ព័ត៌មានទាន់ហេតុការណ៍៖

ឥឡូវនេះ Dell XPS 15 បញ្ចុះតម្លៃត្រឹម $650 សូម្បីតែ Lenovo Flex 4 និងផលិតផលបច្ចេកវិទ្យាផ្សេងទៀតក៏មានការបញ្ចុះតម្លៃដែរ

ចែករំលែក៖

សប្តាហ៍នេះគឺពោរពេញទៅដោយ Google I/O ជាមួយការប្រកាសរបស់ Google សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS , កាស VR standalone និង ផ្សេងៗទៀត ប៉ុន្តែនៅពេលដែលវាមកដល់ជាមួយនឹងការបញ្ចុះតម្លៃធំបំផុតនៃសប្តាហ៍គឺមានការបញ្ចុះតម្លៃយ៉ាងខ្លាំងគឺនៅលើ laptop ។ អ្នកអាចនៅចាំទេ នៅពេលដែលយើងបានដឹងពីលក្ខណៈពិសេសរបស់ Dell XPS 15 នៅក្នុងខែមីនាកន្លងទៅនេះ គឺបញ្ចុះនៅសល់ត្រឹម $ 650 ជាមួយ RAM ទំហំ 16GB ជំនួសឱ្យ 32GB ហើយវាពិសេសជាងនេះទៀត គឺថែមតែ $ 50 យើងនឹងទទួលបាន Lenovo ស៊េរី Flex 4 ទំហំ 14 អុីញ ។

ចំពោះ Lenovo ស៊េរី Flex 4 ទំហំ 14 អុីញ មានការបញ្ចុះតំលៃសល់ត្រឹម $ 749 បន្ទាប់ពីនេះ យើងថែម $ 50 ពីលើទៀត ដើម្បីបាន Multi-Touch 2-in-1 Notebook គឺមានតំលៃ $ 849 អាចរកទិញបាននៅហាង B&H រហូតដល់ ថ្ងៃទី 24 ខែ ឧសភា។ រីឯ HP 15t Touch Laptop Intel Core i7 processor, 8GB memory, 1 TB HDD storage) បញ្ចុះនៅសល់$ 500 រហូតដល់ ថ្ងៃទី 20 ខែ ឧសភា នេះ។ ឧបករណ៍បច្ចេកវិទ្យាផ្សេងទៀតរួមមាន iPad 9.7 អុីញ របស់ក្រុមហ៊ុន Apple បានបញ្ចុះ $30 ក្នុងមួយគ្រឿង ។ ហាង B&H មានតម្លៃមួយចំនួនពិតជាល្អពិសេសសំរាប់នាឡិកា Huawei smartwatche ចំនួនពីរ។ វាមិនមែនជាម៉ូដែលថ្មីបំផុតនោះទេ ហើយនាឡិកានេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android wear 2.0 ។ ចាប់យកម៉ូដែលអ៊ីណុកពណ៌ខ្មៅ ប្រវែង 42mm តំលៃ $ 200 និង ជាមួយខ្សែស្បែកពណ៌ខ្មៅ មានតំលៃ $ 130 ៕ ហេង លក្ខិណា


ចែករំលែក៖