ចែរឿន ជាម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណីតមួយកន្លែង នៅតំបន់ស្រែពក ក្បែរ តំបន់អភិរក្សស្រែពក បានអះអាងថា នៅតំបន់របស់គាត់មានរោងសិប្បកម្មកែច្នៃឈើ ប្រណីតមិនតិចជាង៣០កន្លែងនោះទេ។ រីឯឈើដែលដឹកយកផ្គត់ផ្គង់រោងសិប្បកម្ម ទាំងនោះ បានជញ្ជូនចេញពីព្រៃការពារស្រែពកនោះផ្ទាល់តែម្តង។
ប្រភពពីចែរឿន បានបន្ថែមថា រោងសិប្បកម្មត្រូវបានចេញច្បាប់ដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង
នេសាទខេត្ត។ ប៉ុន្តែស្ថាប័ននេះមិនដឹងថាតើម្ចាស់សិប្បកម្ម បានឈើមកពីណា ដើម្បីផ្គត់ផ្គង់ ទីកន្លែងរបស់ខ្លួននោះឡើយ។
បើតាមចែរឿន ឈើត្រូវបានអូសចេញពីតំបន់ព្រៃការពារស្រែពក របស់លោក ប៉ែត ភក្ត្រា ដែលម្ចាស់សិប្បកម្មត្រូវទូទាត់ប្រាក់ប្រចាំខែជូនលោកនាយកដែនជម្រកសត្វព្រៃស្រែពក ប៉ុន្តែរោងសិប្បកម្មទាំងនោះមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃនោះទេ គឺគ្រាន់តែនៅក្បែរៗតែប៉ុណ្ណោះ។ ដូច្នេះបើគេចងស្តីបន្ទោសទៅលើនាយកដែនជម្រក សត្វព្រៃស្រែពក ក៏មិនត្រឹមត្រូវដែរ ពីព្រោះរោងសិប្បកម្មនៅក្រៅដែនជម្រកតែ ប៉ុណ្ណោះ។ ប៉ុន្តែការណ៍ពិត ពួកម្ចាស់សិប្បកម្មទាំងអស់សុទ្ធតែបានអូសឈើចេញពី តំបន់ ព្រៃការពារស្រែពកគ្រប់ៗគ្នា។ រីឯខាងមន្ទីរកសិកម្ម គិតតែស៊ីញ៉េច្បាប់ឲ្យឈ្មួញបើករោងសិប្បកម្មជាច្រើន ដោយមិនគិតថាម្ចាស់រោងសិប្បកម្មបានឈើមកពីណា ដើម្បី ផ្គត់ផ្គង់សិប្បកម្មរបស់ខ្លួននោះដែរ។
បើតាមចែខុម អះអាងថា ខ្លួនបានចំណាយប្រាក់ជូននាយកដែនជម្រកសត្វព្រៃ ស្រែពកក្នុងមួយខែយ៉ាងហោចណាស់៣រយដុល្លារ ដើម្បីបានឈើយកមកផ្គត់ផ្គង់ក្នុងរោង សិប្បកម្មរបស់គាត់។ គាត់និយាយថា រោងសិប្បកម្មជាច្រើនកន្លែងនៅស្រែពក សុទ្ធតែ ដឹកឈើចេញពីតំបន់អភិរក្សទាំងអស់។ ចែរឿន រអ៊ូថា ពួកមេព្រៃចេះតែចេញច្បាប់ដោយ មិនដឹងថា តើបានឈើមកពីណា ដើម្បីផ្គត់ផ្គង់សិប្បកម្មនោះទេ។ ករណីនេះគួរតែថ្នាក់ ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាក្រសួងកសិកម្ម ពិនិត្យមើលអំពីសកម្មភាពកាប់ ឈើនៅតំបន់អភិរក្ស ក៏ដូចជាការដែលមន្ទីរកសិកម្មចេះតែអនុញ្ញាត ច្បាប់ឲ្យមានរោង សិប្បកម្មរាប់សិបកន្លែងនោះផង៕