ភ្នំពេញ ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុជំនាន់ថ្មី អាចជួយទ្រទ្រង់នូវការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវាហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។ នេះជាលើកឡើងរបស់លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
«ហិរញ្ញវត្ថុឌីជីថល» គឺជានិយមន័យដែលប្រើប្រាស់សម្រាប់ពិពណ៌នាអំពីការពឹងផ្អែកលើបច្ចេកវិទ្យាជំនាន់ថ្មី នៅក្នុងវិស័យសេវាហិរញ្ញវត្ថុ ដែលរាប់បញ្ចូលនូវ ៖
+ ភាពចម្រុះនៃផលិតផល
+ កម្មវិធីប្រើប្រាស់ ហៅថា Apps
+ ដំណើរការ និងម៉ូដែលធុរៈកិច្ច ដែលបានផ្លាស់ប្តូររបៀបបុរាណនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ និងធនាគារ។
ខណៈពេលដែល ការធ្វើនវានុវត្តនៃបច្ចេកវិទ្យា នៅក្នុងហិរញ្ញវត្ថុ គឺមិនមែនថ្មីទេ , … ការវិនិយោគនៅក្នុងបច្ចេកវិទ្យាថ្មី បានធ្វើឲ្យមានកំណើនយ៉ាងខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាបានពន្លឿនការធ្វើនវានុវត្តិន៍ (ការបង្កើតថ្មី) ជាអ៉ិចស្ប៉ូណង់ស្យែល។
បច្ចុប្បន្ននេះ មិនថាប្រទេសណាទេលើសកលលោកយើងនេះ រាប់ទាំងកម្ពុជាយើងផងដែរ យើងទាំងអស់គ្នាកំពុងចាប់អារម្មណ៍ជាមួយនឹងស្ថាប័នធនាគារ ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាចល័ត (Mobile Technology)។
យើងធ្វើការទូទាត់ ផ្ទេរប្រាក់ និងធ្វើការវិនិយោគ ដោយប្រើប្រាស់ភាពចម្រុះនៃឧបករណ៍ជំនាន់ថ្មីៗ ដែលយើងមិនធ្លាប់មាននាពេលកន្លងមក។
ឧបករណ៍ ទាំងនោះ រួមមាន៖
+ ប្រាជ្ញាសប្បនិមិត្តិ ហៅថា AI-Artificial Intelligence ,
+ បណ្តាញសង្គម ហៅថា Social Network , ការសិក្សាតាមរយៈម៉ាស៊ីន ហៅថា Machine Learning
+ បច្ចេកវិទ្យានៃបញ្ជីកត់ត្រាការបែងចែក ហៅថា Distributed Ledger Technology,
+ ក្លោដកុំព្យូទ័រ ហៅថា Cloud Computing,
+ ការវិភាគទិន្មន័យធំៗ ហៅថា Big Dara Analysis,
បានផ្តល់កំណើនទៅដល់ការប្រើប្រាស់បច្ចេកវិទ្យា និងម៉ដែលធុរៈកិច្ចជំនាន់ថ្មី តាមរយៈការបង្កើតនូវស្ថាប័នហិរញ្ញវត្ថុនានា និងច្រកចូលទីផ្សារជំនាន់ថ្មីៗ។
បច្ចេកវិទ្យាអស់ទាំងនេះហើយ អាចផ្តល់ផលប្រយោជន៍ដល់ទាំងអតិថិជន ទាំងបណ្តាក្រុមហ៊ុន តាមរយៈការធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការលុកចូលទៅប្រើប្រាស់៖
+ សេវាកម្មហិរញ្ញវត្ថុ
+ ការផ្តល់ជាជម្រើសយ៉ាងទូលំទូលាយ និង
+ បង្កើនប្រសិទ្ធភាពនៃការធ្វើប្រតិបត្តិការ។
ពួកវាទាំងនោះ អាចជួយផងដែរដល់ការនាំយកនូវរបាំងជាតិដែលធ្លាក់ចុះ និងជម្រុញការប្រកួតប្រជែង នៅក្នុងវិស័យ ដូចខាងក្រោម៖
+ សេវាធនាគារតាមអនឡាញ (online banking),
+ សេវាទូទាត់ និងផ្ទេរប្រាក់តាមអនឡាញ (online payment and transfer services),
+ សេវាកត់ត្រាដោយផ្ទាល់ពីមួយទៅមួយនិងស្វ័យប្រវត្តិ (peer-to-peer lending)
+ ផ្តល់សេវាការប្រឹក្សាវិនិយោគផ្ទាល់ខ្លួន (personal investment advice ), និង
+ កញ្ចប់ហិរញ្ញវត្ថុឌីជីថល (Digital finance package)។
ផ្អែកលើទីប្រឹក្សាសាធារណៈ និងការចេញផ្សាយហិរញ្ញវត្ថុឌីជីថល.., គណកម្មាធិការសហភាពអ៉ឺរ៉ុប ចេញផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ..
កញ្ចប់ហិរញ្ញវត្ថុឌីជីថល រួមមានយុទ្ធសាស្រ្តហិរញ្ញវត្ថុឌីជីថល និងសំណើសុំផ្លូវច្បាប់នៅលើ៖
+ ទ្រព្យគ្រីបតូ (Crypto Assets),
+ ភាពធន់ឌីជីថល (Digital Resilience),
+ យុទ្ធសាស្រ្តទូទាត់នៃការលក់រាយទម្រង់ថ្មី។
គោលបំណងនិងគោលដៅនេះ គឺជាការបង្កើតនីវិស័យហិរញ្ញវត្ថុមានការប្រកួតប្រជែងមួយនៃសហភាពអ៉ឺរ៉ុប ដែលអាចផ្តល់ឲ្យអតិថិជនេបស់ពួកគេមានលទ្ធភាពលុកចូលទៅប្រើប្រាស់ ទៅក្នុងផលិផលហិរញ្ញវត្ថុដែលបាននវានុវត្តិន៍ (ការបង្កើតថ្មី) ខណៈពេលដែលធ្វើយ៉ាងណាផ្តល់បាននូវការធានាជូនអតិថិជនរបស់ពួកគេ និងស្ថេរភាពផ្នែកហិរញ្ញវត្ថុ។
កញ្ចប់គាំទ្រទាំងនោះ បានផ្តល់ដល់មហិច្ឆតារបស់សហភាពអ៉ឺរ៉ុប សម្រាប់ការស្តារឡើងវិញ ដែលទទួលយកការផ្លាស់ប្តូរឌីជីថល។ សេវាហិរញ្ញវត្ថុឌីជីថលនឹះ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចសហភាពអ៊ឺរ៉ុបតាមគ្រប់វិស័យ និងប្រែក្លាយសហភាពអឺរ៉ុបទៅជាអ្នកចូលរួមប្រតិបត្តិការឌីជីថលសកល៕
ដោយ ៖ សហការី