ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ពូសប្បាយចិត្តខ្លាំងណាស់ ដែលបានមកជួបកូនក្មួយកម្មករជាង១ម៉ឺននាក់នៅទីតាំងរោងចក្រតំបន់បឹងបៃតង ក្នុងខណ្ឌ សែនសុខ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖

«ពូសង្ឃឹមថា ក្មួយៗទាំងអស់សុខសប្បាយធម្មតា។ ពូសប្បាយចិត្តខ្លាំងណាស់ ដែលបានមកជួបកូនក្មួយកម្មករជាង១ម៉ឺននាក់នៅទីតាំងរោងចក្រតំបន់បឹងបៃតង ក្នុងខណ្ឌ សែនសុខ។ ទន្ទឹមនឹងឃើញកូនក្មួយមានការងារធ្វើ គឺពូក៏សប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញកូនក្មួយៗទាំងអស់មានសុខភាពល្អគ្រប់ៗគ្នា។ ពូបានសុំអោយកូនក្មួយបានសម្រាកមួយពេល ក្រោយពេលបញ្ចប់ការជួបជុំសំណេះសំណាលព្រឹកនេះ។

សុខទុក្ខរបស់កូនក្មួយ គឺជាសុខទុក្ខរបស់ពូផ្ទាល់។ ពូនឹងបន្តស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានាជូនកូនក្មួយអោយមានការងារធ្វើល្អ និងប្រាក់ខែ សមរម្យ ដើម្បីកូនក្មួយកាន់តែមានជីវភាពរស់នៅល្អប្រសើរ»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖