ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្តដឹកភ្ញៀវទេសចរណ៍បរទេសបណ្តាលឲ្យរងរបួសស្រាលធ្ងន់៧នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រឡាប់តងយន្តដឹកភ្ញៀវទេសចរណ៍បរទេសបណ្តាលឲ្យជនបរទេសប្រុស-ស្រី ចំនួន៧នាក់ ទទួលរងរបួសស្រាលនិងធ្ងន់ ក្នុងចំណោមអ្នកធ្វើក្នុងរថយន្ត១៣នាក់ ។ ហេតុការណ៍កើតឡើង នៅថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣និង១០នាទីរសៀល នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចមុខខ្លោងទ្វាផ្លូវចួលវត្តទឹកជោរ ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖មុនពេលកើតហេតុដំបូងគេឃើញមានរថយន្តក្រុង២៥កៅអី ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាក លេខភព3D.3724 បើកបរដោយឈ្មោះពេជ្រ ដា ភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិស្លក្រាម ស្រុកសូទ

និគមន៍ ខេត្តសៀមរៀប បើកបររថយន្តធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើតពេលមកដល់ចំណុចកើតហេតុខាងលើ បានជាន់ហ្វាំងបន្ថយល្បឿន ដោយមានរថយន្តបែនដឹកដីនៅខាងមុខ បំរុងជែងរថយន្តតូចនៅខាងមុខក្នុងទិសស្របគ្នា ។ ខណៈជាន់ហ្វាំង ដោយហ្វាំងរថយន្ត ជាប់គាំងមិនវិលកង់បណ្តាលអោយក្រឡាប់ មកខាងឆ្វេងដៃបណ្តាលអោយកើតមានគ្រោះថ្មាក់តែម្តង ។

នគរបាលបានប្រាប់ទៀតថា៖ចំពោះការខូចខាតផ្នែកសម្ភារៈរថយន្តខូចខាតស្រាល រីឯមនុស្សអ្នករួមដំណើរក្នុងរថយន្ត១៣នាក់ របួសស្រាល៧នាក់ មិនទាន់ដឹងស្រីប្រុសប៉ុន្មាននាក់នោះទេ បច្ចុប្បន្នកំពុងសំរាកនៅមន្ទីពេទ្យស្រុកក្រលាញ់ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបានបញ្ជាក់ឲ្យដឹងដែរថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តដឹកអ្នកដំណើរជាជនបរទេសនោះ គឺមកពីលក្ខណៈបច្ចេកទេសយាយន្តដោយពេលដែលកើតហេតុ មានរថយន្តដឹកដីបើកពីមុខ បំរ៉ុងឡើងជែងរថយន្តតូចឃើញដូច្នោះ រថយន្តដែលក្រឡាប់បានជាន់ហ្វ្រាំង ហើយហ្វ្រាំងបានជាប់ដោយមិនងើបវិញ ធ្វើឲ្យរថយន្តរ៉េចង្កូតក្រឡាប់តែម្តង ។ ចំពោះអ្នករួមដំណើរទាំង១៣នាក់ មានជនជាតិអូស្ត្រាលីចំនួន៣នាក់,ជនជាតិអាមេរិកកាំងចំនួន៥នាក់,ជនជាតិកាណាដាចំនួន៣នាក់និងជនជាតិអង្គគ្លេសចំនួន២នាក់ ។ បច្ចុប្បន្នអ្នកទាំង១៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបហើយ៕ សំ វិច្ឆិកា


ចែករំលែក៖