ប៊ុន កេន្នី ជាក្តីសង្ឃឹមសម្រាប់ដណ្តើមមេដាយពីស៊ីហ្គេមជូនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ទេព រិទ្ធីវុទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានលើកឡើងថា កីឡាករ ប៊ុន កេន្នី នៅតែជាបេក្ខភាពដ៏សំខាន់ក្នុងការប្រកួតដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាសស៊ីហ្គេម លើកទី២៩ ត្រឡប់មកជូនកម្ពុជាវិញដដែលខណដែល កាលពីការប្រកួតស៊ីហ្គេមលើកទី២៨ នៅប្រទេសសុង្ហបុរី ប៊ុន កេន្នី ដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងមកជូនកម្ពុជាដែរ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបន្តថា ចំពោះកីឡាករ ប៊ុន កេន្នី លោកនៅតែមានសង្ឃឹមខ្លាំងរួមជាមួយនឹងកីឡាការិនីអង់ត្រេកា ធ្លាប់មានពិសោធន៍ក្នុងកការ ប្រកួតស៊ីហ្គេមនៅសង្ហបុរីកាលពីឆ្នាំ២០១៥ផងដែរ។ សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ ប្រទេសដែលជាឧបសគ្គខ្លាំងក្នុងការដណ្តើមយកមេដាយមាស ប្រាក់ និងសំរឹទ្ធិ ដូចជា កីឡាករមកពីប្រទេសពីលីពីន ថៃ និងឥណ្តូនេស៊ី ។

ទោះបីយ៉ាងណាអគ្គលេខាធិការរូបនេះបានបញ្ជាក់ថា កីឡាករកីឡាការិនី របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលត្រៀមបបញ្ជូនទៅចូលរួម ប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាប៉ុន្មានថ្ងៃខាងមុននេះមាន៨នាក់ ក្នុងនោះកីឡាការិនី៤នាក់ និងកីឡាករ៤នាក់៕ សារីម


ចែករំលែក៖