(តពីលេខមុន)
កាលបើមនុស្សមានអាយុ ១០ ឆ្នាំ រសជាតិដ៏ប្រសើរទាំងនេះគឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេងទឹកឃ្មុំ ទឹកអំពៅ អំបិល នឹងបាត់ទៅ…ស្មៅគែលលក និងជាភោជន៍ដ៏ប្រសើរដូចនៅក្នុងកាលឥឡូវនេះ មានបាយ ស្រូវសាលីលាយដោយសាច់ជាភោជន៍ក៏ប្រសើរយ៉ាងនោះដែរ។ ពេលនោះអកុសលកម្មបថនិងចម្រើនឡើងកុសលកម្មបទ ១០ នឹងមិនសាបសូន្យគ្រប់អន្លើ។ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នានឹងសម្លាប់ដ៏ក្លៀវក្លា របស់បងប្អូនស្រីនឹងកើតប្រាកដឡើងដល់បងប្អូនប្រុស ប្រៀបដូចព្រានឃើញម្រឹក…យ៉ាងណាមិញ មាតានិងបុត្រ បុត្រនិងមាតា បិតានិងបុត្រ បុត្រនិងបិតា។ កាលណាដែលមនុស្សមានអាយុ ១០ ឆ្នាំសត្ថន្តរកប្ប(លោកវិនាសនូវគ្រឿងសាស្រ្តាវុធ) នឹងកើតមានឡើងអស់ ៧ ថ្ងៃ មនុស្សទាំងនោះនិងសំគាល់គ្នាថា ដូចជាម្រឹក អាវុធដ៏មុតថ្លានឹងជាប់នៅតែក្នុងដៃ ហើយក៏គិតតែផ្ដាច់ជីវិតគ្នានិងគ្នា ពេលនោះមានសត្វពួកខ្លះនិងគិតថា ពួកយើងកុំសម្លាប់មនុស្សណាម្នាក់ឡើយ ហើយក៏បបួលគ្នាទៅរកព្រៃស្បាត ឈើស្បាត ស្ទឹង ភ្នំដែលមិនរាបស្មើទៅមកបានដោយលំបាក យកមើមនិងផ្លែឈើជាអាហារចិញ្ចឹមជីវិតអស់ ៧ ថ្ងៃ។ លុះ ៧ថ្ងៃកន្លងទៅ ទើបនាំគ្នាចេញមកវិញអោបគ្នាទៅវិញទៅមកនិយាយទាក់ទងលួងលោមគ្នាថា អ្នករស់នៅដូចពួកសត្វដែលយើងបានឃើញហើយ។ ពួកគេក៏ចាប់ពិចារណាយ៉ាងនេះថា ពួកយើងនេះបានជាអូសទៅនៃញាតិ ព្រោះហេតុកាន់អកុសល បើដូច្នេះមានតែយើងធ្វើកុសលវិញ ពួកយើងគួរវៀរចាកបាណាតិបាត(ការសម្លាប់) ប្រព្រឹត្តសមាទាននូវកុសលនោះចុះ។ កាលសត្វទាំងនោះសមាទានអំពើមិនសម្លាប់គ្នា ក៏ចម្រើនអាយុ ចម្រើនពណ៌សម្បុរឡើង កូនដែលមានអាយុ ១០ ឆ្នាំក៏ត្រឡប់ទៅជាមានអាយុ ២០ ឆ្នាំ ពេលឃើញអានិសង្សនៃការមិនសម្លាប់គ្នានាំឲ្យចម្រើនអាយុ ពណ៌សម្បុរ ក៏គិតនាំគ្នាធ្វើកុសលឱ្យច្រើនក្រៃលែង។ ជាងនេះទៅទៀតក៏នាំគ្នាអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ បិសុណាវាទ ផរុសវាចាសម្ផប្បលាប: អភិជ្ឈា ព្យាបាទលះនោះមិច្ឆាទិដ្ឋិចេញ លះធម៌ ៣ប្រការ គឺធម្មរាគៈ១ វិសមលោភៈ ១ មិច្ចាមៈ ១។ បើដូច្នេះពួកយើងគួរគោរពមាតាបិតាគោរពសមណៈព្រាហ្មណ៍ជាអ្នកកោតក្រែងបុគ្គលជាច្បងត្រកូលកាលសត្វទាំងអស់សមាទានកុសលទាំងនោះចំរើនពណ៌សម្បុរ ចម្រើនអាយុកើតឡើងវិញ ពី ២០ ឆ្នាំទៅ ៤០ ឆ្នាំ ៨០ ឆ្នាំ ១៦០ ឆ្នាំ ៣២០ ឆ្នាំ ៦៤០ ឆ្នាំ ពីរពាន់ឆ្នាំ បួនពាន់ឆ្នាំ ប្រាំបីពាន់ឆ្នាំ ២ ម៉ឺនឆ្នាំ ៤០ឆ្នាំ ៨ ម៉ឺនឆ្នាំឡើងវិញ។ កាលមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំកុមារិកាមានអាយុ ៥០០០ឆ្នាំទើបល្មមឱ្យមានស្វាមី ពេលនោះមនុស្សមានអាពាធតែបីយ៉ាង គឺ ចំណង់ក្នុងអាហារ១ បរិភោគអាហារមិនបាន១ សេចក្តីគ្រាំគ្រារាងកាយ១ ជម្ពូទ្វីបនេះនឹងជាទ្វីបស្ដុកស្ដម្ភធំទូលាយពោរពេញដោយពួកមនុស្សរកចន្លោះគ្មាន ក្រុងពារាណសីនេះនឹងប្រែឈ្មោះជាកេតុមតីរាជធានីវិញ និងជាប្រធាននៃជម្ពូទ្វីបដែលនឹងមាន ៨៤០០០ នគរ និងមានព្រះរាជាមួយព្រះអង្គព្រះនាមសង្ខៈរាជា ស្ដេចចក្រពត្តិកើតនៅក្នុងកេតុមតីរាជធានីនោះ ទ្រង់ជាធម្មិកធម្មរាជប្រកបដោយរតន៍ទិព្វទាំង៧ ប្រការ មានការគ្រប់គ្រងដូចស្តេចចក្រពត្តិពីខាងដើមព្រេងនោះ ៕ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត